វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ជូ​ហួ​យ​ ហ្វូ​ត​វេ​ ​ស្រុ​ក​ជើ​ង​ព្រៃ​ខេ​ត្ត​កំព​ង់​ចា​ម​កូ​ដ​ក​ម្ម រូបដោយៈ ស៊ីខៅឌូ
ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ជូ​ហួ​យ​ ហ្វូ​ត​វេ​ ​ស្រុ​ក​ជើ​ង​ព្រៃ​ខេ​ត្ត​កំព​ង់​ចា​ម​កូ​ដ​ក​ម្ម​សុំ​អន្ត​រា​គ​ម​ន៍​ពី​អ្ន​ក​ប​ញ្ជា​ទិ​ញ​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:06 am ថ្ងៃ Tuesday 4th November 2014អត្ថបទ​ដោយ: IMNSJ

       កម្មករ កម្មការិនីរោងចក្រហូជួយ ហ្វូតវេ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណជាង២០០នាក់ បាន ប្រមូលផ្តុំគ្នា
ជាថ្មីនៅមុខរោងចក្រ ដោយពួកគេបានស្រែកទាមទារ និងលើកបដា សរសេរជាពាក្យស្លោកខ្លីៗថាសូមឱ្យតុលាការខេត្តកំ
ពង់ចាមជួយដោះលេងមនុស្សទាំង០៥នាក់ ដែលតុលាការបានចាប់ពួក គេដាក់ពន្ធនាគារកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០
១៤កន្លងមក។

      ក្នុងនោះកម្មករ កូដកម្មស្នើសុំឱ្យការ ជួយធ្វើកិច្ចអន្តរាគមន៍ពីអ្នកបញ្ជាទិញក្រុមហ៊ុន Walmart ដើម្បីឱ្យតុលាការដោះ
លែងមន្ត្រីសហជីពស៊ី ខៅឌូម្នាក់   និងកម្មករ០៤នាក់ទៀត ដែលត្រូវបានតុលាការខេត្តកំពង់ចាម សម្រេចឃុំខ្លួនអ្នកទាំង
នោះ ដាក់ពន្ធនាគារ ដោយបានចោទពីបទហិង្សាដោយចេតនានៅមុខរោងចក្រក្នុងហេតុការណ៍កម្មករធ្វើកូដ កម្មទាមទារ
លក្ខខណ្ឌការងារកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤កន្លងទៅនេះ និងកម្មករ០៥នាក់ទៀត ត្រូវបានតុលាការសម្រេចធ្វើ
ការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។

     តាមការប្រាប់ឱ្យដឹងពីតំណាងសហជីពថាមេធាវីការពារក្តីរបស់ជនជាប់ចោទទាំង០៥នាក់លោកគីម សុជាតិបានដាក់
ពាក្យស្នើសុំឱ្យមនុស្សទាំង០៥នាក់បាននៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើ
យតបពីតុលាការខេត្តកំពង់ចាមនៅឡើយទេ។

     មនុស្សទាំង០៥នាក់ដែលតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារទាំងនោះរួមមាន លោកឃុន សុខុម មន្ត្រីសហជីពស៊ី
ខៅឌូ អ្នកស្រីម៉ុន សារ៉ែម អនុប្រធានសហជីពស៊ីខៅឌូ ប្រចាំរោងចក្រជូហួយ និងលោកកង សាវុធ អ្នកស្រីបៀមសារីមជា
កម្មករ អ្នកបើកបររថយន្ត លោក នេត ពិសី ជាអ្នកបើកឡានអ្នកទាំង០៥នាក់ ត្រូវបានតុលាការចោទពីបទប្រើអំពើហិង្សា
ដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនា។

     គួររំឮកដែរថាកម្មកររោងចក្រជូហួយស្ថិតនៅក្នុងស្រុកជើងព្រៃខេត្តកំពង់ចាមរាប់ពាន់នាក់បានផ្ទុះកូដកម្មទាមទារតវ៉ា
នូវលក្ខខណ្ឌការងារជាច្រើនចំណុចពីថៅកែរោងចក្រដើម្បីជួយដោះស្រាយជូនកម្មករ។ ប៉ុន្តែភាគីរោងចក្រមិនព្រមចរចា
ដោះស្រាយនូវលក្ខខណ្ឌការងារសមរម្យណាមួយជូនដល់កម្មករដែលកូដកម្មទាមទារតវ៉ានោះទេមិនតែប៉ុណ្ណោះបើតាម
សេចក្តីថ្លែងការណ៍របស់តំណាងសហភាព សម្ព័ន្ធសហជីព និងសមាគមដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែតុលា
ឆ្នាំ២០១៤ ចុះហត្ថលេខាដោយ លោកឯក សុភក្តី កន្លងទៅនេះបានលើកឡើងឱ្យដឹងថា ដោយសារក្រុមហ៊ុនរោងចក្រផ
លិតស្បែកជើង ជូហួយបានកិបកេងលុយកម្មកររាប់ពាន់នាក់ហើយក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបង្គាប់ឱ្យក្រុមហ៊ុនមួយ
នេះសងសំណងដល់កម្មករ ប៉ុន្តែក្រុមហ៊ុនមិនអនុវត្តតាមការបង្គាប់ថែមទាំងដាក់គំនៀបឱ្យកម្មករធ្វើការតាមកំណត់របស់
ខ្លួន និងរើសអើងសហជីពស៊ីខៅឌូ មានការរំលោភសិទ្ធិសេរីភាព រំលោភលក្ខ ខណ្ឌការងាររបស់កម្មករជាច្រើនទៀត។

     ដោយបញ្ហាខាងលើនេះទើបកម្មករផ្ទុះកូដកម្មទាមទារតវ៉ាអស់រយៈពេលជាងពីរខែកន្លងមកហើយភាគីក្រុមហ៊ុននៅតែ
មិនព្រមចេញដោះស្រាយ ទន្ទឹមនឹងនោះ ត្រូវបានតុលាការចេញដីកាសម្រេចដោយបាន ចោទប្រកាន់ថា កម្មករធ្វើកូដកម្ម
ដោយខុសច្បាប់ទៅវិញ។

      ដោយឡែកបន្ទាប់ពីផ្ទុះកូដកម្មទាមទារតវ៉ារបស់កម្មករអស់ជាច្រើនលើកច្រើនសារនោះតុលាការខេត្តកំពង់ចាមក៏បាន
សម្របសម្រួលបង្គាប់ឱ្យកម្មករចូលធ្វើការងារឡើងវិញតែក្រោយមកដោយគ្មានដំណោះស្រាយ កម្មករបានប្រមូលផ្តុំគ្នាចេ
ញធ្វើកូដកម្មទាមទារតវ៉ាជាថ្មីទៀតរហូតភាគីក្រុមហ៊ុនបានបញ្ឈប់កម្មករពីការងារខណៈដែលពួកគេបានចូលរួមធ្វើកូដកម្ម
ទៀតផង។

     ទោះយ៉ាងនេះក្តី ដំណោះស្រាយសម្រាប់ការទាមទាររបស់កម្មករ កម្មការិនីរោងចក្រជូហួយ មិនត្រូវបានក្រសួងឬអាជ្ញា
ធរពាក់ព័ន្ធ ជួយធ្វើអន្តរាគមន៍ដោះស្រាយជូននៅឡើយទេមកដល់ពេលនេះ បើទោះបីជា កម្មករពួកគេបានព្យាយាមតវ៉ាអ
ស់ច្រើនលើកច្រើនសារកន្លងមកហើយក្តី។ ករណីខាងលើនេះត្រូវបាន គេចាត់ទុកថា ការទាមទាររបស់កម្មករ ហើយអាជ្ញា
ធរបានប្រើប្រាស់តុលាការដើម្បីចាប់ឃុំខ្លួនកម្មករដាក់ពន្ធនាគារគឺជាការំលោភទៅលើសិទ្ធិមនុស្ស សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពសហជីព យ៉ាងធ្ងន់ធ្ងរ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com