វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ប​ណ្តា​ញ​ព្រះ​សង្ឃឯ​ក​រា​ជ្យ​បា​ន​រៀ​ប​ចំ​ធ្វើ​ស​ន្និ​សី​ទ រូបដោយៈ ហេង ស្រស់
​បណ្តា​ញ​ព្រះ​ស​ង្ឃ​ឯ​ក​រា​ជ្យ​ទា​ម​ទា​រ​ឱ្យ​តំ​ណាង​រា​ស្រ្ត​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​លោ​ក​ឈា​ង​​វុន​សុំ​ទោ​ស​ព្រះ​ស​ង្ឃ​ខ្មែ​រ​ជា​សា​ធា​រ​ណ​​
បង្ហោះ​នៅ​វេលាមោ៉ង 1:46 am ថ្ងៃ Tuesday 4th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ក្រោយពីមានហេតុការណ៍មួយដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដែលតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាគឺ  លោក
ឈាងវុនដែលពលរដ្ឋខ្មែរធ្លាប់ឮមកថាជាអ្នកកាងជើងឱ្យគណបក្សប្រជាជននិងជាអ្នកកាងជើងឱ្យសម្តេចអ គ្គមហាសេនា
បតីតេជោនោះ កាលពីថ្ងៃច័ន្ទទី០៣ខែវិច្ឆិការ លោកឈាងវុនបានប្រមាទទៅលើព្រះសង្ឃដែលជា អ្នកជួយជ្រោមជ្រែងដ
ល់ពលរដ្ឋរងគ្រោះដីធ្លីស្ថិតក្នុងវត្តពោធិយារ៉ាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញថាឱ្យ
ដោះស្បង់ចីពរចេញពីលើព្រះកាយរបស់ព្រះអង្គ បន្ទាប់ពីព្រះតេជគុណណុបវណ្ណី បានចូលទៅសម្របសម្រួលដល់តំណា
ងរាស្រ្តគណបក្សប្រជាជនរូបនេះដែលបានទះសម្តីគ្នាជាមួយនិងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។

បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានរៀបចំធ្វើសន្និសីទមួយនៅព្រឹកថ្ងៃអង្គារិ៍ទី០៤ខែវិច្ឆិការនេះដើម្បីឆ្លើយ
តប  និងទាមទារឱ្យតំណាងរាស្រ្តគណបក្សប្រជាជនរូបនេះធ្វើការសុំទោសព្រះសង្ឃខ្មែរជាសាធារណៈ  ចំពោះទង្វើរបស់
លោកដែលបានប្រមាទការទានមកលើព្រះសង្ឃដែលហាក់បីដូចជាម៉ាក់ងាយទៅលើសាសនាដែលជាស្ថាប័នកំពូលរបស់
ជាតិ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជគុណ ប៊ុតប៊ុនតិញបានឱ្យដឹងនៅព្រឹកថ្ងៃអង្គារិ៍ ០៤
វិច្ឆិកា នៅភោជនីយដ្ឋានបៃតងផ្ទះលេង ៧ ផ្លូវលេខ ៣៦០ សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញនេះថា
ទង្វើរបស់លោកឈាងវុនដែលបានទិញស្រានិងបានប្រមាទទៅដល់ព្រះសង្ឃដែលបានចូលឃាត់កុំឱ្យទះគ្នានោះបកស្ប
ង់ចីពរចេញពីលើព្រះកាយ ទង្វើទាំងពីរនេះគឺជាការរំលោភមកលើស្ថាប័នព្រះពុទ្ឋសាសនាយ៉ាងខ្លាំង។

បន្ទាប់នោះព្រះអង្គបានឱ្យដឹងថា ក្រោយពេលដែលបុណ្យអុំទូកនៅពេលខាងមុខនេះបានបញ្ចប់រួចហើយ ព្រះអង្គនឹងរៀ
បចំធ្វើធម្មយាត្រាមួយដើម្បីដង្ហែញត្តិដាក់ទៅរដ្ឋសភាជាតិនៅក្នុងគណៈកម្មការទី៧នៃរដ្ឋសភាជាតិដើម្បីឱ្យ រដ្ឋសភាជួយ
គិតគូរ ថាតើក្នុងរដ្ឋសភាជាតិ ឬក៏ក្នុងគណបក្សនិងមន្រ្តីរាជការ តើគួរតែមានមនុស្សដែលជាអ្នកបង្កើតច្បាប់ហើយរំលោ
ភទៅលើច្បាប់ដែលខ្លួនបានបង្កើតដែលឬទេ?  ក្នុងពេលនោះដែរព្រះអង្គបានបន្ថែមថា«នៅពេលដែលលោកឈាងវុន
ដែលជាតំណាងរាស្រ្តគណបក្សប្រជាជនបានប្រាប់ឱ្យព្រះសង្ឃបកស្បង់និងចង់ផ្សឹ កព្រះសង្ឃបែបនេះគឺវាខុសយ៉ាងខ្លាំ
ងទៅនឹងវិន័យព្រះពុទ្ឋសាសនាយ៉ាង ពីព្រោះថាលោកឈាងវុនអត់មានសិទ្ឋិអ្វីដើម្បីនិងចាប់ផ្សឹកព្រះសង្ឃបែបនេះនោះ
ទេ នេះគឺជាទង្វើអប្រិយរបស់តំណាងរាស្រ្តមួយរូបនេះ»


ស្រដៀងគ្នានេះដែរប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណថងណារិទ្ឋិដែលជាអ្នកបានឃើញហេតុការ ណ៍ក្នុង
វត្តចាស់កាលពី ៣វិច្ឆិកា ម្សិលមិញបានឱ្យដឹងថា ការប្រព្រិទ្ឋធ្វើរបស់តំណាងរាស្រ្តរូបនេះគឺជាការធ្វើខុស ប្រាស់ចាកជា
តំណាងរាស្រ្តដែលក្នុងនាមខ្លួនឯងជាអ្នកដែលបានបង្កើតច្បាប់ឡើងព្រះអង្គបានបន្ថែមថា អ្វីដែលលោកឈាងវុនគួរតែ
ដកសម្តីរបស់ខ្លួនឯងចេញនោះត្រង់ចំណុចដែលបានប្រាប់ឱ្យព្រះសង្ឃបកស្បង់ចីពរចេញពី លើខ្លួនប្រសិនណាបើចង់
ចូលរួមតវ៉ាជាមួយនិងប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ ព្រះអង្គបានសង្កត់ធ្ងន់ៗត្រង់ចំណុចនេះថា ជាការធ្វើខុសអំពី
សីលធម៌របស់ខ្មែរនិងច្បាប់របស់តំណាងរាស្រ្ត។

ព្រះអង្គបានមានសង្ឃដីការបញ្ជាក់ថា បន្ទាប់ពីមានការជេរប្រមាទដល់ព្រះសង្ឃជាច្រើនលើកច្រើនសារនៅលើឧបដ្ឋាន
សាលាបែបនេះលោកឈាងវុនបានចុះទៅក្រោមដោយបានទិញស្រាបៀចំនួន១កែសឱ្យបរិស័ទផឹកក្នុងវត្តនោះ ទង្វើទាំ
ងពីរនេះ ព្រះអង្គបានចាត់ទុកថា ជាការរំលោភនិងម៉ាកងាយមកលើស្ថាប័នព្រះពុទ្ឋសាសនាយ៉ាង ជាក់ច្បាស់ពីសំណា
ក់តំណាងរាស្រ្តគណបក្សប្រជាជនរូបនេះ ព្រះអង្គថា«ក្នុងនាមដែលជាអ្នកកាន់នៅព្រះពុទ្ឋសាសនាមួយរូបដែរគួរតែគិត
ត្រង់ចំណុចដែលព្រះសម្មាសម្ពុទ្ឋបានបញ្ញាត្តនៅសិក្ខាបទដោយហាមប្រាមមិនឱ្យសេព សុរានៅក្នុងវត្តអារាមដែលជា
កន្លែងគោរពសក្ការបូជារបស់ពុទ្ឋសាសនិកខ្មែរនោះទេ
»។

ជាមួួយគ្នានេះដែរសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជគុណ គង់ផល្លា ព្រះអង្គបានឱ្យដឹង
ថា ទង្វើរបស់តំណាងរាស្រ្តរបស់គណបក្សប្រជាជនលោកឈាងវុន គឺជាទង្វើមួយដែលខុសទៅនឹងសីល ធម៌របស់ខ្មែរ
ព្រះអង្គបានប្រាប់ថា«លោកឈាងវុន មិនមានសិទ្ឋិសូម្បីតែបន្តិចក្នុងការបញ្ជាឱ្យព្រះសង្ឃដោះស្បង់ចីពរចេញពីលើព្រះ
កាយរបស់ព្រះអង្គនោះ
» ។

ចំពោះសមាជិកសកម្មរបស់បណ្តាញព្រះសង្ឃឯករាជ្យប្រចាំនៅវត្តពោធិយារ៉ាមហៅវត្តចាស់នោះវិញបានឱ្យដឹងថា«ព្រះ
អង្គសុំបិណ្ឌបាតដល់ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការនិង
ព័ត៌មាន រូបនេះឈប់យកអំណាចរបស់ខ្លួនដើម្បីមកធ្វើការគៀបសង្កត់ដល់ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងអស់នោះទៀត
ទៅ ពីព្រោះថា លោកគ្រាន់តែជាប្រធានគណៈកម្មការផ្នែកខាងកិច្ចការបរទេសឯណោះទេ ប្រសិនណាបើលោកចង់ដោះ
ស្រាយក៏មិនចាំបាច់កុហកដល់គេទៀតនោះទេពីព្រោះថា រូបលោកខុសទួនាទីក្នុងការដោះស្រាយដីធ្លីជូនដល់ពលរដ្ឋ
»។

ទោះជាយ៉ាងណាពាក់ព័ន្ឋនិងបញ្ហាកាលពីថ្ងៃច័ន្ទម្សិលមិញនេះស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយត្តិធម៌សង្គម
បានបញ្ជាក់ប្រាប់ថាដើមហេតុគឺកើតឡើងដោយសារតែលោកឈាងវុនទាំងពីរដើមហេតុទើបកើតឡើង នៅបញ្ហានេះ
ឡើង ពីព្រោះថា លោកឈាងវុនគឺជាអ្នកដែលបានយក អ្នកអុំទូកទៅដាក់ក្នុងវត្តចាស់នោះ ហើយ លោកឈាងវុននេះ
ទៀតសោត គឺជាអ្នកដែលបានរួមចំណែកទិញស្រាឱ្យអ្នកអុំទូកផឹកក្នុងវត្តអារាម ទោះបីជាអ្នក អុំទូកទាំងនោះផឹកស្រា
សរក៏ខុសផឹកស្រាបៀក៏ខុសដូចគ្នា។

យោងច្បាប់ព្រហ្មទណ្ឌថ្មីមាត្រា ៥១៦ ដែលបានចេញនៅឆ្នាំ២០០៥បាននិយាយពីបទប្រមាទចំពោះព្រះសង្ឃ ក្នុងក្រប
ខ័ណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញមុខងារ អ្នកប្រព្រឹត្តិបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ថ្ងៃទៅ៦ថ្ងៃនិង
ពិន័យជាប្រាក់ពី ១ពាន់រៀល ដល់ ១សែនរៀល៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com