វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ឈា​ង​វុ​ន​ រូបដោយៈ ហេង ស្រស់
​សា​ក្សី​ជា​ច្រើ​ន​អះ​អា​ង​អំ​ពី​កា​រ​​ប្រ​មា​ទ​ម​ក​លើ​ព្រះ​ស​ង្ឃ​ដោ​យ​លោ​ក​ឈា​ង​វុ​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 5:08 am ថ្ងៃ Wednesday 5th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ក្រោយពីហេតុការណ៍មួយដែល លោក ឈាង វុន ជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងនិងជាប្រធាន
គណៈកម្មការទី៥នៃរដ្ឋសភា កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន បានប្រមាទដល់ព្រះ
សង្ឃនិងត្រូវជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលបានជួយជ្រោមជ្រែងញាតិញោមរងគ្រោះដី
ធ្លីមកពីខេត្តចំនួន៣ ឱ្យលាត់ស្បង់ចីពរចេញពីលើព្រះកាយព្រះអង្គនោះ មួយថ្ងៃបន្ទាប់បណ្តាញព្រះសង្ឃឯករាជ្យបានធ្វើ
សន្និសីទសារព័ត៌មានមួយដើម្បីឆ្លើយតបនិងទាមទារឱ្យតំណាង រាស្រ្តគណបក្សប្រជាជនរូបនេះធ្វើការសុំទោសព្រះសង្ឃ
ខ្មែរជាសាធារណៈ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្ថិតនៅក្នុងវត្តពោធិយារ៉ាមហៅវត្ត
ចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

បន្ទាប់ពីមានសន្និសីទសារព័ត៌មានមួយរបស់បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយត្តិធម៌សង្គមរួចមក លោក ឈាងវុនបាន
ធ្វើការអះអាងប្រាប់ដល់វិទ្យុ VOD ថារូបលោកមិនបានដឹងអ្វីទាំងអស់ ទាំងដែរបានប្រមាទទៅលើ ព្រះសង្ឃឱ្យលាត់ស្បង់
ចីពរចេញពីលើព្រះកាយ  និងរឿងដែលបានទិញស្រាឱ្យដល់បរិស័ទដែលជាអ្នកត្រៀមជើង អុំទូកផឹកក្នុងវត្តទៀតផង។ ករណីខាងលើនេះពលរដ្ឋជាច្រើនដែលបានឃើញហេតុការណ៍ លោក  ឈាងវុន បានប្រើប្រាស់សម្តីទ្រគោះបោះបោក
ដល់ព្រះសង្ឃដែលជាអ្នកជ្រោមជ្រែងពលរដ្ឋរងគ្រោះដីធ្លីឡើងមកតវ៉ានៅរាជធានីភ្នំពេញនោះនិងបានឃើញនៅទង្វើដែ
លតំណាងរាស្រ្តរូបនេះបានទិញស្រាឱ្យដល់បរិស័ទផឹកក្នុងវត្តនោះបានអះអាងថា ពួកគាត់ទាំងអស់គ្នាពិតជាបានឃើញ
នូវទង្វើរបស់លោកដែលបានប្រមាទទៅលើព្រះសង្ឃនៅក្នុងខណៈនោះមែន។

ពាក់ព័ន្ឋនិងករណីខាងលើនេះ ស្រ្តីជាសាក្សីម្នាក់ដែលជាអ្នកលក់ស្រាសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា គាត់ពិត
ជាបានលក់ស្រាទៅឱ្យដល់តំណាងរាស្រ្តរូបនេះពិតមែន ដោយគាត់បានលក់ស្រាបៀរអង្គរចំនួន ១ កែសទៅឱ្យ លោក
ឈាងវុន អ្នកស្រីបានប្រាប់ថា ក្រោយពេលដែលលោកឈាងវុនបានដើរទៅទិញស្រាគាត់នោះ លោកបានសួរទៅគាត់
ដែលជាអ្នកលក់ថា តើស្រា១កែសតម្លៃប៉ុន្មាន ខណៈនោះអ្នកស្រីបានប្រាប់បញ្ជាក់ទៅវិញថា ក្នុង១ កែសគាត់យកតែ៥
ម៉ឺនរៀលទេ បន្ទាប់មកលោកឈាងវុន ក៏បានហុចលុយទៅដល់គាត់ចំនួន ២០ ដូល្លា ហើយអ្នកស្រីក៏បានហុចលុយទៅ
ឱ្យស្រ្តីម្នាក់ផ្សេងទៀតដែលនៅជាមួយនិងលោកឈាងវុននោះចំនួន ៣ម៉ឺនរៀលទៅវិញសម្រាប់ថ្លៃអាប់លុយ អ្នកស្រីដែ
លជាអ្នកលក់នោះបានបញ្ជាក់ប្រាប់ថា« លោកឈាងវុនបានទិញស្រាទៅឱ្យអ្នកត្រៀមអុំទូកថ្ងៃបុណ្យអុំទូកមកពីខេត្តកំ
ពង់ចាមនោះផឹក ក្រោយពេលដែលតំណាងរាស្រ្តរូបនេះបានឃើញនៅអ្នកត្រៀមជើងអុំទូកនោះផឹកស្រាសរ លោកក៏បា
នស្ទុះទៅទិញស្រាបៀរអង្គចំនួន១កែស ដល់អ្នកទាំងនោះបន្ថែម ព្រោះគាត់ថា ផឹកស្រាសរខ្លាចខូចសុខភាព
»។

ចំណែកពលរដ្ឋម្នាក់ទៀតក្នុងហេតុការណ៍នោះបានប្រាប់ថា គាត់ពិតជាបានឮនៅសម្តីរបស់លោកឈាង វុនបាន ឱ្យព្រះ
សង្ឃបកស្បង់ចីពរពិតមែន ខណៈពេលដែលលោកឈាងវុនបានធ្វើការឡូឡារដាក់ប្រជា ពលរដ្ឋដែលរងគ្រោះដីធ្លីក្នុងវ
ត្តចាស់នោះ ហើយក៏មានព្រះសង្ឃចូលទៅសម្របសម្រួលបន្ទាប់មកតំណាងរាស្រ្ត គណបក្សប្រជាជនរូបនេះក៏បានប្រ
មាទដល់ព្រះសង្ឃដែលចូលទៅសម្របសម្រូលនៅការឈ្លោះទាស់ទែងនោះ ថាឱ្យដោះស្បង់ចីពរចេញពីលើព្រះកាយ
តែម្តង« គាត់មកឡូឡានៅនេះឯង គាត់ថាព្រះអង្គមិនបាច់មកវែកញែក នៅក្នុងរឿងនេះទេ បើមិនកើតទេបកស្បង់ចីពរ
នោះចេញពីលើខ្លួនទៅ គាត់ថាចឹងឯងខ្ញុំបានឮច្បាស់ណាស់
»

ពលរដ្ឋម្នាក់ទៀតបានឃើញហេតុការណ៍នោះដោយសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី ០៣ វិច្ឆិកា
លោកឈាងវុនទៅវត្តចាស់មិនមែនក្នុងគោលបំណងដើម្បីនិងជួយរកដំណោះស្រាយជូនទៅដល់ប្រជាពលរដ្ឋរងគ្រោះ
ពួកគាត់នោះទេ ប៉ុន្តែការអញ្ចើញទៅរបស់គាត់គឺសុទ្ឋតែក្នុងន័យហិង្សាទាំងអស់ មិនត្រឹមតែមិនដោះស្រាយតែប៉ុណ្ណោះ
ទេ ថែមទាំងបានធ្វើការគម្រាមគំហែងដល់ពលរដ្ឋរងគ្រោះដីធ្លីរបស់អ្នកស្រីថែមទៀត« ព្រោះអីគាត់មកនេះគឺមកអំពើ
ហិង្សា គាត់មិនមែនយកយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនោះទេគាត់មកគម្រាមគំហែងសម្កត់ពួកខ្ញុំថែមទៀត
»។

ចំណែកសាក្សីម្នាក់ទៀតដែលបានឃើញនៅហេតុការណ៍នោះក៏បានបញ្ជាក់ប្រាប់ស្រដៀងគ្នាអញ្ចឹងដែរថា ខណៈដែរលោ
កឈាងវុនបានទៅដល់ទីនោះពលរដ្ឋរងគ្រោះដីធ្លីបានឈ្លោះពាក្យសម្តីគ្នាជាមួយនិងលោកឈាងវុន បន្ទាប់មក ក៏មានការ
ចូលទៅសម្របសម្រួលដោយព្រះសង្ឃប៉ុន្តែក្រោយពេលដែលព្រះសង្ឃសម្របសម្រួលបែបនេះហើយនោះស្រាប់តែលោក
ឈាងវុនគាត់មិនស្តាប់ ហើយបានយកដៃរបស់គាត់នឹងទៅចង្អល់ដល់ព្រះអង្គ ហើយក៏បានជេរប្រមាទដល់ព្រះសង្ឃថា ឱ្យ
ដោះស្បង់ចីពរចេញពីលើខ្លួនដោយយកម្រាមដៃចង្អល់ទៅព្រះសង្ឃ អាក្រក់មើលយ៉ាងខ្លាំង«លោកឈាងវុនគាត់ស្រែកដូ
ចអុំគាត់និយាយខាងលើចឹងឯង ពេលព្រះសង្ឃថាទៅក៏ទៅចង្អល់មុខព្រះសង្ឃ ហើយថាលោកនោះឯងថា ឆាប់ដោះស្បង់
ចីពរចេញហើយចង្អល់មុខលោកថែមទៀតខ្ញុំថា អូធ្វើចឹង វាអត់ត្រូវនោះទេទោះបីយ៉ាងណាក៏គួរគិតថាជាលោកដែរ
»។

បុរសជាសាក្សីម្នាក់ទៀតដែលបានឃើញហេតុការណ៍នោះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា វាគឺជា រឿងដែលពិតដែ
លលោកឈាងវុនជាតំណាងរាស្រ្តមកពីគណបក្សប្រជាជន ខេត្តបាត់ដំបង បានជេរប្រមាទទៅ ដល់ព្រះសង្ឃបែបនឹង
មែន គាត់បានបន្ថែមថា នៅពេលដែលគាត់បានមកដល់ទីនេះគាត់មកដល់ប្រើពាក្យសម្តីទាំងអប្រិយមកលើប្រជាពលរ
ដ្ឋពួកគាត់ ប៉ុន្តែមិនមែនមកក្នុងន័យដើម្បីនិងដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋនោះទេ បុរសជាសាក្សីម្នាក់នេះ
បានប្រាប់ថា ក្រោយពេលដែលប្រជាពលរដ្ឋគាត់ទាស់សម្តីគ្នារួចហើយ ព្រះសង្ឃក៏ចូលមកសម្របសម្រួលស្រាប់តែនៅ
រំពេចនោះ គាត់បានស្រែកយ៉ាងឮៗឱ្យលោកដោះស្បង់ចេញពីលើខ្លួន« ខ្ញុំបានឮច្បាស់ណាស់អំពីសម្តីដែលគាត់បាន
ជេរប្រមាទដល់ព្រះសង្ឃ គឺគាត់ស្រែកចឹងហ្មងពេញទំហឹងហ្មងឱ្យលោកដោះស្បង់ចីពរចេញ
» ទោះយ៉ាងណាជុំវិញនៃកា
រឆ្លើយបដិសេធរបស់តំណាងរាស្រ្តរូបនេះថាមិនបានជេរប្រមាទដល់ព្រះសង្ឃនោះ បុរសជាសាក្សីម្នាក់នេះបានប្រាប់ថាវា
មិនអាចទៅរួចនោះទេ នៅការកុហក់ភូតភររបស់គាត់នោះពីព្រោះថានៅថ្ងៃនោះពលរដ្ឋរាប់រយនាក់បានឮយ៉ាងច្បាស់នៅ
សម្តីរបស់គាត់បានជេរប្រមាទដល់ព្រះសង្ឃ។

រីឯស្រ្តីជាសាក្សីម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះនោះ ក៏បានប្រាប់ស្រដៀងគ្នាដែរថា គាត់ពិតជាបានឮនៅសម្តីរបស់
តំណាងរាស្រ្តគណបក្សប្រជាជនរូបនេះបានប្រើសម្តីទ្រគោះបោះបោកទៅលើ ព្រះសង្ឃ អ្នកស្រីថាគាត់បានឮយ៉ាងពេញ
ៗត្រជៀករបស់គាត់តែម្តងហើយអ្នកផ្សេងទៀតក៏បានឮដូចជាអ្នកស្រីបានឮអញ្ចឹងដែរ ដោយលោកបានជេរប្រមាទដល់
ព្រះសង្ឃដោយឱ្យព្រះសង្ឃដោះស្បង់ចីពរចេញមែន«ចាសពិតប្រាកដមែន ឱ្យព្រះសង្ឃដោះស្បង់ចីពរចេញមែនខ្ញុំក៏នៅ
ហ្នឹងនឹងដែរបានឮទាំងអស់គ្នាដែរ
»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com