វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
អាជ្ញាធរ​និងគណៈកម្មការទូក ង ខេត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​បា​ន​ចុះ​ម​ក​ហា​ម​ឃា​ត់​មិ​ន​ឱ្យ​ស​ប្បុ​រ​ស​ជនឧបត្ថម្ភដល់កីឡាករទូក ង ក្តាមប្រៃផ្ទាល់ រូបថត OunLong
​គ​ណៈ​ក​ម្ម​កា​រ​ទូ​ក​ខេ​ត្ត​មិ​ន​អ​នុ​ញ្ញា​ត​ឱ្យ​ព​ល​រ​ដ្ឋ​ដែ​ល​មា​ន​បំ​ណ​ង​ច​ង់​ជួ​យ​ឧ​ប​ត្ថ​ម្ភ​​គាំ​ទ្រ​កី​ឡា​ក​រ​ម្ចា​ស់​ទូ​ក​ង​ក្តា​ម​ប្រៃ​ជា​​ប​ន្ត​ទៀ​ត​នោះ​ទេ​ប្រ​សិ​ន​ណា​បើ​មិ​ន​មា​ន​កា​រ​អ​នុ​ញ្ញា​ត​ពី​គ​ណ​ក​ម្ម​កា​រ​ទូ​ក​ខេ​ត្ត​ទាំ​ង​នោះ​​
បង្ហោះ​នៅ​វេលាមោ៉ង 10:31 pm ថ្ងៃ Thursday 6th November 2014អត្ថបទ​ដោយ: ឡាត សាឡាង
ពីរថ្ងៃបន្ទាប់ពីមានទូកមួយដែលមានឈ្មោះថា ទូកក្តាមប្រៃមកពីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំបានទទួលជ័យជំនះផ្ទួនៗ
ពីរថ្ងៃជាប់គ្នារួចមកមានប្រជាពលរដ្ឋដែលជាអ្នកគាំទ្រនៅទូកមួយនេះជាច្រើនទាំងក្នុងនិងក្រៅប្រទេសបានចាប់ផ្តើមធ្វើការ
ឧបត្ថម្ភនៅទូកមួយនេះដែលជាទូកមួយមិនមានខ្សែរស្រឡាយអ្នកធំនិងគេនិងមិនមាននៅរបស់របរសម្ភារៈប្រើប្រាស់គ្រប់
គ្រាន់រួមជាមួយនិងម្ហូបអាហារសម្រាប់បរិភោគផងនោះ។ នៅព្រឹកថ្ងៃសុក្រទី០៧ខែ វិច្ឆិកា ឆ្នាំ ២០១៤ នេះត្រូវនិងថ្ងៃបុណ្យ
អុំទូកទី៣ផងនោះ គណកម្មការទូកខេត្តកំពង់ឆ្នាំងបានចេញដំណើរទៅធ្វើការរារាំងដល់ប្រជាពលរដ្ឋទាំងឡាយណាដែល
មានបំណងចង់ជួយឧបត្ថមដល់កីឡាករម្ចាស់ទូកងក្តាមប្រៃដែលមិនមានខ្សែរស្រឡាយមិនអនុញ្ញាតឱ្យចែកជូនអំណោយ
ដល់ពួកគាត់ទៀតនោះទេ ប្រសិនណាបើមិនមានការអនុញ្ញាតពីគណកម្មការខេត្ត។

តាមថេរៈដីការរបស់ព្រះតេជគុណ ណុប វន្នី ដែលជាអ្នកផ្តល់កន្លែងដល់ពលរដ្ឋដែលជាកីឡាករអុំទូកងក្តាមប្រៃបានឱ្យដឹង
ថាពួកគណកម្មការខេត្តទាំងនោះនៅព្រឹកមិញនេះបានទៅប្រាប់ដល់ប្រជាពលរដ្ឋទាំងឡាយណាដែលមានបំណងចង់ជួយ
ឧបត្ថម្ភគាំទ្រដល់ទូកក្តាមប្រៃដែលកំពុងតែល្បីនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះគណកម្មការរៀបចំការប្រណាំងទូកខេត្ត
មិនព្រមអនុញ្ញាតឱ្យចែកអំណោយដល់ពលរដ្ឋដែលជាកីឡាករប្រណាំងទូកងក្តាមប្រៃមួយនេះជាបន្តទៀតនោះទេ ប្រសិន
ណាបើមិនមានការអនុញ្ញាតពីគណកម្មការខេត្តរបស់ពួកគេទេនោះ។

ព្រះអង្គបានប្រាប់ថា «គណៈកម្មការខេត្តទាំងអស់នោះគេបានប្រាប់ថាគេមិនចង់ឱ្យអ្នកមានសទ្ឋាឬមានបំណងចង់ជួយ
ឧបត្ថមដល់កីឡាករនោះទៀតដោយសារតែពួកគណកម្មការរៀបចំការប្រណាំងទូកគេចង់ឱ្យអ្នកមានសទ្ឋាទាំងក្នុងនិងក្រៅ
ប្រទេសទាំងអស់យកអំណោយដែលមានទាំងនោះយកទៅដំកល់ទុកនៅក្នុងទីស្នាក់ការរៀបចំការប្រណាំងទូកខេត្តតែម្តង
»
ទោះយ៉ាងណាព្រះអង្គបានបញ្ជាក់ថា ព្រះអង្គក៏មិនដឹងដូចគ្នា ថាតើពួកគណកម្មការខេត្តទាំងអស់នោះគេធ្វើបែបនេះចង់
មានបំណងយ៉ាងណានោះ?

ចំណែកព្រះតេជគុណ អ៊ុន ឡុង ដែលជាអ្នកនៅគាំទ្រនិងចាំជួយដល់កីឡាករម្ចាស់ទូកងក្តាមប្រៃនោះវិញក៏បានមានថេរៈ
ដីការប្រាប់ឱ្យដឹងស្រដៀងគ្នានេះដែរថា គណកម្មការខេត្តកាលពីព្រឹកមិញនេះគេបានធ្វើដំណើរឆ្ពោះមករក ទូកក្តាមប្រៃ
ដោយពួកគេទាំងអស់នោះគឺមិនចង់ឱ្យពលរដ្ឋទាំងអស់នោះគាត់ទទួលបាននៅអំណោយដើម្បីលើកកម្លាំងចិត្តគាត់នោះទេ
ព្រះអង្គបានបន្ថែមថា ការឡើងមកប្រាប់ដល់ប្រជាពលរដ្ឋដែលមានបំណងដើម្បីនិងជូនរង្វាន់ ដល់កីឡាករម្ចាស់ទូកងក្តាម
ប្រៃនេះមិនឱ្យចែកបន្តវាកើតឡើងពីរដងទៅហើយ ដោយកាលពីល្ងាចមិញនេះវាបាន កើតឡើងម្តង ស្រាប់តែនៅព្រឹកមិញ
នេះកើតឡើងម្តងទៀត។

ទោះយ៉ាងណាពាក់ព័ន្ឋនិងការចង់ចែកអំណោយដល់ពលរដ្ឋនោះ ព្រះអង្គថា ពួកគណកម្មការរៀបចំការប្រណាំងទូកខេត្ត
ប្រាប់ថាឱ្យមានការឆ្លងកាត់ពីពួកគណកម្មការខេត្តរបស់ពួកគេសិនប្រសិនណាបើប្រជាពលរដ្ឋទាំងអស់ពិតជាមានបំណង
ចង់ជួយឧបត្ថមគាំទ្រដល់ទូកងគ្មានខ្សែរស្រឡាយក្តាមប្រៃដែលកំពុងតែល្បីឈ្មោះយ៉ាងខ្លាំងនៅតាមបណ្តាញសង្គមហ្វេស
ប៊ុករយៈពេលតែ២ថ្ងៃមួយនេះត្រូវតែមានការឆ្លងកាត់ពីគណកម្មការខេត្តរបស់ពួកគេឬក៏មានការអនុញ្ញាតពីគណកម្មការ
ខេត្តរបស់ពួកគេទាំងនោះឱ្យបានរួចរាល់សិន ព្រះអង្គបានបន្តថា ពួកគណកម្មការខេត្តទាំងអស់នោះបានមកដល់ហើយ
និយាយប្រាប់ដល់កីឡាករម្ចាស់ទូកងក្តាមប្រៃថាប្រសិនណាបើពួកកីឡារករម្ចាស់ទូកងក្តាមប្រៃទាំងអស់នោះពិតជាអត់
មានអ្វីសម្រាប់បរិភោគមែននោះម្តេចមិនទៅរកអាហាសម្រាប់បរិភោគនៅឯទីស្នាក់ការរៀបចំរបស់គណកម្មការខេត្ត?
«ពីព្រឹកមិញនេះគណកម្មការទូកនិងគេមករករឿងយើងគេមិនចង់ឱ្យយើងធ្វើការចែកអំណោយចែកអីចឹងណាហើយគេ
ថាបើអត់អីស៊ីម៉េចមិនទៅទាក់ទងគេទៅ
? គេនិយាយចឹង
»។

ស្រដៀងគ្នានេះអ្នកស្រីម៉ាលីម៉ាលីដែលជាម្ចាស់មូលនិធិទទួលមូលនិធិពីបងប្អូនខ្មែរនៅក្រៅប្រទេសម្នាក់នោះបានឱ្យដឹង
ស្រដៀងគ្នានេះផងដែរថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៥វិច្ឆិកាម្សិលមិញនេះ គាត់បានយកអំណោយបន្តិចបន្តួចដែលទទួ
លបានពីបងប្អូននៅក្រៅប្រទេសដើម្បីយកទៅជួយលើកទឹកចិត្តឬធ្វើការគាំទ្រដល់កីឡាករម្ចាស់ទូកងក្តាមប្រៃ ខណៈពេល
ដែលគាត់បានធ្វើដំណើរទៅដល់ទីនោះ ក៏មានអាជ្ញាធរបានមកសាក់សួរនាំគាត់ ហើយក៏បានប្រាប់មកគាត់ថាប្រសិនណា
បើចង់ចែកអំណោយអីនោះត្រូវតែផ្តល់ដំណឹងដល់អាជ្ញាធរពួកគាត់សិន ព្រោះថាពួកគាត់ គឺជាអ្នកដែលមើលការខុសត្រូវ
នៅក្នុងតំបន់នោះ អ្នកនាងបានបន្តថា« នៅពេលក្រោយមកបានពួកអាជ្ញាធរទាំង នោះបានដូរពាក្យសម្តីទៅវិញថាគាត់គ្រា
ន់តែចង់សាកសួរដល់អ្នកដែលទៅចែកអំណោយទាំងប៉ុន្មានថា
មានប៉ុន្មា នអ្នកស្រួលគាត់និងយកទៅចាក់ផ្សាយក្នុងទូរទស្ស
ន៍តែប៉ុណ្ណោះ
»

មកទល់ម៉ោងនេះនៅម៉ោង១០:២៦ព្រឹកព្រះតេជគុណអ៊ុនឡង់បានរាយការណ៍មកថា ពួកអាជ្ញាធរទាំងនោះបានចូលទៅ
កន្លែងដែលកីឡាករម្ចាស់ទូកងក្តាមប្រៃស្នាក់នៅសាជាថ្មីម្តងទៀតដោយក្រុមអាជ្ញាធរទាំងនោះបានចោទប្រកាន់ទៅលើ
ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រនិងយកអាហារទៅជូនដល់កីឡាករម្ចាស់ទូកងក្តាមប្រៃនោះថាបានដាក់ថ្នាំបំពុលនៅក្នុងម្ហូប
អាហារដើម្បីធ្វើការបំពុលដល់ក្រុមកីឡាករម្ចាស់ទូកងក្តាមប្រៃទាំងនោះ។  

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com