វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបដោយ ណុប វណ្នី
​មូ​ល​ហេ​តុ​នៃ​កា​រ​ទ​ទួ​ល​បា​ន​ជ័​យ​លា​ភី​ក្នុ​ង​កា​រ​ប្រ​ណាំ​ង​ទូ​ក​នៃ​ព្រះ​រា​ជ​ពិ​ធី​បុ​ណ្យ​អុំ​ទូ​ក​នា​ឆ្នាំ​២​០​១​៤​រ​ប​ស់​កី​​ឡា​ក​រ​ទូ​ក​ង​ក្តា​ម​ប្រៃ​ដែ​ល​មិ​ន​មា​ន​បា​រ​មី​សែ​ន​ជ័​យ​និ​​ង​គេ​​
បង្ហោះ​នៅ​វេលាមោ៉ង 6:48 am ថ្ងៃ Friday 7th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ព្រះរាជពិធីបុណ្យអុំទូករបស់ប្រជាជនខ្មែរដែលបានប្រារព្វធ្វើឡើងអស់រយៈពេល៣ថ្ងៃកន្លងមកនេះត្រូវបានបញ្ចប់ទៅវិញ
នៅថ្ងៃសុក្រទី០៧ខែវិច្ឆិកា ឆ្នាំ២០១៤នេះការប្រណាំងទូករយៈពេលបីថ្ងៃនេះមានប្រជាពលរដ្ឋឡើងមកពីគ្រប់ទិសទីទាំង
អស់ដើម្បីមកចូលរួមទស្សនាការប្រណាំងទូកក៏ដូចជាការដើរកម្សាន្តអារម្មណ៍ក្នុងអុំឡុងពេលបុណ្យអុំទូកនេះប្រជាពលរដ្ឋ
ទាំងចាស់ទាំងក្មេងមានចិត្តសប្បាយរីករាយក្នុងឱកាសនៃការដើរកម្សាន្តនេះ ដែលបានប្រព្រឹត្តធ្វើឡើងចាប់តាំង ពីថ្ងៃទី០៥
វិច្ឆិកា ការរៀបចំធ្វើការប្រណាំងទូកនេះ មានទូកជាច្រើនដែលបានចូលរួមធ្វើការប្រគួតក៏ប៉ុន្តែការទទួលបានជ័យលាភីលេ
ខ១គឺមានតែទូកងមួយតែប៉ុណ្ណោះ។

ជុំវិញបញ្ហានៃការដើរកម្សាន្តរបស់ប្រជាជនខ្មែរនៅក្នុងអំឡុងពេលបុណ្យអុំទូកឆ្នាំ២០១៤នេះក្រោយពេលដែលប្រមុខដឹក
នាំរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាកអស់រយៈពេល៣ឆ្នាំ បន្ទាប់ពីមានសោនាដកម្មមួយបានកើតឡើងនៅលើស្ពានកោះ
ពេជ្រដែលបានបណ្តាលឱ្យប្រជាជនខ្មែរបានបាត់បង់ជីវិតអស់ប្រមាណជា៣០០នាក់និងរបួសជាច្រើនរយនាក់ដោយឡែក
ការរៀបចំធ្វើបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៤នេះ យើងឃើញថាប្រមុខដឹក នាំរដ្ឋាភិបាលបានធ្វើការរិតប
ន្តឹងនៅបញ្ហាសន្តិសុខសង្គមក្នុងរាជធានីភ្នំពេញ  ក៏ដូចជាការការពាររក្សានៅសុវត្ថិភា ពដើម្បីឱ្យមានសុវត្ថិភាពជូនដល់ប្រ
ជាពលរដ្ឋដែលបានមកទស្សនានិងដើរកម្សាន្តក្នុងរាជធានីភ្នំពេញក្នុងឱកាសបុ ណ្យអុំទូកនេះផងដែរ។

ជាមួយគ្នានេះយើងអាចសង្គេតឃើញថា បន្ទាប់ពីការរិតបន្តឹងនៅបញ្ហានៃសន្តិសុខសង្គមជូនដល់ប្រជាពលរដ្ឋនោះ ដូចជា
បញ្ហានៃការបិទផ្លូវសំខាន់ៗមួយចំនួន និង ការរក្សាការពារនៅសុវត្ថិភាពដោយមានកងកម្លាំងជាច្រើន ដែលកងកម្លាំងទាំង
នោះមានស្ពាយអាវុធទំនើបៗដើម្បីការពារសុវត្ថិភាព។ ប្រជាពលរដ្ឋជាច្រើនបន្ទាប់ពីបានឃើញនៅការរក្សាការពារនៅសុវ
ត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូកនេះដោយកងកម្លាំងប្រដាប់អាវុធដែលមានស្ពាយកាំភ្លើងទំ នើបៗបែបនេះនោះពលរដ្ឋខ្លះ
ក៏មានភាពកក់ក្តៅ ប៉ុន្តែពលរដ្ឋមួយចំនួនមានការភិតភ័យទៅវិញជុំវិញនៃការរក្សា នៅសុវត្ថិភាពជូនដល់ពួកគាត់នេះដោយ
សារតែមានអាវុធទំនើបៗ ទោះយ៉ាងណាព្រះរាជពិធីបុណ្យអុំទូកដែលបានរៀបចំធ្វើអស់រយៈពេល៣ថ្ងៃមកនេះមានដំណើ
រការល្អ ដោយមិនមានបញ្ហាដូចជាកាលពីប៉ុន្មានឆ្នាំមុននោះទេ ដោយពលរដ្ឋដែលបានមកចូលរួមដើរកម្សាន្តនេះ ពួកគាត់
ក៏បានសម្តែងក្តីរីករាយចំពោះសុវត្ថិភាពរបស់ពួកគាត់រយៈពេល៣ថ្ងៃនេះដែរ។

ការបញ្ចប់នៅកម្មវិធីប្រណាំងទូករបស់ប្រជាជនខ្មែរក៏បានបញ្ជប់ នៅក្នុងនោះយើងឃើញថា ការប្រណាំងទូកដែលមានចំនួ
ន២៤៨គូនេះមានទូកមួយដែលបានទទួលជ័យលាភីលេខ១ក្នុងឱកាសនៃការប្រារព្ឋធ្វើកម្មវិធីនាឆ្នាំ២០១៤បន្ទាប់ពីបានផ្អា
កអស់រយៈពេល៣ឆ្នាំកន្លងមក។ ចំពោះការទទួលបាននៅជ័យលាភីរបស់កីឡាប្រណាំងទូកលេខ១ក្នុង ឆ្នាំ២០១៤នេះ មា
នទូកមួយដែលបានធ្វើដំណើរមកពីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងជាទូករបស់ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយនិងអ្ន
កមានអំណាចផងដែរ  ទូកនោះមានឈ្មោះថាទូក ក្តាមប្រៃ ទន្ទឹមគ្នានេះយើងសង្គេតឃើញថា ប្រជាពលរដ្ឋជាច្រើនបានចា
ប់អារម្មណ៍ជាមួយនិងកីឡាករម្ចាស់ទូកងក្តាមប្រៃមួយនេះយ៉ាងខ្លាំង ដោយពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានធ្វើការឧប
ត្ថមគាំទ្រនៅកីឡាករម្ចាស់ទូកងក្តាមប្រៃមួយនេះ ដើម្បីជាការលើកទឹកចិត្តរបស់ពួកគាត់ទៅលើកីឡាករដែលមិនមានខ្សែ
ស្រឡាយអ្នកធំនិងគេ។

កីឡាករម្ចាស់ទូកងក្តាមប្រៃម្នាក់គឺលោកសាង់ស៊ុនបានសម្តែងនៅក្តីរីករាយចំពោះជ័យលាភីរបស់លោកយ៉ាងខ្លាំងនាឆ្នាំ២០
១៤នេះ ចំពោះលោកសាង់ស៊ុននេះបានប្រាប់ថាអ្វីដែលធ្វើឱ្យលោកប្រឹងប្រែងទទួលបាននៅជ័យលាភីក្នុ ងឆ្នាំ២០១៤នេះ
ដោយសារតែលោកបានទទួលការគាំទ្រពីព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរជាច្រើនទៀតទើបធ្វើឱ្យពួកលោកមានចិត្តខិតខំប្រឹ
ងប្រែងដើម្បីទទួលយកនៅជ័យលាភីនេះ ដូចជាកីឡាករពួកលោកទាំងអស់ត្រូវបានព្រះ សង្ឃដែលជាសមាជិកបណ្តាញ
ព្រះសង្ឃឯករាជ្យប្រចាំនៅវត្តពោធិយារាមហៅវត្តចាស់បានជួយម្ហូបអាហារយ៉ាងច្រើនធ្វើឱ្យពួកលោកមានកម្លាំងចិត្តក្នុងកា
រប្រគួតយកជ័យលាភីជូនដល់ក្រុមរបស់លោកក៏ដូចជាទឹកដីរបស់លោក ផងដែរ លោកសាង់ស៊ុនបានបន្ថែមថាអ្វីដែលលោ
កមានកម្លាំងចិត្តខ្លាំងមែនទែននោះបន្ទាប់ពីមានការឧបត្ថមគាំ ទ្រយ៉ាងពេញទំហឹងពីបណ្តាញព្រះសង្ឃឯករាជ្យហើយការខិ
តខំរបស់លោកក៏ដើម្បីយកមកប្រគេនដល់ព្រះសង្ឃក៏ដូចជាពុកម៉ែបងប្អូនទាំងអស់ដែលបានគាំទ្រនៅកីឡាករម្ចាស់ទូកងរ
ក្តាមប្រៃផងដែរ។

ជុំវិញការខិតខំរបស់កីឡាករបស់លោកនេះដោយសារតែមានការគាំទ្រខ្លាំងពីសំណាក់ព្រះសង្ឃក៏ដូចជាប្រជាពល រដ្ឋខ្មែរ
ប៉ុន្តែអ្វីដែលធ្វើឱ្យកីឡាកររបស់លោកបានបាក់ទឹកចិត្តមួយគ្រានោះ បន្ទាប់មានការឧបត្ថមនៅស្បៀងម្ហូបអាហារជាច្រើនពី
សំណាក់សប្បុរសជននោះ ត្រូវបានកម្លាំងអាជ្ញាធរក៏ដូចជាការមិនអនុញ្ញាតឱ្យទទួលយកនៅជំនួយពីសម្បុរសជនខ្មែរពីសំ
ណាក់គណកម្មការរៀបចំការប្រណាំងទូកប្រចាំខេត្តកំពង់ឆ្នាំងបានធ្វើការហាមឃាត់ពួកលោកមិនឱ្យទទួលយកនៅអំណោ
យទាំងនោះជាបន្តទៀត លោកថា បន្ទាប់ពីមានការរឹបអូសនិងការរារាំងបែបនេះ នោះកីឡាករម្ចាស់ទូកងក្តាមប្រៃរបស់លោ
កស្ទើរថា អស់ជំនឿក្នុងការប្រគួតទៅហើយ «កូណាអន់ចិត្តដែរ កីឡាករ គេអន់ចិត្តគ្រប់គ្នាដែរ ចង់អស់ស្មារតីដែរនឹងណា
ចង់អស់ទឹកចិត្តក្នុងការប្រគួតបន្ត
»ប៉ុន្តែលោកនៅតែតស៊ូបន្ត ដើម្បីទទួលយកនៅជ័យលាភីនេះជូនដល់បណ្តាអ្នកគាំទ្រទូក
ងរបស់លោកដែលបានឧបត្ថមគ្រប់បែបយ៉ាងជូនដល់ពួកគាត់តាំងពីថ្ងៃដែលគាត់បានមកស្នាក់នៅក្នុងវត្តជាមួយនិងព្រះស
ង្ឃដើម្បីធ្វើការប្រគួតនៅការប្រណាំងទូក ក្នុងរាជធានីភ្នំពេញនេះ។                
                      
ជាមួយគ្នានេះលោកយាយ ឡុង ផន មានវ័យ ៧៤ ឆ្នាំ លោកយាយគឺជាអ្នកគាំទ្រទូកងក្តាមប្រៃដែលបានធ្វើដំណើរមកជា
មួយនិងកីឡាករទាំងអស់របស់ទូកងមួយនេះ លោកយាយបានសម្តែងនៅក្តីរីករាយចំពោះជ័យលាភីរបស់ទូ កងភូមិកំណើ
ររបស់លោកយាយ អ្វីដែលធ្វើឱ្យលោកយាយសប្បាយចិត្តជាងនេះទៅទៀតនោះ ពីព្រោះថានៅក្នុងចំណោមកីឡាករទូកង
ទាំងអស់នោះមានកូនរបស់លោកយាយចំនួន៤នាក់ស្រីម្នាក់និងប្រុសបីនាក់នេះហើយជាអ្វីដែលលោកយាយមានមោទន
ភាពចំពោះជ័យជំនះនៃទូកងមួយនេះ សម្រាប់ភូមិកំណើតរបស់លោកយាយ« អូយអរណាស់តេជគុណពេលបានឃើញកូ
នប្រឹងអុំទូកយកជ័យជំនះនេះ មិនតែខ្ញុំកូណាតេដែលអរ គឺប្រជាជនពេ ញប្រទេសមើលប៉ុន្មានក៏ជួយអរផងដែរគឺទាំងអស់
ហ្មងទូទាំងប្រទេសនេះណានាំគ្នាជួយអរការឈ្នះនេះ
»។

ទន្ទឹមនិងនេះមានបុរសជាកីឡាករម្ចាស់ទូកងក្តាមប្រៃម្នាក់ទៀតគឺលោក ជិនសំណាងក៏បានសម្តែងក្តីរីករាយស្រ ដៀងគ្នា
នេះផងដែរ  លោកជិនសំណាងបានប្រាប់ថា លោកពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំងដែលបានទទួល នៅជ័យលាភី
ក្នុងឱកាសនៃការប្រណាំងទូកនៅរាជធានីភ្នំពេញនេះ លោកថាលោកសប្បាយចិត្តស្ទើថារកអ្វីដើម្បី មកនិយាយមិនចេញ
ទៅហើយលោកសំណាងបានបញ្ជាក់ប្រាប់ថាអ្វីដែលធ្វើឱ្យមានភាពជោគជ័យនេះគឺដោយសារតែមានការគាំទ្រពីសំណា
ក់ព្រះសង្ឃនិងពលរដ្ឋដែលបានឧបត្ថមគាំទ្រនៅការហូបចុករបស់លោកក្នុងរយៈពេល៣ថ្ងៃមកនេះ« ខ្ញុំកូណាសប្បាយ
ចិត្តណាស់ដែលបានយកឈ្នះនៅគូប្រគូតក្នុងរយៈពេលបុណ្យអកអំបុកសំពះ ព្រះខែនេះ ខ្ញុំគូណាសប្បាយរកអ្វីមកប្រៀ
បផ្ទឹមពុំបានទេតេជគុណ ដោយសារតែមានតេជគុណនិងប្រជាពលរដ្ឋ ខ្មែរជាច្រើនគាំទ្រ
»។

បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយត្តិធម៌សង្គមសូមធ្វើការអរព្រះគុណនិងអរគុណចំពោះទឹកចិត្តរបស់ព្រះករុណាគ្រប់ព្រះអង្គដែលជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយត្តិធម៌សង្គមក្នុងការចំណាយនៅពេលវេលាជួយជ្រោមជ្រែងនៅកី
ឡាករទូកងតាំងពីថ្ងៃដែលពួកគាត់បានមកស្នាក់នៅ បានយកចិត្តទុកដាក់ក្នុងការជួយមើលថែក៏ដូចជាការផ្តល់កន្លែងឱ្យពួ
កគាត់ស្នាក់នៅ និងសូមអរគុណចំពោះទឹកចិត្តសប្បុរសជនទាំង ក្នុងនិងក្រៅប្រទេសទាំងអស់ដែលជាជនជាតិខ្មែរនិងអ្នក
ស្រឡាញខ្មែរបានជួយផ្តល់កម្លាំងចិត្តដល់ទូកងក្តាមប្រៃមួយនេះដែលជាទូកមួយមិនមានខ្សែស្រឡាយអ្នកធំនិងគេហើយ
សប្បុរសជនទាំងអស់ដែលបានឧបត្ថមដូចជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជាដើមដើម្បីឱ្យកីឡាករប្រណាំងទូកង
ក្តាមប្រៃទទួលបានជ័យលាភីលេខ១សម្រាប់ការប្រណាំងទូកឆ្នាំ២០១៤នៅក្នុងរាជធានីភ្នំពេញ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com