វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ស​ហ​ជី​ព​ស៊ី​ខៅ​ឌូ​ចេ​ញ​លិ​ខិ​ត​ស្នើ​ឱ្យ​តុ​លា​កា​រ​សា​លា​ដំ​បូ​ង​ខេ​ត្ត​កំ​ព​ង់​ចា​ម
​ស​ហ​ជី​ព​ស៊ី​ខៅ​ឌូ​ចេ​ញ​លិ​ខិ​ត​ស្នើ​ឱ្យ​តុ​លា​កា​រ​សា​លា​ដំ​បូ​ង​ខេ​ត្ត​កំ​ព​ង់​ចា​ម​ទ​ម្លា​ក់​ប​ទ​ចោ​ទ​ប្រ​កា​ន់​លើ​ក​ម្ម​ក​រ​ទាំ​ង​៥​រូ​ប​​និ​ង​បើ​ក​កា​រ​សើ​ប​អ​ង្កេ​ត​លើ​ក្រុ​ម​ជើ​ង​កា​ង​​
បង្ហោះ​នៅ​វេលាមោ៉ង 10:43 pm ថ្ងៃ Tuesday 28th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ក្រោយពីមានការចាប់ឃុំខ្លួនបុគ្គលិកស៊ីខៅឌូ និងកម្មករម្មការនីរោងចក្រជូហួយទាំង១០រូបដោយតុលាការសាលាដំបូងខេ
ត្តកំពុងចាមកាលពីថ្ងៃទី ២៥ ខែ តុលា។ នៅថ្ងៃ ពុធ ទី ២៨ ខែ តុលានេះសហជីពស៊ីខៅឌូ បានចេញលិខិតមួយដើម្បីស្នើ
ដល់តុលាការសាលាដំបូងខេត្តកំពុងចាមដោះលែងនៅកម្មករចំនួន៥រូបនិងទម្លាក់បទចោទ ប្រកាន់ទៅលើកម្មករទាំង៥រូប
ដែលមិនមានកំហុស ហើយត្រូវបានតុលាការសាលាដំបូងសម្រេចឃុំខ្លួនបន្តកាលពីថ្ងៃទី ២៧ ខែតុលាកន្លងទៅនេះ ព្រោះ
តែការតវ៉ាទាមទាររបស់កម្មករម្មការនីដើម្បីឱ្យក្រុមហ៊ុនរោងចក្រចេះគោរពសិទ្ឋិកម្មករតែប៉ុណ្ណោះ សហជីពស៊ីខៅឌូក៏បាន
ស្នើដល់ អាជ្ញាធរមានសមត្ថកិច្ចបើកការសើបអង្កេតទៅលើក្រុមជើងកាងដែលបានដេញវាយដល់កម្មករធ្វើកូដកម្មដល់ខាង
ក្រៅរបងរោងចក្រ។

សម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា (ស៊ីខៅឌូ) ក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះ
ការចាប់ខ្លួនបណ្តោះអាសន្នទៅលើបុគ្គលិក ស៊ីខៅឌូម្នាក់ ដែលមានឈ្មោះលោក ឃុន សុខម និងកម្មក រចំនួន ៣ នាក់ទៀត
គឺលោក ម៊ុនសារ៉ែម លោក កងសាវុធ លោក បៀនសារីម រួមជាមួយនិងអ្នកបើករថយន្តម្នាក់ទៀត គឺលោក ណេត ពិសីពីសំ
ណាក់សាលាដំបូងខេត្តកំពង់ចាម។ សម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានលើកឡើងថា «ការចាប់ខ្លួនរ
បស់តុលាការសាលាដំបូងខេត្តកំពង់ចាមទៅលើបុគ្គលិកស៊ី ខៅឌូ និងកម្មករ៣នាក់រួមជាមួយនិងអ្នកបើករថយន្តម្នាក់ទៀត
នោះ ថាជាការចាប់ខ្លួនទាំងអយុត្តិធម៌របស់តុលាការសាលាដំបូងខេត្ត
»។

នៅក្នុងលិខិតដែលបានស្នើដល់តុលាការសាលាដំបូងខេត្តកំពង់ចាមនោះក៏បានបញ្ជាក់ប្រាប់ថា ការតវ៉ារបស់កម្មករកម្មការនី
រោងចក្រជូហួយធ្វើឡើងអស់រយៈពេលជាងពីខែកន្លងទៅហើយ ក៏ប៉ុន្តែមិនមានដំណោះស្រាយណាមួយសម្រាប់កម្មកររោង
ចក្រនោះទេការតវ៉ារបស់កម្មកររោងចក្រស្បែកជើងជូហួយទាំងនោះធ្វើឡើងក្រោយពេលដែលក្រុមហ៊ុនរោងចក្រផលិតស្បែ
កជើងមួយនេះធ្វើការរំលោភលើសិទ្ឋិរបស់កម្មករដូចជាកម្មករចាប់ពី ៣០នាក់ទៅ ៦០នាក់មានកាតតែមូយគត់ដើម្បីយកទៅ
បន្ទប់ទឹកបានតែពីរនាទីឬក៏៥នាទីតែប៉ុណ្ណោះក្នុងមួយនាក់រយៈពេលមួយដង។

ដោយបានបញ្ជាក់បន្តថា ក្រុមហ៊ុនមួយនេះ ថែមទាំងបានកេបកេងលុយកាក់របស់កម្មកររាប់ពាន់នាក់នៅក្នុងក្រុមហ៊ុនរោង
ចក្រផលិតស្បែកជើងជូហួយមួយនេះ បន្ទាប់មកក៏មានការអន្តរាគមន៍ពីក្រមប្រឹក្សាអាជ្ញាកណ្តាលដើម្បីឱ្យបង្គាប់សងសំណ
ងទៅដល់កម្មកររោងចក្រវិញ ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើតាមការបង្គាប់របស់ក្រុមប្រឹ ក្សាអាជ្ញាកណ្តាលនោះទេថែមទាំងបាន
ដាក់គំនាបដល់កម្មករទាំងអស់ឱ្យធ្វើការទៅតាមការកំណត់របស់ខ្លួនទៀត។

ការរំលោភរបស់ក្រុមហ៊ុនរោងចក្រផលិតស្បែកជើងជូហួយមកលើកម្មករនេះ ពួកគាត់ក៏បានជូនដំណឹងដល់ដល់ក្រុមហ៊ុន
រោងចក្រដើម្បីធ្វើការតវ៉ាទៅតាមនីតិវិធីច្បាប់ផងដែរ ប៉ុន្តែក្រុមហ៊ុននៅតែមិនព្រមដោះស្រាយជូនដ ល់កម្មករពួកគាត់ ហើ
យថែមទាំងមិនអនុវត្តន៍ច្បាប់របស់ក្រុមហ៊ុនរោងចក្រឡើយ ក្រោយមកតុលាការខេត្តកំពង់ ចាមក៏បានចេញសេចក្តីសម្រេ
ចមួយ ដោយបានចោទប្រកាន់ទៅលើកម្មករកម្មការនីដែលបានចូលរួមធ្វើកូដកម្ម ទាំងនោះថា ជាការតវ៉ាខុសច្បាប់។

នៅក្នុងលិខិតនៃការស្នើដល់តុលាការឱ្យដោះលែងដល់កម្មករទាំង៥រូប ដើម្បីឱ្យមានសេរីភាពក៏បានលើកឡើងដែរថា« ក្រោ
យពីមានការបង្គាប់ពីតុលាការនិងមានការសម្របសម្រួលពីតុលាការរួចមក កម្មករទាំងនោះក៏បានចូលធ្វើការដូចដើ

មវិញ ដោយគ្មានដំណោះស្រាយកម្មករទាំងនោះក៏បានចេញធ្វើកូដកម្មតវ៉ាសាជាថ្មីម្តងទៀតជាមួយនឹងក្រុមហ៊ុនរោងចក្រ
ក៏ប៉ុន្តែក្រុមហ៊ុនមិនបានព្រមទៅនឹងសំណើររបស់កម្មករ  ហើយថែមទាំងបញ្ឈប់នៅកម្មករណាដែលបានចូលរួមធ្វើកូដក
ម្មនោះទៀតផង
»។

ក្រោយពេលដែលក្រុមហ៊ុនមិនបានដោះស្រាយជូនដល់កម្មករនិងថែមទាំងបញ្ឈប់កម្មករទាំងនោះពីក្រុមហ៊ុនបែបនេះនោះ
សម្ព័នសហជីពប្រជាធិបតេយ្យកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខៅឌូ ចាត់ទុកទង្វើរបស់ក្រុមហ៊ុនរោងចក្រផលិតស្បែកជើង
ជូហួយមួយនេះថា ជាការរំលោភទៅលើសិទ្ឋិធ្វើកូដកម្មករបស់កម្មករដែលមានចែងក្នុងច្បាប់ស្តីពីការងារ មាត្រា ៣៣៣។

បញ្ហានៃការធ្វើកូដកម្មនេះ បានបន្តរហូតដល់ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៤ អំឡុងពេលកូដកម្មនោះ អាជ្ញាធរប៉ូលីសបាន
ចាប់ផ្តាច់ខ្សែរមេក្រូមិនឱ្យកម្មករទាំងអស់និយាយនិងបានចាប់កម្មការនីវាយបោចសក់  ទះកំភ្លៀង   វាយទាត់ធាក់ជាដើម ។
ពេលនោះកម្មករទាំងអស់ក៏បានជ្រូលច្របល់នៅមុខរោងចក្រ រំពេជនោះមានក្រុមមនុស្សប្រមាណជា២០០ នាក់បានចេញ
មកខាងក្រៅរោងចក្រប្រដាប់ដោយដំបងដែកគ្រប់ដៃបានចេញពីខាងក្នុងរោងចក្រ ហើយបានសំដៅដេញវាយដល់កម្មករ
ដែលធ្វើកូដកម្មទាំងនោះរហូតដល់ខាងក្រៅរបងរោងចក្រ។ ដោយកម្មករទាំងនោះបានអះអាងថា«ការចេញដេញវាយដល់
កម្មករធ្វើកូដកម្មនោះ មានការដឹកនាំពី សហព័ន្ឋសហជីពខ្មែរ(
CUF ) និងសហព័ន្ឋសហជីពយុវជនខ្មែរ ( KYFTU )បាន
សហការគ្នាជាមួយនិងក្រុមហ៊ុននិងអាជ្ញាធរ
»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com