វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបដោយ ស៊ុម ម៉ាណែត ខេត្តកំពងចាម
​ព​ល​រ​ដ្ឋ​ស្រុ​ក​មេ​ម​ត់​ត​វ៉ា​​នៅ​មុ​ខ​សា​លា​ស្រុ​ក​ដើ​ម្បី​ទា​ម​ទា​រ​ឱ្យ​មា​នដំ​​ណោះ​ស្រា​យ​ដី​ធ្លី​​
បង្ហោះ​នៅ​វេលាមោ៉ង 1:42 am ថ្ងៃ Thursday 30th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ពលរដ្ឋមកពីសហគមន៍ខ្នងក្រពើខាងលិច និងសហគមន៍ខ្នងក្រពើខាងកើតនៅព្រឹកថ្ងៃទី  ៣០ ខែ តុលានេះមានអ្នកមាន
ជម្លោះដីធ្លីប្រមាណជា៦៣៨គ្រួសារបានប្រមូលផ្តុំគ្នាដើម្បីធ្វើការតវ៉ានៅមុខសាលាស្រុកមេមត់ ខេត្តត្បូងឃ្មំនិងបានឈា
នទៅដល់ការបិទផ្លូវជាតិលេខ ៧ ទៀតផងដើម្បីទាមទារឱ្យស្ថាប័នពាក់ព័ន្ឋជួយពន្លឿនក្នុង ការដោះស្រាយដីធ្លីរបស់ពួក
គាត់ ជាពិសេសនោះទាមទារឱ្យអភិវបាលស្រុកចេញប្លង់កម្មសិទ្ឋិដីធ្លីចំនួន ៦៣៨ គ្រួសារសម្រាប់ការរស់នៅ។

ក៏ប៉ុន្តែបន្ទាប់ពីការបិទផ្លូវអស់រយៈពេលមួយសន្ទុះធំរួចមកមិនមាននៅដំណោះស្រាយ ដីធ្លីសម្រាប់ប្រជាពលរដ្ឋពួកគាត់
នោះ អ្នកមានជម្លោះដីធ្លីទាំងនោះក៏បានបន្តទៅធ្វើការបិទផ្លូវមួយទៀតស្ថិតនៅក្បែសាលាស្រុកមេមត់ ដែលកន្លែងបិទថ្មី
នេះជាកន្លែងធំនិងមិនអាចមានពលរដ្ឋណាម្នាក់ចេញចូលបាន។

យោងតាមប្រភពព័ត៌មានសហគមន៍ម្នាក់គឺលោក ស៊ុម ម៉ាណែតបានឱ្យដឹងនៅកន្លែងកើតហេតុព្រឹកថ្ងៃព្រហស្បតិ៍នេះថា
ប្រជាពលរដ្ឋទាំងនោះពួកគាត់បានអះអាងថា ដីដែលត្រូវបានក្រុមហ៊ុនរំលោភយកនេះ ពួកគាត់បានរស់នៅតាំងពីឆ្នាំ ១
៩៨០មកម្លេះ ក៏ប៉ុន្តែមួយរយៈពេលចុងក្រោយមកនេះក៏ចាប់ផ្តើមមានក្រុមហ៊ុនឯកជនមួយមានឈ្មោះថាចម្ការកៅស៊ូមេ
មត់មួយបានសហការនិងឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុកប្លន់យកដីរបស់ប្រជាពលរដ្ឋដោយមាន
គម្រោងបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាននាពេលបច្ចុប្បន្នហើយយកដីរបស់ប្រជាពលរដ្ឋទាំងនោះមានចំនួន២០
ហិកតា ដែលប្រជាពលរដ្ឋគាត់បានអះអាងថា បានរស់នៅតាំងពីឆ្នាំ ១៩៨០ មកនោះ។

អ្នកព័ត៌មានសហគមន៍ម្នាក់នេះបានប្រាប់បន្តថា  នៅក្នុងចំនួនដីប្រមាណជា ២០ ហិកតានេះប្រជាពលរដ្ឋរស់នៅ រហូត
ដល់ទៅជាង ៦៣៨ គ្រួសារ ហើយបើសរុបរាប់ប្រជាជនទាំងអស់នោះគឺមានរហូតដល់ទៅជាងពីរពាន់នាក់ឯណោះក៏ប៉ុ
ន្តែបន្ទាប់ពីការរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះរស់បានយ៉ាងសុខស្រួល ក៏ចាប់ផ្តើមមានអា ជ្ញាធរមូលដ្ឋាននិងអាជ្ញាធ
រស្រុកទាំងនោះបានចេញមុខមកបណ្តេញប្រជាពលរដ្ឋចេញនិងកាងមុខឱ្យក្រុមហ៊ុនចំការកៅស៊ូមេមត់ដើម្បីដាក់ក្រុមហ៊ុ
នចំការកៅស៊ូមេម៊ុតមួយនេះអនុវត្តន៍ដាំដើមកៅស៊ូ និងបណ្តេញប្រជាពលរដ្ឋ ទាំងនោះចេញពីលំនៅដ្ឋាន។

បន្ទាប់ពីមានការរំលោភលើដីធ្លីរបស់ប្រជាពលរដ្ឋបែបនេះ ពួកគាត់ទាំងនោះដែលមានគ្នាប្រមាណជា ៦៣៨គ្រួសារបា
នចេញធ្វើការតវ៉ាជាមួយនិងអាជ្ញាធរនិងក្រុមហ៊ុនទាំងនោះដែររំលោភទៅលើដីធ្លីរបស់ពួកគាត់ ដោយអ្នកទាំងនោះបា
នដង្ហែជាក្បួនចេញពីសហគមន៍២គឺសហគមន៍ក្រពើខ្នងខាងលិចនិងសហគមន៍ក្រពើខ្នងខាងកើត ក្បួនដង្ហែនេះបាន
ចាប់ផ្តើមនៅម៉ោងប្រមាណជា ៧:៤០ព្រឹកដង្ហែឆ្ពោះទៅកាន់សាលាស្រុកមេមត់ ដើម្បីទាមទារឱ្យស្ថាប័នពាក់ព័ន្ឋទាំង
នោះជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។ នៅក្នុងការដង្ហែនោះ ប្រជាពលរដ្ឋបានដាក់ជាមេក្រូនិងឧបករណ៍សម្លេ
ងស្រែករកនៅភាពយុត្តិធម៌នៅតាមផ្លូវដែរគាត់ដង្ហែ។

លោក ស៊ុម ម៉ាណែតបានបញ្ជាក់ប្រាប់ថា ការដង្ហែនៅតាមដងវិធីនោះប្រហែលប្រមាណជា ២០ នាទីក៏មានអភិបាល
ស្រុកមេមត់បានចេញមកធ្វើការចរចារជាមួយនិងប្រជាពលរដ្ឋដែលធ្វើការតវ៉ាទាំងនោះទោះជាយ៉ាងណាក្រោយពេល
ដែលធ្វើការចរចារជាមួយនិងប្រជាពលរដ្ឋរវាងអភិបាលស្រុកបែបនេះហើយនោះ លោក ស៊ុម ម៉ាណែតបាន ប្រាប់ឱ្យ
ដឹងថា មិនមានដំណោះស្រាយសម្រាប់ពលរដ្ឋរងគ្រោះនោះទេ  អ្នកទាំងនោះក៏បានសម្រេចបិទផ្លូវជាតិ  មួយដើម្បីឱ្យ
ស្ថាប័នទាំងនោះដោះស្រាយដីធ្លីជូនដល់ពួកគាត់។ លោក ម៉ាណែតបានបញ្ជាក់បន្ថែមថា «ក្រោយពេលដែរការតវ៉ាបិ
ទផ្លូវអសរយៈពេល៣០នាទីរួចមក អភិបាលស្រុកមេមត់ម្នាក់នេះក៏បានចេញមុខមកធ្វើការចរចារជាមួយនិងប្រជាពល
រដ្ឋម្តងទៀត បន្ទាប់មកអភិបាលស្រុកម្នាក់នេះក៏បានសន្យាជាមួយនិងប្រជាពលរដ្ឋថា ហៅទូរស័ព្ទទៅថ្នាក់លើ ហើយ
គេបានប្រាប់ថារយៈពេលពីរសប្តាហ៍ទៀតបានគេដោះស្រាយជូន ទោះជាការសន្យារបស់អភិបាលស្រុករូបនេះយ៉ាង
នេះ  ប្រជាពលរដ្ឋទាំងនោះបានប្រាប់ថា  គាត់មិនអាចព្រមតាមការសន្យារបស់អភិបាលស្រុកម្នាក់នេះបន្តទៀតបាន
នោះទេ ពីព្រោះតែការសន្យារបស់មន្រ្តីអាជ្ញាធរទាំងនោះថារយៈ ពេល ១ សប្តាហ៍ឬក៏ ២ សប្តាហ៍ថាដោះ ស្រាយនោះ
មានយូណាស់ទៅហើយ ប៉ុន្តែមិនដែរបានឃើញការអនុវត្តន៍របស់មន្រ្តីអាជ្ញាធរទាំងនោះដោះស្រាយជូនដល់ពួកគាត់
នោះទេ»


លោក ម៉ា ណែតបានបញ្ជាក់ប្រាប់ថា«ក្រោយពេលដែលពួកគាត់មិនព្រមតាមការសន្យារបស់អភិបាលស្រុករួចមក
នៅម៉ោងប្រមាណជា១១
:30 ថ្ងៃត្រង់ អ្នកមានជម្លោះដីធ្លីទាំងនោះបានបន្តបិទផ្លូវនៅម្តំសាលាស្រុកនោះជាបន្តទៀត
ដែលមានចម្ងាយពីការិយាល័យសាលាស្រុកប្រមានជា ៥០ ម៉ែត្រទៅ ១០០ ម៉ែត្រ
»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com