វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបថតHoeun Sopheap សហគមន៍ព្រៃឡង់
​ប​ញ្ហា​ប​ទ​ល្មើ​ស​ព្រៃ​ឈើ​នៅ​តែ​ប​ន្ត​កើ​ត​មា​ន​មិ​ន​អា​ច​ទ​ប់​ស្កា​ត់​បា​ន​ពី​សំ​ណា​ក់​ព​ល​រ​ដ្ឋ​ស​ហ​គ​ម​ន៍​ព្រៃ​ឡ​ង់​​ខេ​ត្ត​កំ​ព​ង់​ធំ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:00 am ថ្ងៃ Thursday 30th October 2014អត្ថបទ​ដោយ: IMNSJ
ពលរដ្ឋសហគមន៍ព្រៃឡង់ស្រុកសណ្តាន់ខេត្តកំពង់ធំ   មានការព្រួយបារម្ភពីបញ្ហាបទល្មើសព្រៃឈើដែល មានការកាប់បំ
ផ្លាញពីសំណាក់ក្រុមឈ្នួញទុច្ចរិត ចេះកើនឡើងជាហូរហែមិនអាចជួយទប់ស្កាត់បានតាមរយៈពលរដ្ឋសហគមន៍ការពារ
ព្រៃឈើនៅស្រុកសណ្តាន់។

ពលរដ្ឋសហគមន៍ការពារព្រៃឈើនៅស្រុកសណ្តាន់ខេត្តកំពង់ធំបានអះអាងថា  ពួកឈ្នួញទុច្ចរិតជា ច្រើនដែលរកស៊ីកាប់
បំផ្លាញព្រៃនៅតំបន់ព្រៃឡង់ មានការកើនឡើងគួរឱ្យព្រួយបារម្ភ    ខណៈពលរដ្ឋ សហគមន៍ការពារទាំងនោះពួកគាត់មិន
អាចជួយទប់ស្កាត់នូវកាប់បំផ្លាញបានទាន់ពេលវេលា។

តាមការប្រាប់ឱ្យដឹងពីតំណាងពលរដ្ឋសហគមន៍   នៅថ្ងៃព្រហស្បតិ៍ទី៣០  ខែតុលានេះ ឱ្យដឹងតាមទូរស័ព្ទ ថាការកាប់បំ
ផ្លាញព្រៃឡង់ត្រូវបានគេមើលឃើញថា  មានកត្តាធំៗ៣យ៉ាងរួមមាន ទី១ កាប់បំផ្លាញតាម រយៈការផ្តល់ដីសម្បទានដល់
ក្រុមហ៊ុនមួយចំនួន ដើម្បីធ្វើការអភិវឌ្ឈន៍ដែលក្រុមហ៊ុនទាំងនោះទទួល បានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកម្ពុជាកុងត្រា៩៩ឆ្នាំ
ក្នុងនោះមានការពាក់ព័ន្ធជាមួយមន្ត្រីអាជ្ញាធរផងដែរ។ ទីពីរ ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ដែលពួកគាត់មានជីវភាពទីទ័លក្រ
ត្រូវបានក្រុមឈ្មួញទុច្ចរិតជួលពលរដ្ឋ  ឱ្យរកស៊ីកាប់ឈើជំនួសដើម្បីដឹកយកទៅឱ្យឈ្មួញបានកម្រៃបន្តិចបន្តួចពីឈ្នួញ។
ទីបី ប្រជាពលរដ្ឋមិន ទាន់ចេះច្បាប់  និងយល់ដឹងពីផលប្រយោជន៍នៃការទទួលបាននូវអនុផលពីធនធានព្រៃឈើទៅថ្ងៃ
អនាគត។ «សំឡេង»

តំណាងប្រជាពលរដ្ឋសហគមន៍ព្រៃឡង់លោក ហឿន សុភាព បានប្រាប់ឱ្យដឹងថា ពលរដ្ឋសហគមន៍ នៅស្រុកសណ្តាន់
ខេត្តកំពង់ធំ បានរួមគ្នាចុះល្បាតការពារព្រៃឈើជាបន្តបន្ទាប់ និងបានចាប់ឃាត់ទុក ម៉ាស៊ីនអាឈើជាច្រើនគ្រឿង រីឯជន
លើ្មសបានរត់គេចខ្លួនដោយទុកសម្ភារៈនៅនិងកន្លែងកើតហេតុ ហើយម៉ាស៊ីនទាំងអស់នោះ  ត្រូវបានពលរដ្ឋសហគមន៍
យកទៅប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើដើម្បី រក្សាទុកជាភស្តុតាង។ «សំឡេង»

ជាមួយនឹងការចុះធ្វើសកម្មភាពដើរល្បាតការពារព្រៃឈើ ពីសំណាក់ប្រជាពលរដ្ឋសហគមន៍ស្រុក សណ្តាន់ខេត្តកំពង់ធំ
ត្រូវបានក្រុមអាជ្ញាធរដែលកាងឱ្យពួកឈ្មួញទុច្ចរិតហៅពលរដ្ឋសហគមន៍ទៅធ្វើការសាកសួរ និងគម្រាមកំហែងពីករណី
ខាងលើ ដោយអាជ្ញាធរបានចោទប្រជាពលរដ្ឋសហគមន៍ការ ពារព្រៃឈើថា ធ្វើមិនមានច្បាប់ទម្លាប់ សហការត្រឹមត្រូវពី
ក្រុមអាជ្ញាធរស្រុក និងខេត្តជាមុន។

ទន្ទឹមនិងនោះអាជ្ញាធរបានចោទពលរដ្ឋសហគមន៍ការពារព្រៃឡង់ថា ចង់បំបែករដ្ឋ  ជាក្រុមអបគមន៍ទៅវិញ តំណាងពល
រដ្ឋបានត្អូញត្អែពីផលលំបាកក្នុងការចុះការពារព្រៃឈើសហគមន៍របស់ពួកគាត់ ពីព្រោះរាល់សកម្មភាពចុះល្បាតម្តងៗត្រូវ
ចំណាយថវិកាមួយចំនួនដើម្បីចាក់សាំង និងចំណាយលើថ្លៃម្ហូប អាហារ    លើសពីនោះមានការគម្រាមកំហែងពីអាជ្ញាធរ
ហើយមិនជួយជ្រោមជ្រែងថែមទៀត។

ករណីនេះធ្វើឱ្យពួកជនទុច្ចរិតចេះតែហ៊ានប្រព្រឹត្តកាប់បំផ្លាញព្រៃឡង់ដោយមិនញញើតដៃ     ណាមួយអាជ្ញាធរតំបន់នោះ
ឃុបឃិតគ្នារកស៊ីកាប់ឈើលក់ទៀតផង។ ទន្ទឹមនិងការគម្រាមកំហែងខាងលើ ពលរដ្ឋសហគមន៍ការពារព្រៃឡង់បានទៅ
ប្តឹងមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលដើម្បីជួយធ្វើអន្តរាគមន៍ការពារ ទប់ស្កាត់បទល្មើសជាមួយសហគមន៍ដែរ។
«សំឡេង»

ទោះបីជាយ៉ាងនេះក្តី   បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ស្តិតនៅក្នុងស្រុកសណ្តាន់ខេត្តកំពង់ធំ   បើប្រៀបធៀបទៅនឹង
ឆ្នាំមុនៗត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះអះអាងថា មានការកើនឡើងជាង ឆ្នាំមុនដោយពួកឈ្មួញបានបន្តកាប់
បំផ្លាញទាំងយប់ទាំងថ្ងៃមិនថាតែក្នុងរដូវប្រាំង ឬរដូវវស្សានោះទេ។

គូរបញ្ជាក់ផងដែរថា បទល្មើសព្រៃឈើនៅក្នុងប្រទេសកម្ពុជា  រដ្ឋាភិបាលមិនអាចទប់ស្កាត់បានដូចតាមការសន្យាកាត់ក
ចោលពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះឡើយ។ បទល្មើសនេះមិនមែន មានត្រឹមតែនៅព្រៃឡង់ទឹកដីខេត្ត
កំពង់ធំប៉ុណ្ណោះនោះទេ គឺនៅទូទាំងប្រទេស ហើយព្រៃដែលសម្បូរជាងគេ   បច្ចុប្បន្ននេះត្រូវបានគេកាប់បំផ្លាញស្ទើទាំង
ស្រុង។ វិនាសសកម្មព្រៃឈើអនាគតទៅក្លាយទៅ ជាតំបន់រហោស្ថានគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com