វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
វេទិការសាធារណៈរបស់សង្គមស៊ីវិលនៅខេត្តកំពង់ស្ពឺ រូបថត៖ខ្មែរដើម្បីខ្មែរ
​​ព​ល​រ​ដ្ឋ​បា​​ន​អះ​អា​ង​ថា​ក្រុ​ម​ប្រឹ​ក្សា​ខេ​ត្ត​មក​​ពី​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​រា​រាំ​ង​ព​ល​រ​ដ្ឋ​ជួ​ប​ជុំ​គ្នា​ក្នុ​ង​វេ​ទិ​កា​រ​ប​ញ្ចេ​ញ​ទ​ស្ស​នៈ​ទា​ក់​ទ​ង​ទៅ​នឹ​​ង​គ​ណ​ប​ក្ស​ន​យោ​បា​យ​ក្រោ​ម​ហេ​តុ​ផ​ល​មា​ន​គេ​ច​ង់​បំ​បែ​ក​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:34 am ថ្ងៃ Thursday 30th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

នៅក្នុងវេទិការជាសាធារណៈមួយដើម្បីធ្វើការបញ្ចេញទស្សនៈទាក់ទងទៅនឹងគណបក្សនយោបាយនៅព្រឹកថ្ងៃព្រះហស្ប
តិ៍ ទី ៣០ ខែ តុលា ឆ្នាំ ២០១៤នេះស្ថិតនៅក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រៀបចំដោយគណបក្សសសង្រ្គោះជា
តិ ដែលមានការចូលរួមពីលោកបណ្ឌិតកែមឡី និងអង្គការសង្គមស៊ីវិល រួមជាមួយនិងប្រជាពលរដ្ឋ ប្រមាណជាជាង១០០
នាក់ដើម្បីធ្វើការជួបជុំគ្នាសម្តែងមតិនិងបញ្ចេញទស្សនៈអំពីគណបក្សនយោបាយនាពេលបច្ចុប្បន្នក៏ប៉ុន្តែមុននិងបានធ្វើកា
រជួបជុំគ្នានោះប្រជាពលរដ្ឋបានអះអាងថា មានការរារាំងពីក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្រ្គោះជាតិ។

ក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិនិងភរិយាបានប្រាប់ប្រជាពលរដ្ឋជាច្រើនរ៉ឺម៉កដែលមានគម្រោងទៅចូលរួម
នោះថាមិនឱ្យជួបជុំគ្នាធ្វើការសម្តែងមតិនិងបញ្ចេញទស្សនៈពីគណបក្សនយោបាយនោះទេ ក្រោមលេសថាមានអ្នកចង់
បំបែកគណបក្សសង្រ្គោះជាតិពីប្រជាពលរដ្ឋ។

យោងតាមជំទប់ឃុំម្នាក់មកពីគណបក្សសង្រ្គោះជាតិគឺលោក  អៀមញិល ជាទំទប់ឃុំស្គុះមកពីគណបក្សសង្គ្រោះជាតិបាន
ឱ្យដឹងនៅល្ងាចថ្ងៃព្រះហស្បតិ៍នេះថា កាលពីព្រឹកមិញនេះគេពិតជាបានរៀបចំនៅវេទិការជាសាធារណៈមួយមែនក្នុងគោ
លបំណងដើម្បីនិងបញ្ចេញនៅទស្សនៈអំពីគណបក្សនយោបាយដែលរៀបចំដោយគណបក្ស សង្គ្រោះជាតិ ក្នុងនោះដែរ
ក៏មានការចូលរួម ពីប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្រ្គោះជាតិនិងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនលោកអៀមញ៉ិ
លបានប្រាប់ថា នៅពេលដែលមានការបើកវេទិការបែបនេះ ប្រជាពលរដ្ឋជាច្រើនរយនាក់មានគម្រោងដើម្បីចូលរួម ប៉ុន្តែ
ត្រូវបានរារាំងជាច្រើនរ៉ឺមកពីក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិនិងភរិយាប្រចាំខេត្តកំពង់ស្ពឺមិនអនុញាតឱ្យធ្វើការជួបជុំជា
មួយនិងវេទិការដែលមានលោក កែមឡី និងអង្គការសង្គមស៊ីវិលចូលរួមនោះទេ ក្រោមហេតុផលថា មានគេចង់បង្កើតគ
ណបក្សថ្មីមួយទៀត  ហើយចង់អូសទាញប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឱ្យទៅធ្វើការគាំទ្រដល់គ
ណបក្សដែលទើបតែនឹងបង្កើតថ្មីនោះ។

លោកអៀមញ៉ិលដែលជាជំទប់ឃុំក្នុងឃុំស្គុះមកពីគណបក្សសង្រ្គោះជាតិនោះបានលើកឡើងថា«លោកក៏មិនយល់ដូចគ្នា
ដែលក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិប្រចាំខេត្តកំពង់ស្ពឺធ្វើបែបនេះ  ពីព្រោះថារូបលោកបានជួលរ៉ឺមកគេរួចរាល់ហើយ
រៀបនឹងជិះចេញដំណើរទៅចូលរួមនៅវេទិការនៅក្នុងស្រុកសំរោងទងនោះ បែរជាមកហាមប្រាប់ថាកុំទៅចូលរួម ព្រោះ
មានគេចង់បង្កើតគណបក្សថ្មីទៅវិញ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើនទាំងនោះមានការងើងឆ្ងល់យ៉ាងខ្លាំងពីព្រោះ
ថា វេទិការនេះគឺរៀបចំដោយគណបក្សសង្រ្គោះជាតិនិងមានការចូលរួមពីលោកបណ្ឌិត កែមឡី ហើយហេតុអ្វីបានជាមក
ប្រាប់លោកថាមិនឱ្យចូលរួមទៅវិញ ដែលបណ្តាលឱ្យផ្អាកដំណើរមិនបានទៅចូលរួមក្នុងវេទិការរបស់ប្រជាពលរដ្ឋបញ្ចេ
ញទស្សនៈទាក់ទងទៅនឹងគណបក្សនយោបាយ។ ដោយក្រុមប្រឹក្សាប្រាប់លោកថាកុំឱ្យទៅព្រោះតែគេមានគម្រោងបង្កើ
តបក្សថ្មីបំបែកបំបាក់គណបក្សសង្គ្រោះជាតិចេញពីប្រជាពលរដ្ឋក្នុងតំបន់នោះ»។

ចំពោះការចោទប្រកាន់ទៅលើលោក កែមឡី ពាក់ព័ន្ឋទៅហ្នឹងការចង់បង្កើតគណបក្សនយោបាយថ្មីនេះ លោកធ្លា ប់បាន
ធ្វើការបកស្រាយជាមួយនិងវិទ្យុក្នុងស្រុកនិងប្រព័ន្ឋផ្សព្វផ្សាយជាច្រើនថា   រូបលោកនិងមិនបង្កើតគណបក្សនយោបាយ
នោះទេ   ប៉ុន្តែលោកនឹងបង្កើតជាបណ្តាញមួយនៅក្នុងស្រុកដើម្បីជាជំនួយដល់គណបក្សនយោបាយដូចជាគណបក្សប្រ
ឆាំងនេះជាដើមប៉ុន្តែការលើកឡើងពីគណបក្សនយោបាយចំពោះពាក្យសម្តីដែលថា លោកនិងបង្កើតគណបក្សថ្មីនោះនៅ
តែមានការលើកឡើងជានិច្ច ជាក់ស្តែងដូចជាក្រុមប្រឹក្សារបស់គណបក្សសង្រ្គោះជាតិប្រចាំខេត្តកំពុងស្ពឺ ដែលបានរារាំងប្រ
ជាពលរដ្ឋមិនឱ្យទៅចូលរួមវេទិការរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញទស្សនៈទៅលើគណបក្សនយោបាយនេះជាដើម។

ពាក់ព័ន្ឋទៅនឹងបញ្ហាខាងលើនេះលោកបណ្ឌិត្យកែមឡីបានលើកឡើងថា ទ្វីត្បិតបើមានការចោទប្រកាន់ទៅលើលោកថា
មានបំណងចង់បង្កើតគណបក្សថ្មីដែលផ្ទុយពីគំនិតរបស់លោកយ៉ាងនេះក៏ដោយ ក៏លោកនៅតែបញ្ចេ ញនៅអារម្មណ៍ស
ប្បាយចំពោះការរិះគន់និងការព្រួយបារម្មណ៍អំពីអ្នកនយោបាយទាំងនោះ  ដែលមានការភ័យខ្លាចនិងបានលាបព័ណ៌ទៅ
លើរូបលោកបែបនេះនោះ លោកបណ្ឌិតកែមឡីបានបញ្ជាក់ថា លោកក៏មានការកោតសរសើរចំពោះការបញ្ចេញអារម្មណ៍
ពិតរបស់អ្នកនយោបាយទាំងនោះ លោកកែមឡីបានបញ្ជាក់ថា ការព្រួយបារម្មណ៍របស់អ្នកទាំងនោះអាចជាការល្អដោយ
លោកបានបញ្ជាក់បន្ថែមថា «ក្រុមការងាររបស់លោកនិងបន្តដាក់នៅគោលការណ៍ចំនួន១០ចំណុច ដើម្បីឱ្យគណបក្សន
យោបាយទាំងនោះរៀបចំនិងអនុវត្តន៍ទៅតាមគោលការណ៍ លិទ្ឋិប្រជាធិបតេយ្យក្នុងគណបក្សឱ្យបានពិតប្រាកដ
»។

លោកបណ្ឌិតកែមឡីបានបញ្ជាក់បន្ថែមថា«លោកចង់ឃើញអ្នកនយោបាយទាំងអស់នោះដើរតាមគោលការណ៍លិទ្ឋិប្រជា
ធិបតេយ្យពិតប្រាកដ ដោយមានលិទ្ឋិប្រជាធិបតេយ្យនៅក្នុងគណបក្ស មិនថាគណបក្សកាន់អំណាច ឬក៏គណបក្សប្រឆាំង
នោះទេ ហើយប្រសិនណាបើគណបក្សទាំងអស់នោះពិតជាដើរតាមគោលការណ៍លិទ្ឋិប្រជាធិបតេយ្យបែបនេះហើយនោះ
»លោកកែមឡីបានឱ្យដឹងថា« លោកនិងអង្គការសង្គមស៊ីវិលជាច្រើនទៀតមិនមាន រឿងអ្វីដែលលោកត្រូវបង្កើតគណបក្ស
ថ្មីនោះទេ ពីព្រោះថាគោលការណ៍របស់ក្រុមការងាររបស់លោកដែលចង់ ធ្វើនោះត្រូវបានអ្នកនយោបាយយកមកអនុវត្តន៍
រួចហើយ
»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com