វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ជំ​ទ​ប់​ឃុំស្គុះ​ម​ក​ពី​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​លើ​ក​ឡើ​ង​ថា​តុ​លា​កា​រ​មិ​ន​បា​ន​ដោះ​ស្រា​យ​ដី​ធ្លី​ថែ​ម​ទាំ​ង​​គ​ម្រា​ម​ទៅ​លើ​ពួក​គា​ត់​ថែម​ទៀ​​ត​​
បង្ហោះ​នៅ​វេលាមោ៉ង 6:28 am ថ្ងៃ Thursday 30th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ប្រជាពលរដ្ឋស្ថិតនៅភូមិដូនអិតឃុំស្គុះស្រុកសំរោងទង ខេត្តកំពង់ស្ពឺត្រូវបានមន្រ្តីអាជ្ញាធរមូលដ្ឋានឃុំសហការគ្នាជាមួយ
និងក្រសួងសុរិយោដីដើម្បីរឹបអូសយកដីរបស់ពួកគាត់ ដោយការរឹបអូសយកដីរបស់ពួកគាត់នេះរៀបចំឡើងដោយប្រធាន
ភូមិរួមជាមួយនិង ក្រសួងសុរិយោដី ដោយសហគមន៍ដូនអិតនោះមានដីទាំងអស់ទំហំ ប្រមាណជា ៥០ ហិកតា បច្ចុប្បន្ន
ត្រូវបានប្រធានភូមិដូនអិតបានឃុបឃិតគ្នាជាមួយនិងក្រសួងសុរិយាដីលក់ទៅឱ្យក្រុមហ៊ុនឯកជន។

យើងតាមសម្តីរបស់ជំទប់ឃុំស្គុះ និងត្រូវជាសកម្មជនគណបក្សសង្រ្គោះជាតិផងនោះគឺលោក អៀមញ៉ិលបានឱ្យដឹងនៅល្ងា
ចថ្ងៃព្រហស្បតិ៍នេះថា បញ្ហាដីធ្លីរបស់សហគមន៍លោកមានជម្លោះជាមួយនិងមន្រ្តីអាជ្ញាធរមូលដ្ឋានគឺប្រធានភូមិយូណាស់
ទៅហើយ មិនតែប៉ុណ្ណោះរូបលោក និងអ្នកភូមិទាំងអស់ដែលរងគ្រោះដោយសារតែបញ្ហាដីធ្លីពួកជនមានអំណាចប្លន់យក
នោះ ធ្លាប់បានដាក់ពាក់បណ្តឹងទៅតុលាការសាលាដំបូងខេត្តជាច្រើនដងទៅហើយ ដើម្បីជួយរកដំណោះស្រាយជូនដល់
ពួកគាត់ ក៏ប៉ុន្តែការដោះស្រាយពីតុលាការដែលប្រជាពលរដ្ឋតែងតែរំពឹងទុកនោះបែរជាមិនបានផលទៅវិញដោយតុលាកា
រមិនព្រមដោះស្រាយជូនដល់ប្រជាពលរដ្ឋក្រីក្រនោះទេ មិនត្រឹមតែប៉ុណ្ណោះលោក អៀម ញ៉ិលបានបញ្ជាក់ប្រាប់ថា«តុលា
ការមិនព្រមដោះស្រាយជូនដល់ពួកគាត់ហើយ ថែមទាំងបានធ្វើការគម្រាមគំហែងដល់អ្នករងគ្រោះដីធ្លីពួកគាត់ទៀត ។
នេះហើយគឺជាការតវ៉ារបស់ពួកគាត់ ដែលមិនចង់ឃើញមន្រ្តីមានអំណាចនៅស្រុកខ្មែរឃុបឃិតគ្នាពុករលួយប្លន់យកដីរប
ស់ប្រជាពលរដ្ឋនោះទេ
»។

លោក អៀមញ៉ិល បានប្រាប់ឱ្យដឹងថា ដើមឡើយប្រជាពលរដ្ឋទាំងនោះមិនបានដឹងថា ប្រធានភូមិមួយរូបនេះធ្វើអំពើថោ
កទាបដូច្នោះនោះទេ ពីព្រោះតែប្រជាពលរដ្ឋពួកគាត់គិតថា ប្រធានភូមិម្នាក់នេះជាមនុស្សល្អ ប៉ុន្តែក្រោយមក លោកប្រធា
នភូមិមួយនេះបានដើរផ្តិតមេដៃរបស់ប្រជាពលរដ្ឋ ដើម្បីយកដីនិងទៅធ្វើជាដីសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ តែទីបំផុត
ដីដែលគាត់បានយកទៅនោះ មិនមែនយកទៅទុកសម្រាប់ប្រើប្រាស់រួមនោះទេ ក្រោយពេលដែលគាត់ត្រូវការដីលក់គាត់
បានឱ្យប្រជាពលរដ្ឋមួយចំនួនតូចផ្តិតមេដៃដើម្បីធ្វើជាកម្មសិទ្ឋិផ្ទាល់ ហើយ គាត់ក៏បានប្រមូលយកដីនៅសល់ទាំងប៉ុន្មាន
លក់ទៅឱ្យក្រុមហ៊ុនឯកជនទៅវិញ ដែលវាខុសពីគោលការណ៍ដែលគាត់បានធ្វើការសន្យាជាមួយនិងប្រជាពលរដ្ឋក្នុងភូមិ
ដូនអិតទាំងនោះ។

ទោះជាយ៉ាងណា សកម្មជនគណបក្សសង្រ្គោះជាតិរូបនេះបានបញ្ជាក់ថា ពួកគាត់បានដាក់ពាក្យបណ្តឹងទៅតុលា ការនិង
អភិបាលខេត្តជាច្រើនលើកច្រើនសារទៅហើយ ប៉ុន្តែតុលាការនិងអភិបាលខេត្ត  មិនត្រឹមតែមិនដោះស្រាយជូនដល់រូប
លោកតែប៉ុណ្ណោះទេអ្នកមានអំណាចទាំងអស់នោះថែមទាំងបានមកគម្រាមមកសម្លុតដល់រូបលោកទៀតផងលោកថា« មិនដោះស្រាយនិងគម្រាមរូបលោកហើយ ថែមទាំងបានទម្លាក់កំហុសទៅពួកលោកថា បរិហាកេរ្តិ៍របស់គេទៀត»។

លោកអៀម ញ៉ិលបានប្រាប់ថា មន្រ្តីមានអំណាចទាំងនោះបានបញ្ជាក់ប្រាប់ពួកលោកថា ពួកលោកទាំងអស់គ្នាបានដា
ក់ពាក្យបណ្តឹងទៅនោះ តុលាការគេប្រាប់មកវិញថា រូបលោកនិងប្រជាពលរដ្ឋដែលដាក់ពាក្យបណ្តឹងនោះមិនមានឯកសា
រគ្រប់គ្រាន់តែលោកថា នេះគ្រាន់តែជាការប្រឌិតរបស់ពួកមន្រ្តីមានអំណាចទាំងអស់នោះតែប៉ុណ្ណោះលោកថា ពួកលោក
ទាំងអស់គ្នាមានឯកសារគ្រប់គ្រាន់ដើម្បីបង្ហាញដល់តុលាការនិងមន្រ្តីមានអំណាចទាំងអស់នោះឱ្យបានឃើញកុំឱ្យដូចជា
ពាក្យពោលមិនពិតរបស់មន្រ្តីមានអំណាចទាំងអស់នោះ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com