វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ពលរដ្ឋខេត្តតវ៉ានៅមុខសាលាដំបូងដើម្បីឱ្យ​មា​ន​កា​រ​ដោះ​លេង​តំ​ណាងពលរដ្ឋ រូបថត​ADHOC កោះកុង
​ព​ល​រ​ដ្ឋ​មា​ន​ទំ​នា​ស់​ដី​ធ្លី​នៅ​ខេ​ត្ត​កោះ​កុ​ង​ព្រ​មា​ន​ ​ថា​និ​ង​មិ​ន​ឈ​ប់​ប្រ​មូ​ល​ផ្តុំ​ត​វ៉ា​ទេ​ប្រ​សិ​ន​ណា​អា​ជ្ញា​ធ​រ​មិ​ន​ ​ដោះ​លេ​ង​តំ​ណា​ង​រ​ប​ស់​ពួ​ក​គេ​​
បង្ហោះ​នៅ​វេលាមោ៉ង 6:50 am ថ្ងៃ Thursday 30th October 2014អត្ថបទ​ដោយ: IMNSJ

ប្រជាពលរដ្ឋរងគ្រោះដោយសារទំនាស់ដីធ្លីជាច្រើនគ្រួសារនៅថ្ងៃព្រហស្បតិ៍ទី៣០ខែតុលានេះបានព្រមានថា
ប្រសិនណាសាលាដំបូងខេត្តកោះកុងមិនព្រមរកដំណោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់និងដោះលេងសកម្មជន
តំណាងដីធ្លីនោះទេពលរដ្ឋរងគ្រោះទាំងនោះនិងមិនបញ្ឈប់សកម្មភាពតវ៉ាទាមទារនៅមុខសាលាដំបូងខេត្តកោះកុង
នោះឡើយ។

ការព្រមានពីសំណាក់ពលរដ្ឋរងគ្រោះខាងលើនេះធ្វើឡើងស្របពេលដែលពួកគាត់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខសាលា
ដំបូងខេត្តដើម្បីជម្រុញឱ្យតុលាការដោះលេងតំណាងពលរដ្ឋរងគ្រោះឈ្មោះផលណុលពីពន្ធនាគារវិញពីព្រោះពលរដ្ឋ
និងអង្គការសង្គមស៊ីវិលបានអះអាងថាលោកផនណុលមិនបានប្រព្រឹត្តទោសកំហុសដូចដែលតុលាការបានចោទ
ប្រកាន់មកលើរូបគាត់នោះទេ។

ករណីនេះត្រូវបានតំណាងប្រជាពលរដ្ឋរងគ្រោះបានប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា
ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារបាននាំគ្នាជួបជុំប្រមូលផ្តុំគ្នានៅមុនសាលាដំបូងខេត្តដើម្បីទាមទារតវ៉ារក
ដំណោះស្រាយបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនលីយ៉ុងផាត់និងជម្រុញឱ្យតុលាការរួមទាំងអាជ្ញាធរខេត្តជួយដោះ
លេងសកម្មជនការពារដីធ្លីរបស់ពួកគាត់ម្នាក់ដែលតុលាការបានសម្រេចដាក់ពន្ធនាគារកាលពីថ្ងៃទី២៧ខែតុលា
ប៉ុន្មានថ្ងៃមុននេះ។

តំណាងពលរដ្ឋរងគ្រោះដីធី្លដែលត្រូវបានតុលាការឃុំខ្លួនគឺឈ្មោះផនណុលអាយុ៤៨ឆ្នាំមានទីលំនៅឃុំព្រែកខ្សាច់
ស្រុកគីរីសាគរខេត្តកោះកុងលោកគឺជាសកម្មជនការពារទំនាស់ដីធ្លីដ៏មានប្រជាប្រិយភាពម្នាក់ដែលបានតវ់ាទាមទារ
រកដំណោះស្រាយជាមួយប្រជាពលរដ្ឋរងគ្រោះចាប់តាំងពីមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនញូញៀននិងក្រុមហ៊ុន
លោកលី យ៉ុងផាត់រូចមក។

តំណាងប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងទៀតថាពួកគាត់និងដឹកនាំកម្លាំងប្រជាពលរដ្ឋឡើងមកតវ៉ានៅមុខសាលាដំបូង
និងនៅមុខសាលាខេត្តកោះកុងឱ្យកាន់តែច្រើនជាងនេះទៅទៀតរហូតដល់មានដំណោះស្រាយសមរម្យមួយជូនដល់
ប្រជាពលរដ្ឋទើបពួកគាត់បញ្ឈប់សកម្មភាពតវ៉ា។

មន្ត្រីសម្របសម្រួលសមាគមអាដហុកលោកនាងបូរ៉ាទីណូបានប្រាប់ឱ្យដឹងបន្ថែមទៀតថាករណីដែលតុលាការបាន
ចោទប្រកាន់មកលើតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីលោកផនណុលពីបទលួចសម្ភារៈសំណង់របស់ក្រុមហ៊ុនលោក
លីយ៉ុងផាត់បើតាមលោកនិងមេធាវីការពារជនរងគ្រោះបានពិនិត្យមើលលើសំណុំរឿងខាងលើនេះមិនមែនមានតែ
ជនរងគ្រោះម្នាក់ប៉ុណ្ណោះទេគឺមានទាំងអាជ្ញាធរផងដេរដែលបានជួយទៅប្រមូលសម្ភារៈខណៈដែលក្រុមហ៊ុនបាន
ធ្វើរបងព័ទ្ធជុំវិញដោយបាំងផ្លូវនិងបាំងដីរបស់ប្រជាពលរដ្ឋទើបពលរដ្ឋរងគ្រោះទាំងនោះសម្រេចចិត្តប្រមូលសម្ភារៈ
របស់ក្រុមហ៊ុនលោកលីយ៉ុងផាត់ទុកដើម្បីឱ្យមានការដោះស្រាយទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋរងគ្រោះពីសំណាក់
ក្រុមហ៊ុនជាមុនសិន។

ស្របពេលដែលភាគីក្រុមហ៊ុនបានធ្វើរបងហ៊ុំព័ទ្ធជុំវិញដីមានជម្លោះនោះពលរដ្ឋអះអាងថាក្រុមហ៊ុនមិនបានប្រាប់ដល់
ពលរដ្ឋរងគ្រោះជាមុននោះឡើយករណីនេះទើបឈានទៅដល់មានការចោទប្រកាន់ពីសំណាក់អាជ្ញាធរនិងតុលាការ
ខេត្តដើម្បីធ្វើការចាប់ឃុំខ្លួនជនរងគ្រោះខាងលើ។ទន្ទឹមនិងនោះប្រជាពលរដ្ឋរងគ្រោះបានសំណូមពរដល់រដ្ឋាភិបាលលោកហ៊ុនសែនក៏ដូចជាក្រសួងមន្ត្រីពាក់ព័ន្ធទាំង
អស់ជួយធ្វើអន្តរាគមន៍ដោះស្រាយជូនដល់ពួកគាត់ផង។«សំឡែង»

ដោយឡែកពលរដ្ឋលើកឡើងបន្ថែមថាប្រសិនណាពលរដ្ឋមិនអាចទទួលបាននូវដីរបស់គាត់វិញទេពួកគាត់ទាំងអស់
សុខចិត្តដេកស្លាប់នៅមុខសាលាដំបូងនិងមុខសាលាខេត្តកោះកុងមិនទៅណាជាដាច់ខាតរំឭកដែរថាបញ្ហាទំនាស់ដី
ធ្លីរបស់ប្រជាពលរដ្ឋចំនួនជាង១០០គ្រួសារជាមួយក្រុមហ៊ុនលីយ៉ុងផាត់នៅក្នុងឃុំព្រែកខ្សាច់ស្រុកគីរីសាគរខេត្ត
កោះកុងបានអូសបន្លាយអស់រយៈពេលជាយូរឆ្នាំមកហើយក្នុងនោះពលរដ្ឋរងគ្រោះបានព្យាយាមនាំគ្នាដាក់ញត្តិ
សុំកិច្ចជួយធ្វើអន្តរាគមន៍ពីរដ្ឋាភិបាលនិងស្ទើតែគ្រប់អាជ្ញាធរក្រសួងស្ថាប័នដែលពាក់ព័ន្ធជាច្រើននៅតែមិនមាន
ដំណោះស្រាយសមរម្យណាមួយជូនដល់ពួកគាត់នោះដែរ។

គ្រប់មជ្ឈដ្ឋានបានមើលឃើញថាហេតុផលដែលមិនអាចដោះស្រាយបាននោះដោយសារតែអំណាចរបស់លោក
លីយ៉ុងផាត់ជាមន្ត្រីក្នុងជួរដ្ឋាភិបាលលោកហ៊ុនសែនដូច្នេះវាជាឧបសគ្គរារាំងក្នុងការដោះស្រាយហើយតាមពិតទៅមន្ត្រី
អាជ្ញាធរទាំងអស់បានរកនីតិវិធីដោះស្រាយឃើញប៉ុន្តែមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយបានជូនដល់ប្រជា
ពលរដ្ឋ។

រហូតមកដល់ពេលនេះបញ្ហាជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋរងគ្រោះនៅតែមានភាពស្មុគស្មាញដដែលលើសពីនោះ
មិនត្រឹមតែជួយដោះស្រាយនោះទេថែមទាំងដាក់ទម្ងន់ទៅលើប្រជាពលរដ្ឋមួយទៀតគឺចាប់តំណាងរបស់ពួកគាត់
ដាក់ពន្ធនាគារបន្ថែមពីលើទៀត៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com