វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​​ក​រ៉ុ​ង​ឈុ​ន​ត្រូ​វ​បា​ន​តុ​លា​ការ​ដា​​ក់​កំ​ហិ​ត រូបដោយៈ ហេង ស្រស់
​លោ​​ក​រ៉ុ​ង​ឈុ​ន​ត្រូ​វ​បា​ន​តុ​លា​ការ​ដា​​ក់​កំ​ហិ​ត​មិ​ន​ឱ្យ​ចូ​ល​រួម​នៅ​ស​កម្ម​ភា​ព​ដូ​ច​លើ​ក​មុ​ន​ជា​ប​ន្ត​ទៀ​ត​​
បង្ហោះ​នៅ​វេលាមោ៉ង 2:25 am ថ្ងៃ Friday 31st October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ក្រោយពីការហៅចូលសវនាការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាក់សួរពាក់ព័ន្ឋជាមួយ និងបទ
ចោទប្រកាន់របស់តុលាការ ដែលថាលោកបានដឹកនាំកម្លាំងកម្មករធ្វើបាតុកម្មនៅ សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេង
ស្រេង ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសធ្វើឱ្យខូចខាតដោយចេតនាអស់រយៈពេលប្រមាណជា ១ ម៉ោង
រួចមកតុលាការមិនបានសម្រេចឃុំខ្លួនលោករ៉ុងឈុនប្រធានសមាគមគ្រូបង្រៀនឯករាជ្យ និងត្រូវជាប្រធានសហភាពស
ហជីពកម្ពុជានោះទេ ប៉ុន្តែតុលាការបានដាក់ឱ្យប្រធានសមាគមគ្រូបង្រៀនឯករាជ្យរូបនេះស្ថិតក្រោមការតាមដានរបស់
តុលាការ ហើយនិងធ្វើការហាមប្រាមដល់លោកដូចជា ដាក់កំហិតនៅសកម្មភាពមួយចំនួនដែលលោកធ្លាប់បានធ្វើកន្ល
ងមកឱ្យផ្អាក់នៅសកម្មភាពរបស់លោកមួយរយៈពេលសិន។

ក្រោយពេលដែលការចូលសវនាការរបស់លោកអស់រយៈពេលជាងមួយម៉ោងរួចមក លោករ៉ុងឈុនបានប្រាប់ឱ្យដឹង
នៅខាងក្រៅតុលាការសាលាដំបូងនោះថា ចៅក្រុមបានធ្វើការអះអាងប្រាប់ដល់លោកថា លោកមិនត្រូវបានតុលាកា
រគេធ្វើការឃុំខ្លួននោះទេ ប៉ុន្តែចៅក្រុមគេគ្រាន់តែចេញដីការកោះហៅរូបលោកមកដើម្បីសុំហាមនៅចំណុ ចមួយចំនួ
ន លោកបានបញ្ជាក់ថា« នៅរសៀលនេះចៅក្រុមគេនិងចេញដីការមួយទៅរូបលោកក្នុងការដាក់កំហិតបំបិទសិទ្ឋិសេ
រីភាពក្នុងការបញ្ចេញនៅសកម្មភាពមួយចំនួន
»។

ទោះបីជាមានការហាមប្រាមដល់រូបបលោកបែបនេះក៏ដោយ  លោករ៉ុងឈុនបានបញ្ជាក់ថា   ចំពោះគោលជំហរនៃ
ការទៅពិនិត្យមើលបង្គោលព្រំដែនដែលលោកធ្លាប់បានចេញប្រកាស់កាលពីមួយរយៈពេលមុននោះ លោកនិងនៅតែ
បន្តធ្វើវាទោះបីជាមានដីការដាក់កំហិតមួយចំនួនពីតុលាការហាមប្រាមដល់រូបលោកក្នុងការដើរបញ្ចេញនៅសកម្មភា
ពក្នុងកិច្ចការសង្គមយ៉ាងនេះក៏ដោយ ក៏លោកនៅតែធ្វើទៅមុខទៀត ដោយមិនខ្លាចនៅដីការរបស់តុ លាការបែបនេះ
នោះទេ លោកថា លោកនឹងនៅតែប្រកាន់ជំហរ  រក្សានៅគោលជំហរនេះ   ឱ្យតែទីន្លែងណាដែលមានភាពអយុត្តិធម៌
ហើយត្រូវការរូបលោកដើម្បីជួយអន្តរាគមន៍នោះ លោកនឹងនៅតែបញ្ចេញនៅសកម្មភាពរបស់ លោកដែលធ្លាប់មាន
ពីមុនមកឱ្យបានដូចដើមវិញ។

ទាក់ទងជាមួយនិងការចេញដីការរបស់តុលាការក្នុងការហាមប្រាមដល់រូបលោកចូលរួមនៅសកម្មភាពផ្សេងៗនៅក្នុងកិច្ច
ការសង្គមបែបនេះ លោករ៉ុងឈុនផ្ទាល់លោកបានប្រាប់ថា វាគឺជាការបំបិទសិទ្ឋិសេរីភាពរបស់លោកស្ទើទាំងស្រុងទៅ
ហើយ លោកបានបញ្ជាក់បន្តថាប្រសិនណាបើក្នុងនាមលោកដែលជាប្រធានសហជីពគេនិងក្នុងនាមជាប្រធានគ្រូបង្រៀ
នឯករាជ្យនោះ ប្រសិនណាបើតុលាការបានដកសិទ្ឋិសេរីភាពរបស់លោកអស់ទៅហើយ តើលោកអាចទៅការពារសមា
ជិករបស់លោកបានដូចម្តេចទៅ? លោករ៉ុងឈុនបានចាត់ទុកការចេញដីការហាមប្រាមរូបលោកពីចៅក្រុមសាលាដំបូង
«ថាស្មើរទៅនឹងការដាក់គុកអញ្ចឹងដែរ ប៉ុន្តែនេះគឺជាការដាក់គុកមួយដែលឥតមានជញ្ចាំង តែខ្លួនលោកផ្ទាល់លោកថា
លោកមិនរាថយចំពោះការដាក់កំហិតរបស់តុលាការនោះទេ លោកនឹងនៅតែបន្តសកម្មភាពរបស់លោកទៀត
»។

ពាក់ព័ន្ឋនឹងបញ្ហានេះការហៅចូលសវនាការរបស់តុលាការសាលាដំបូងក្រុងភ្នំពេញព្រឹកមិញនេះ លោករ៉ុងឈុនប្រាប់ថា
រូបលោកត្រូវបានចៅក្រុមអង្គជុំនំជំរះបានដាក់សំនួរមួយដែលអស្ចារ្យថា រូបលោកគឺជាប្រធានសមាគម គ្រូបង្រៀនចុះម្តេ
ចបានជាលោកត្រូវទៅចូលរួមទាមទារប្រាក់ខែជាមួយនិងកម្មករអញ្ចឹង? ចំពោះសំនួររបស់ចៅ ក្រុមសាលាដំបូងបែបនេះ
វាមើលទៅហាក់បីដូចជាមានការចង់សើចបន្តិចមែន ប៉ុន្តែលោករ៉ុងឈុនលោកបានប្រា ប់បញ្ជាក់ទៅចៅក្រុមសាលាដំបូង
ថា«រូបលោកទ្វីត្បិតបើជាប្រធានសមាគមគ្រូបង្រៀនយ៉ាងនេះក៏ពិតមែនប៉ុន្តែរូប លោកចង់ឃើញនៅកម្មករដែលជាប្រ
ជាពលរដ្ឋខ្មែរទាំងអស់មានជីវភាពរស់នៅសមរម្យនិងមានភាពថ្លៃថ្នូឱ្យដូច ជាប្រជាពលរដ្ឋនិងកម្មករបស់ប្រទេសគេអញ្ចឹ
ងដែរ
»។

លោកបានបញ្ជាក់ថា ប្រសិនណាបើកម្មករទាំងអស់ដែលលោកបានចូលរួមទាមទារប្រាក់ខែជូនដល់កម្មករហើយអ្នកទាំ
ងអស់នោះទទួលបានប្រាក់ខែសមរម្យហើយនោះលោកថា គ្រូបង្រៀនទាំងអស់នៅកម្ពុជាក៏និងទទួ លបាននៅប្រាក់ខែ
សមរម្យដូចគ្នាអញ្ចឹងដែរ ហេតុនេះហើយបានជាលោកចូលរួមនៅក្នុងការជួយតវ៉ាទាមទារនៅ ប្រាក់ខែជូនដល់កម្មឱ្យបា
នសមរម្យដើម្បីនឹងចិញ្ចឹមក្រុមគ្រួសាឱ្យមានជីវភាពធូធារ។

គួរបញ្ជាក់ថារយៈកាលកន្លងទៅនេះសាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅប្រធានសហជីពជាច្រើនរូបម
កហើយទាក់ទងទៅនឹងករណីហិង្សាដូចគ្នាខាងលើនេះ។លើសពីនោះ  តុលាការក៏បានដាក់កំហិតមិនឲ្យប្រធានសហជី
ពមួយចំនួនចូលរួមធ្វើបាតុកម្មជាមួយកម្មករទាមទារដំឡើងប្រាក់ខែហាមមិនឲ្យចេញក្រៅប្រទេសនិងត្រូវបង្ហាញខ្លួនពេ
លតុលាការកោះហៅ ជុំវិញករណីហិង្សានៅផ្លូវវ៉េងស្រេងផងដែរ។

គួររំឭកថា លោក អេង ឆៃអ៊ាងតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិនិងជាប្រធានគណៈកម្មការសិទ្ធិមនុស្សទទួល
ពាក្យបណ្តឹងអង្កេតនិងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាធ្លាប់បានលើកឡើងកាលកន្លងមកថារដ្ឋមន្ត្រីក្រសួងការងារលោក
អ៊ិតសំហេងនឹងជជែកជាមួយម្ចាស់ពាក្យបណ្តឹងនិងក្រសួងយុត្តិធម៌ដើម្បីបញ្ចប់ការចោទប្រកាន់ទៅលើមេដឹកនាំសហជី
ពដែលដឹកនាំបាតុកម្មទាមទារបប្រាក់ឈ្នួលកាលពីដើមឆ្នាំ២០១៤ដើម្បីដោះស្រាយពីបញ្ហានៃការចោទប្រកាន់និងចេ
ញដីការកោះហៅខាងលើតែរហូតមកដល់ពេលនេះយើងមិនទាន់ឃើញមានអ្វីប្លែកនោះទេការកោះហៅសហជីពទាំង
នោះនៅតែបន្តធ្វើឡើងពីតុលាការដដែល៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com