វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
កម្មកររោងចក្រជូហួយស្រុកជើងព្រៃខេត្តកំពង់ចាម បន្តធ្វើកូដកម្ម រូបថត ស៊ីខៅឌូ
កម្មករ​រោង​ចក្រ​ជូហួយ​ព្រមាន​ថា​នឹង​ហែ​ក្បួន​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ប្រសិន​ណា​មិន​មាន​ការ​ដោះលែង​សហជីព​ និង​កម្មករ​​
បង្ហោះ​នៅ​វេលាមោ៉ង 10:39 pm ថ្ងៃ Friday 31st October 2014អត្ថបទ​ដោយ: IMNSJ

       តំណាងសហជីព និងកម្មកររោងចក្រជូហួយនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន០៥នាក់ដែលតុលាការ បន្តដាក់ ពន្ធនាគារនោះមកដល់ពេលនេះមិនទាន់ដោះលេងឱ្យមានសិទ្ធិសេរីភាពឡើងវិញនោះទេ។នៅព្រឹកថ្ងៃសៅរ៍ទី០១
ខែវីច្ឆិការ ឆ្នាំ ២០១៤នេះ កម្មករ កម្មការិនីរោចក្រ ជូហួយជា ច្រើនរយនាក់   ពួកគេបានបន្តធ្វើកូដកម្មតវ៉ាជាថ្មីទៀតនៅ
មុខរោងចក្រ ដើម្បីស្នើឱ្យមានការដោះលេង តំណាងសហជីពស៊ីខៅឌូ និងកម្មករចំនួន០៥នាក់ខណៈដែលសាលាដំបូង
ខេត្ត មិនព្រមដោះលេង តាមការទាមទារតវ៉ារបស់កម្មករ និងសហជីព។

     ទន្ទឹមនិងនោះសហជីព និងកម្មករ ពួកគេបានព្រមានទៅស្ថាប័ន ក៏ដូចជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធថា ពួកគេគ្រោងនឹង
ហែក្បួនធំមួយទៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅពេលខាងមុខនេះប្រ សិនណាតុលាការខេត្តកំពង់ចាម នៅតែមិនព្រមដោះលេងតំណាងរបស់ពួកគេឱ្យមានសិទ្ធិសសេរី ភាពនោះទេ។

     មនុស្សទាំង០៥នាក់ដែលត្រូវបានតុលាការខេត្តកំពង់ចាមបន្តដាក់ពន្ធនាគារមិនទាន់ដោះលេងនោះមានលោក
ឃុន សុខុមមន្ត្រីសហជីពស៊ីខៅឌូ និងអ្នកស្រី ម៉ុន សារ៉ែម អនុប្រធានសហជីពស៊ីខៅឌូ (Juhui) ត្រូវបានសាលា ដំបូង ចោទពីបទផ្ដើមគំនិត ក្នុងអំពីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតកម្មការិនីកម្មករ កង សាវុធ កម្មករសារីម បៀម សារីម   និងអ្នកបើកឡាននេត ពិសចោទពីបទប្រើអំពើហិង្សាដោយចេតនាធ្វើឱ្យខូចខាតដោយចេតនា។កាលពីថ្ងៃទី២៥ ឆ្នាំ
២០១៤កន្លងទៅនៅមុខរោងចក្រជូហួយ ស្រុកជើងព្រៃ ខណៈកម្មករកម្មការិនីជាច្រើនពាន់នាក់កូដកម្មតវ៉ាទាមទារកម្ម
តវ៉ាទាមទារ មិនចូលធ្វើការងារក្រោយពីការចរចាជាមួយភាគីថៅកែមិនបានគោរពតាម ពារបើតាមការចុះផ្សាយនៅក្នុង
ទំព័របណ្ដាញសង្គមហ្វេង្គមហ្វេសបុករបស់សម្ព័ន្ធសហជីពស៊ីខៅឌូ(ថថ្ងៃសុក្រម្សិលមិញនេះបានឱ្យដឹងថា មានកម្មករ
ម្នាក់ឈ្មោះ កង សាវុធ ក្នុងចំណោម ០៥នាក់ (រោងចក្រ ជូហួយ) ដែលតុលាការខេត្តកំពង់ចាម   បានសម្រេចចេញដីការ ឃុំខ្លួនបណ្ដោះអាសន្ន   ក្នុងពន្ធនាគារខេត្តកំពង់ចាម (វត្តខ្មួង) កាលពីថ្ងៃទី ២៨ តុលា២០១៤ កំពុងតែមានជំងឺ
ឈឺធ្ងន់ធ្ងរ វិលមុខ ក្អួត អស់កម្លាំង និងថប់ដង្ហើម ហើយត្រូវបានគេបញ្ជូនមកព្យាបាលជំងឺនៅឯមន្ទីរពេទ្យបង្អែកខេត្ត
កំពង់ចាម។


     មន្ត្រីសម្របសម្រួលរបស់សម្ព័ន្ធសហជីពស៊ីខៅឌូម្នាក់បានប្រាប់ឱ្យដឹងផងដែរថាកម្មករលមានជំងងនៅក្នុងពន្ធនាគារត្រូវ
បានមន្ត្រីពន្ធនាគារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមរួចហើយកាលពីម្សិលមិញ លោកបាន
បន្ថែមទៀតថា ក្រុមការងាររបស់លោកក៏បាននៅមើលតាម ដានរឿងនេះដែរ«សំឡេង»

     ដោយឡែកកាលពីព្រឹកថ្ងៃសុក្រទី៣១ ខែតុលា ឆ្នាំ២០១៤ កម្មកររោងចក្រ Juhui Footwear Co.,Ltdស្រុកជើង
ព្រៃប្រមាណជា ២០០នាក់ រួមទាំងគ្រួសារសាច់ញាតិ បានដង្ហែក្បួន លើកគ្នាមកតវ៉ា ស្រែកទាមទារនៅមុខសាលាដំបូង   និងបានលើកបដាស្នើសុំឱ្យតុលាការខេត្តកំពង់ចាមដោះលេងតំណាងកម្មករ រួមទាំងមន្ត្រីសហជីពសម្ព័ន្ធសហជីព
ស៊ីខៅឌូផងដែរ។

      គួររំឭកដែរថា កម្មករ កម្មការិនីរោងចក្រជូហួយនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលពួកគេធ្វើកូដ កម្មទាមទារអស់ រយៈពេលជាច្រើនខែកន្លងមកនេះមិនត្រូវបានដោះស្រាយបានចប់សព្វគ្រប់នៅឡើយទេមិនតែប៉ុណ្ណោះឈានដល់អំពើ
ហឹង្សាមានការចាប់ឃុំខ្លួនមន្ត្រីសហជីព និងកម្មករចំនួន ១០នាក់ រីឯ០៥នាក់ទៀតត្រូវបានតុលាការសម្រេច   ដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com