វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ស​ម​រ​ង្ស៊ី​អះ​អា​ង​ថា​​ភ្នំ​​សិ​លា​កែ​វ​រ​ង​កា​រ​បំ​ផ្លិ​ច​បំ​ផ្លាញ​ពី​​ក្រុ​ម​ឯ​ក​ជ​ន​ប​រ​ទេ​ស​ដើ​​ម្បី​យក​ផ​ល​​ប្រ​យោ​ជន៍​​ផ្ទា​ល់​ខ្លួ​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 7:49 am ថ្ងៃ Saturday 1st November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ភ្នំមួយដែលមានទីតាំងស្ថិតនៅឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងបច្ចុប្បន្នត្រូវបានទទួលរងការកាប់គះនិងបំផ្លិចបំផ្លា
ញ ដោយក្រុមហ៊ុនឯកជនមួយរបស់បរទេស ដោយក្រុមហ៊ុនមួយនេះតែងតែដាក់គ្រាប់បែកដើម្បីធ្វើការបំផ្ទះជ្រៀកយកថ្ម
ណាដែលល្អយកទៅលក់ និងសាងសង់នៅអាគារទំនើបៗល្អប្រណិត ក៏ប៉ុន្តែទោះយ៉ាងណាការបំផ្លិចបំផ្លាញភ្នំមួយនេះដើ
ម្បីយកថ្ម កែវទៅលក់និងសាងសង់អាគារទំនើបៗនោះមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។

ប្រធានគណបក្សសង្រ្គោះជាតិលោកសមរង្ស៊ី ដែលធ្លាប់តែកាន់ក្បាលមេក្រូនិយាយតាមកម្មវិធីធំៗ ជាច្រើននោះក៏ប៉ុន្តែពេ
ល នេះលោកបានធ្វើដំណើរចុះទៅតំបន់ដែលមានការបំផ្លិចបំផ្លាញដោយក្រុមហ៊ុនឯកជននោះលោកបានរាយការណ៍តា
មវីដីអូឃ្លីប ដើម្បីបញ្ជូនព័ត៌មានតាមប្រព័ន្ឋផ្សព្វផ្សាយ បណ្តាញសង្គមហ្វេសប៊ុក ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី
សំណាក់ប្រិយមិត្តអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក  មិនតែប៉ុណ្ណោះនៅតាមប្រព័ន្ឋផ្សព្វផ្សាយនៃវិទ្យុផ្សាយតាមរ
លកធាតុអាកាសជាច្រើនក៏បានដកស្រង់សម្តីនិងព័ត៌មានរបស់លោកដើម្បីធ្វើការចែកចាយព័ត៌មានមួយនេះទៅដល់សា
ធារណៈជនទូទៅដែលក្រុមហ៊ុនយួនមកធ្វើការបំផ្លិចបំផ្លាញនៅទ្រព្យសម្បត្តិធម្មជាតិរបស់ខ្មែរទាំងដែលខ្មែរមិនបានផល
ចំណេញពីក្រុមហ៊ុនមួយនេះសូម្បីតែបន្តិច។

នៅថ្ងៃសៅរិ៍ ទី ០១ ខែ វិច្ឆិការ លោកសមរង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ ដែលបានចុះទៅមើលផ្ទាល់និងបានផ្សព្វផ្សា
យតាមរយៈវីដីអូឃ្លីបរបស់លោកនោះ ដោយបានឱ្យដឹងថា ការជីកករកាយដើម្បីយកថ្មកែវពីភ្នំសិលាកែវ ទៅធ្វើជាអាគា
រនិងសណ្ឋាគារដ៏ល្អប្រណិតនេះ ធ្វើឡើងជារៀងរាល់ថ្ងៃពីក្រុមហ៊ុនឯកជនរបស់វៀតណាមនេះបើយោងទៅតាមសម្តីរប
ស់អ្នកស្រុកនៅក្នុងតំបន់នោះក៏ប៉ុន្តែនៅថ្ងៃនេះពួកកម្មករទាំងអស់ដែលធ្លាប់តែដំណើរការជីកករកាយជារៀងរាល់ថ្ងៃនោះ
ថ្ងៃនេះបែរជាផ្អាកទៅវិញនៅពេលដែលមានគណៈប្រតិភូគណបក្សប្រឆាំងគឺគណ បក្សសង្រ្គោះជាតិបានចុះទៅពិនិត្យមើ
លនៅកន្លែងនោះផ្ទាល់ តែទោះយ៉ាងណាពលរដ្ឋថា«មុនពេលដែលពួកលោ កបានធ្វើដំណើរទៅ ដល់ដំណើរការនៃការជី
កករកាយយកថ្មកែវពីភ្នំមួយនេះធ្វើឡើងជារៀងរាល់ថ្ងៃឥតឈប់ឈរនោះទេ»។

បន្ទាប់នោះប្រធានគណបក្សសង្រ្គោះជាតិរូបនេះបានឱ្យដឹងថា អ្នកស្រុកដែលមានទីលំនៅនូវទីនោះពួកគាត់អះអាងថាក្រុ
មហ៊ុនមួយនេះតែងតែដាក់ជាតិផ្ទុះដើម្បីបំផ្លាញភ្នំយកថ្មកែវទៅលក់ឱ្យឈ្មួញនិងយកទៅសាងសងអាគារដ៏ល្អប្រណិតដោ
យនៅក្នុងការដ្ឋាននោះមានឧបករណ៍សម្រាប់ជីកករកាយស្ទើគ្រប់ប្រភេទដូចជាប្រដាប់ជីក ប្រដាប់ស្ទូចដើម្បីធ្វើសកម្មភា
ពជីកយកថ្មកែវនៅលើភ្នំសិលាកែវមួយនេះ ដែលការជីកករកាយយកថ្មកែវនេះធ្វើឱ្យមានការរំខានដល់ពលរដ្ឋដែលរស់
នៅជិតនោះយ៉ាងខ្លាំងប្រធានគណបក្សសង្រ្គោះជាតិរូបនេះលើកឡើងថា«ការបំផ្លាញដើម្បីយកភ្នំ្ថថ្មកែវពីភ្នំមួយនេះទៅធ្វើ
ជាផលប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់ក្រុមហ៊ុនយួននោះ វាមិនមានផលប្រយោជន៍ណាមួយសម្រាប់ប្រជាជាតិខ្មែរនិងប្រទេ
សខ្មែរសូម្បីតែបន្តិច»។

ប្រធានគណបក្សសង្រ្គោះជាតិរូបនេះបានបញ្ជាក់ថា សមាជិកសមាជិការនិងគណៈប្រតិភូរបស់លោកនិងបន្តធ្វើការតាមដា
ននៅសកម្មភាពក្នុងការជីកករកាយយកថ្មកែវពីតំបន់ភ្នំសិលាកែវនេះជាបន្តទៀតនិងធ្វើយ៉ាងណាដើម្បីឱ្យការគ្រប់គ្រងមា
នតម្លាភាពលោកបានបន្តថា ប្រសិនណាបើមានការកាប់បំផ្លាញអ្វីមួយទៅលើទ្រព្យសម្បត្តិជាតិនោះ ត្រូវតែផ្តល់នៅផលចំ
ណេញមកដល់ជាតិ ដូចជាប្រាក់ចំណូលចូលមកជាតិ តាមរយៈការបង់ពុនជូនដល់ រដ្ឋជាដើមមិនឱ្យធ្វើអ្វីមួយមកលើទ្រព្យ
សម្បត្តិជាតិហើយមិនបានផ្តល់នៅទ្រព្យសម្បត្តិចូលមកដល់ជាតិសោះនោះទេ ។ ម្យ៉ាងទៀតក៏មិនត្រូវធ្វើការកាប់បំផ្លាញ
នៅទ្រព្យសម្បត្តិរបស់ជាតិ ដោយមានការបះពាល់ដល់បរិស្ថានហួសហេតុ និងមានការបះពាល់ដល់ការប្រកបរបររបស់ប្រ
ជាពលរដ្ឋនិងការរស់នៅរបស់ប្រជាពលរដ្ឋជិតខាងនោះទេ។

ជាមួយគ្នានោះលោកសមរង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ លោកបានធ្វើការអះអាងថា« ក្នុងនាមលោកដែលជាប្រធានគ
ណបក្សប្រឆាំងនិងតំណាងរាស្រ្តជាច្រើនរូបទៀតមកពីគណបក្សសង្រ្គោះជាតិនោះ និងបំពេញនៅទួនា ទីរបស់លោកដោ
យការពារថែរក្សានៅទ្រព្យសម្បត្តិរបស់ជាតិនិងផលប្រយោជន៍របស់ប្រទេសជាតិឱ្យបានគង់វង្សទុកដល់កូនចៅជំនាន់ក្រោ
យបានឃើញនិងបានស្គាល់នៅអ្វីដែលជាទ្រព្យសម្បត្តិរបស់ជាតិខ្មែ»។

គួរបញ្ជាក់ថា កន្លងមកអ្វីក៏ដោយអោយតែជាទ្រព្យសម្បត្តិរបស់ជាតិខ្មែរ ត្រូវទទួលរងការកាប់បំផ្លិចបំផ្លាញពីក្រុម ហ៊ុនបរ
ទេសរហូត ដោយមិនមានការរារាំងពីអាជ្ញាធរក្នុងតំបន់ឬមន្រ្តីរាជការណាមួយធ្វើការអើពើទៅលើការបំផ្លាញនៅទ្រព្យស
ម្បត្តិរបស់ខ្មែរនោះទេ ប៉ុន្តែប្រជាពលរដ្ឋខ្មែរតែងតែគិតថា ប្រសិនណាបើខ្មោចស្រុកមិនឱ្យដៃខ្មោច ព្រៃក៏មិនហ៊ានលូកនោះ
ដែរ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com