វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយ IMNSJ
​លោ​ក​ប​ណ្ឌិ​ត​កែ​ម​ ​ឡី​ ​ថា​នៅ​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុ​ជា​កា​រ​ដឹ​ក​នាំ​មិ​ន​តា​ម​បែ​ប​ល​ទ្ធិ​ប្រ​ជា​ធិ​ប​តេ​យ្យ​ ​មិ​ន​នី​តិ​រ​ដ្ឋ​នាំ​ឱ្យ​មា​ន​អំ​ពើ​និ​ទ​ណ្ឌ​ភា​ព​​
បង្ហោះ​នៅ​វេលាមោ៉ង 5:40 am ថ្ងៃ Sunday 2nd November 2014អត្ថបទ​ដោយ: IMNSJ
ប្រធានក្រុមអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគឯករាជ្យលោកបណ្ឌិតកែម ឡី បានលើកឡើងនៅឯសាកល
វិទ្យាល័យខេមរៈកាលពីព្រឹកថ្ងៃអាទិត្យនេះថា   នៅក្នុងប្រទេសកម្ពុជា  កាលណាការដឹកនាំមិនស្របទៅតាមគោលនយោ
បាយលទ្ធិប្រជាធិតេយ្យ និងមិនមាននីតិរដ្ឋពិតប្រាកដទេនោះ គឺជាស្វ័យប្រវត្តិនៃអំពើពុករលួយខ្ពស់  និងមានអំពើនិទណ្ឌ
ភាពកើនឡើងខ្ពស់តែម្តង។

ការលើកឡើងខាងលើនេះបន្ទាប់ពីលោកបញ្ចប់នូវការចូលរួម សិក្ខាសាលាពិគ្រោះយោបល់មួយស្តីពី «ការបញ្ចប់និទណ្ឌ
ភាពនៅកម្ពុជា» នៅឯសាកលវិទ្យាល័យខេមរៈព្រឹកថ្ងៃអាទិត្យទី០២ ខែវិច្ឆិកានេះ ដែលមានព្រះសង្ឃ  និស្សិត ប្រជាពល
រដ្ឋអ្នកចូលរួមប្រមាណជា២០០អង្គ/នាក់ ក្នុងនោះក៏មានដែលមានមន្ត្រីរដ្ឋាភិបាល អ្នកវិភាគឯករាជ្យ  ចូលរួមជាវាគ្មិនផង
ដែរ។

អ្នកស្រាវជ្រាវអភិវឌ្ឈន៍សង្គម  និងជាអ្នកវិភាគឯករាជ្យលោកបណ្ឌិត កែម ឡី បានលើកឡើងពាក់ព័ន្ធ ទៅនឹងការបញ្ចប់
អំពើនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលទិវាអន្តរជាតិដើម្បីបញ្ចប់នូវអំពើនិទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំង
អ្នកសារព័ត៌មាន ពិភពលោកប្រារព្ធធ្វើនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។

លោកបណ្ឌិតកែម ឡី  បានលើកឡើងបន្ថែមទៀតថា    ដើម្បីដឹងឱ្យកាន់តែច្បាស់នូវអំពើនិទណ្ឌភាពគឺ   គេមើលទៅលើ
សន្ទស្សន៍នៃនីតិរដ្ឋរបស់ប្រទេសនីមួយៗ។     លោកថាបើយោងទៅលើរបាយការណ៍ របស់គម្រោងយុត្តិធម៌ពិភពលោក
ដែលគេបានធ្វើការវាយតម្លៃប្រចាំឆ្នាំទូទាំងពិភពលោកតែម្តង បាន បង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា ការអនុវត្តន៍នីតិរដ្ឋ
ការអនុវត្តន៍ច្បាប់នៅមានកម្រិតនៅឡើយ។ លោកបណ្ឌិត កែម ឡីលោកបានអះអាងថា ការមិនអនុវត្តន៍នីតិរដ្ឋ   វាធ្វើឱ្យ
មាននិទណ្ឌភាពកាន់តែកើនឡើង និងធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចមិនហ៊ានក្នុងការចូលរួមសកម្មភាពទាមទារ តវ៉ា
នឹងបណ្តាលឱ្យមានអំពើពុករលួយ រំលោភសិទ្ធិមនុស្ស  បណ្តាលឱ្យស្ថានភាពចេះតែក្រីក្រទៅៗ ជាចុងក្រោយធ្វើឱ្យមាន
ការបះបោរកើតឡើង។ «សំឡេង»

ទន្ទឹមនឹងនោះលោកបណ្ឌិត កែម ឡីបានលើកឡើងទៀតថា  នៅក្នុងប្រទេសកម្ពុជា ដោយសារតែការ  ដឹកនាំរបស់រដ្ឋាភិ
បាល មិនស្របទៅតាមរបបនៃលទ្ធិប្រជាធិបតេយ្យ  ផ្តោតសំខាន់ទៅលើក្រុមបក្សពួកនិយម ឬស្ថិតនៅក្រោមនយោបាយ
មួយដែលពុំមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ និងប្រទេស ជាតិរបស់ខ្លួន វាធ្វើឱ្យអំណាចប្រមូលផ្តុំ។

កាលណាអំណាចប្រមូលផ្តុំច្រើន អ្នកដែលមានអំណាចនោះ ប្រើប្រាស់អំណាចរបស់ខ្លួនទៅលើប្រព័ន្ធសង្គម និងបានជះ
ឥទ្ធិពលទៅដល់សមាជិកដែលមានការទំ នាក់ទំនងជាមួយបុគ្គលនោះធ្វើបាបអ្នកដ៏ទៃបន្ត។

ក្រៅពីនោះលោកបណ្ឌិត កែម ឡី បានមានប្រសាសន៍ទៀតថាប្រព័ន្ធតុលាការ និងអង្គនីតិប្បញ្ញត្តិ ដែលមានតួនាទីជាអ្នក
ត្រួតពិនិត្យនោះក៏នៅមានភាពខ្សោយថែមទៀត ដោយសារតែប្រព័ន្ធសុច្ចរិតភាពរបស់យើងខ្សោយទើបធ្វើឱ្យមានអំពើពុក
រលួយខ្លាំង រីឯអ្នកមានលុយ មានអំណាចជម្រុញឱ្យមាន និទណ្ឌភាព។ «សំឡេង»

យ៉ាងណាក៏ដោយ សិក្ខាសាលាដែលសហការរៀបចំឡើងដោយសកលវិទ្យាល័យខេមរៈនិងអង្គការតម្លាភាពកម្ពុជាកាល
ពីព្រឹកមិញនេះ ក្នុងគោលបំណងដើម្បីផ្តល់ឱកាសទៅដល់ព្រះសង្ឃ និស្សិត យុវ ជន    និងអ្នកចូលរួមជាច្រើនទៀត ចេះ
សិក្សាស្វែងយល់ពីអំពើនិទណ្ឌភាព ឬក៏អំពើគ្មានទោសនៅក្នុងប្រទេសកម្ពុជាក៏ដូចជាផ្តល់លទ្ធភាពឱ្យនិស្សិតយុវជនទាំង
អស់បានស្តាប់ និងបញ្ចេញមតិយោបល់ ក្នុងការយល់ឃើញអំពីបញ្ហាខាងលើនេះ ដើម្បីបង្កើតចំណេះដឹងរបស់ពួកគេនៅ
ក្នុងសង្គមនាពេលបច្ចុ ប្បន្ន និងក្នុងពេលអនាគតទៅមុខទៀត។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com