វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ផ្ទះ​ប្រ​ជា​ព​ល​រ​ដ្ឋ​ជា​ង​១​០​០​ផ្ទះ​នៅ​ខេ​ត្ត​កំ​ព​ង់​ចា​ម​រ​ង​កា​រ​ខូ​ច​ខា​ត​ដោ​យ​សា​រ​បា​ក់​ដី​ពី​ច្រាំ​ង​ទ​ន្លេ
​ផ្ទះ​ប្រ​ជា​ព​ល​រ​ដ្ឋ​ជា​ង​១​០​០​ផ្ទះ​នៅ​ខេ​ត្ត​កំ​ព​ង់​ចា​ម​រ​ង​កា​រ​ខូ​ច​ខា​ត​ដោ​យ​សា​រ​បា​ក់​ដី​ពី​ច្រាំ​ង​ទ​ន្លេ​​
បង្ហោះ​នៅ​វេលាមោ៉ង 8:09 am ថ្ងៃ Saturday 25th October 2014អត្ថបទ​ដោយ: IMNSJ
ផ្ទះប្រជាពលរដ្ឋជាង១០០ផ្ទះនៅភូមិប៉ើស និងភូមិអំពិល ឃុំប៉ើស ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ត្រូវបាន បាក់ស្រុតចូលក្នុង
ទន្លេ បណ្តាលឱ្យទទួលរងនូវការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ អស់ជាច្រើន  ប៉ុន្តែមិនមានប្រជាពល
រដ្ឋណាម្នាក់រងរបួសនៅក្នុងហេតុការនោះទេ។

បើតាមព្រះគ្រូចៅអធិការវត្តនិក្រោធរាមប៉ើសពីរ និងជាព្រះវិន័យធរស្រុកក្រូចឆ្មា ព្រះអង្គបាន មានថេរដីការតាមទូរស័ព្ទឱ្យ
ដឹងនៅថ្ងៃសៅរ៍នេះថា ផ្ទះប្រជាពុទ្ធបរិស័ទមានចំនួន១០២ផ្ទះ ត្រូវបានទទួលរងនូវការ ខូចខាតរលំចូលក្នុងទន្លេ ខណៈដី
ច្រាំងទន្លេបានបាក់ដោយសារគ្រោះធម្មជាតិ។ ព្រះតេជព្រះគុណបាន មានថេរដីការឱ្យដឹងបន្ថែមទៀតថា ផ្ទះប្រជាពុទ្ធបរិ
ស័ទចំនួនប្រាំផ្ទះដែលរលំធ្លាក់ចូលទៅក្នុងទន្លេទាំង ស្រុង ដែលមិនទាន់ជួយស្រង់យកមកវិញបាន។

ចំណែឯព្រះសង្ឃ អាជ្ញាធរ    និងប្រជាពលរដ្ឋ រួមទាំងបងប្អូនខ្មែរឥស្លាម  ដែលរស់នៅក្នុងភូមិឃុំនោះបាននាំសហការគ្នា
ជួយដល់ប្រជាពលរដ្ឋរងគ្រោះ  និងជួយរើយកសម្ភារៈទ្រព្យសម្បតិ្តជាច្រើនទៀត   ដែលបានធ្លាក់កប់ក្នុងដីជាមួយនឹងផ្ទះ
បានមួយចំនួនហើយមកដល់ម៉ោងជាង៤រសៀលថ្ងៃសៅរ៍នេះ។   ប៉ុន្តែនៅផ្ទះប្រជាពលរដ្ឋរងគ្រោះជាច្រើនទៀតនៅមិន
ទាន់ជួយសង្គ្រោះបាននៅឡើយទេ។

ព្រះវិន័យធរស្រុកក្រូចឆ្មាព្រះអង្គបានមានថេរដីការបន្ថែមទៀតថា ប្រជាពុទ្ធបរិស័ទចំនួនពីរភូមិដែលរងគ្រោះដោយសារដី
ច្រាំងទន្លេបាក់ស្រុតនេះ ភូមិដែលរងគ្រោះបាក់ដីច្រាំទន្លេស្រុតដូចគ្នានោះ មានចម្ងាយពី គ្នាជាងពីរគីឡូម៉ែត្រ ស្ថិតនៅក្នុង
ឃុំតែមួយ និងស្រុកតែមួយ។

ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃអាទិត្យស្អែកនេះ  ព្រះអង្គគ្រោងនឹងដឹកនាំកងកម្លាំងអន្តរាគមន៍ចំនួន៣០០ នាក់មកពី
ខេត្តកំពង់ចាម ត្បូងឃ្មុំនិងខេត្តក្រចេះហើយកងកម្លាំងទាំងនោះបានមកដល់ជាបណ្តើរៗហើយព្រះអង្គមានថេរដីការទៀត
ថា ផ្ទះដែលបានបាក់ស្រុតចូលក្នុងក្នុងទន្លេនោះ     មិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេរួមទាំងភូមិប៉ើសផងដែរ
ដោយសារតែនៅយប់នោះប្រជាពលរដ្ឋជាម្ចាស់ផ្ទះបាននាំគ្នា ទៅមើលគេសម្តែងល្ខោននៅឯវត្តអស់ហើយ។

ដោយឡែកយើងឃើញថា នៅមិនទាន់មានមន្ត្រីកាកកបាទក្រហមណាម្នាក់ចុះទៅមើល និងជួយដល់ប្រជាពលរដ្ឋរងគ្រោះ
ជាង១០០គ្រួសារនៅក្នុងស្រុកក្រូចឆ្មានោះនៅឡើយទេមកដល់ពេលនេះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com