វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សហជីព និងកម្មករ ទាមទារឱ្យក្រសួងការងារផ្តល់សិទ្ធិសេរីភាពក្នុងការចុះបញ្ជីការ រូបថតៈចងក្រងដើម្បីផ្លាស់ប្តូរ
​ថ្នា​ក់​ដឹ​ក​នាំ​ស​ហ​ជី​ព​និ​ង​ថ្នា​ក់​ដឹ​ក​នាំ​ស​មា​គ​ម​ប្រ​មូល​​ផ្តុំ​គ្នា​មុ​ខ​ក្រ​សួ​ង​កា​រ​ងា​រ​ដើ​ម្បី​ដា​ក់​ញ​ត្តិ​រ​ក​ដំ​ណោះ​ស្រា​យ​​
បង្ហោះ​នៅ​វេលាមោ៉ង 12:50 am ថ្ងៃ Sunday 26th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ថ្នាក់ដឹកនាំសហជីព និងថ្នាក់ដឹកនាំសមាគមរួមជាមួយនិងកម្មករកម្មការនីប្រមាណជា ២០០នាក់នៅព្រឹកថ្ងៃទី ២៦ខែ តុ
លានេះ បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារដើម្បីធ្វើការដាក់ញត្តិជូនដល់រដ្ឋមន្រ្តីការងារលោក អ៊ិតសំហេង ដើម្បីឱ្យលុ
បចោលនៅលក្ខខណ្ឌមួយចំនួននៃការចុះបញ្ជីការរបស់សហជីព ដែលមានលក្ខខណ្ឌស្មុកស្មាញយ៉ាងខ្លាំងគ្រាន់តែការប
ង្កើតនៅសហជីពឡើង  ហើយតំណាងសហជីព ស៊ីស៊ីយូនិងសហជីព ផ្ទះសាមគ្គី  ក៏បានដាក់ញត្តិផងដែរដើម្បីឱ្យរដ្ឋមន្រ្តី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវត្រូវតែជ្រើសយកនៅការចេញសេចក្តីសម្រេចស្តីពីលក្ខខណ្ឌសហជីពដែលបាន
អនុវត្តន៍ប្រកាសលេខ ០២១ក.ក.ប.វ/ប្រក ចុះថ្ងៃទី ១៥ ខែ គុម្ភៈ ឆ្នាំ២០០៦ ស្តីពីការចុះបញ្ជីការ នៃអង្គការវិជ្ជាជីវៈរបស់
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយហេតុថាសេចក្តីប្រកាសនេះមានលក្ខណៈប្រសើរ មិនបង្កភាពស្មុគស្មាញ
ដល់ការចុះបញ្ជីការក្នុងការបង្កើតសហជីពមូលដ្ឋាន។

នៅក្នុងញត្តិដែលបានដាក់ទៅក្រសួងការងារនោះក៏បានបញ្ជាក់ប្រាប់ផងដែរ ក្នុងគោលបំណងដើម្បីសុំឱ្យរដ្ឋមន្រ្តី ក្រសួង
ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្កើតច្បាប់ និងលក្ខខណ្ឌមួយចំនួនទៅលើសហជីពមូលដ្ឋាន កាលពីចុង
ឆ្នាំ២០១៣រួចមក  ដែលបានតម្រូវឱ្យអង្គការវិជ្ជាជីវៈឬថ្នាក់ដឹកនាំ៣រូបរបស់សហជីពមូលដ្ឋាន ចុះបញ្ជីការដោយបានផ្ជា
ប់លិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ ដែលការសម្រេចចិត្តទាំងនេះ    វាក៏បង្កឱ្យមានការលំបាកខ្លាំងផងដែរ  ឬក៏ការចំណាយពេលវេលាច្រើន ជាពិសេសនោះ គឺការចំណាយថវិការច្រើន ដែលសហជីពមូ លដ្ឋានមិនមានលទ្ឋភាពក្នុងការផ្គ
ត់ផ្គង់។  ដោយសារតែលក្ខខណ្ឌរបស់ក្រសួងការងារដែលបានចុះកាលពីចុងឆ្នាំ២០១៣នោះហើយមានភាពលំបាក់ខ្លាំ
ងដល់សហជីពមូលដ្ឋានដែលទើបតែហ្នឹងបង្កើត    ថ្នាក់ដឹកនាំនៃ សហជីព និងថ្នាក់ដឹកនាំនៃសមាគម ដែលមានសហ
ជីព ស៊ីស៊ីយូនិង សហជីព Soladarity House  បានទទូច ស្នើសុំដល់រដ្ឋមន្រ្តីក្រសួងការងារលុបចោលនៅលក្ខខណ្ឌដ៏
ស្មុគស្មាញនេះចោល និងអនុវត្តន៍យកនៅសេចក្តីប្រ កាស០២១ក.ក.ប.វ/ប្រក ចុះថ្ងៃទី ១៥ ខែ គុម្ភ ឆ្នាំ២០០៦ ដើម្បី
បង្កឱ្យមានភាពងាយស្រួលដល់សហជីពដែល ទើបតែហ្នឹងបង្កើតថ្មីថ្មោង។

ចំពោះការដាក់ញត្តិទៅក្រសួងការងារនេះ ថ្នាក់ដឹកនៃសហជីព និងថ្នាក់ដឹកនាំនៃសមាគម ក៏បានលើកឡើងផង ដែរ
អំពីបញ្ហានៃប្រាក់ខែគោលរបស់កម្មករកម្មការនីឱ្យបានសមរម្យ ពីព្រោះថារយៈកាលកន្លងមកនេះកម្មករជាច្រើនដែល
បានធ្វើការនៅតាមបណ្តារោងចក្រនីមួយៗនៃរាជធានីភ្នំពេញ ឬនៅក្នុងប្រទេសកម្ពុជាទាំងមូល កំពុង តែមានការខ្វះ
ខាត ដោយសារតែប្រាក់ឈ្នួលដែលកម្មករ ទទួលបានមានកម្រិតទាបពេក កម្មករខ្លះដោយសារតែ ប្រាក់ខែមិនអាច
ទ្រទ្រង់នៅជីវិត និងក្រុមគ្រួសាររបស់គេបាន ម្នាក់ៗសុខចិត្តធ្វើការថែមម៉ោងឬហួសម៉ោងរហូតដល់ឈឺខ្លួន ក៏មិនគិ
តដើម្បីបានប្រា ក់បន្ថែមចិញ្ចឹមក្រុមគ្រួសារ។

គួរបញ្ជាក់ថា  ច្បាប់និងលក្ខខណ្ឌថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញ និងមានភាពស្មុគស្មា
ញនេះបង្កើតឡើងក្រោយពេលដែល មានសហជីពជាច្រើនបានដឹកនាំកម្មករកម្មការនីធ្វើកូដកម្មទាមទារប្រាក់ឈ្នួល ១៦០$កាលពីចុងឆ្នាំ ២០១៣។ ការបង្កើតច្បាប់នេះឡើង ដើម្បីធ្វើការរិតត្បិតសិទ្ឋិសេរីភាពរបស់សហជីពណាមួយ
ដែលមានបំណងចង់បង្កើតបន្ថែមទៀត ហើយពេលដែលបានបង្កើតហើយ គឺមានភាពលំបាកលំបិនច្រើនដល់សហ
ជីពទាំងនោះ ដូចជាការរិតត្បិតពេលចង់ជួបជុំនៅទីណាម្តងម្កាលក៏ពិបាក មិនដូចជាសេចក្តីប្រកាសរបស់ក្រសួងការ
ងារដែលបាន ចុះថ្ងៃទី ១៥ ខែ គុម្ភ ឆ្នាំ ២០០៦ នោះទេ។

គួរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងក្រោយពេលដែលថ្នាក់ដឹកនាំនៃសហជីព និងថ្នាក់ដឹកនាំនៃសមាគមបា
នធ្វើការគ្រោងទុកកាលពីថ្ងៃម្សិលមិញនេះ  ដើម្បីធ្វើការដាក់ញត្តិជូនដល់រដ្ឋមន្រ្តីក្រសួងការងារ  និងបណ្តុះបណ្តា
លវិជ្ជាជីវៈ ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com