វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​ស​ន្តិ​សុ​ខ​ខ​ណ្ឌ​ដូ​ន​ពេ​ញ​គ​ម្រា​ម​ចា​ប់​ខ្លួ​ន​យុ​វ​ជ​ន​ប្រ​សិ​ន​ណា​នៅ​តែ​ប​ន្ត​​​​ជួ​ប​ជុំ​ផ្ស​ព្វ​ផ្សា​យ​ពី​តំ​ប​ន់​អា​រ៉ែ​ង​ខ​ណៈ​មិ​ន​មា​ន​កា​រ​អ​នុ​ញ្ញា​ត​ច្បា​ប់​ជា​មុ​ន​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:07 am ថ្ងៃ Sunday 26th October 2014អត្ថបទ​ដោយ: IMNSJ
យុវជនអ្នកស្រឡាញ់ការពារធនធានធម្មជាតិ   នៅតំបន់ស្ទឹងឆាយអារ៉ែង   មានគ្នាប្រមាណជិត១០០នាក់  នៅរសៀលថ្ងៃ
អាទិត្យទី២៦ ខែតុលា បានធ្វើការប្រមូលផ្តុំគ្នាជាថ្មីទៀតនៅវត្តភ្នំ   ដើម្បីផ្សព្វផ្សាយពីព្រៃនៅតំបន់ ស្ទឹងអារ៉ែង ក៏ដូចជា ផ្ញើ
សារ ទៅរដ្ឋាភិបាលកម្ពុជា រួមទាំងសាធារណៈជនទូទៅផងដែរឱ្យបានដឹងអំពី ផលប្រយោជន៍ និងផលប៉ះពាល់ដល់ប្រជា
ពលរដ្ឋ ទីជម្រកសត្វព្រៃក្នុងតំបន់អារ៉ែង ខណៈដែលរដ្ឋាភិបាល បានផ្តល់អាជ្ញាប័ណ្ណកម្មសិទ្ធិ ស្របច្បាប់មួយទៅដល់ក្រុម
ហ៊ុន ចិនឈ្មោះស៊ីណូហាយដ្រូ គ្រោងនិងធ្វើការសាងសង់ទំនប់វារីអគ្គសនីនៅទីនោះដែលនេះបានបណ្តាលឱ្យពលរដ្ឋជន
ជាតិដើមភាគតិចជង ទទួលរងនូវការប៉ះពាល់ជីវភាពរស់នៅ។

បន្ទាប់ពីយុវជនទាំងនោះនាំគ្នាដោះអាវគូររូប និងសរសេរអក្សរលើកដងខ្លួនរបស់ពួកគេពីតំបន់ស្ទឹងអារ៉ែងក៏មានក្រុមសន្តិ
សុខខណ្ឌដូនពេញប្រមាណជិត១០នាក់បានមករារាំង គម្រាមកំហែងព្រមានចាប់ខ្លួនយុវជនអ្នកស្រឡាញ់ការពារបរិស្ថាន
ប្រសិនណាពួកគេនៅតែបន្តសកម្មភាពជួបជុំសម្តែងមតិជាសា ធារណៈ ទៅតាមការគ្រោងទុករបស់ពួកគេ ដែលសន្តិសុខ
ខណ្ឌដូនពេញបានចោទថា យុវជនមិនបានសុំច្បាប់អនុញ្ញាត និងជូនដំណឹងដល់អាជ្ញាធររួមទាំងសន្តិសុខជាមុននោះទេ។

យុវជនដែលបានចូលរួមសម្តែងមតិសាធារណៈស្តីពីតំបន់ស្ទឹងអារ៉ែងបានប្រាប់ឱ្យដឹងបន្ទាប់ពីកងសន្តិ សុខខណ្ឌដូនពេញ
បានដេញពួកគេថាគោលដៅរបស់គេថ្ងៃនេះជួបជុំគ្នាដើម្បីធ្វើវេទិការសាធារណៈសំដែងមតិត្រឹមតែ១០ទៅ២០នាក់ប៉ុណ្ណោះ
ទាក់ទងទៅនឹងតំបន់អារ៉ែង ដោយសារតែពួកគេមានចិត្តស្រ ឡាញ់ព្រៃធម្មជាតិនៅតំបន់ស្ទឹងអារ៉ែង ខ្លាចមានការបាត់បង់
នៅពេលខាងមុខ ដោយរដ្ឋាភិបាលឱ្យក្រុម ហ៊ុនចិនអភិវឌ្ឈន៍សាងសង់ទំនប់វារីអគ្គិសនី យុវជនរូបនេះបានបន្ថែមទៀតថា
ព្រៃនៅតំបន់ស្ទឹងឆាយ អារ៉ែងគឺជាតំបន់នៅសេសសល់ចុងក្រោយគេ បន្ទាប់ពីមានការកាប់បំផ្លាញពីសំណាក់មេឈ្មួញមាន
អំ ណាចក្នុងជួររដ្ឋាភិបាលរយៈពេលកន្លងមក។ «សំឡេង»

យុវជនដែលបានចូលរួមម្នាក់ទៀតបានប្រាប់ឱ្យដឹងពីគោលបំណងរបស់ពួកគេនៅឯវត្តភ្នំកាលពីរសៀលថ្ងៃមិញនេះថាមូល
ហេតុដែល ពួកគេមិនបានសម្តែងមតិទៅតាមការគ្រោងទុកនោះ ដោយសារតែមាន ក្រុមសន្តិសុខខណ្ឌដូនពេញ មករារាំង
ហាមឃាត់គម្រាមកំហែង ដោយសន្តិសុខទាំងនោះបានចោទពួកគេថា មិនគោរពច្បាប់។    យុវជនរូបនេះបានបន្ថែមទៀត
ថា ការធ្វើវេទិការសាធារណៈឬសម្តែងមតិមិនចាំ បាច់សុំច្បាប់នោះទេពីព្រោះធ្វើនេះជាទីកន្លែងសាធារណៈដែលពលរដ្ឋខ្មែរ
គ្រប់រូបមានសិទ្ធិក្នុងការធ្វើដោយស្របទៅតាមច្បាប់បានចែង។យុវជនរូបនេះលើកឡើងទៀតថារូបគេមានការសោកស្តាយ
យ៉ាងខ្លាំងទៅនឹងទង្វើរបស់សន្តិសុខខណ្ឌដូនពេញដែលបានគៀបសង្កត់គម្រាមកំហែងជេប្រមាទម៉ាក់ងាយមកដល់យុវជន
អ្នកស្រឡាញ់ការពារធនធានធម្មជាតិ។ «សំឡេង»

ទោះបីជាមានការរារាំងគម្រាមកំហែងចាប់ខ្លួនពិសំណាក់កងសន្តិសុខខណ្ឌដូនពេញយ៉ាងណាក៏ដោយក៏ពួកគេនៅតែបន្ត
សកម្មភាពនេះតាមដងផ្លូវសាធារណៈចាប់ពីវត្តភ្នំដោយជិះម៉ូតូខ្លះដើរថ្មើជើងខ្លះឆ្ពោះ ទៅកាន់មុខព្រះបរមរាជវាំង និងបន្ត
ទៅកាន់គោលដៅថ្មីទៀតដែលជាការគ្រោងទុករបស់ពួកគេ ការរា រាំងពីកងសន្តិសុខខណ្ឌនេះ   ពុំមានអំពើងហិង្សាណា
មួយបង្ករឱ្យមានអ្នករងរបួសនោះទេ។

តំបន់ស្ទឹងអារ៉ែងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង  នៅទីនោះប្រជាពលរដ្ឋភាគច្រើនជាជនជាតិខ្មែរ  ដើមភាគតិចជង
ដែលមានជីវភាពទីទ័លក្រ រស់នៅពឹងផ្អែកលើធម្មជាតិ និងរបរធ្វើស្រែចំការចិញ្ចឹមជីវិត នាពេលបច្ចុប្បន្ន ប្រសិនណារដ្ឋាភិ
បាលសាងសង់នៅតំបន់អារ៉ែងទៅតាមការគ្រោងទុកពិតមែននោះប្រជាពលរដ្ឋប្រឈមទៅនឹងបញ្ហាជីវភាពរស់នៅជាក់ជា
មិនខាន។

គួររឭកផងដែរថាបញ្ហាការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងពីក្រុមហ៊ុនចិនស៊ីណូហាយដ្រូដែលទទួលបាននូវការ
ធ្វើសម្បទានពីរដ្ឋាភិបាលលោកហ៊ុន សែនត្រូវបានប្រជាពលរដ្ឋអ្នកស្រុកអ្នកភូមិនិងអង្គការសង្គមស៊ីវិលបណ្តាញព្រះសង្ឃ
ឯករាជ្យរួមទាំងយុវជននិស្សិតបញ្ញវ័នជាច្រើនទៀតបានរួមគ្នាចុះទៅបោះជុំរុំការពារជៀសវាងខ្លាចមានក្រុមហ៊ុនចុះទៅឈូស
ឆាយក្នុងតំបន់ព្រៃស្ទឹងឆាយអារ៉ែងដើម្បីធ្វើការអភិវឌ្ឈន៍៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com