វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​ស​ហ​គ​មន៍​​រ​ង​គ្រោះ​ដី​ធ្លី​S​O​S​ដា​ក់​ញ​ត្តិ​ទៅ​ខុ​ទ្ទ​កា​ល័​យ​រ​ប​ស់​នា​យ​ក​រដ្ឋ​ម​ន្រ្តី​ទា​ម​ទា​រ​រ​ក​ដំ​ណោះ​ស្រា​យ​​
បង្ហោះ​នៅ​វេលាមោ៉ង 10:54 pm ថ្ងៃ Sunday 26th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

កម្លាំងសន្តិសុខនិងប៉េអឹមរាប់សិបនាក់នៅព្រឹកថ្ងៃទី ២៧ ខែ តុលានេះ បានដាក់ពង្រាយនៅតាមផ្លូវក្បែផ្ទះសម្តេចនាយក
រដ្ឋ មន្រ្តីហ៊ុនសែន និងនៅតាមផ្លូវក្បែនាគបាញ់ទឹក រួមជាមួយនិងផ្លូវមួយចំនួនសំខាន់ៗទៀតដើម្បីធ្វើការទប់ស្កាត់អ្នក
មានជម្លោះដីធ្លីសហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់កាប៉ាខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ   ដែលមានគម្រោងដើម្បីធ្វើការដង្ហែញត្តិដាក់ជូនទៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន
នៅក្នុងការដាក់ពង្រាយនៅកងកម្លាំងចំរុះរបស់រដ្ឋាភិបាលប្រដាប់ទៅដោយដំបងគ្រប់ដៃដើម្បីធ្វើការទប់ស្កាត់ប្រជាពល
រដ្ឋដែលមានជម្លោះដីធ្លីប្រមាណជា៤០នាក់ដែលរងគ្រោះដោយសារតែការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលដែលមិនបាន
ផ្តល់នៅសំណងសមរម្យដល់អ្នករងគ្រោះទាំងនោះដែលមានអ្នករងគ្រោះចំនួនប្រាំភូមិ មានប្រជាជនជាង ៦០០គ្រួសារ
ដែលបាននិងកំពុងប្រកបរបររកស៊ីផ្សេងៗ។

ក្នុងការដង្ហែញត្តិដាក់ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី គឺដើម្បីឱ្យជួយដោះស្រាយសម្រាប់បញ្ហាដីធ្លីរបស់ពួកគាត់
ដែលត្រូវបានរងផលបះពាល់ដោយសារតែគម្រោងអភវិឌ្ឍន៍ពង្រីកព្រលានយន្តហោះអន្តរជាតិភ្នំពេញអ្នកមា នជម្លោះ
ដីធ្លីទាំងនោះ ស្នើសុំដល់នាយករដ្ឋមន្រ្តីដើម្បីជួយដោះស្រាយ និងបញ្ចប់នៅក្តីកង្វល់របស់ពួកគាត់ ចំពោះការបាត់បង់ផ្ទះ
សម្បែងនិងការបាត់បង់ដីធ្លីដែលវាបានបណ្តាលឱ្យមានការលំបាក់ក្នុងការប្រកបការងារប្រចាំថ្ងៃ ដោយពេលរដ្ឋទាំងនោះ
ពួកគាត់បានអះអាងថា សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានមានអនុសាសន៍កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤កន្លង
ទៅនេះ ដោយមានការផ្សព្វផ្សាយនៅតាមប្រព័ន្ឋផ្សព្វផ្សាយជាតិ និងអន្តរជាតិថា សម្តេចនិងចាត់វិធានការក្នុងការដោះ
ស្រាយបញ្ហានដល់ប្រជាជនរងគ្រោះ មកទាល់ពេលនេះនៅពុំទាន់ឃើញមានការចាត់វិធានការដោះស្រាយនៅឡើយ។

ចំណុចសំខាន់ៗដែលប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីទាំងនោះចង់បានមានដូចជា សុំប្លង់កម្មសិទ្ឋិនៅនិងកន្លែង សម្រាប់
ដីនិងផ្ទះដែលនៅសេសសល់ពីការបះពាល់ដីចំនួន៥ម៉ែត្រ ហើយដីនិងផ្ទះដែលរងផលបះពាល់រដ្ឋាភិបាលត្រូវតែទិញ
ទៅតាមតម្លៃទីផ្សារ ចាប់ពី ២៥០០$ ក្នុងមួយម៉ែតការ៉េ។ សម្រាប់ដីនិងផ្ទះដែលរងផលបះពាល់ខ្លាំង ឬទាំងស្រុងរដ្ឋា
ភិបាលត្រូវទិញទៅតាមតម្លៃទីផ្សារ ចាប់ពី ២៥០០$ ឡើងទៅក្នុងមួយម៉ែត្រការ៉េ។ ចំពោះក្រុម គ្រួសារដែលចង់បានការ
ដោះដូរដីនិងផ្ទះ រដ្ឋត្រូវតែផ្តល់ដីនិងធ្វើជូនដល់ប្រជាជន តាមទំហំជាក់ស្តែង និងផ្តល់ប្លង់ កម្មសិទ្ឋិ ហើយត្រូវនៅជាប់
នៅតាមបណ្តោយផ្លូវ ២០០៤។

តំណាងប្រជាពលរដ្ឋតវ៉ាដីធ្លីសហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ SOS ម្នាក់បានប្រាប់ឱ្យដឹងថា ការដាក់ញត្តិ
ទៅខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្រ្តីក្នុងថ្ងៃនេះ គឺចង់ឱ្យនាយករដ្ឋមន្រ្តីមេត្តាដោះស្រាយនៅបញ្ហាដីធ្លី និងផ្ទះ
សម្បែងរបស់ពួកគាត់ដែលត្រូវបានរងផលបះពាល់ដោយសារតែគម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

តំណាងប្រជាពលរដ្ឋសហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញSOSបានបានលើកឡើងថា បញ្ហានៃការរងផលបះពា
ល់ដល់ប្រជាពលរដ្ឋសហគមន៍ពួកគាត់ ដោយសារតែសហគមន៍របស់គាត់នៅជាប់ជាមួយនិងរបងប្រលា នយន្តហោះអន្ត
រជាតិភ្នំពេញ ចំណែករដ្ឋាភិបាលគាត់ត្រូវការពង្រីកនៅព្រលានយន្តហោះនោះបន្តទៀត ៥ ម៉ែត្រ ដែលបណ្តាលឱ្យមានផ
លបះពាល់ប្រជាពលរដ្ឋពួកគាត់ស្ទើទាំងស្រុង លោកបានបញ្ជាក់បន្ថែមថា« នៅពេលដែល លោកដឹងថា ការអភិវឌ្ឍន៍រប
ស់រាជរដ្ឋាភិបាលកម្ពុជាគឺជាការចង់បានរបស់ប្រជាពលរដ្ឋ អាស្រ័យហេតុនេះហើយ ការតវ៉ានិងដាក់ញត្តិជូនក្នុងថ្ងៃនេះគឺ
ចង់ប្រាប់ដល់រាជរដ្ឋាភិបាលថា ដីចំនួន៥ម៉ែត្រដែលរងផលបះពាល់នោះ សម្រេចលក់ជូនដល់រដ្ឋដោយស្ថិតនៅក្នុងតម្លៃ
ទីផ្សារក្នុង១ម៉ែត្រការ៉េ តម្លៃចាប់ពី ២៥០០$ ហើយចំណែកដីដែលមិនទាន់រងផលបះពាល់ឬដីដែលនៅសេសសល់ពីការ
ពង្រីកព្រលានយន្តហោះនោះ សហគមន៍របស់លោកស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែផ្តល់ប្លង់កម្មសិទ្ឋិដីធ្លីជូនដល់
ប្រជាពលរដ្ឋពួកគាត់
»។

តំណាងសហគមន៍មួយរូបនេះបញ្ជាក់ប្រាប់ថា ប្រសិនណាបើមិនបានប្លង់ដីកម្មសិទ្ឋិដែលនៅសេសសល់ពីការរងផលបះ
ពាល់នៃការពង្រីកព្រលានយន្តហោះនេះនោះទេ សហគមន៍ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះពីការអភិវ ឌ្ឍន៍ទាំងនោះ
ពួកគាត់មិនសហការគ្នាជាមួយនិងរាជរដ្ឋាភិបាលដើម្បីលក់ដីប្រាំម៉ែត្រដែលរាជរដ្ឋាភិបាលត្រូវការ នោះទេលោកបាន
បញ្ជាក់បន្ថែមថា«ប្រសិនណាបើរាជរដ្ឋាភិបាលមិនព្រមចេញប្លង់ដីកម្មសិទ្ឋិដីដែលនៅសេសស ល់នោះទេ រាជរដ្ឋា
ភិបាលអាចទិញយកដីរបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការអភិវឌ្ឍន៍នោះទាំងអស់បាន ដើម្បី កុំឱ្យមានបញ្ហានៅថ្ងៃ
ក្រោយទៀត
»។

ស្រដៀងគ្នានេះដែរប្រជាពលរដ្ឋម្នាក់ដែលរងគ្រោះក្នុងចំណោមគ្រួសារ៦០០គ្រូសារបានបញ្ជាក់ថា« ការឡើងមកតវ៉ាក្នុង
ថ្ងៃនេះ  ដើម្បីស្នើសុំដល់សម្តេចនាយករដ្ឋមន្រ្តី  ឱ្យលោកជួយដោះស្រាយជូនដល់ប្រជាពលរដ្ឋស្លូតត្រង់រងគ្រោះព្រោះតែ
ការអភិវឌ្ឍន៍របស់រដ្ឋាភិបាល
»។ នៅក្នុងការដង្ហែញត្តិដាក់ជូនទៅខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក៏មានការចូលរួម
ពីសហគមន៍រងគ្រោះដីធ្លីដ៏ទៃជាច្រើនទៀតផងដែរដើម្បីធ្វើការគាំទ្រដល់សហគមន៍រងគ្រោះដីធ្លី ព្រលានយន្តហោះអន្តរជា
តិភ្នំពេញ SOS ដូចជា សហគមន៍ថ្មគោល និងសហគមន៍អតីតបឹងកក់ចាក់ចេញទាំងបង្ខំ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com