វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ព​លរ​​ដ្ឋ​រ​ង​គ្រោះ​ដី​ធ្លី​ស្រុ​ក​ប​វិ​ល​ រូបភាពដោយៈ គង់ ផល្លា
​​ព​លរ​​ដ្ឋ​រ​ង​គ្រោះ​ដី​ធ្លី​ស្រុ​ក​ប​វិ​ល​ស្នើ​ឱ្យ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ហ៊ុ​ន​សែ​ន​អ​ន្ត​រា​គ​ម​ន៍​លើ​អ​ជ្ញា​ធ​រ​មូ​ល​​ដ្ឋា​ន​រំ​លោ​ភ​លើ​ដី​រ​ស់​នៅ​រ​ប​ស់​ពួ​ក​គា​ត់​​
បង្ហោះ​នៅ​វេលាមោ៉ង 4:12 am ថ្ងៃ Monday 27th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ប្រជាពលរដ្ឋរងគ្រោះដីធ្លីស្ថិតនៅភូមិបឹងសង្កែ ឃុំបឹងប្រាំ និងភូមិ ក្រពើ៤០ ស្រុកបវិល ខេត្តបាត់ដំបងពួកគាត់ស្នើដល់នា
យករដ្ឋមន្រ្តីកម្ពុជានិងស្ថាប័នពាក់ព័ន្ឋទាំងអស់ដើម្បីឱ្យជួយដោះស្រាយសម្រាប់បញ្ហាដីធ្លីរបស់ពួកគាត់ដែលត្រូវបានរំលោ
ភយកដោយអាជ្ញាធរមូលដ្ឋាន បានរំលោភបំពានទៅលើប្រជាពលរដ្ឋគ្មានអំណាចគ្មានប ក្សពួកប្រមាណជា៣០៥គ្រួសារ
ប្រជាពលរដ្ឋពួកគាត់ទាំងនោះអះអាងថា អជ្ញាធរមូលដ្ឋានជាពិសេសនោះ គឺលោកមេឃុំមកពីគណបក្ស ប្រជាជនកម្ពុជា
គឺលោក ឈា នី បានប្លន់យកដីរបស់ពួកគាត់ទៅធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួនចរបស់គាត់។

ស្ត្រីរងគ្រោះម្នាក់គឺអ្នកស្រីឌី វីតមានទីលំនៅស្ថិតនៅភូមិ ក្រពើសែសិប ឃុំ បឹងប្រាំស្រុកបវិល ខេត្តបាត់ដំបងបានឱ្យដឹង
នៅល្ងាចថ្ងៃទី ច័ន្ទទី ២៧ ខែ តុលានេះថា អ្នកស្រីត្រូវបានរងគ្រោះដោយសារតែការរំលោភបំពានពីមន្រ្តីមានអំណាចម្នាក់
ជាពិសេសនោះ គឺលោក មេឃុំ ឈានី បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីដឹកនាំមកចាប់ ខ្លួនប្តីរបស់អ្នកស្រីនៅ
និងផ្ទះដោយកងកម្លាំងទាំងនោះមានគ្នាប្រមាណជា ៤០ នាក់មានបំណងទៅចាប់ខ្លួនប្តីរប ស់អ្នកស្រីតែម្នាក់ឯង ក៏ប៉ុន្តែ
មិនបានអនុញ្ញាតឱ្យចាប់ខ្លួននោះទេដោយបានរត់គេច ខ្លួនព្រោះតែមិនមានកំហុសអ្នកស្រី បានបញ្ជាក់ថា អ្វីដែលជាទង្វើ
ដ៏ថោកទាបរបស់មេឃុំម្នាក់នេះនោះ គឺនៅពេលដែលចាប់ខ្លួនប្តីរបស់អ្នកស្រីមិនបានបានហើយ ក៏បានបញ្ជាឱ្យកូនតូច
របស់អ្នកស្រីដែលមានវ័យ ១២ឆ្នាំ បើកគោយន្តទៅទុកនៅផ្ទះរបស់គាត់ ដោយមេឃុំនោះបានបោះពាក្យសម្តីទៅក្រុម
គ្រូសាររបស់អ្នកស្រីថា ក្រុមគ្រួសាររបស់អ្នកស្រីបានប្រព្រឹត្តបទល្មើសធ្វើស្រែធ្វើចម្ការនៅលើដី កម្មសិទ្ឋិរបស់គាត់តែ
ទោះជាយ៉ាងនេះក៏ដោយក៏អ្នកស្រីនៅតែបញ្ជាក់ឱ្យដឹងថា ដីដែលក្រុមគ្រួសាររបស់អ្នកស្រីកំពុងតែប្រកបរបបធ្វើស្រែធ្វើ
ចម្ការនេះ ធ្វើឡើងតាំងពីដីតំបន់នោះគ្រប់ដណ្តប់ទៅដោយព្រៃម្លេះ ដោយក្រុមគ្រួសាររបស់អ្នកស្រី បានកាប់ឆ្កានៅព្រៃ
នោះ ហើយយកដីតំបន់នោះមកធ្វើស្រែធ្វើចម្កា។

លោកស្រី ឌី វីតបានបញ្ជាក់ថា «ក្រោយពេលដែលមេឃុំ ឈានី ដែលស្ថិតនៅ ភូមិក្រពើ៤០ ឃុំ បឹងប្រាំស្រុកបវិលនោះ
បា
នយកគោយន្តរបស់ក្រុមគ្រូសារអ្នកស្រីទុកហើយ មេឃុំម្នាក់នេះ បានប្រាប់ឱ្យអ្នកស្រីយក ដីចំនួន ៤ ហិកតាយកទៅ
ដោះ
ដូរយកគោយន្តមកវិញ ប៉ុន្តែអ្នកស្រី ឌីវីតបានប្រាប់ថា ក្រុមគ្រួសាររបស់អ្នកស្រីមានដីស្រែ ចំនួន តែ ៨ ហិកតាតែ
ប៉ុណ្ណោះ
បើឱ្យគាត់យក ៤ ហិកតាទៅហើយ តើបានអ្វីដើម្បីធ្វើស្រែធ្វើចម្ការសម្រាប់ចិញ្ចឹមកូនអ្នកស្រីទៀត»។

ចំណែកលោកចាន់ ថន ជាជនរងគ្រោះដីធ្លីម្នាក់ក្នុងចំណោមអ្នករងគ្រោះដីធ្លីដ៏ទៃផ្សេងទៀតស្ថិតក្នុងឃុំបឹងប្រាំនោះបាន
ឱ្យដឹងថាកន្លងមកលោកធ្លាប់បានត្រូវបានគេចាប់ឃុំខ្លួនរួចម្តងទៅហើយដែរ ដោយសារតែគេបា នចោទប្រកាន់ថា លោ
កបានប្រើប្រាស់អំពើហិង្សាទៅលើ អ្នកដែលគេមានប្លង់ដីកម្មសិទ្ឋិច្បាស់លាស់ លោកចាន់ ថនបានប្រាប់ឱ្យដឹងថា តាម
កាតពិតដីដែលគេថា ជាកម្មសិទ្ឋិរបស់គេនោះ គឺគាត់បានរស់នៅតាំងពីដើមឡើយមកម្លេះ ចំណែកមេឃុំចាស់មុនៗក៏បា
នទទួលស្គាល់ដីដែលគាត់កំពុងរស់នៅនោះថា ជាដីរបស់គាត់ដែរ ប៉ុន្តែទើប តែមេឃុំឡើងថ្មីម្នាក់នេះឡើង បែជានិយា
យថា មិនមែនជាកម្មសិទ្ឋិរបស់លោកទៅវិញ។ លោកចាន់ ថន បានបញ្ជាក់ប្រាប់ថា លោកក៏មានឯកសារនិងប្លង់ដីផង
ដែរ ប៉ុន្តែក្រោយពេលដែលលោកលើកប្លង់នោះឡើងបង្ហាញដល់មេឃុំ ស្រាប់តែមេឃុំម្នាក់នោះនិយាយថា ប្លង់ដីដែល
លោកកំពុងតែកាន់នោះ ត្រូវបានគេនិរាករណ៍ចោលទៅវិញ ។

លោក ចាន់ ថន បានបញ្ជាក់ប្រាប់ថា «មេឃុំថ្មីម្នាក់នេះក្រោយពេលដែលពួកគាត់មិនព្រមប្រគល់ដីរបស់ពួកគាត់ដែល
កំពុងតែរស់នៅនោះឱ្យ ក៏បានប្រើអំពើហិង្សាទៅលើប្រព័ន្ឋរបស់លោក និងម្ដាយថ្លៃរបស់លោករបួស យ៉ាងធ្ងន់ធ្ងរ មិន
តែប៉ុណ្ណោះអាជ្ញាធរទាំងនោះថែមទាំងបានដុតបំផ្លិចបំផ្លាញផ្ទះម្តាយរបស់លោកចោលទៀតផង ហើយអាជ្ញាធរមូលដ្ឋា
នទាំងនោះ មានគម្រោងចាប់រូបលោក និងសកម្មជនតវ៉ាដីធ្លីទាំងនោះទៅដាក់ពន្ឋនាគារទៀតផង ព្រោះតែគេចោទប្រ
កាន់លោកថា រស់នៅលើដីរបស់គេ»។

ចំណែកជនរងគ្រោះម្នាក់ទៀតក្នុងចំណោមជនរងគ្រោះ ៣០៥ គ្រួសារបានប្រាប់ឱ្យដឹងថា ពួកគាត់ឡើងមករាជ ធានីភ្នំ
ពេញនេះ ដើម្បីស្នើសុំឱ្យលោកនាយករដ្ឋមន្រ្តីហ៊ុនសែន លោកជួយដោះស្រាយបញ្ហាដីធ្លីរបស់លោកដែលត្រូវបានបំពា
នយកដោយមេឃុំមូលដ្ឋានមានឈ្មោះថា ឈា នី ដែលបានរំលោភយកដីរបស់ប្រជាពលរដ្ឋចំនួន ៣០៥ គ្រូសារទៅល
ក់ឱ្យក្រុមហ៊ុនឯកជន លោកបានបន្តថា  មុននិងលោកឡើងមករាជធានីភ្នំពេញ  លោកធ្លាប់បានស្នើសុំឱ្យអភិបាលខេត្ត
បាត់ដំបងដោះស្រាយជូនដល់ពួកលោកតាំងពីឆ្នាំ ២០០២ មកម្លេះដើម្បីឱ្យជួយដោះស្រាយជូនដល់ពួកលោក ប៉ុន្តែមក
ទាល់ឥឡូវ២០១៤ហើយ នៅតែដោះស្រាយមិនបាន ទើបលោកបន្តឡើងមករាជធានីភ្នំពេញស្នើសុំដល់សម្តេចនាយករ
ដ្ឋមន្រ្តីផ្ទាល់តែម្តងដើម្បីជួយដោះស្រាយជូនដល់ពួកលោក។

លោកបានបញ្ជាក់ប្រាប់ថា« អ្វីដែលសំខាន់បំផុតនោះសុំឱ្យនាយករដ្ឋមន្រ្តីហ៊ុនសែនជួយដោះលែងគោយន្តធ្វើស្រែធ្វើច
ម្ការរបស់លោកដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ព្រោះតែលោកមេឃុំម្នាក់នេះបានយកគោយន្តរបស់លោកទៅ ឃុំទុកហើ
យប្រាប់ឱ្យយកដីពាក់កណ្តាលទៅដោះដូរយកមកវិញ»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com