វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​តំ​ណា​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​រ​ង​គ្រោះ​ដី​ធ្លី​ពិ​កា​រ​ម្នា​ក់​​ត្រូ​វ​បា​ន​តុ​លា​កា​រ​ខេ​ត្ត​កោះ​កុ​ង​ចា​ប់​ឃុំ​ខ្លួ​ន​ដា​ក់​ព​ន្ធ​នា​គា​រ​ខ​ណៈ​ត​វ៉ា​រ​ក​ដំ​ណោះ​ស្រា​យ​​
បង្ហោះ​នៅ​វេលាមោ៉ង 7:36 am ថ្ងៃ Monday 27th October 2014អត្ថបទ​ដោយ: IMNSJ
តំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីពិការដៃម្នាក់ ឈ្មោះផន ណុល នៅព្រឹកថ្ងៃច័ន្ទទី២៧ ខែតុលា ឆ្នាំ ២០១៤ នេះ ត្រូវបាន
ចៅក្រម ស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារពីបទចោទប្រកាន់ពីតុលាការថា       បានលួចសម្ភារៈរបស់ក្រុមហ៊ុន SEZ
របស់ក្រុមហ៊ុនលោកលី យ៉ុងផាត់ អភិវឌ្ឈន៍ដាំដំណាំអំពៅនៅ ក្នុងខេត្តកោះកុង   ស្របពេលដែលរូបគាត់ជាតំណាងពល
រដ្ឋរងគ្រោះដីធ្លីសកម្មម្នាក់ក្នុងការតស៊ូទាម ទាររកដំណោះស្រាយបញ្ហាទំនាស់ដីធ្លី។

អ្នកសម្របសម្រួល សមាគមសិទិ្ធមនុស្សអាដហុក ប្រចាំខេត្តកោះកុង លោកនាង បូរ៉ាទីណូ បានប្រាប់តាមទូរស័ព្ទដល់វិទ្យុ
សំឡេងព្រះសង្ឃឯករាជ្យឱ្យដឹងថា តំណាងពលរដ្ឋរងគ្រោះដីធី្លដែលត្រូវបានតុលាការឃុំខ្លួនគឺឈ្មោះផន ណុល អាយុ៤៨
ឆ្នាំ មានទីលំនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។

មន្ត្រីសមាគមអាដហុកខេត្តកោះកុងរូបនេះបានលើកឡើងថា ការចាប់ឃុំខ្លួនពីសំណាក់តុលាការ គឺជាអំពើអយុត្តិធម៌មួយ
សម្រាប់ពលរដ្ឋរងគ្រោះដោយសារដីធ្លី ដោយគ្រាន់តែពួកគាត់តស៊ូមតិទាមទារ រកដំណោះស្រាយដ៏ត្រឹមត្រូវមួយត្រូវបាន
ជនមានអំណាចប្រើប្រាស់ប្រព័ន្ធតុលាការចាប់ឃុំខ្លួនទៅ វិញ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកលោក នាង បូរ៉ាទីណូ បានប្រាប់ឱ្យដឹងបន្ថែមទៀតថា   ករណី ដែលតុលាការបាន
ចោទប្រកាន់មកលើតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីលោកផន ណុល ពីបទលួចសម្ភារៈសំណង់របស់ក្រុមហ៊ុនលោកលី ់
យ៉ុងផាត់ បើតាមលោក និងមេធាវីការពារជនរងគ្រោះបានពិ និត្យមើលលើសំណុំរឿងខាងលើនេះ មិនមែនមានតែជនរង
គ្រោះម្នាក់ប៉ុណ្ណោះទេ គឺមានទាំងអាជ្ញាធរ ផងដេរ ដែលបានជួយទៅប្រមូលសម្ភារៈ ខណៈដែលក្រុមហ៊ុនបានធ្វើរបងព័ទ្ធ
ជុំវិញ ដោយបាំងផ្លូវ និងបាំងដីរបស់ប្រជាពលរដ្ឋ ទើបពលរដ្ឋរងគ្រោះទាំងនោះសម្រេចចិត្តប្រមូលសម្ភារៈរបស់ក្រុមហ៊ុន
លោកលី យ៉ុងផាត់ទុកដើម្បីឱ្យមានការដោះស្រាយទំនាស់ដីធ្លី    ជាមួយប្រជាពលរដ្ឋរងគ្រោះពីសំណាក់ក្រុមហ៊ុនជាមុន
សិន។

ទន្ទឹមនឹងនោះ លោកបូរ៉ាទីណូ បានលើកសំដីរបស់តុលាការប្រាប់ឱ្យដឹងថា តុលាការត្រូវតែចាប់ឃុំដាក់ពន្ទនាគារដើម្បីកុំ
ឱ្យពលរដ្ឋមានទំនាស់ដីធ្លីការតវ៉ាស្រែកឡូឡា   នៅមុខសាលាដំបូងខេត្តកោះកុងជាបន្តទៀត      ពីព្រោះវាបានធ្វើឱ្យខូច
សណ្តាប់ធ្នាប់សាធារណៈ។     ក្រោយពីធើ្វការសាកសួរជាងពីរម៉ោង តុលាការ ក៏សម្រេចឃុំខ្លួនសកម្មជនរូបនោះ ដែល
បណ្តាលឲ្យមានការខឹងសម្បារ និងស្រែកទាមទាររកយុតិ្តធម៌ពីសំណាក់ពលរដ្ឋដែលមកគាំទ្រនៅមុខសាលាដំបូងពាស
ពេញផ្លូវ។

ករណីខាងលើនេះ ត្រូវបានមន្ត្រីសមាគមអាដហុកចាត់ទុកថា ការតវ៉ាទាមទាររកដំណោះស្រាយពីសំ ណាក់ប្រជាពលរដ្ឋ
ជាសិទ្ធិសេរីភាពរបស់ពួកគាត់ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ហាជម្លោះដីធ្លី របស់ប្រជាពលរដ្ឋរហូតទទួលបាននូវ
លទ្ធផល ជាមួយគ្នានោះ ការចាប់តំណាងរបស់ពលរដ្ឋរងគ្រោះ   ដាក់ពន្ធនាគារ គឺជារឿងមួយអយុត្តិធម៌បំផុតសម្រាប់ប្រ
ជាពលរដ្ឋ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com