វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​តំ​ប​ន់​ស្ទឹ​ងជា​យ​អា​រ៉ែ​​ង រូបដោយៈ ហេង ស្រស់
​ម​ន្រ្តី​អា​ជ្ញា​ធ​រ​ខេ​ត្ត​​កោះ​កុ​ង​នៅ​តែ​ព្យា​យា​ម​លួ​ង​លោ​ម​ជ​ម្លៀ​ស​ជ​ន​ជា​តិ​ជ​ង​ចេ​ញ​ពី​តំ​ប​ន់​ស្ទឹ​ងជា​យ​អា​រ៉ែ​​ង​​
បង្ហោះ​នៅ​វេលាមោ៉ង 1:57 am ថ្ងៃ Tuesday 28th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

មន្រ្តីនៃអាជ្ញាធរស្រុកថ្មបាំងខេត្តកោះកុងនៅតែបន្តធ្វើការលួងលោមដល់ប្រជាពលរដ្ឋក្នុងតំបន់ស្ទឹងជាយអារ៉ែង ដើម្បីអនុ
ញ្ញាតឱ្យក្រុមហ៊ុនចិនស៊ីណូហាយដ្រូដាក់ការសិក្សាស្រាវជ្រាវបង្កើតទំនប់វាអគ្គិសនី ក៏ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋ
ជនជាតិជងនិងប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងតំបន់ស្ទឹងជាយអារ៉ែងភាគច្រើនមិនព្រមតាមការលួងលោមរបស់អា
ជ្ញាធរស្រុកថ្មបាំងខេត្តកោះកុងនោះទេ។  ដោយសារតែប្រជាពលរដ្ឋក្នុងតំបន់នោះបានអះអាងថា ប្រសិនណាបើមានការ
សិក្សាស្រាវជ្រាវដើម្បីបង្កើតទំនប់វារីអគ្គិសនី នោះមានការបះពាល់ ដល់ការរស់នៅរបស់ពួកគាត់ដែលជាជនជាតិជងនិង
ជនជាតិដើមភាគតិចក្នុងតំបន់នោះយ៉ាងខ្លាំង។

កាលពីព្រឹកថ្ងៃទី ២៥ ខែ តុលា អាជ្ញាធរខេត្តកោះកុង មានលោក ភន់លីវារៈជាអភិបាលរងខេត្តកោះកុង លោកទូសាវុធ
អភិបាលស្រុកថ្មបាំង លោក សៀវសាបាន អភិបាលរងស្រុកថ្មបាំង លោក អ៊ុចទូច នាយករដ្ឋបាលខេ ត្តកោះកុង លោក
វឿន ឈិន នាយករដ្ឋបាលស្រុកថ្មបាំង លោកស៊ឹម វ៉ារី អធិការស្រុកថ្មបាំង និង តំណាងមន្ទីរ ពាក់ព័ន្ឋជុំវិញខេត្ត រួមជាមួ
យនិងកម្លាំងប្រដាប់អាវុធមួយចំនួនទៀត មានដូចជា  កម្លាំងនគរបាល  និងកម្លាំងកងរាជអាវុធហត្ថជាដើម  ដោយបាន
ធ្វើដំណើរដោយមធ្យោបាយរថយន្ត ៦ គ្រឿង និងម៉ូតូ ២២ គ្រឿង ចុះទៅតំបន់ អារ៉ែង ប្រជុំនៅសាលារៀនមួយដែលស្ថិ
តនៅក្នុងភូមិ សំរោង ឃុំប្រឡាយ។

កិច្ចប្រជុំនេះមានអ្នកចូលរួមដូចជា ប្រធានក្រុមប្រឹក្សាឃុំទាំង ៣ និងប្រធាន អនុប្រធានភូមិទាំង ៨ ហើយការចូលរួមប្រ
ជុំនេះ មានប្រជាពលរដ្ឋចូលរួមតែ ៩ នាក់ប៉ុណ្ណោះ ពួកគាត់ទាំងនោះមកពីភូមិជំនាប់ ៣ នាក់និងភូមិប្រឡាយ៦នាក់។
ការប្រជុំរបស់មន្រ្តី អាជ្ញាធរនៃស្រុកថ្មបាំងខេត្តកោះកុងទាំងនេះ ក្នុងគោលបំណងដើម្បីនិងធ្វើការបញ្ចុះបញ្ចូលលដល់
ប្រជាពលរដ្ឋជនជាតិជងនិងប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលមានទីលំនៅស្ថិតនៅតំបន់ស្ទឹងជាយអារ៉ែងឱ្យព្រម
ធ្វើការចាកចេញពីតំបន់រស់នៅបច្ចុប្បន្នទៅតាំងលំនៅថ្មី ហើយព្រមទទួលយកសំណងរបស់មន្រ្តីអាជ្ញាធរទាំងនោះនិង
ក្រុមហ៊ុនចិនស៊ីណូហាយដ្រូដែលមានគម្រោងដើម្បីបង្កើតទំនប់វារីអគ្គិសនីឡើង។

ក្រោយពេលដែលកិច្ចប្រជុំនេះបានធ្វើឡើងរួចមក   ជាលទ្ឋផលប្រធានក្រុមប្រឹក្សាឃុំទាំងអស់ព្រមស្នើឱ្យក្រុមហ៊ុនចុះ
សិក្សាស្រាវជ្រាវបង្កើតទំនប់វារីអគ្គិសនី ហើយចំណែកមេភូមិមួយចំនួនទៀតព្រមឯកភាពតាមប្រធានក្រុមប្រឹក្សាលើ
កលែងតែប្រធានភូមិ នៃឃុំជំនាប់តែម្នាក់គត់ដែលមិនព្រមអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីណូហាយដ្រូចុះធ្វើ កាសិក្សាស្រាវ
បង្កើតទំនប់វារីអគ្គិសនីឡើង។

ចំពោះប្រជាពលរដ្ឋទាំង ៩នាក់ដែលបានចូលរួមនៅកិច្ចប្រជុំនោះវិញ ២ នាក់បានព្រមតាមការបញ្ចុះបញ្ចូលនិង ឯក
ភាពតាមប្រធានក្រុមប្រឹក្សាឃុំ ប៉ុន្តែប្រជាពលរដ្ឋទាំង៧ នាក់ផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបា នធ្វើកា
របដិសេធ។គួរបញ្ជាក់ថាការប្រជុំនេះមិនបានធ្វើកំណត់ហេតុច្បាស់លាស់នោះទេ ការប្រជុំរបស់មន្រ្តីនៃអាជ្ញាធរស្រុ
កថ្មបាំងនិងមន្រ្តីនៃអាជ្ញាធរខេត្តកោះកុងនេះ មានប្រជាពលរដ្ឋជាច្រើនដែលបានដឹងអំពីកិច្ចប្រជុំនេះ ក៏ប៉ុន្តែប្រជាព
លរដ្ឋទាំងនោះមិនបានទៅចូលរួមនៅក្នុងកិច្ចប្រជុំនេះនោះទេ    ដោយសារតែមិនបានដឹងអំពីគម្រោងនិងមិនបានប
ញ្ជាក់អំពីអង្គហេតុនៃអង្គប្រជុំនោះបានច្បាស់លាស់ កិច្ចប្រជុំនោះបានបញ្ចប់នៅម៉ោងប្រមាណជា ១២ ថ្ងៃ ត្រង់។

មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរួចមកគឺនៅថ្ងៃទី  ២៦ ខែ តុលាឆ្នាំ ២០១៤  ប្រជាពលរដ្ឋជនជាតិជងនិងប្រជាពលរដ្ឋជនជាតិ
ដើមភាគតិចដែលរស់នៅក្នុង តំបន់នោះ  ពួកគាត់មានការភ័យខ្លាចទៅហ្នឹងការជម្លៀសចេញពីតំបន់ស្រុកកំណើតរប
ស់ពួកគាត់   ដោយពលរដ្ឋទាំងនោះបានធ្វើពិធីបន់ស្រន់ឬពិធីបួងសួងមួយនៅក្រោយសាលាបឋមសិក្សាជំនាប់  ភូមិជំ
នាប់ ឃុំជំនាប់ ស្រុក  ថ្មបាំង  ខេត្តកោះកុង ដើម្បីសុំអង្វរដល់អ្នកតាដែលជាអ្នកគ្រប់គ្រងនិងថែរក្សានៅតំបន់អារ៉ែងឱ្យ
លួងលោមដល់ ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ បញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ស្ទឹងជាយអារ៉ែង។ នៅក្នុ
ងពិធីនោះ ប្រជាពលរដ្ឋទាំងនោះបានអះអាងថា ទោះបីជាមានមន្រ្តីនៃអាជ្ញាធរខេត្តឬមន្រ្តីនៃរដ្ឋាភិបាលបង្ខំពួកគាត់ឱ្យ
ធ្វើការចាកចេញពីតំបន់នោះយ៉ាងណាក៏ដោយ ក៏ពួកគាត់មិនព្រមចាកចេញដែរ ពួកគាត់ទាំងនោះអះអាងថា សុខចិត្ត
ស្លាប់នៅលើទឹកដីភូមិកំណើត ពីព្រោះថាបើចាកចេញ នោះនិងមានការខាតបង់ជាច្រើនដូចជា ប្រពៃណីជងដែលកំពុ
ងតែប្រព្រិត្តធ្វើរាល់ថ្ងៃ សាកសពដូនតាក៏លែងបានរក្សាទុក កន្លែងគោរពបូជា ស្រែចំការ កន្លែងខ្វាលគោ ក្របី ធនធា
នធម្មជាតិ សត្វកម្រជាច្រើន ជាពិសេសនោះ គឺជនជាតិជងប្រឈមទៅនឹងការបាត់បង់អត្តសញ្ញាណ។

គួរបញ្ជាក់ថា ប្រមុខដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បានសន្យាជាមួយអ្នកស្រឡាញ់ការពារធនធានធម្ម ជាតិនិ
ងប្រជាពលរដ្ឋទូទៅថានឹងមិនមានការសាងសង់ទំនប់វារីអគ្គសនីនៅតំបន់ព្រៃធនធានធម្មជាតិស្ទឹងអារ៉ែងនោះទេសម្រា
ប់អាណត្តិទី០៥ឆ្នាំ២០១៤នេះ។ស្របពេលជាមួយគ្នានោះប្រធានគណបក្សសង្គ្រោះជាតិនិងជាតំណាងរាស្ត្រមណ្ឌល
កំពង់ចាមលោកសមរង្ស៊ីក៏បានជួបពិភាក្សាកិច្ចការងារមិនបានគ្រោងទុកជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈ
ដែលសភាបើកសម័យប្រជុំរបស់ខ្លួនកាលពីខែមុនដែលលោកហ៊ុន សែននិងលោកសម រង្ស៊ីអ្នកទាំងពីរនាក់បានជជែក
ពិភាក្សាគ្នានិយាយពីបញ្ហាតំបន់ព្រៃធនធានធម្មជាតិស្ទឹងជាយអារ៉ែង ពាក់ព័ន្ធការអភិវឌ្ឈន៍សាងសង់តំបន់ធម្មជាតិឱ្យ
ទៅជាតំបន់ថ្មីមួយដែលមានទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស់ជាមួយចលនអ្នកស្រឡាញ់និងការពារធម្មជាតិ ចុងក្រោ
យរួមទាំងពលរដ្ឋអ្នកស្រុកជនជាតិដើមភាគតិចជងផងកំពុងតែរស់នៅទីនោះ ដោយពួកគេមិនយល់ព្រមទៅនឹងការអ
ភិវឌ្ឈន៍របស់រដ្ឋាភិបាលខាងលើនេះ។

បន្ទាប់ពីមានការសន្យាពីថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់រួចមកបញ្ហាការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់ស្ទឹង
ជាយអារ៉ែងធ្លាប់មានស្ថានភាពស្ងប់ស្ងាត់ជាងមុនហើយមន្ត្រីរបស់រដ្ឋាភិបាលក៏មិនសូវជាឃើញមានការបន្តធ្វើសកម្ម
ភាពរបស់ខ្លួនចុះទៅសិក្សាស្រាវជ្រាវនៅតំបន់នោះដូចពីប៉ុន្មានខែមុន។ ដោយឡែកនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែតុលា
ឆ្នាំ២០១៤កន្លងទៅនេះ យើងឃើញថា មន្រ្តីនៃអាជ្ញាធរខេត្តកោះកុងបានដឹកនាំក្រុមប្រឹក្សាស្រុកខេត្តនិង ក្រុមប្រឹក្សា
ឃុំរួមជាមួយនិងកងកម្លាំងប្រដាប់អាវុធមានដូចជាកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថជាដើមដើម្បីធ្វើការប
ញ្ចុះបញ្ចូលដល់ប្រជាពលរដ្ឋជនជាតិជងរស់នៅតំបន់ស្ទឹងជាយអារ៉ែងឱ្យព្រមផ្លាស់ប្តូទីតាំងថ្មី ជាបន្តទៀត។

ដោយសារមានការតវ៉ាទាមទារយ៉ាងស្វិតស្វាញពីប្រជាពលរដ្ឋ បណ្តាញព្រះសង្ឃឯករាជ្យ បណ្តាញយុវជន អង្គការ
ចលនាមាតាធម្មជាតិ រូមទាំងអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័នទៀត បានធ្វើឱ្យថ្នាក់ដឹកនាំគណបក្សទាំងពីរជាពិ
សេសលោកហ៊ុនសែននិងលោកសមរង្ស៊ីបានសន្យថា នឹងមិនអភិវឌ្ឈន៍សាងសង់ទំនប់វារីអគ្គិសនីនោះទេ ដោយថ្នា
ក់ដឹកនាំកំពូលទាំងពីររក្សាទុកតំបន់ស្ទឹងជាយអារ៉ែងនេះជាមត៌តកបេតិកភណ្ឌដ៏មានតម្លៃរបស់ធនធានធម្មជាតិចុង
ក្រោយគេនេះទុកជាសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។

ក៏ប៉ុន្តែចាប់តាំងពីមន្រ្តីនៃអាជ្ញាធរខេត្តកោះកុងបានចុះទៅបញ្ចុះបញ្ចូលប្រជាពលរដ្ឋក្នុងតំបន់នោះឱ្យជម្លៀសចេញរួ
ចមក ប្រជាពលរដ្ឋទាំងនោះមានការភ័យខ្លាចទៅនឹងការជម្លៀសរបស់មន្រ្តីអាជ្ញាធរខេត្តយ៉ាងខ្លាំងហើយវាក៏ជារឿង
មួយដែលមន្រ្តីអជ្ញា ធរស្រុកនិងខេត្តកោះកុងមិនគោរពទៅតាមការសម្រេចរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាយ៉ា
ងច្បាស់។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com