វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​កា​រ​កា​ប់​បំ​ផ្លា​ញ​ព្រៃ​ឈើ​ខុ​ស​ច្បា​ប់​នៅ​តែ​ប​ន្ត​កើ​ត​មា​ននៅ​ក្នុ​ង​ខេ​ត្ត​រ​ត​ន​គីរី​ រូបដោយៈ ឆាយ ធី
​ប​ញ្ហា​នៃ​កា​រ​កា​ប់​បំ​ផ្លា​ញ​ព្រៃ​ឈើ​ខុ​ស​ច្បា​ប់​នៅ​តែ​ប​ន្ត​កើ​ត​មា​ននៅ​ក្នុ​ង​ខេ​ត្ត​រ​ត​ន​គិរី​​
បង្ហោះ​នៅ​វេលាមោ៉ង 5:52 am ថ្ងៃ Tuesday 28th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

      ក្រុមសមត្ថកិច្ច ប៉េអ៊ឹមខេត្ត នៅព្រឹកថ្ងៃទី ២៨ ខែ តុលានេះ បានដេញចាប់ឡានដឹកឈើប្រណិតធ្នុងខុសច្បាប់ ពីស្រុក
អូរជុំ មកដល់ចំណុចផ្លូវកែងផ្ទះសំណាក់លាភសំណាង  ក្រុងបានលុង ខេត្តរតនគិរី រថយន្តកាម៉ារីមួយគ្រឿងផ្ទុកឈើពេញ
ប្រមាណ១ម៉ែត្រគូប មានពូថៅ១ ដាវ១ និងដែកស្បែង១ ត្រូវបានកំលាំងប៉េអ៊ឹមលោកសារីដេលុចចាប់បានភ្លាមៗចំណែក
ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

      ក៏ប៉ុន្តែទោះបីជាមន្រ្តីប៉ូលីសឬក្រុមសមត្ថកិច្ចបានធ្វើការចាប់ខ្លួនដល់ជនកាប់បំផ្លាញព្រៃឈើខុសច្បាប់យ៉ាងនេះក៏ ពិត
មែន ក៏ការបំផ្លាញព្រៃឈើពីសំណាក់ជនអ្នករកស៊ីខុសច្បាប់នៅតែបន្តកើតមាន ចំពោះមន្រ្តីសម្របសម្រួលនៃសមាគមអា
ដហុកប្រចាំខេត្តរតនគិរីលោក ឆាយធី បានឱ្យដឹងថា នៅតំបន់ដែលលោកកំពុងតែរស់នៅនិងធ្វើការ រាល់ថ្ងៃឃើញថាតែង
តែមានការកាប់បំផ្លាញព្រៃឈើជារៀងរាល់ថ្ងៃដោយមិនមានការធ្លាក់ចុះនោះទេ គឺមានតែការកើនឡើងតែប៉ុណ្ណោះលោក
បានប្រាប់ថា ទោះបីជាមន្រ្តីនៃអាជ្ញាធរស្រុកខេត្ត ឬមន្រ្តីនៃអាជ្ញាធររដ្ឋាភិបាលបាន ដាក់បទបញ្ជាតឹងរឹងយ៉ាងណាក៏ដោយ ការកាប់បំផ្លាញ ពីសំណាក់ជនរកស៊ីខុសច្បាប់ នៅតែបន្តកើតមានហើយ ឈ្មួញរកស៊ីទាំងនោះបានរកវិធិសាស្រ្តគ្រប់បែប
យ៉ាងដើម្បីធ្វើការរកស៊ីកាប់ឈើខុសច្បាប់  ដូចជាការដឹកជញ្ជូនតាមរថយន្តផ្លូវគោក ក្តីឬក៏ការដឹកជញ្ជូនតាមផ្លូវទឹកដូចជា
ដាក់តាមកាណូតជាដើម។

   មន្រ្តីសមាគមអាដហុករូបនេះបានបន្ថែមថា កាលដើមឡើយការកាប់បំផ្លាញព្រៃឈើគឺមានតែព្រៃណាដែលនៅជិតៗតែ
ប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ ការកាប់បំផ្លាញព្រៃឈើបាននឹងកំពុងតែបំផ្លាញចូលទៅដល់ព្រៃដែលនៅជ្រៅៗហើយព្រៃទាំង
នោះក៏ចាប់ផ្តើមអស់ផងដែរ ពីព្រោះតែការរកស៊ីខុសច្បាប់ពីជនខិលខូច ហើយអ្នកខ្លះទៀតដែល មិនអាចយករថយន្តដឹក
ជញ្ជូនចូលដល់ព្រៃដែលនៅជ្រៅនោះក៏សុខចិត្តរៀបចំជាម៉ូតូជាដើម ដើម្បីសន្សំឱ្យបានច្រើនយកទៅលក់មន្រ្តីរូបនេះបាន
បញ្ជាក់ថា ទ្វីត្បិតបើរដូវវស្សានេះវាមិនសូវជាមានអ្នករកស៊ីខុសច្បាប់ទាំងនោះលួចចូលទៅកាប់យ៉ាងនេះក៏ដោយក៏លោក
នៅតែសម្តែងការព្រួយបារម្មយ៉ាងព្រោះថារដូវវស្សាដែលជារដូវភ្លៀងបានរាំងហើយចូលដល់រដូវប្រាំងមិនមានភ្លៀងវានឹង
អាចចាប់ផ្តើមមានការចូលកាប់ព្រៃ ជាបន្តទៀតពីសំណាក់ជនខិលខូចទាំងនោះ។

   
    ទោះជាយ៉ាងណាមន្រ្តីនៃសមាគមអាដហុកមួយរូបនេះបានប្រាប់ថា និងរងចាំមើលនៅការទប់ស្កាត់របស់មន្រ្តីនៃ រដ្ឋាភិ
បាល ថាតើមានវិធានការបែបណាក្នុងការទប់ស្កាត់  ការពារពីការកាប់បំផ្លាញព្រៃឈើពីជនខិលខូចទាំងអស់ នោះឱ្យមាន
ប្រសិទ្ឋភាព? ហើយចំពោះរូបលោកដែលជាមន្រ្តីអង្គការក្រៅ រដ្ឋាភិបាលនិងរងចាំមើលនៅការអនុវត្តន៍ច្បាប់របស់សមត្ថ
កិច្ចឬក៏មន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់នៃជួររដ្ឋាភិបាល

     លោកឆាយធីបានលើកឡើងថាកន្លងមកការរកស៊ីកាប់បំផ្លាញឈើខុសច្បាប់នេះវាមានតែខ្មែរតែប៉ុណ្ណោះស្ថិតនៅក្នុង
ខេត្តរតនៈគិរី ក៏ប៉ុន្តែឥឡូវនេះលោកថាលោកបានទទួលព័ត៌មានក្រៅផ្លូវការមួយថា យួនក៏កំពុងតែរកស៊ី  ជួញដូរឈើខុស
ច្បាប់យ៉ាងខ្លាំងក្នុងខេត្តរតនគិរីតាមរយៈការផ្ទុកឈើ ក្នុងរថយន្តក្រុងទេសចរណ៍របស់យួននៅតាមបណ្តោយព្រំដែនដែល
តែងតែរត់រកស៊ីជួញដូរឈើខុសច្បាប់ជារៀងរាល់ថ្ងៃតែទោះជាយ៉ាងណាមន្រ្តីអង្គការក្រៅរដ្ឋាភិបាលរូបនេះបានបញ្ជាក់ថា
និងព្យាយាម ស៊ើបអង្កេតឱ្យបានច្បាស់លាស់ទាក់ទង ជាមួយនិងការរកស៊ី កាប់បំផ្លាញព្រៃឈើរបស់ជនជាតិយួនមកលើ
ទឹកដីរបស់ខ្មែរ។

     លោក ឆាយ ធី បានបញ្ជក់ទៀតថាកន្លងមកកម្ពុជាឃើញមានតែការចូលមកទេសចរណ៍ពីសំណាក់ជនជាតិយួនហើយ
បន្ទាប់មកធ្វើការឱ្យក្រុមហ៊ុនសម្បទានតែប៉ុណ្ណោះមិនដែលឃើញមានជនជាតិយួនទាំងនោះចូលមកទេសចរណ៍នៅស្រុក
ខ្មែរឬនៅខេត្តរតនគិរីហើយចូលទៅទស្សនាតំបន់ទេសចរណ៍ណាមួយនោះទេគឺមិនដែលមាននោះទេមានតែចូលមកទេស
ចរណ៍តែតាមពិតគឺចូលមកធ្វើការឱ្យក្រុមហ៊ុនសម្បទានតែប៉ុណ្ណោះ។

      លោកបានលើកឡើថា រយៈកាលមុនក្រោយពេលដែលលោកបានឮដំណឹងមកថា ជនជាតិយួនទាំងនោះចូលមកទេស
ចរណ៍ហើយបែរជាទៅធ្វើការឱ្យក្រុមហ៊ុនសម្បទាននោះ លោកក៏បានធ្វើការអន្តរាគមន៍រួចម្តងទៅហើយ ហើយក្រោយពេល
ដែលមានការអន្តរាគមន៍ពីសមាគមន៍របស់លោក  ក៏ចាប់ផ្តើមមានការចុះត្រួតពិនិត្យពីមន្រ្តីអាជ្ញាធរស្រុកនិងខេត្តដោយមាន
ការចាប់បញ្ជូនជនខុសច្បាប់ទាំងនោះទៅវិញបានប្រមាណជា៤០នាក់បើរាប់ចាប់តាំងពីខែសីហារហូតមកទាល់ខែតុលានេះ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com