វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ជូ​ហួ​យ​ ​៥​នា​ក់​ត្រូ​វ​បា​ន​សា​លា​ដំ​បូ​ង​ខេ​ត្ត​កំ​ព​ង់​ចា​ម​ស​ម្រេ​ច​ដោះ​លេ​ង​ ​និ​ង​៥​នា​ក់​ទៀ​ត​ ​មិ​ន​ទា​ន់​បា​ន​ដោះ​លេ​ង​នៅ​ឡើ​យ​​​
បង្ហោះ​នៅ​វេលាមោ៉ង 7:06 am ថ្ងៃ Tuesday 28th October 2014អត្ថបទ​ដោយ: IMNSJ
កម្មកររោងចក្រជូហួយ  ៥នាក់ត្រូវបានសាលាដំបូងខេត្តកំពង់ចាមសម្រេចដោះលេង    និង៥នាក់ទៀត មិនទាន់បាន
ដោះលេងនៅឡើយ
កម្មករនិងសហជីពនៅរោងចក្រជូហួយចំនួន១០នាក់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅកាន់
សាលាដំបូងខេត្តកំពង់ចាមកាលពីថ្ងៃទី២៥ តុលា ២០១៤ ករណីហិង្សានៅមុខរោចក្រកន្លងទៅនេះ ត្រូវបានសាលា
ដំបូងខេត្តកំពង់ចាមសម្រចដោះលេងពួកគេចំនួន០៥នាក់ កាលពីព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ម្សិលមិញ។
ប៉ុន្តែកម្មករ និងសហជីពចំនួន០៥នាក់ទៀតតុលាការខេត្តកំពង់ចាម មិនទាន់ដោះលេងឱ្យមានសេរីភាពនៅឡើយទេ។

ទន្ទឹមនិងនោះប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូលោក អាត់ ធន់ និងលោក មេធាវី គីម សុជាតិបានជួបជាមួយអ្នកទាំង ១០
រូប ក្នុងការធ្វើបែបបទ ពឹងពាក់ ការពារក្តី ក្នុងដំណើរការសំណុំរឿងក្តីនេះដែរ។ អ្នកទាំង៥នាក់ដែលត្រូវបានសាលាដំបូង
ខេត្តកំពង់ចាមសម្រេចដោះលេងឱ្យនៅក្រៅឃុំនោះរួមមានៈ
១ ប៊ុន ស្រីណេ កម្មការិនី
២ ជា រាជ អ្នកបើកឡាន
៣ ភឿន ផល អ្នកបើកឡាន
៤ ពត ប៊ុនថុន អ្នកបើកឡាន
៥ ធឿន ប៊ុនថន អ្នកជិះម៉ូតូកាត់រោងចក្រ
ជាមួយគ្នានោះប្រធានសហជីពស៊ីខៅឌូ លោក អាត់ ធន់ មេធាវីការពារក្តីជនជាប់ចោទលោក គីម សុជាតិ មេធាវីការពារក្តី
រដ្ឋាភិបាល និងគណៈកម្មាធិការ ដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញាបានបើកអង្គប្រជុំជាមួយគ្នាដើម្បីដោះស្រាយ
បញ្ហានៅក្នុងសាលាខេត្តកំពង់ចាមកាលពីថ្ងៃច័ន្ទ។

បើតាមមន្ត្រីសម្របសម្រួលរបស់ស៊ីខៅឌូបានផ្តល់ព័ត៌មានតាមទូរស័ព្ទឱ្យដឹងនៅថ្ងៃនេះថា តុលាការ ខេត្តកំពង់ចាមបើក
សវនាការនៅព្រឹកមិញនេះ បានសម្រេចធ្វើការឃុំខ្លួនមនុស្សទាំង០៥នាក់ដាក់ពន្ធ នាគារជាបន្តទៀត ដើម្បីរងចាំសវនា
ការនៅពេលក្រោយ។ មន្ត្រីរូបសម្របសម្រួលរូបនេះបានបន្ថែម ទៀតថា  មុននិងឈានទៅដល់ការចាប់ឃាត់ខ្លួនបញ្ជូន
ទៅកាន់តុលាការ គឺមានកម្មករជាច្រើនពាន់ នាក់បានផ្ទុំកូដកម្មតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនូន ពីថៅកែរោងចក្រ
ជួហួយនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមអស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅហើយ។ លោកបានបន្តទៀតថារហូត
មកដល់ ថ្ងៃទី២៥ ខែតុលាប៉ុន្មានថ្ងៃមុននេះកម្មករបាននាំគ្នាបន្តកូដកម្មនៅមុខរោងចក្រម្តងទៀតដោយសារតែដំណោះ
ស្រាយពីភាគរោងចក្រមិនបានធ្វើទៅតាមការសន្យាដោះស្រាយជាមួយកម្មករ នៅពេលដែល ការចរចាតម្រូវឱ្យចូលធ្វើ
ការងារឡើងវិញ ទើបកម្មករសម្រេចផ្ទុះកូដកម្មតវ៉ាសារជាថ្មីទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ត្រូវបានមន្ត្រីសម្របសម្រួលរបស់សហជីពស៊ីខៅឌូបានលើកឡើងដែរថា មុនដំបូងខាងមន្ត្រី
អាជ្ញាធរបានទៅទាញខ្សែភ្លើង ទាញមេក្រូរបស់កម្មករដែលដាក់សម្រាប់បំពងសំឡេងនៅខាងមុខរោងចក្រ នៅពេលនោះ
កម្មករក៏បានទាញយកខែ្សមេក្រូពីប៉ូលីសវិញ រហូតដល់ មានការប្រតាយប្រតប់គ្នាឈានទៅដល់អំពើហិង្សាកើតឡើងតែ
ម្តង។ «សំឡេង»

បើតាមការប្រាប់ឱ្យដឹងពីមន្ត្រីសមាគមអាដហុកប្រចាំខេត្តកំពង់ចាមលោក        បានប្រាប់ឱ្យដឹងថា មុនឈានទៅដល់ការ
ចាប់ខ្លួនកម្មករ និងតំណាងសហជីពនោះគឺដោយសារតែភាគីរោងចក្របានចរ  ចាយល់ព្រមឱ្យកម្មករចូលធ្វើការងារឡើង
វិញហើយ   ប៉ុន្តែនៅពេលដែលកម្មករចូលធ្វើការស្រាប់តែពុំ មានបើកទ្វារឱ្យកម្មករដូចតាមការសន្យារបស់រោងចក្រ ស្រប
ពេលនោះទើបកម្មករបាននាំគ្នាធ្វើកូដកម្មជាថ្មីដើម្បីតវ៉ាទាមទារ។ «សំឡេង»

មន្ត្រីសមាគមអាដហុកបានចាត់ទុកជាការចាប់ខ្លួនពីសំណាក់អាជ្ញាធរ គឺជារឿងអយុត្តិធម៌មួយដែលមិនត្រឹមត្រូវទៅតាម
ផ្លូវច្បាប់។យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃទី២៨នេះ កម្មករនៅតែបន្តធ្វើកូដកម្ម និងបាននិមន្តព្រះសង្ឃសូត្រមន្ត  ប្រស់ព្រំ
នៅមុខរោងចក្រជូហួយផងដែរ ហើយស្ថានការណ៍នៅមុខរោចក្រពេលនេះមានសភាពស្ងប់ ស្តាត់ជាធម្មតា៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com