វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​បា​តុ​ក​ម្ម​រ​ប​ស់​ប​ណ្តា​ញ​ព្រះ​ស​ង្ឃ​ឯ​ក​រា​ជ្យ​បា​ន​ផ្ទុះឡើ​​ង​ក្រោ​យ​ពេ​ល​ម​ន្រ្តី​ស​ង្ឃ​ខេ​ត្ត​បា​ត់​ដំ​ប​ង​ស​ហ​កា​រ​គ្នា​ជា​មួ​យ​ម​ន្ទី​រ​ធ​ម្ម​កា​រ​និ​ង​សា​ស​នា​ប​ណ្តេ​ញ​ប្រ​ធា​ន​សា​ខា​ប​ណ្តា​ញ​ព្រះ​ស​ង្ឃ​ឯ​ក​រា​ជ្យ​ខេ​ត្ត​បា​ត់​ដំ​ប​ង​​
បង្ហោះ​នៅ​វេលាមោ៉ង 4:26 am ថ្ងៃ Wednesday 22nd October 2014អត្ថបទ​ដោយ: ឡាត សាឡាង

បាតុកម្មមួយបានផ្ទុះឡើងនៅវត្តពោធិវាល ខេត្តបាត់ដំបង ដោយបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលមាន
ព្រះសង្ឃចូលរួមប្រមាណជាជាង១រយអង្គ និងមានប្រជាពុទ្ឋបរិស័ទប្រមាណជាជិត១រយនាក់បានចូលរួមក្នុងការធ្វើបាតុក
ម្មនេះ។ បាតុកម្មនេះផ្ទុះឡើងក្រោយពេលដែលប្រធានសាខាបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបា
ត់ដំបងមួយព្រះអង្គព្រះនាម ឃឹម សំអឿន គង់នៅវត្តភ្នំខ្ពស់ ភូមិ តាង៉ែត ឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងត្រូវបាន
មន្រ្តីសង្ឃខេត្តបាត់ដំបងដែលមានព្រះតេជព្រះគុណ ផួងមុនី បានសហការគ្នាជាមួយនិងមន្ទីរធម្មការនិងសាសនារួមជាមួ
យនិងមន្រ្តីក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជាបានរួមគំនិតគ្នាក្នុងការដាក់តែងតាំងព្រះសង្ឃមួយអង្គទៀតជំនួសព្រះគ្រូ
ចៅអធិការចាស់។

ស្របពេលជាមួយគ្នានេះដែរ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យព្រះតេជព្រះគុណប៊ុតប៊ុនតិញបានរាយការណ៍ប្រាប់ម
កវិទ្យុសម្លេងព្រះសង្ឃឯករាជ្យនៅថ្ងៃពុធនេះថា ក្រុមប្រឹក្សាគណបក្សប្រជាជនខេត្តបាត់ដំបងបាន ជួលប្រជាពុទ្ឋបរិស័ទ
ជាច្រើនដើម្បីទៅធ្វើការតវ៉ាជាមួយនិងប្រជាពុទ្ឋបរិស័ទដែលស្រលាញ់និងគោរពព្រះគ្រូ ចៅអធិការវត្តព្រះនាម ឃឹម សំ
អឿន  ព្រះអង្គបានបញ្ជាក់ថា « ក្រោយពេលដែលប្រជាពុទ្ឋបរិស័ទទាំងនោះគាត់ បានធ្វើដំណើរទៅដល់ទីអារាមវត្តភ្នំខ្ព
ស់ហើយនោះ ប្រជាពលរដ្ឋទាំងនោះពួកគាត់បែរជារត់ទៅថ្វាយបង្គំព្រះគ្រូរ ចៅអធិការវត្តដែលត្រូវបានគេដកហូតតំណែ
ងទៅវិញ ប្រជាពលរដ្ឋទាំងនោះគាត់មិនបានធ្វើតាមការបញ្ជារបស់ មន្រ្តីគណបក្សប្រជាជនស្រុកបាណន់ដែលជួលគាត់
ទៅនោះទេ
»។

ព្រះអង្គបានបន្ថែមថាប្រជាពលរដ្ឋជាច្រើនដែលជួលដោយគណបក្សប្រជាជនកម្ពុជាដើម្បីទៅប្រឆាំងជាមួ យនិងព្រះគ្រូ
ចៅអធិការដែលជាប្រធានសាខាបណ្តាញព្រះសង្ឃឯករាជ្យប្រចាំខេត្តបាត់ដំបងនោះមានចំនួនប្រមាណជា ១ឡានការ៉េ
ហើយក្រោយពេលដែលពួកគាត់ទាំងអស់គ្នាបានធ្វើដំណើរទៅដល់វត្តភ្នំខ្ពស់ភ្លាមអ្នកទាំង នោះបានចុះពីលើឡានការ៉េ
នោះ ហើយរត់សម្តៅទៅថ្វាយបង្គំដល់ព្រះតេជព្រះគុណ ដែលជាជនរងគ្រោះ  ព្រះអង្គបានបញ្ជាក់ប្រាប់ថា«ប្រជាពល
រដ្ឋដែលជួលដោយគណបក្សប្រជាជនដើម្បីទៅធ្វើការតវ៉ាជាមួយនិងប្រ ជាពលរដ្ឋដែលគាំទ្រប្រធានសាខាបណ្តាញព្រះ
សង្ឃឯករាជ្យនោះ បែរជារត់ទៅគាំទ្រដោយមិនប្រឆាំងទៅវិញ  ហើយពួកគាត់ទាំងអស់គ្នាសម្តែងការសោកស្តាយចំពោះ
គណបក្សប្រជាជនកម្ពុជាដែលបានឃុបឃិតគ្នាជាមួយ និងមន្ត្រីសង្ឃខេត្តនិងស្រុកដែលមាន ព្រះតេជព្រះគុណ ភួងមុនី
ជាលេខាមេគណ និងព្រះតេជព្រះគុណ ប៉ុនញៀន ជាព្រះអនុគណស្រុកបាណន់ ដែលបានសហការគ្នាដើម្បីដកហូតតំ
ណែង ព្រះគ្រូចៅអធិការវត្តប្រធា នសាខាបណ្តាញព្រះសង្ឃឯករាជ្យដាក់តែងតាំងព្រះអង្គថ្មីដែលត្រូវជាសិស្សរបស់ព្រះ
គ្រូឃឹមសំអឿនជាចៅអធិ ការវត្តបច្ចុប្បន្ន
»។

មកទល់ពេលនេះម៉ោងប្រមាណជា ៣:៣០ នាទី រសៀល ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិ ធម៌សង្គមបា
នប្រកាស់ផ្អាកការធ្វើបាតុកម្មបន្ទាប់ពីលោកអភិបាលខេត្តបានចេញមកទទួលញត្តិរបស់បណ្តាញព្រះសង្ឃឯករាជ្យនិង
បានសុំឱ្យផ្អាកការធ្វើបាតុកម្មនេះ តាមសេចក្តីរាយការណ៍បន្ថែមបានឱ្យដឹងថា លោកអភិ បាលខេត្តគាត់បានស្នើសុំឱ្យ
ផ្អាកការធ្វើបាតុកម្មនេះបន្ទាប់ពីគាត់បានទទួលញត្តិ និងបានសន្យាថាពួកគាត់និង យកសំណើរទាំងនេះ និងនិមន្តតំ
ណាងព្រះសង្ឃឯករាជ្យដើម្បីពិភាគ្សាគ្នារកដំណោះស្រាយ។

គួរបញ្ជាក់ថា កាលពីព្រឹកមិញនេះ វេលាម៉ោងប្រមាណជា ៧:៣០នាទីព្រឹក អាជ្ញាធរដែលស្ថិតក្នុងស្រុក បាណន់គឺលោ
ល ប៊ុត សំបូរ បានរត់មកដណ្តើមយកទូរស័ព្ទពីសមាជិកសកម្មបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមមួយអង្គ
ព្រះនាម ណុប វណ្ណី ខណៈពេលដែលព្រះអង្គកំពុងតែថតសកម្មភាពរបស់ក្រុមអាជ្ញាធរស្រុក  ធ្វើចរឹកពាលមកលើព្រះ
សង្ឃតែការដណ្តើមនោះមិនបានសម្រេចនោះទេ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com