វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពីហ្វេសប៊ុក
​តំ​ណា​ង​រា​ស្ត្រ​គ​ណ​ប​ក្ស​ប្រ​ឆាំ​ង​លោ​កសុ​​ន​ ​ឆ័​យ​ ​ស្នើ​ឱ្យ​អ​គ្គ​លេ​ខា​រ​ដ្ឋា​ន​នៃ​រ​ដ្ឋ​ស​ភា​ផ្ត​ល់​ប​ញ្ជី​ ​និ​ង​ព​ន្យ​ល់​ពី​ ​កា​រ​ចំ​ណា​យ​មិ​ន​ត្រឹ​ម​ត្រូ​វ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:33 am ថ្ងៃ Wednesday 22nd October 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ និងជាអនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភាលោកសុន ឆ័យ បាន
ដាក់លិខិតមួយជម្រាប ជូនលោកឡេង ប៉េងឡុងអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា  ពីបញ្ហាអំពើពុករលួយក្រុម គ្រួសារនិយម
នៅក្នុងរដ្ឋសភា និងស្នើឱ្យផ្តល់នូវបញ្ជីបុគ្គលិកទំាងអស់  ព្រមទាំងពន្យល់បកស្រាយពីការចំណាយ មិនត្រឹមត្រូវ មួយរបស់
អគ្គលេខាធិការដ្ឋានរយៈពេលកន្លងមក។

នៅក្នុងលិខិតរបស់លោកសុន ឆ័យ អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ៍ទី២១
ខែតុលាម្សិលមិញនេះ បានលើកឡើ់ងថា ដោយបានទទួលព័ត៌មានពីចំណាយមិនត្រឹមត្រូវរបស់រដ្ឋសភាទៅលើបុគ្គលិកនិង
ការតែងតាំងក្រុមគ្រួសារមន្ត្រី ឱ្យក្តោបក្តាប់ការគ្រប់គ្រង និងលួចបំបាត់ថវិការនៃរដ្ឋសភា   ដែលបានបណ្តាលឱ្យខូចឈ្មោះ
ដល់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានតួនា ទីតាមដានភាពមិនប្រក្រតីនៃស្ថាប័នដទៃទៀតលោកស្នើឱ្យមានចំណាត់ការក្នុងករ
ណីខាងលើនេះ។

លិខិតនេះបានបន្ថែមទៀតថា តាមព័ត៌មានដែលខ្ញុំទទួលបាន លោកមិត្ត ការ៉េន សព្វថ្ងៃនេះមានតួនាទីជាអគ្គលេខាធិការរ
ងនៃរដ្ឋសភា ដែលធ្លាប់មានតួនាទីជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានយកឥទ្ធិ ពលរបស់ខ្លួនធ្វើការតែងតាំងក្រុមគ្រួ
សារបងប្អូនកូនក្មួយ ជាមន្ត្រីបុគ្គលិកក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាច្រើននាក់ឱ្យបានចូលបម្រើការងារ ក្នុងនោះទទួល
បាននូវតួនាទីសំខាន់ៗបន្តបន្ទាប់នៅក្នុងរដ្ឋសភាថែមទៀត ករណីនេះបានធ្វើបាត់បង់នូវតម្លាភាព និងថវិការដ្ឋសភាអស់ជា
ច្រើន ក្លាយទៅជាអំពើពុករលួយជាលក្ខណៈប្រព័ន្ធបក្សពួកក្រុមគ្រួសារនិយមជាទ្រង់ទ្រាយធំ ដែលត្រូវតែមានវិធានការប
ញ្ឈប់ ជាបន្ទាន់តាមរយៈការបញ្ឈប់តួនាទី និងដាក់ឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ។

ទន្ទឹមនិងនោះលោកសុន ឆ័យបានស្នើសុំឯកសារពាក់ព័ន្ធមួយចំនួនថែមទៀតពីមន្រ្តី និងបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន
រដ្ឋសភាទាំងអស់ ដើម្បីយកមកត្រួតពិនិត្យ និងធ្វើជាមូលដ្ឋានឱ្យបានច្បាស់លាស់ នៅក្នុងការតាមដាន ការចោទប្រកាន់
លើមន្ត្រីបក្សពួកក្រុមគ្រួសារទាំងនោះ លោកក៏បានស្នើសុំឲ្យផ្អាក ឬព្យួរតួនាទី ក្នុងគ្រួសារមិត្តការ៉េនជាបន្ទាន់ក្នុងស្ថាប័ន
កំពូលមួយនេះ ដើម្បីឲ្យឈានទៅរកការស៊ើបអង្កេតភស្តុតាងបញ្ជាក់ពីការពិតមួយ ក្នុងការយកជនដែលបានប្រព្រឹត្តបទ
ល្មើសខាងលើ មកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

យើងឃើញថា បញ្ហានៃអំពើពុករលួយបក្សពួកក្រុមគ្រួសារនិយមរបស់បក្សកាន់អំណាចនៅតែបន្តធ្វើរហូតមកដល់អាណ
ត្តិទី៥នេះ ដោយមិនមានការកែទម្រង់ណាមួយឱ្យបានច្បាស់លាស់សម្រាប់ការ អភិវឌ្ឈន៍ជូនប្រទេសជាតិនោះទេ បញ្ហា
នេះត្រូវបានគណបក្សប្រឆាំងក៏ ដូចជាអង្គការសង្គមស៊ីវិលបានរកឃើញនូវអំពើពុករលួយនេះរាប់មិនអស់ ប៉ុន្តែចំពោះរដ្ឋា
ភិបាល ក៏ដូចជាស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ មើលទៅហាក់ដូចជាមិនទាន់មានវិធានការណាមួយជាក់លាក់ដោ
យគ្រាន់តែស្ថាប័នប្រឆាំងទៅនឹងអំពើពុករលួយបន្លាចៗទៅដល់ពួកមន្ត្រីរបស់បក្សពួកខ្លួន ដែលកំពុងតែធ្វើការមានតួនា
ទីធំៗរកលុយបានក្រាស់ក្រែលថ្វាយចៅហ្វាយនាយរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍បក្សពួកគ្រួសារតែប៉ុណ្ណោះ ហើ
យអ្វីដែលអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាព្រួយបារម្ភខ្លាំងជាងគេនោះគឺ  មន្ត្រីអ្នកគ្មានអំណាបុណ្យស័ក្តិធំ
ដូចមន្ត្រីផ្សេងទៀតនោះ ទទួលរងនូវថ្មបាក់សង្កត់ ដែលខុសទៅនឹងនីតិវិធី មិនមានយុត្តិធម៌ពេញលេញមួយ និងមិនទទួល
បាននូវការគាំទ្រពីប្រជាពលរដ្ឋ រួមទាំងអង្គការសង្គមស៊ីវិលនោះឡើយហើយហេតុផលនេះអ្នកធំនៅតែឈ្នះ អ្នកតូចនៅតែ
ចាញ់បានត្រឹមចូលគុគប៉ុណ្ណោះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com