វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​ព្រះ​ស​ង្ឃ​យុ​វ​ជ​ន​អ​ង្គ​កា​រ​ស​ង្គ​ម​ស៊ី​វិ​ល​និ​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​រ​ង​គ្រោះ​ដី​ធ្លី​ជំ​រុ​ញ​ឱ្យ​ប្រ​ទេ​ស​ម្ចា​ស់​ហ​ត្ថ​លេ​ខី​គោ​រ​ព​តា​ម​កិ​ច្ច​ព្រ​ម​ព្រៀ​ង​ទី​ក្រុ​ង​ប៉ា​រី​ស​​
បង្ហោះ​នៅ​វេលាមោ៉ង 1:26 am ថ្ងៃ Thursday 23rd October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ព្រះសង្ឃ និងប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិលប្រមាណជា១ពាន់អង្គនាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៣ ខែ តុលា ឆ្នាំ ២០
១៤   នេះបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតបារាំងដើម្បីប្រារព្ឋខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស  ២៣ តុលា ១៩៩១។ក្នុងការ
ធ្វើកម្មវិធីនេះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនិងព្រះសង្ឃយ៉ាងច្រើនដោយបានដង្ហែជាក្បួនដាក់តាមបណ្តាស្ថានទូ
តប្រទេសជាហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដើម្បីឱ្យបណ្តាប្រទេសដែលជាហត្ថលេខី
ទាំងនោះជួយធ្វើអន្តរាគមន៍មកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្នដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាចមិន
បានគោរពទៅតាមគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១នោះទេ ។

ចំពោះអត្ថន័យនៃខ្លិមសារមួយចំនួននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលបានសម្រេចកាលពីថ្ងៃទី ២៣ ខែ តុលា
ឆ្នាំ ១៩៩១នោះមានដូចជា កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា កិច្ចព្រមព្រៀងស្តីពីអ
ធិបតេយ្យភាព បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដីអព្យាក្រិតភាពនិងឯកភាពជាតិរបស់កម្ពុជាសេចក្តីថ្លែង
ការណ៍ស្តីពីការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ និងកិច្ចព្រមព្រៀងចុងក្រោយ នៃសន្និសីទប៉ារីសពីកម្ពុជា។

នៅក្នុងការដង្ហែញត្តិដាក់តាមបណ្តាស្ថាទូតដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា
នោះ តំណាងប្រជាពលរដ្ឋម្នាក់បានអានសេចក្តីថ្លែងការរួមមួយ ដើម្បីផ្ញើរជាសារទៅដល់បណ្តាប្រទេស ជាហត្ថលេខីទាំង
អស់នោះ ឱ្យគោរពទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងជំរុញឱ្យកម្ពុជាគោរពឱ្យបាននៅក្នុងញត្តិដែលដាក់ជូ
នទៅប្រទេសជាហត្ថលេខីនោះបានបញ្ជាក់ប្រាប់ថា ក្រោយពេលដែលប្រទេសកម្ពុជាបានប្រកាសលទ្ឋផលបោះឆ្នោតនៅ
ឆ្នាំ ១៩៩៣ រួចមក កម្ពុជាត្រូវបានបដិសេធដោយ ក្រុមភាគីខ្មែរតំណាងឱ្យរដ្ឋកម្ពុជាមិនព្រមទទួលយកនៅលទ្ឋផលបោះ
ឆ្នោតនោះ មិនត្រឹមតែប៉ុណ្ណោះក៏បានបង្កើតតំបន់អបគមន៍ ដោយផ្តាច់ខ្លួនចេញពីប្រទេសកម្ពុជាដែលមានចំនួន ៥ខេត្តរួម
មានខេត្ត ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងកំពុងចាម។ទាំងនេះគឺជាដើមហេតុនៃការធ្វើការគំរាមគំហែងសារជាថ្មី
ម្តងទៀត ក្រោយពេលដែលសង្គ្រាមស៊ីវិលរបស់កម្ពុជាត្រូវបានបញ្ជាប់រួចម  ហើយក៏ជាបទល្មើសមួយរបស់ក្រុមភាគីខាង
រដ្ឋកម្ពុជាដែលល្មើសទៅហ្នឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១។

នៅក្នុងញត្តិដាក់ជូនដល់បណ្តាប្រទេសជាហត្ថលេខីនោះក៏បានបញ្ជាក់ប្រាប់ផងដែរទាក់ទងជាមួយនិងរដ្ឋប្រហារមួយដែ
លដឹកនាំនិងបង្កើតដោយគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ ១៩៩៧ នៅក្នុងទីក្រុងភ្នំពេញ ព្រឹត្តិការណ៍នេះបណ្តាលឱ្យ
មានការបង្ហូរឈាមសារជាថ្មីម្តងទៀត និងបានបង្កឱ្យមានការបះពាលដល់អាយុជីវិត ប្រជាពលរដ្ឋខ្មែរនិងរបួសជាច្រើននា
ក់ ដែលអំពើរទាំងនេះជាហេតុធ្វើឱ្យបាត់បង់នៅកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារី ២៣ តុលា ឆ្នាំ ១៩៩១ ទាំងស្រុង។

ក្រោយមកទៀតនៅឆ្នាំ ១៩៩៨គណបក្សប្រជាជនកម្ពុជាបាន បង្កើតគណកម្មការជាតិរៀបចំការបោះ ហៅកាត់ថា(គជប)
គណបក្សប្រជាជនកម្ពុជាក៏បានប្រកាសរៀបចំការ បោះឆ្នោតដោយខ្លួនឯងជាហេតុធ្វើឱ្យមានអំពើហិង្សាកើតឡើងមានកា
រសម្លាប់បាតុករ ព្រះសង្ឃ សិស្ស និស្សិត អ្នកសារព័ត៌មាននិងប្រជាពលរដ្ឋស្លូតត្រង់ជាច្រើន។

នៅក្នុងញត្តិនោះក៏បានបញ្ជាក់ប្រាប់បណ្តាប្រទេសជាហត្ថលេខីផងដែរទាក់ទងជាមួយនិងការបោះឆ្នោតនៅឆ្នាំ ២០១៣
ដែលប្រជាពលរដ្ឋទាំងអស់ចាត់ទុកថា ជាក្តីសង្ឃឹចុងក្រោយសម្រាប់ពួកគាត់នោះ តែផ្ទុយទៅវិញនៅពេលដែលលទ្ឋផល
បោះឆ្នោតមិនទាន់បានប្រកាសចេញជាផ្លូវការនៅឡើយផងបែរជាគណបក្សប្រជាជនកម្ពុជា បានប្រកាស់មុនលទ្ឋផលចេ
ញដោយគណកម្មការជាតិរៀបចំការបោះឆ្នោតទៅទៀតដើម្បីការពារអំណាចនិងបក្សពួកនិយមរបស់ខ្លួន    មិនត្រឹមតែប៉ុ
ណ្នោះបានបញ្ជាក់ប្រាប់បន្ថែមថា ខណៈពេលដែលលទ្ឋផលឆ្នោតមិនទាន់សម្រេចជាផ្លូវការនៅឡើយហើយគណបក្សប្រ
ជាជនកម្ពុជាបានប្រកាស់ថាខ្លួនឯងឈ្នះនោះ គណបក្សកាន់អំណាចមួយនេះបានចល័ទកងទ័ពចូលមកក្នុងរាជធានីភ្នំពេ
ញនិងចាប់ផ្តើមបង្រ្កាបអ្នកតវ៉ានិងមានការចាប់ខ្លួនជាបន្តបន្ទាប់។

ប្រជាពលរដ្ឋទាំងនោះបានអះអាងនៅក្នុងញត្តិនោះដើម្បីឱ្យប្រទេសជាហត្ថលេខីជួយជំរុញឱ្យកម្ពុជាគោរពតាមកិច្ចព្រម
ព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដោយបានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននេះអំពើពុករលួយ ប្រព័ន្ឋតុលាការមិនឯក
រាជ្យ បានបម្រើឱ្យគណបក្សកាន់អំណាច់ ជាហេតុធ្វើឱ្យមានអំណាចផ្តាច់ការ ចំណែកអំពើឃាតុ កម្មវិញកើតឡើងស្ទើរ
ពេញផ្ទៃប្រទេសកម្ពុជា ក្រោមការដឹកនាំដោយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជាងពីរទស្សវត្យកន្លងមកអំពើឃាតុកម្មផ្សេងៗ
ដែលកើតឡើងចំពោះប្រជាពលរដ្ឋខ្មែរមិនទាន់ត្រូវបានស្វែងរកមុខជនដៃដល់ពីសំណាក់អាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជា
ដើម្បីវេករកមុខជនល្មើសពិតនៅឡើយទេ ដូចជា ព្រះតេជព្រះគុណ សម ប៊ុនធឿន លោក ជាវិជ្ជា និងលោក ឈុត វុទ្ឋី
ដែលជាសកម្មជនការពារព្រៃឈើជាដើម។ល។។

ចំពោះបញ្ហាដីធ្លី និងការបណ្តេញចេញពីលំនៅដ្ឋាន ការរំលោភសិទ្ឋិមនុស្ស ការរំលោភសិទ្ឋិកម្មករ ជាច្រើនក៏កំពុងតែ
កើតមានឡើងស្ទើរពេញផ្ទៃប្រទេសកម្ពុជា ដោយមន្រ្តីជួររដ្ឋាភិបាល ឈ្មួញមានអំណាចបានឃុបឃិតគ្នាដណ្តើមនិង
ប្លន់យកដីប្រជាពលរដ្ឋនៅទីក្រុង និងនៅតាមបណ្តាខេត្តមួយចំនួន ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ទាំងនោះកំពុង
តែយំស្រែកទ្រហោយំរកភាពយុត្តិធម៌ពីសណាក់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សកាន់អំណាច ចំណែ
កប្រទេសវៀតណាម និងប្រទេសថៃឡង់ដែលជា ប្រទេសមួយក្នុងចំណោមអ្នកដែលបា នចុះកិច្ចព្រមព្រៀងសន្តិភាព
ទីក្រុងប៉ារី ២៣ តុលា នោះវិញ បច្ចុប្បន្នក៏កំពុងតែរំលោភមកលើដែនអធិបតេយ្យ ខ្មែរនិងបូរណភាពរបស់កម្ពុជាយ៉ាង
ខ្លាំង   ដោយរដ្ឋាភិបាលក្រុងហាណូយបាននិងកំពុងតែបញ្ជូននៅនិគមជន វៀតណាមចូលមកប្រទេសកម្ពុជាជាខ្លាំង
ហើយរដ្ឋាភិបាលកម្ពុជាមិនទាន់បានចាត់វិធានការនៅបញ្ហានេះនៅ ឡើយទេ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com