វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ ​Q​M​I​ ​ឬ​ ​G​r​a​n​d​ ​T​w​i​n​s​ ​ជា​ច្រើ​ន​ពា​ន់​នា​​​ក់​ប​ន្ត​ធ្វើ​កូ​ដ​ក​ម្ម​ទា​ម​ទា​​រ​ ​និ​ង​បិ​ទ​ផ្លូ​វ​ជា​តិ​ ​លេ​ខ​៤​មុ​ខ​សា​លា​ប​ឋ​ម​សិ​ក្សា​ជ​ម្ពូ​វ័​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 6:48 am ថ្ងៃ Friday 24th October 2014អត្ថបទ​ដោយ: IMNSJ
នៅព្រឹកថ្ងៃសុក្រថ្ងៃទី២៤ ខែតុលានេះកម្មកររោងចក្រ QMI ឬ Grand Twins ជាច្រើនពាក់ពាន់នាក់  បានប្រមូលផ្តុំគ្នាបន្ត
ធ្វើកូដកម្មទាមទារតវ៉ាជាថ្មីទៀត នៅមុខសាលាបឋមសិក្សាជម្ពូវ័ន និងឈានទៅដល់ការបិទផ្លូវជាតិកំណាត់លេខ៤បណ្តា
លឱ្យមានការកកស្ទះចរាចរណ៍ជិតកន្លះម៉ោងខណៈដែលការតវ៉ារបស់កម្មករពុំមានក្រសួងឬស្ថាប័នពាក់ព័ន្ធណាមួយជួយ
ដោះស្រាយជូនពួកគេក្នុងការទាមទារ នូវលក្ខខណ្ឌការងារជាច្រើនចំណុចក្នុងនោះរួមមានកម្មករ   សុំតម្លើងប្រាក់ថ្លៃបាយ
បន្ថែមម៉ោង២ពាន់រៀលក្នុង១ម៉ោង សុំបន្ថែមប្រាក់ថ្លៃធ្វើដំណើរ១៥ដុល្លារ សុំបន្ថែមប្រាក់ថ្លៃជួលផ្ទះចំនួន១៥ដុល្លារ សុំឲ្យ
អ្នកគ្រប់គ្រងក្រុមហ៊ុនឈប់ប្រើពាក្យអសុរោះមកលើកម្មករ សុំឲ្យក្រុមហ៊ុនអនុញ្ញាតឲ្យកម្មករធ្វើការបន្ថែមម៉ោងដោយស្ម័គ្រ
ចិត្ត ឲ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោង១៥នាទី និងសុំបើកប្រាក់អតីតភាពការងារ   មិនតែប៉ុណ្ណោះ ថៅកែក្រុមហ៊ុនបានប្តូរ
ឈ្មោះរោងចក្រពី QMI ទៅជា Grand Twinsទៀតផង។លើសពីនោះ កម្មករបាននាំគ្នាធ្វើកូដកម្មតវ៉ាទាមទារជាច្រើនលើក
ច្រើនសារកន្លងមកហើយនៅតែ មិនមានលទ្ធផលនៅឡើយ។

កូដកម្មតវ៉ាទាមទាររបស់ពួកគេបានឈានទៅដល់ការបិទផ្លូវ និងបណ្តាលឱ្យមានការកកស្ទះចររាចរណ៍   ក្រោយមកទើប
មានអាជ្ញាធរសង្កាត់ចោមចៅចេញមកលួងលោមចរចា ជាមួយកម្មករជាង១ពាន់នាក់  ដែលកំពុងតែនាំគ្នាឈរស្រែកទាម
ទារតវ៉ាពាសពេញផ្លូវជាតិ។

ទោះបីជាមានអាជ្ញាធរនៅទីនោះ   បានចេញមកសម្របសម្រួលចរចាជាមួយកម្មករក៏ដោយ   ក៏កម្មករទាំងនោះពួកគេមិន
យល់ព្រមបំបែកក្បួនរបស់ខ្លួនចេញពីផ្លូវជាតិនោះដែរ ដោយកម្មករជាច្រើនបានស្រែក ខ្លាំងៗថាពួកយើងលេងចាញ់បោក
អាជ្ញាធរទៀតហើយ។ ពីព្រោះកម្មករយល់ថាកាលថ្ងៃម្សិលមិញ នោះកម្មករបាននាំគ្នាធ្វើកូដកម្មបិទផ្លូវនៅមុខសាលាបឋម
សិក្សាជម្ពូវ័នម្តងដែរប៉ុន្តែត្រូវបានអាជ្ញាធរនៅទីនោះបានចេញមកនិយាយលួងលោមកម្មករកម្មការិនីដើម្បីជួយដោះស្រាយ
តែផ្ទុយទៅនឹងអ្វី ដែលកម្មករទាំងអស់បានទាមទារ។

ពួកគេបានស្រែកទ្រហឹងដាក់ឧបករណ៍បំពងសម្លេងថា    ពួកយើងយល់ព្រមទៅចរចានៅក្នុងរោងចក្រដោយមានតំណាង
ក្រុមហ៊ុនចូលរួមចរចាផង ដើម្បីស្វែងរកដំណោះ ស្រាយមួយសមរម្យជូនពួកគេជាលទ្ធផលមិនបានដូចបំណងនោះទេ។
នៅម៉ោងប្រមាណជាង១១ថ្ងៃត្រង់ កម្មករជាង១ពាន់នាក់ពួកគេនៅតែបន្តការតវ៉ានៅមុខសាលាបឋមសិក្សាជម្ពួវ័នដដែល៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com