វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ទេសភាពនៅតំបន់ស្ទឹងអារ៉ែងដែលប្រឈមហ្នឹងការសាងសង់ទំនប់វារីអគ្គិសនី ហេង ស្រស់
​អ​ង្គ​កា​រ​​មា​តា​​ធ​ម្ម​ជា​តិ​​ ​និ​ង​​អ្ន​ក​​កា​រ​ពា​រ​​ប​រិ​ស្ថា​ន​​ ​​ស​ង្ស័​យ​​ថា​ ​​អ​ភិ​បា​ល​​ស្រុ​ក​ថ្ម​បាំ​ង​ដឹ​ក​នាំ​​ម​ន្ត្រី​​ចុះ​​​ទៅ​​សិ​ក្សា​​ស្រា​វ​ជ្រា​វ​​តំ​ប​ន់​​អា​រ៉ែ​ង​ច្រើ​ន​​ជា​ង​​កា​រ​​ចុះ​​សួ​រ​​សុ​ខ​​ទុ​ក្ខ​​ព​ល​រ​ដ្ឋ​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:44 am ថ្ងៃ Saturday 25th October 2014អត្ថបទ​ដោយ: IMNSJ

   អារ៉ែងគឺជាតំបន់ព្រៃធនធានធម្មជាតិមួយដែលនៅសេសសល់ពីការបំផ្លិចបំផ្លាញពិសំណាក់ក្រុមឈ្មួញ ទុច្ចរិត តាមរយៈ
រដ្ឋាភិបាល បានផ្តល់ដីសម្បទានសេដ្ឋកិច្ចក្រោមរូបភាពអភិវឌ្ឈន៍តំណក់ទឹកភ្នែកប្រជា ពលរដ្ឋខ្មែរក្រីក្រនិងជាជនជាតិខ្មែរ
ដើមភាគតិច ទៅដល់ក្រុមហ៊ុនចិនមួយឈ្មោះថាស៊ីណូហាយដ្រូ។

    ក្រោយពីប្រមុខដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន បានសន្យាជាមួយអ្នកស្រឡាញ់ ការពារធនធានធម្ម ជាតិ និងប្រជា
ពលរដ្ឋទូទៅថា នឹងមិនមានការសាងសង់ទំនប់វារីអគ្គសនីនៅតំបន់ព្រៃធនធានធម្មជាតិស្ទឹងអារ៉ែងនោះទេ សម្រាប់អាណ
ត្តិទី០៥ឆ្នាំ២០១៤នេះ។

      ស្របពេលជាមួយគ្នានោះប្រធានគណបក្សសង្គ្រោះជាតិនិងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាមលោក សម រង្ស៊ីក៏បាន
ជួបពិភាក្សាកិច្ចការងារមិនបានគ្រោងទុកជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈ ដែលសភាបើកសម័យប្រជុំរបស់
ខ្លួនកាលពីខែមុនដែលលោកហ៊ុន សែននិងលោកសម រង្ស៊ី អ្នកទាំងពីរនាក់បានជជែកពិភាក្សាគ្នានិយាយពីបញ្ហាតំបន់ព្រៃ
ធនធានធម្មជាតិស្ទឹងឆាយអារ៉ែងពាក់ព័ន្ធការអភិ វឌ្ឈន៍សាងសង់តំបន់ធម្មជាតិឱ្យទៅជាតំបន់ថ្មីមួយដែលមានទំនប់វារីអគ្គិ
សនី ដ៏ចម្រូងចម្រាស់ជាមួយ ចលនាអ្នកស្រឡាញ់ និងការពារធម្មជាតិចុងក្រោយ រួមទាំងពលរដ្ឋអ្នកស្រុកជនជាតិដើមភា
គតិចជង ផងកំពុងតែរស់នៅទីនោះ ដោយពួកគេមិនយល់ព្រមទៅនឹងការអភិវឌ្ឈន៍របស់រដ្ឋាភិបាលខាងលើនេះ។

   
   បន្ទាប់ពីមានការសន្យាពីថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់រួចមក បញ្ហាការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់ស្ទឹងជា
យអារ៉ែងហាក់ដូចជាមានស្ថានភាពស្ងប់ស្ងាត់ជាងមុន ហើយមន្ត្រីរបស់រដ្ឋាភិបាលក៏មិនសូវជាឃើញមានការបន្តធ្វើសកម្ម
ភាពរបស់ខ្លួនចុះទៅសិក្សាស្រាវជ្រាវនៅតំបន់នោះដូចពីប៉ុន្មានខែមុន នោះទេ។

     
     ដោយឡែកនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែតុលា ឆ្នាំ២០១៤នេះ យើងឃើញថា អភិបាលស្រុកថ្មបាំងលោក ទូ សាវុធ បាន
ដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះទៅសួរសុខទុក្ខដល់ប្រជាពលរដ្ឋរស់នៅតំបន់អារ៉ែងសារជាថ្មីប៉ុន្តែអង្គការមាតាធម្មជាតិ និងអ្នកការពារបរិស្ថានដាក់ការសង្ស័យថាអភិបាលស្រុកថ្មបាំងដឹកនាំមន្ត្រីចុះទៅសិក្សាស្រាវជ្រាវនៅតំបន់អារ៉ែងច្រើនជាង
ការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋច្រើនជាង។

     
      ជាមួយនិងការតវ៉ាទាមទារយ៉ាងស្វិតស្វាញពីប្រជាពលរដ្ឋ បណ្តាញព្រះសង្ឃឯករាជ្យ បណ្តាញយុវជន អង្គការចលនា
មាតាធម្មជាតិ រូមទាំងអង្គការសងហគម៍សង្គមស៊ីវិលជាច្រើនស្ថាប័នទៀត បានធ្វើឱ្យថ្នាក់ ដឹកនាំគណបក្សទាំងពីរជាពិសេ
សលោកហ៊ុន សែន និងលោកសម រង្ស៊ី បានសន្យាថានឹងមិនអភិវឌ្ឈន៍សាងសង់ទំនប់វារីអគ្គិសនីនោះទេដោយថ្នាក់ដឹកនាំ
កំពូលទាំងពីររក្សាទុកតំបន់ស្ទឹងឆាយអារ៉ែងនេះជាមត៌តកបេតិកភណ្ឌដ៏មានតម្លៃរបស់ធនធានធម្មជាតិចុងក្រោយគេនេះទុ
កជាសម្រាប់កូនចៅជំនាន់ក្រោយ បានស្គាល់។

    
     គួររឭកផងដែរថាបញ្ហាការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងពីក្រុមហ៊ុនចិនស៊ីណូហាយដ្រូដែលទទួលបាននូវ
ការធ្វើសម្បទានពីរដ្ឋាភិបាលលោកហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋ អ្នកស្រុកអ្នកភូមិ និងអង្គការសង្គមស៊ីវិលបណ្តាញព្រះ
សង្ឃឯករាជ្យរួមទាំងយុវជននិស្សិតបញ្ញវ័នជាច្រើនទៀតបានរួមគ្នាចុះទៅបោះជុំរុំការពារជៀសវាងខ្លាចមានក្រុមហ៊ុនចុះទៅ
ឈូសឆាយក្នុងតំបន់ព្រៃស្ទឹងឆាយអារ៉ែងដើម្បីធ្វើការអភិវឌ្ឈន៍។

    
      ការបោះជុំរុំពីអ្នកស្រឡាញ់ការពារធនធានធម្មជាតិខាងលើនេះ ត្រូវបានក្រុមអាជ្ញាធរខេត្តកោះកុងបានបំបែក និងចាប់
ឃាត់ខ្លួនប្រធានអង្គការមាតាធម្មជាតិ រួមទាំងយុវជនប្រមាណជាង១០នាក់ យកទៅស្នងការ ខេត្តកោះកុងធ្វើការសាកសួរ និងធ្វើកិច្ចសន្យាបញ្ឈប់ការសកម្មភាពទាំងនេះរបស់ពួកគេ  ក្រោយមកក៏បានដោះលេងឱ្យមានសិទ្ធិសេរីភាពឡើងវិញដោ
យមានការជួយធ្វើអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលក្រៅ រដ្ឋាភិបាលរហូតដល់ឈានការដោះលេង។

 
   តំបន់ស្ទឹងអារ៉ែងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នៅទីនោះប្រជាពលរដ្ឋភាគច្រើនជាជនជាតិខ្មែរ ដើមភាគតិចជង ដែលមានជីវភាពទីទ័លក្រ រស់នៅពឹងផ្អែកលើធម្មជាតិ និងរបរធ្វើស្រែចំការចិញ្ចឹមជីវិត នាពេលបច្ចុប្បន្ន ប្រសិនណារដ្ឋាភិ
បាលសាងសង់នៅតំបន់អារ៉ែងទៅតាមការគ្រោងទុកពិតមែននោះប្រជាពលរដ្ឋប្រឈមទៅនឹងបញ្ហាជីវភាពរស់នៅជាក់ជា
មិនខាន៕

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com