វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ជូ​ហ៊ួ​យនឹងកងកម្លាំងប្រដាប់អាវុធ រូបភាព Soden Ysd
​ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ជូ​ហ៊ួ​យ​អះ​អា​ង​ថា​ក្រុ​ម​ហ៊ុ​ន​រោ​ង​ច​ក្រ​មិន​​គោ​រ​ព​កិ​ច្ច​ស​ន្យា​រ​ប​ស់​ខ្លួន​ ​និ​ង​បា​ន​​ប​ន្ត​ធ្វើ​កូ​ដ​ក​ម្ម​ជា​ថ្មី​ម្ត​ង​ទៀ​ត​​
បង្ហោះ​នៅ​វេលាមោ៉ង 3:13 am ថ្ងៃ Saturday 25th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

កម្មរោងចក្រជូហ៊ួយប្រមាណជា៤ពាន់នាក់ ស្ថិតនៅភូមិ ឃុំខ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃ សៅរិ៍ទី ២
៥ ខែ តុលានេះ បានបន្តធ្វើការតវ៉ាទាមទារលក្ខខណ្ឌមួយចំនួនពីក្រុមហ៊ុនរោងចក្រមួយនេះជាថ្មីម្តងទៀត ខណៈដែលក្រុ
មហ៊ុនមិនគោរពតាមកិច្ចសន្យារបស់ខ្លួន ហើយកម្មករទាំងនោះគឺចង់ទាមទារទៅកាន់ក្រុមហ៊ុនដើម្បីធ្វើឱ្យបានដូចទៅហ្នឹ
ងការសន្យារបស់ខ្លួនកាលពីម្សិលនេះ កម្មករទាំងនេះបានអះអាងថា កាលពីម្សិលមិញកម្មករទាំងនោះបានធ្វើកូដកម្មនៅ
និងមុខរោងចក្រដើម្បីធ្វើការតវ៉ានៅលក្ខខណ្ឌរបស់ខ្លួន ក៏ប៉ុន្តែក្រុមហ៊ុនរោងចក្រមួយនេះនៅតែបន្តរក្សាគោលជំហររបស់
គេដោយមិនព្រមធ្វើទៅតាមការស្នើរបស់កម្មករ បន្ទាប់មកក៏មានការចរចារគ្នាមួយរវាងតំណាងកម្មករដែលមានមន្រ្តីសហ
ជីព CCAWDHUជាមួយនិងតំណាងក្រុមហ៊ុនរោងចក្រ ជូហ៊ួយមួយនេះ បន្ទាប់ពីមានការចរចារគ្នារួចមក ក្រុមហ៊ុនរោងច
ក្រនិងតំណាងកម្មករក៏បានសម្រេចឱ្យកម្មករទាំងនោះចូលធ្វើការដូចដើមវិញ ហើយភាគីខាងក្រុមហ៊ុនរោងចក្រនិងព្រមបិ
ទឈ្មោះរបស់កម្មករចាស់ទាំងអស់ដែលក្រុមហ៊ុនបិទឈ្មោះដាក់ថ្មីនោះនិងព្រមផ្តូរដាក់ទៅជាឈ្មោះចាស់វិញដូចដើមវិញ។

យោងតាមសម្តីរបស់អ្នកសារព័ត៌មានសហគមន៍ម្នាក់ដែលបានចុះទៅកន្លែងកើតហេតុនោះផ្ទាល់គឺលោក សុដិនបានឱ្យដឹ
ងនៅព្រឹកថ្ងៃទី ២៥ តុលានេះថា កាលពីម្សិលមិញនេះការចរចាររបស់តំណាងកម្មករនិងតំណាងភាគីខាងរោងចក្របាន
សន្យាព្រមបិទឈ្មោះរបស់កម្មករឱ្យចូលធ្វើការដូចដើមវិញតាំងពីម្សិលមិញមកម្លេះក៏ប៉ុន្តែការសន្យានោះមិនបានអនុវត្តន៍
នោះទេ ហើយកម្មករទាំងអស់នោះក៏បានសម្រុកចូលទៅក្នុងក្រុមហ៊ុនរោងចក្រម្តងរួចទៅហើយ បន្ទាប់មកភាគីខាងរោង
ចក្រក៏បានធ្វើការសន្យថាបិទនៅថ្ងៃនេះ មកទាលថ្ងៃសៅរិ៍នេះទៀត ភាគីខាងក្រុមហ៊ុនរោងចក្រនៅតែមិនព្រមបិទឈ្មោះ
របស់កម្មករទាំងនោះឱ្យចូលធ្វើការនិងគោរពទៅតាមការសន្យារបស់ខ្លួនដែលបានសន្យាជាមួយនិងមន្រ្តីសហជីព CCA
WDHU នោះទេ មិនតែប៉ុណ្ណោះអ្នកព័ត៌មានសហគមន៍រូបនេះបានបញ្ជាក់ប្រាប់ថា«ភាគីខាងក្រុមហ៊ុនមិនព្រមបិទឈ្មោះ
តាមការសន្យារបស់ខ្លួនហើយ ថែមទាំងបានដាក់កងកម្លាំងទាហានដើម្បីរារាំងបង្រ្កាបការតវ៉ារបស់កម្មករទាំងនោះថែម
ទៀតបណ្តាលឱ្យកម្មករទាំងនោះរបួ សធ្ងន់និងស្រាលជាច្រើននាក់
»។

លោកសុដិនបានលើកឡើងថា កន្លងមកកម្មករទាំងនេះបានធ្វើកូដកម្មអស់រយៈពេលជិត១ខែទៅហើយ ដើម្បីទាមទារ
នៅលក្ខខណ្ឌមួយចំនួនពីក្រុមហ៊ុន ដូចជាទាមទារប្រាក់ថ្លៃបាយ ទាមប្រាក់ថ្លៃធ្វើដំណើរ  និងប្រាក់ថែម  ម៉ោងធ្វើការរប
ស់គាត់ ហើយអ្វីដែលសំខាន់សម្រាប់លក្ខខណ្ឌធ្វើការសម្រាប់កម្មករទាំងនោះ គឺចង់ធ្វើជាបុគ្គលិកចាស់វិញដើម្បីទទួល
បានប្រាក់អតីតភាព ព្រោះតែរយៈកាលកន្លងមកនេះ ភាគីខាងក្រុមហ៊ុនបានលុបឈ្មោះរបស់កម្មករចាស់ទាំងអស់ដែល
ធ្វើការរាប់ឆ្នាំទៅហើយនៅក្នុងក្រុមហ៊ុនរោងចក្រជួហ៊ួយមួយនេះឱ្យប្រែក្លាយទៅជាបុគ្គលិកដែលទើបធ្វើការថ្មីថ្មោងទៅ
វិញដែលវាមិនត្រូវទទួលបានប្រាក់ច្រើនឬមានប្រាក់អតីតភាពដូចជាបុគ្គលិកចាស់នោះទេ ទើបកម្មកររាប់ពាន់ទាំងនេះ
នាំគ្នាធ្វើកូដកម្មដើម្បីជម្រុញឱ្យភាគីខាងក្រុមហ៊ុនរោងចក្រជួហ៊ួយមួយនេះត្រូវតែដោះស្រាយឱ្យបាននៅលក្ខខណ្ឌរបស់
ពួកគេ។

លោកសុដិនបានបញ្ជាក់ថា កន្លងមកតំណាងកម្មករនៅក្នុងក្រុមហ៊ុនរោងចក្រមួយនេះធ្លាប់បានធ្វើការចរចារជាមួយនិង
អភិបាលរងខេត្តរួចម្តងជាពីរដងទៅហើយដើម្បីរកដំណោះស្រាយជូនដល់កម្មករ ក៏ប៉ុន្តែនៅតែមិនមាន ដំណោះស្រាយ
សម្រាប់កម្មករទាំងនោះ រហូតដល់ការចរចារនោះក៏បានធ្លាក់ទៅដល់លោកអាតធុនប្រធានសហជីព  CCAWDHO  ធ្វើ
ការចរចារសាជាថ្មីម្តងទៀត ក៏ប៉ុន្តែការចរចារនោះនៅតែមិនមានដំណោះស្រាយដ៏ដែល បន្ទាប់ពីការចរចាររវាងមន្រ្តីស
ហជីព CCAWDHO មិនទទួលបានដំណោះស្រាយរួចមក កម្មករទាំងនោះបន្តធ្វើ កូដកម្មទៀត រហូតដល់មន្រ្តីសហជីព
CCAWDHO បានប្រាប់ឱ្យផ្អាក់ការធ្វើកូដកម្មនោះហើយរូបគាត់និងបន្ត ធ្វើការចរចារជាថ្មីម្តងទៀតជាមួយភាគីខាងក្រុម
ហ៊ុនរោងចក្រលោកសុដិនបានបញ្ជាក់ថា«ការចរចារនោះក៏បានអូសបន្លាយយូទៅៗរហូតដល់ភាគីខាងក្រុមហ៊ុនរោងច
ក្រព្រមបិទឈ្មោះជូនដល់កម្មករដែលក្រុមហ៊ុនរោងចក្របានលុបឈ្មោះដាក់ថ្មីនោះ ឱ្យចូលជាបុគ្គលិកចាស់វិញ ដើម្បី
ទទួលបានប្រាក់អតីតភាព ហើយចំពោះការទូទាត់ប្រាក់ថ្លៃបាយ ប្រាក់ថែមម៉ោង ឬប្រាក់ធ្វើដំណើរផ្សេងៗទៀត ភាគី
ខាងក្រុមហ៊ុនគេនិងរៀបចំចាត់ចែងជាក្រោយបន្ទាប់ ពីកម្មករទាំងនោះចូលធ្វើការដូចដើមវិញ។ ការប៉ុន្តែការចរចារដែ
លបានសន្យាថា បិទឈ្មោះតាំងពីថ្ងៃម្សិលមកនោះ រហូតមកទល់ពេលនេះនៅពុំទាន់បានបិទជូនដល់កម្មករនៅឡើយ
ដែលបណ្តាលឱ្យកម្មករទាំងនោះ នៅតែបន្តធ្វើកូដកម្មទាមទារនៅលក្ខខណ្ឌការងារពីក្រុមហ៊ុនរោងចក្រ
»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com