វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ប្រ​ឡា​យ​ទឹ​ក​មួ​យ​នៅ​ស្រុ​ក​ស្រី​ស្នំ
ជំ​ទុ​ប​ឃុំ​ថា​ប្រ​ឡា​យ​ទឹ​ក​មួ​យ​នៅ​ស្រុ​ក​ស្រី​ស្នំ​ដែ​ល​ជា​ជំ​នួ​យ​រ​ប​ស់​រដ្ឋា​ភិ​បា​លចិ​ន​ជី​ក​ខុ​ស​បច្ចេ​ក​ទេ​ស​​
បង្ហោះ​នៅ​វេលាមោ៉ង 5:17 am ថ្ងៃ Saturday 18th October 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

      ជំទប់ឃុំម្នាក់នៅស្រុកស្រីស្នំ ខេត្តសៀមរាប បានអះអាងថាប្រឡាយទឹកមួយដែលជាជំនួយរបស់រដ្ឋា ភិបាលប្រទេស
ចិន ជីកខុសបច្ចេកទេស នៅផ្នែកខាងលើប្រឡាយ  ត្រូវបានលិចទឹក និងធ្វើឱ្យស្រូវ ស្រែរបស់ប្រជាពលរដ្ឋរលួយខូចអស់
ជាច្រើនហិតា។

     ចំណែកឯផ្នែកខាងក្រោមប្រឡាយមានភាពរីងស្ងួតបានធ្វើឱ្យស្រូវស្រែរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះមានការ
ព្រួយបារម្ភពីបញ្ហាខាងលើនេះ ជំទប់ឃុំរូបនេះបានបន្ថែមទៀតថាដោសារតែដៃប្រឡាយមិនមានសម្រាប់ការបង្ហូរទឹកចេញ
ពីប្រ ឡាយមេផងនោះ ក៏មានប្រជាពលរដ្ឋជាច្រើនភូមិ បាននាំគ្នាតវ៉ាពីករណីខាងលើនេះដើម្បីឱ្យអាជ្ញាធរ ពាក់ព័ន្ធជួយធ្វើ
អន្តរាគមន៍ជូនដល់ពួកគាត់ ក្នុងចំណាត់ការទប់ស្កាត់ជៀសវាងការលិចស្រូវស្រែជាបន្តទៀត។

      
       ជំទប់ឃុំរូបនេះបាននិយាយបញ្ជាក់បន្ថែមទៀតថា សម្រាប់តំណាងឱ្យឃុំជ្រោយ ស្រុកស្រីស្នំ ខេត្តសៀមរាប សំណង
មួយចំនួនត្រូវបានសងដល់ប្រជាពលរដ្ឋរងគ្រោះខ្លះហើយ លោកជំទប់ឃុំរូបនេះ បានលើកឡើងទៀតថា លោកសូមផ្តាំផ្ញើ
ទៅរដ្ឋាភិបាលឱ្យជួយធ្វើការស្រាវជ្រាវនៅខាងឃុំព្រែកទាន ព្រោះមានប្រជាពលរដ្ឋជាច្រើនបានឡើងតវ៉ាកាលពីប៉ុន្មានថ្ងៃ
មុនដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែអាជ្ញាបានឆ្លើយដោះសារថាឱ្យប្រជាពលរដ្ឋរងចាំថ្ងៃនេះម្តងថ្ងៃនោះម្តងចេះតែធ្វើការ
ពន្យាពេលយូរទៅៗ ប្រជាពលរដ្ឋដែលមិនទាន់បានទទួលសំណងពីអាជ្ញាធរពាក់ព័ន្ធ   នោះមានចំនួនប្រមាណជា ៣០គ្រួ
សារ «សំឡេងជំទប់ឃុំ»

   
    ជាមួយគ្នានោះ ក៏មានតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលខេត្តសៀមរាបលោក អ៊ុំ សំអាន បានចុះ
ទៅត្រួតពិនិត្យលើករណីការជីកប្រឡាយខុសបច្ចេកទេសនេះ លោកថាពិតជាបាន ធ្វើឱ្យទឹកលិចស្រូវស្រែរបស់ប្រជាពល
រដ្ឋពិតប្រាកដមែន ហើយក្នុងនាមលោកជាអ្នកតំណាងរាស្ត្រ ប្រចាំមណ្ឌលសៀមរាប  ស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ក៏ដូចជាក្រសួងអាជ្ញាធរពាក់ព័ន្ធ ជួយធ្វើអន្តរាគមន៍ពីករណីខាងលើនេះផង ពីព្រោះប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រុកនោះ
កំពុងតែមានការ ព្រួយបារម្ភខ្លាចខូចស្រូវរបស់គាត់កាន់តែកើនឡើងទៅៗដោយសារតែការជីកប្រឡាយខុសបច្ចេក ទេស
នេះ ជាជំនួយរបស់់រដ្ឋាភិបាលនៃប្រទេសចិន«សំឡេងតំណាងរាស្ត្រ»

    
     អ្នកភូមិបានលើកឡើងជាចម្ងល់ព្រមៗគ្នាថា ការជីកប្រឡាយខុសបច្ចេកទេសនេះ ប្រហែលជាអាច មានអំពើពុករលួយ
ណាមួយកើតឡើងពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងរឿងនេះជាក់ជាមិនខានពីព្រោះការជីកពុំសូវមានការយកចិត្តទុកដាក់
ត្រឹមត្រូវ ហើយអ្នកដែលទទួលរងផលប៉ះពាល់គឹជាប្រជាពលរដ្ឋរស់នឹងប្រកបមុខរបរធ្វើស្រែចំការនៅក្នុងភូមិ ឃុំ ស្រុកខាង
លើនេះ៕

 

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com