វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ជ​នជា​​តិ​យួ​ន​ប​ន្ត​កា​រ​រ​ស់​នៅ​លើ ភ្នំ​បូ​ក​គោ រូបភាពដោយៈ ម៉ាលី ម៉ាលី
​ជ​នជា​​តិ​យួ​ន​ប​ន្ត​កា​រ​រ​ស់​នៅ​លើ ​ភ្នំ​បូ​ក​គោ ​ត្រ​ង់​ចំ​ណុ​ច​វា​ល​ស្រែ​១​០​០​និ​ង​វា​ល​ស្រែ​៥​០​០​មា​ន​ចំ​នួ​ន​កា​ន់​តែ​ច្រើ​ន​ក្រោ​ម​ហេ​តុ​ផ​ល​ជំ​នឿ​និ​ង​សា​ស​នា​​
បង្ហោះ​នៅ​វេលាមោ៉ង 10:00 pm ថ្ងៃ Saturday 18th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ជនជាតិយួនដែលបានមករស់នៅលើទឹកដីវាលស្រែ១០០នោះ បច្ចុប្បន្ននេះការមករស់នៅលើដីវាលស្រែ ១០០ក្រោមលេ
សថាដើម្បីមកធ្វើការបន់ស្រន់និងឧទ្ទិសកុសលជូនដល់បុព្វការីជនរបស់ជនជាតិយួនកាន់តែមានចំនួនច្រើនគួរឱ្យព្រះសង្ឃ
ខ្មែរនិងប្រជាពលរដ្ឋខ្មែរមានការកត់សម្គាល់យ៉ាងខ្លាំងទៅលើបញ្ហានេះ ប៉ុន្តែការមករស់នៅរបស់ជនជាតិយួននៅលើដីវាល
ស្រែ១០០ក្រោមលេសថា ដើម្បីធ្វើការបន់ស្រន់តាមបែបប្រពៃណីគេនោះគឺពុំទាន់ឃើញមានការអន្តរាគមន៍ទៅតាមច្បាប់ប្រ
ទេសនៅឡើយទេ។

ជនជាតិយួនដែលបានមកបោះជុំរុំនៅលើចំណុចវាលស្រែ១០០និងវាលស្រែ៥០០នេះតាំងពីចុងខែសីហា ឆ្នាំ២០១៣ មក
ម្លេះ ក្រោមហេតុផលដើម្បីមកគោរពដល់ព្រះរបស់ពួកគេនិងដើម្បីធ្វើបុណ្យឧទ្ទិសកុសលថ្វាយដល់ព្រះរបស់ពួកគេតាមបែ
បជំនឿនៃសាសនារបស់ពួកគេ ការមករស់នៅដំបូងរបស់ជនជាតិយួននៅលើភ្នំបូកគោដើម្បីធ្វើសមាធិរំងាប់ចិត្តនោះគឺមាន
មួយចំនួនតិចតួចតែប៉ុណ្ណោះ  មកទល់ថ្ងៃទី១៨ ខែ តុលា  ឆ្នាំ២០១៤នេះបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបា
នចុះទៅមើលសកម្មភាពផ្ទាល់នៅលើទិទ្ឋភាពភ្នំបូកគោអំពីបញ្ហានៃការមករស់នៅរបស់ជនជាតិយួនលំហូរជនអន្តប្រវេសន៍
ខុសច្បាប់ចូលមកប្រទេសកម្ពុជាលើភ្នំបូកគោ និងវាលស្រែ១០០ ក្រោមលេសថា ដើម្បីធ្វើបុណ្យឧទ្ទិសថ្វាយដល់ព្រះនិងបុ
ព្វការីជនរបស់ពួកគេ។

ម្សិលមិញនេះបើតាមការឃ្លាំមើលរបស់បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធមសង្គមឃើញមានថា នៅក្នុងរយៈពេលតែ១
ម៉ោងតែប៉ុណ្ណោះគឺមានពលរដ្ឋយួនចូលទៅធ្វើការបន់ស្រន់និងអ្នកដែលបោះជុំរំនៅទីនោះ មានចំនួនរហូតដលទៅ ២ ឡាន
ក្រុងទៅ ៣ឡានក្រុងឯណោះ ក៏ប៉ុន្តែតំបន់មួយនេះពុំសូវជាមានជនជាតិខ្មែរអញ្ចើញទៅទស្សនាប៉ុន្មាននោះទេ គឺសម្បូរតែជ
នជាតិយួនតែប៉ុណ្ណោះចំណុចទាំងនេះ គឺជាចំណុចមួយដែលព្រះសង្ឃខ្មែរនិងពលរដ្ឋខ្មែរត្រូវតែមានការគិតពិចារណានិងយ
កចិត្តទុកដាក់តាមដានអំពីបញ្ហានេះ។

បញ្ហានៃការមករស់នៅលើដែនដីរបស់ប្រទេសកម្ពុជាពីសំណាកពលរដ្ឋនៃប្រទេសជិតខាងដោយគ្មានបែបបទតាមនីតិវិធីច្បា
ប់គឺជារឿងមួយដែលប្រទេសនោះអាចចាត់ទុកបានថា គឺជាការរស់នៅមួយដែលរំលោភទៅហ្នឹងច្បាប់ប្រទេសឬមួយច្បាប់ប្រ
ទេសអាចចាត់ទុកបានថាជនឆ្លងដែនខុសច្បាប់ជាជនអន្តោប្រវេសន៍ ដូច្នេះអាជ្ញាធរនៃអ្នកកាន់កាប់ច្បាប់ផ្ទៃប្រទេសអាចចាត់
វិធានការទៅតាមច្បាប់បាន ក៏ប៉ុន្តែចំពោះរឿងរ៉ាវនៃការមករស់នៅលើទឹកដីប្រទេសខ្មែរនិងអាចធ្វើអ្វីៗបានតាមចិត្តលើទឹកដី
របស់ប្រទេសខ្មែរពីជនជាតិយួននេះ   ពុំមានអាជ្ញាធរឬមន្រ្តីក្រសួងនិងស្ថាប័នណាមួយធ្វើអន្តរាគមន៍ដើម្បីចាត់ការទៅតាមនី
តិវិធីច្បាប់ផ្ទៃប្រទេសនោះទេ។

ក៏ប៉ុន្តែការបានមករស់នៅលើទឹកដីរបស់ខ្មែរនៅលើភ្នំបូកគោនៃចំណុចវាលស្រែ១០០និងវាលស្រែ៥០០ នេះមានមតិជាច្រើ
ននៅក្នុងតំបន់នោះបានអះអាងថា មានការជាប់ពាក់ព័ន្ឋទៅហ្នឹង លោក សុខគង់ ដែលជាប្រធាននៃក្រុមហ៊ុនមួយនេះ ដែល
រដ្ឋាភិបាលកម្ពុជាបានផ្តល់ឱ្យសម្បទានរយៈពេល ៩៩ឆ្នាំ ដោយបានបញ្ជាក់ថា ជន ជាតិយួនដែលអាចធ្វើអ្វីៗបាននៅលើភ្នំ
បូកគោនេះបានតាមចិត្ត គឺព្រោះតែមានលោក សុខគង់ នៅពីក្រោយ។

ចំពោះបញ្ហានៃការរស់នៅលើវាលស្រែ៥០០នោះវិញក៏ដូចជាវាលស្រែ១០០នោះដែរ វិទ្យុអាស៊ីសេរីក៏ធ្លាប់បានចុះផ្សាយកា
លពីយប់ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០០១៣ ដែរថា សម្រាប់ច្រកចេញចូលទៅកាន់វាលស្រែ៥០០ ត្រូវបានគេរឹតបន្តឹងផ្នែក
សន្តិសុខតឹងរ៉ឹង និងដាក់របាំងការពារ មិនអនុញ្ញាតឲ្យពលរដ្ឋឆ្លងកាត់ដោយសេរីឡើយ។ ក៏ប៉ុន្តែមកទាល់ថ្ងៃទី ១៨ ខែ តុលា
ឆ្នាំ ២០១៤ម្សិលមិញនេះបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានចុះទៅមើលនៅទិដ្ឋភាពនៅទីនោះផ្ទាល់សាជា
ថ្មីម្តងទៀតគឺពុំឃើញមានការរិតត្បិតយ៉ាងនេះទៀតទេ ប៉ុន្តែ ពលរដ្ឋខ្មែរណាម្នាក់ដែលពួកគាត់មានបំណងចង់ចូលទស្សនា
នៅទិដ្ឋភាពនៃភ្នំបូកគោឬត្រង់ចំណុចនៃវាលស្រែមួយ១០០និង ៥០០នោះ ពួកគាត់ទាំងនោះត្រូវបង់ប្រាក់ជូនដល់លោក សុ
ខ គង់ចំនួន ២ដូល្លាក្នុងម្នាក់ និងមានរយៈពេល១ថ្ងៃ ។

វិទ្យុអាស៊ីសេរីក៏ធ្លាប់បានផ្សាយជាភាសារខ្មែរផងដែរកាលពីយប់ថ្ងៃទី៣០ ខែសីហាថា  កាលពីថ្ងៃទី២៧ សីហា កន្លងទៅអា
ជ្ញាធរខេត្តកំពត បានបង្កើតគណៈកម្មការចម្រុះបន្ទាន់មួយ ដែលមានសមភាពចូលរួមមកពី ៤ស្ថាប័នខុសៗគ្នា មានមន្ទីរវប្ប
ធម៌ជាដើម ស៊ើបអង្កេតអំពីភាពចម្រូងចម្រាសនេះ។ ការរុករកទីតាំងរបស់ស្ថាប័នរដ្ឋទាំង ៤ បានអះអាងថា ពុំមានជនជាតិ
វៀតណាម ធ្វើអាស្រម ឬទីតាំងសំចតនោះទេ។ ក៏ប៉ុន្តែការអះអាងរបស់អ្នក ទាំងនោះ មកទល់ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៤
ម្សិលមិញនេះ បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ពិតជាបានឃើញនៅការបោះជុំរំរបស់ជនជាតិយួនទាំងនោះ
នៅត្រង់ចំណុចនេះ វាលស្រែ ១០០ នេះពិតមែន។

គួរបញ្ជាក់ថា តំបន់ភ្នំបូកគោគឺជាតំបន់មួយដែលមានសក្កានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង មានប្រជាពលរដ្ឋជាច្រើនដែលបានទៅ
ទស្សនានៅទីនោះ   ចំពោះប្រាក់ចំណូលនោះក្នុងមួយឆ្នាំៗមានប្រាក់ចំណូលរាប់លានដូល្លាចូលទៅក្នុងក្រុមហ៊ុនយួនរបស់
លោក សុខគង់ ដែលរាជរដ្ឋាភិបាលាបានសម្បទានឱ្យរយៈពេល៩៩ឆ្នាំក៏ប៉ុន្តែរាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ចំពោះ
តំបន់មួយនេះនោះទេ បែរជាយកទៅឱ្យក្រុមហ៊ុនឯកជន(យួន)ធ្វើសម្បទានបានផលប្រយោជន៍ទៅប្រទេសគេនិងពលរដ្ឋនៃ
ប្រទេសគេទៅវិញ។

គួរបញ្ជាក់បន្ថែមទៅលើវាលស្រែ  ៥០០ថា ដើម្បីបានទៅដល់វាលស្រែ៥០០ គេត្រូវចំណាយពេលយ៉ាងតិច ២ម៉ោង។ ទីតាំ
ងនោះ ស្ថិតនៅភាគខាងលិចវត្តសំពៅប្រាំ និងសណ្ឋាគារឋានសួគ៌បូកគោ  របស់លោកឧកញ៉ា សុខ គង់ ដែលមានចម្ងាយ
ជាង ១០គីឡូម៉ែត្រ បើទោះជាបែបណា គេហាក់មិនជឿសោះឡើយថា ចំណុចវាលស្រែ៥០០ នេះ អាចមានមនុស្សទៅដល់
ព្រោះជាទីតាំងមួយស្ថិតនៅជ្រៅឆ្ងាយពីទីប្រជុំជន និងមានស្ថានភាពផ្លូវបត់បែនជ្រលងភ្នំ និងអូរ។

ចំណែកទីតាំង វាលស្រែ១០០វិញយើងអាចធ្វើដំណើររយៈពេលប៉ុន្មានជា៤០នាទីពីចំណុចទីតាំងលក់សំបុត្រភ្នំបូកគោឆ្ពោះ
ទៅកាន់តំន់មួយនោះនិងត្រូវបង់ប្រាក់ចំនួន ២ ដូល្លាក្នុងមួយនាក់រយៈពេល ១ ថ្ងៃ។

គួររំលឹកថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនសូវ បានយកចិត្តទុក
ដាក់  និងចាត់វិធានការចំពោះការមករស់នៅរបស់ជនអន្តោប្រវេសន៍យួនមកលើផ្ទៃប្រទេសបានប៉ុន្មាននោះទេ សំខាន់ឱ្យតែ
មានប្រាក់ដូល្លាហូរចូលហ៉ោប៉ាវរបស់គេនិងមន្រ្តីបក្សពួករបស់គេតែប៉ុណ្ណោះជាក់ស្តែងដូចជាការមករស់នៅរបស់ជនអន្តោប្រ
វេសយួនមករស់នៅលើភ្នំបូកគោត្រង់ចំណុចវាលស្រែ១០០ និងវាលស្រែ ៥០០ កាន់តែមានចំនួនច្រើនទៅៗ នោះគឺពុំមាន
ក្រសួងឬស្ថាប័នណាមួយចាត់ការតាមនីតិវិធីច្បាប់ប្រទេសនៅឡើយទេ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com