វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ស​ហ​គ​ម​ន៍​រ​ង​គ្រោះ​ដី​ធ្លី​ខេ​ត្ត​ព្រះ​វិ​ហា​រ​ដ​ង្ហែ​ញ​ត្តិ រូបភាពដោយៈ ហេង ស្រស់
​ស​ហ​គ​ម​ន៍​រ​ង​គ្រោះ​ដី​ធ្លី​ខេ​ត្ត​ព្រះ​វិ​ហា​រ​ដ​ង្ហែ​ញ​ត្តិ​ដា​ក់​​៤​​ស្ថា​ប័​ន​ឱ្យ​ជួ​យ​អ​ន្ត​រា​គ​ម​ន៍​រឿ​ង​ជ​ម្លោះ​ដី​ធ្លី​​
បង្ហោះ​នៅ​វេលាមោ៉ង 2:03 am ថ្ងៃ Monday 20th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

សហគមន៍រងគ្រោះដីធ្លីមកពី ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារខេត្តព្រះវិហារប្រមាណជា៣៣១គ្រូសារសហ
ការគ្នាជាមួយនិងពលរដ្ឋរងគ្រោះដីធ្លីដូចគ្នា មក ពី ឃុំ កន្ទួត ស្រុក ជាំក្សាន ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២០ខែតុលានេះបា
នដង្ហែញត្តិដាក់ចំនួន ៤ ស្ថាប័នរួមមានដូចជា ស្ថានទូតរូស្ស៊ី ស្ថានទូតចិន ស្ថានទូតអូស្ត្រាលី និងផ្ទះរបស់លោកនាយករដ្ឋ
មន្រ្តីហ៊ុនសែន ក្នុងគោលបំណងដើម្បីឱ្យជួយអន្តរាគមន៍ចំពោះបញ្ហាដីធ្លីរបស់ពួកគាត់ដែលត្រូវបានអភិបាលខេត្តព្រះវិហា
រមានគម្រោងដើម្បីនិងពង្រីកនៅព្រលានយន្តហោះ ក៏ប៉ុន្តែការពង្រីកនៅព្រលាន្តយន្តហោះនេះ គឺមានផលបះពាល់ដល់ដី
ស្រែចម្ការនិងផ្ទះ  សម្បែងរបស់ប្រជាពលរដ្ឋពួកគាត់ទាំងអស់គ្នា   អភិបាលខេត្តក៏បានជម្លៀសប្រជាពលរដ្ឋទាំងអស់នេះ
អោយ ទៅរស់នៅលើដីថ្មីមួយកន្លែងទៀតដែលមានទីតាំង ឆ្ងាយពីកន្លែងរស់នៅបច្ចុប្បន្ន ហើយតំបន់ដែលរស់នៅថ្មីនោះ
គឺជាតំបន់ដែលលិចទឹកទើបបណ្តាលឱ្យពលរដ្ឋទាំងនេះពួកគាត់ទាំងអស់គ្នាមិនអាចទទួលយកបានតាមការដាក់កំណត់រ
បស់លោកអភិបាលខេត្តព្រះវិហារហើយក៏សម្រេចចិត្តឡើងមកតវ៉ាជាមួយនិងស្ថាប័នពាក់ព័ន្ឋទាំងនេះឱ្យជួយអន្តរាគមន៍
ទៅលើដីធ្លីនិងផ្ទះសម្បែងរបស់ពួកគាត់ដែលត្រូវបាត់បង់។

ចំណែកប្រជាពលរដ្ឋមកពី ឃុំកន្ទួត  ស្រុកជាំក្សាននោះ ការដង្ហែញត្តិដើម្បីដាក់ទៅស្ថាទូតទាំងនេះដើម្បីឱ្យជួយអន្តរាគម
ន៍នោះ ក៏មានពលរដ្ឋដែលរងគ្រោះដីធ្លី ប្រមានជា ២៥៣ គ្រួសារនិងមានទំហំដីប្រមាណជា ៥៧៥ ហិកតា មកពីឃុំ កន្ទួត
ស្រុកជាំក្សាន ខេត្តព្រះវិហារ ដូចគ្នាបានដង្ហែញត្តិជាមួយគ្នានោះដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ននាៗ ទៅ
លើពួកគាត់ ពលរដ្ឋ ស្រុកជាំក្សានទាំងនេះ ត្រូវបានអាជ្ញាធរខេត្តគឺលោក អ៊ុំ ម៉ារ៉ា បានដឹកនាំកងកម្លាំងប្រដាប់អាវុធប្រមា
ណជា៤០០នាក់ ប្រដាប់ដោយអាវុធ បានដុតបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងបានបំផ្លិចបំផ្លាញទ្រព្សសម្ប
ត្តិសាធារណៈរបស់រដ្ឋទៀតផងដូចជា មន្ទីរពេទ្យ សាលារៀន និងវត្តអារាម ដែលជាទីកន្លែងគោរពបូជារបស់ពុទ្ឋសាសនិ
កខ្មែរ ។

តាមសម្តីរបស់ លោក  ផាត់ ធឿន  ជាតំណាងប្រជាពលរដ្ឋរងគ្រោះម្នាក់មកពីស្រុកជាំក្សានខេត្តព្រះវិហារបានឱ្យដឹងថា
ការដង្ហែញត្តិដាក់ ៤ ស្ថាប័នក្នុងថ្ងៃនេះគឺដើម្បីឱ្យស្ថានទូតទាំង៣ស្ថានទូតជួយដាក់សម្ពាធទៅដល់រាជរដ្ឋាភិបាលកម្ពុជា
ដែលមានសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនជាប្រមុខដឹកនាំ ឱ្យជួយធ្វើអន្តរាគមន៍ដោះស្រាយនៅបញ្ហាដីធ្លីនិងផ្ទះសម្បែង
របស់ពួកគាត់ដែលត្រូវបានអាជ្ញាធរខេត្តលោក អ៊ុំ ម៉ារ៉ា ដែលដឹកនាំកងកម្លាំងប្រដាប់អាវុធទៅបំផ្លិចបំផ្លាញផ្ទះសម្បែងរប
ស់ប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិសាធារណៈដូចជាវត្តអារាមនិងសាលារៀនជាដើម។ សូមឱ្យសម្តេចនាយករដ្ឋមន្រ្តីជួយ
ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ លោក ផាត់ធឿនបន្តថា ជាដំបូងឡើយអាជ្ញាធរខេត្តមួយរូបនេះបានមកធ្វើការស្នើសុំ
ដីធ្លីរបស់ប្រជាពលរដ្ឋដោយឱ្យប្រជាពលរដ្ឋទាំងនោះផ្លាស់ប្តូទីលំនៅទៅរស់នៅកន្លែងឆ្ងាយពីទីលំនៅបច្ចុប្បន្ន តែប្រជា
ពលរដ្ឋពួកគាត់មិនបានព្រមនោះទេ ព្រោះថាបើផ្លាស់ប្តូទីលំនៅទៅនោះ ពួកគាត់ទាំងអស់គ្នាត្រូវបាត់បង់អ្វីៗស្ទើរសព្វ
បែបយ៉ាង។

លោក ផាត់ ធឿន បានលើកឡើងថា ទីលំនៅដែលគេមានគម្រោងដើម្បីនិងដាក់ពួកគាត់នោះគឺជាកន្លែងព្រៃដាច់ស្រយ៉ា
លហើយហើយឆ្ងាយខ្លាំងណាស់ តើឱ្យពួកយើង ទៅនៅកន្លែងបែបនេះធ្វើម្តេចនិងកើតទៅនោះ? ទើបប្រជាពលរដ្ឋទាំង
នេះពួកគាត់មិនបានព្រមធ្វើតាមការស្នើសុំរបស់លោក អ៊ុំម៉ារ៉ានេះនោះទេ ក្រោយមកទៀតលោកអ៊ុំម៉ារ៉ាក៏បានដឹកនាំកម្លាំ
ងប្រដាប់អាវុធជាច្រើនប្រមាណជា ៤០០នាក់មកដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនិងបានបង្ខំប្រជាពលរដ្ឋនៅ
ក្នុងតំបន់នោះអោយផ្តិតមេដៃដើម្បីប្រគល់ដីរបស់ប្រជាពលរដ្ឋទៅឱ្យពួកគេទាំងគ្មានលក្ខណទាំងបង្ខំដើម្បីបានផល់ប្រ
យោជន៍ផ្ទាល់ខ្លួននៃលោកអភិបាលខេត្ត លោក ធឿនបានបញ្ជាក់ថា«បើអាជ្ញាធរខេត្តចង់ឱ្យពួកគាត់ទៅនៅក្នុងព្រៃបែប
នេះនោះ ទោះជាយ៉ាងណាក៏ពួកយើងមិនព្រមទៅនោះដែរ គឺពួកគាត់មិនព្រមទៅជាដាច់ខាត ហើយមកតវ៉ាក្នុងថ្ងៃនេះ និងឡើងមកតវ៉ានៅរាជធានភ្នំពេញនេះទាល់តែមានដំណោះស្រាយពីរាជរដ្ឋាភិបាលទើបព្រមត្រឡប់ទៅស្រុកកំណើត
វិញ បើឱ្យទៅនៅក្នុងព្រៃដូចដែលអាជ្ញាធរខេត្តលោក អ៊ុំម៉ារ៉ា អោយទៅរស់នៅក្នុងព្រៃនោះគឺមិនទៅជាដាច់ខាត»។

ទន្ទឹមនិងនោះលោក ផាត់ ភឿន បានបញ្ជាក់ក្រោយការចូលដាក់ញត្តិនៅស្ថានទូតចិនថា លោកបានដាក់ញត្តិរួចហើយ
ទៅក្នុងស្ថានទូតចិនដើម្បីឱ្យជួយដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញឱ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់
ប្រជាពលរដ្ឋពួកគាត់។ លោកបានអះអាងថា មូលហេតុដែលលោកហ៊ានឡើងមកតវ៉ានិងដាក់ញត្តិនៅតាមបណ្តាស្ថាន
ទូតបែបនេះ គឺព្រោះតែភូមិរបស់លោក មានព្រះរាជក្រឹត្ស មានអនុក្រឹត្ស និងមាន សចណត្រឹមត្រូវច្បាស់លាស់។

ក្រោយពេលបានដាក់ញត្តិទៅស្ថានទូតចិនរួចហើយមកនោះ លោក ផាត់ ធឿនបានប្រាប់ឱ្យដឹងថា តំណាងស្ថានទូត
ចិនគាត់បានប្រាប់ថាគេនិងជួយរកដំណោះស្រាយជូនទៅដល់ប្រជាពលរដ្ឋទាំងនោះក៏ប៉ុន្តែមុននិងធ្វើបែបនេះ គឺគេត្រូវ
ការពិនិត្យឯកសាររបស់ប្រជាពលរដ្ឋទាំងនោះ ហើយនិងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាជួយដោះស្រាយបញ្ហាដីធ្លីនេះជូនដ
ល់ប្រជាពលរដ្ឋឱ្យបានឆាប់ជាទីបំផុត។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com