វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សកម្មភាពក្រុមសន្តិសុខចុះបង្ក្រាបប្រជាពលរដ្ឋ រូបភាពដោយៈ ហេង ស្រស់
​យ៉ា​ង​ហោ​ច​​ណា​​ស់​អ្ន​ក​ត​វ៉ា​ជ​ម្លោះ​ដី​ធ្លី​១​៩​អ​ង្គ​​នា​ក់​រ​ង​រ​បួ​ស​ខ​ណៈ​ប៉ះ​ទ​ង្គិ​ច​គ្នា​មួ​យ​ប្រា​វ​រ​វា​ង​ក​ម្លាំ​ង​ចំ​រុះ​រដ្ឋា​ភិ​បា​ល​និ​ង​ប្រ​ជា​ពល​រ​ដ្ឋ​រ​ង​គ្រោះ​ដី​ធ្លី​ក្បែ​រ​សួ​ន​ច្បា​ស​ម្តេ​ច​តេ​ជោ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:05 am ថ្ងៃ Monday 20th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ប្រជាពលរដ្ឋយ៉ាងហោចណាស់១៩អង្គនាក់ត្រូវបានរងរបួសធ្ងន់និងស្រាលអំឡុងពេលបះទង្គិចគ្នាមួយប្រាវរវា ងកងកម្លាំ
ងប្រដាប់អាវុធចំរុះរបស់រដ្ឋាភិបាលប្រមាណជា ៥០០នាក់និងប្រជាពលរដ្ឋរងគ្រោះដីធ្លីដែលមានបំណងដង្ហែញត្តិដាក់ផ្ទះ
របស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនប្រមាណជា ៣០០នាក់។ ហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃ ច័ន្ទទី២០ខែតុលា
ត្រង់ចំណុច ផ្លូវក្បែផ្ទះរបស់លោកហ៊ុនសែនជាប់ និងសួនច្បាសម្តេចតេជោ អំឡុងពេលដែលប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំ
ងនោះសម្រុកចូលទៅដាក់ញត្តិនៅផ្ទះរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនដើម្បីសុំកិច្ចអន្តរាគមន៍ទៅលើដីធ្លីរបស់ពួកគា
ត់ដែលមានជម្លោះដ៏យូរាំរៃទៅហើយជាមួយនិងមន្រ្តីមានអំណាចនៅក្នុងខេត្តព្រះវិហារ។

ពលរដ្ឋរងគ្រោះដីធ្លីទាំងនេះអញ្ជើញមកពី ស្រុកចំនួនពីរនៃខេត្តព្រះវិហារ មានឃុំ កន្ទួត ស្រុកជាំក្សាន ខេត្តព្រះវិហារ
និងពលរដ្ឋមកពីភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ពួកគាត់ទាំងអស់ គ្នាមានជម្លោះជាមួយ
និងអាជ្ញាធរខេត្ត ដោយបានបំផ្លិចបំផ្លាញទ្រព្សសម្បត្តិរបស់ប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិសា ធារណៈរបស់រដ្ឋមិនត្រឹម
តែប៉ុណ្ណោះបានចាប់ព្រះសង្ឃផ្សឹកទាំងស្បង់ចីពរនិងបានចាប់អាចារ្យវត្តដាក់ពន្ឋនាគារ ដោយបានចោទលោកតាអា
ចារ្យថា ក្បត់ជាតិលួចមានទំនាក់ទំនងទាក់ទងជាមួយនិងជនជាតិថៃ។

ទោះបីជាមានសម្លេងនៃសម្រែករបស់ប្រជាពលរដ្ឋខ្មែររងទុកយ៉ាងណាក៏ដោយ ក៏លោកនាយករដ្ឋមន្រ្តីមិនបានគិតអំពី
បញ្ហានេះប៉ុន្មាននោះទេ ចំណែកប្រជាពលរដ្ឋដែលសម្រុកចូលទៅដាក់ញត្តិដល់ផ្ទះរបស់លោកហ៊ុនសែនោះគឺព្រោះតែ
ពួកគាត់ទាំងអស់គ្នាខ្លាចសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនមិនបានដឹងអំពីសុខទុករបស់ប្រជាព លរដ្ឋ ប្រសិនណាបើពួក
គាត់ទាំងអស់គ្នាប្រគល់ញត្តិរបស់ពួកគាត់ដែលមានបំណងយកទៅដាក់នៅផ្ទះសម្តេច តេជោទៅឱ្យមន្រ្តីក្រោមឱវាទរប
ស់នាយករដ្ឋមន្រ្តីហ៊ុនសែននោះ ខ្លាចមន្ត្រីទាំងនោះមិនយកទៅជូនដល់ដៃសម្តេ ចហើយត្រូវសម្តេចមានអនុសាសន៍តា
មទូរទស្សន៍ម្តងទៀតថា សម្តេចមិនបានដឹងអំពីរឿងរ៉ាវរបស់ប្រជាពលរដ្ឋ និងសុខទុករបស់ប្រជាពលរដ្ឋខ្មែរ ទើបបាន
ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ ពួកគាត់ទាំងអស់គ្នាសម្រុកចូលទៅក្បែផ្ទះរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ហើ
យក៏មានការផ្ទះអំពើហិង្សាមួយប្រាវរវាងកងកម្លាំងចំរុះរដ្ឋាភិបាលនិងប្រជាពលរដ្ឋរងគ្រោះដីធ្លីដែលបណ្តាលឱ្យមនុស្ស
យ៉ាងហោចណាស់ជាង១៩អង្គនាក់ត្រូវបានរងរបួសនៅក្នុងហេតុការណ៍នោះ។

ទោះជាយ៉ាងណាក្នុងការទាមទាររបស់ប្រជាពលរដ្ឋរងគ្រោះទាំងនេះ យើងសង្កេតឃើញមានតំណាងរាស្រ្តទាំងពីរគណ
បក្សអញ្ជើញមកជួបនៅខាងក្រៅរដ្ឋសភាមិនបានសង្ងំនៅក្នុងម៉ាស៊ីត្រជាក់ចាំស្តាប់សម្លេងរបស់ប្រជាពលរដ្ឋស្រែកនោះ
ទេ ខណៈនោះដែរតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិគឺលោក ងឹម ញ៉េង ជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិសត្វ
និងជាសមាជិកគណៈកម្មការទី១ នៃរដ្ឋសភាទទួលពាក្យបណ្ដឹងសិទ្ឋិមនុស្ស និងអង្គេត បានធ្វើការសន្យាជាមួយនិងប្រ
ជាពលរដ្ឋរងគ្រោះទាំងនោះថា លោកនិងជួយធ្វើយ៉ាងណាកោះហៅភាគីទាំងអស់ទាំងជនរងគ្រោះនិង ភាគីដែលពលរ
ដ្ឋចោទថា រំលោភដីធ្លីទាំងនោះមកបំភ្លឺក្នុងរដ្ឋសភាដើម្បីសាកសួរនិងស្វែងរកដំណោះស្រាយក៏ប៉ុន្តែបន្ទាប់ពីការបកស្រា
យប្រាប់របស់តំណាងរាស្រគណបក្សប្រជាជននិងតំណាងរាស្រ្តរបស់គណប្រសង្គ្រោះជាតិរួចមក ហើយពុំមានប្រជាព
លរដ្ឋណាម្នាក់ព្រមស្តាប់តាមការបកស្រាយរបស់តណាងរាស្រ្តនោះ លោកងឹម ញ៉េង ជាតំណាងរាស្ត្ររបស់គណបក្ស
សង្គ្រោះជាតិ បានលើកឡើងថា« រូបគាត់ពិតជាយល់សម្រាប់បញ្ហាដីធ្លីនិង កំហឹងរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់
គ្នា ក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាហាក់បីដូចជាដាក់សម្ពាធខ្លាំងពេកនិងបង្ខំខ្លាំងពេកហើយមកលើតំណាងរាស្រ្តនិងតំណា
ងសភាឱ្យដោះស្រាយទៅតាមទឹកចិត្តរបស់បងប្អូនទាំងអស់គ្នា ដូច្នេះបងប្អូនទាំងអស់គ្នាគួរណាតែយោគយល់គ្នាទៅ
វិញទៅមក
» លោកបានបញ្ជាក់ប្រាប់ដល់ប្រជាពលរដ្ឋទាំងនោះថា ឥឡូវនេះលោកកំពុងតែរៀបចំធ្វើលិខិតអញ្ជើញ
ភាគីជម្លោះមកដោះស្រាយបញ្ហាដីធ្លីនេះហើយ អញ្ចឹងសូមឱ្យបងប្អូនទាំងអស់គ្នារងចាំដំណោះស្រាយនេះទាំងអស់គ្នា។

បន្ទាប់ពីការប្រតាយប្រតប់និងផ្ទះអំពើហិង្សាមួយប្រាវរវាងកម្លាំងចំរុះរបស់រដ្ឋាភិបាលនិងប្រជាពលរដ្ឋរង គ្រោះដីធ្លី
នោះមក ក៏ពុំមានឃើញមានមន្រ្តីណាម្នាក់ដែលជាតំណាងឱ្យផ្ទះរបស់លោកហ៊ុនសែនចេញមកទទួល ញត្តិរបស់ប្រ
ជាពលរដ្ឋនោះ អ្នកតវ៉ាជម្លោះដីធ្លីនៅម៉ោងប្រមាណជា ១ :០០ រសៀល បានបំបែកគ្នា។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com