វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សកម្មភាព​លោក​កឹម សុខា​ អនុប្រធាន​ទី១​រដ្ឋសភា​ចុះ​ជួប​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​
អនុប្រធាន​ទី១​រដ្ឋ​សភា​ថា បើ​មិន​ដូរ​ គ.ជ.ប ​ខ្ញុំ​នឹង​ចេញ​ពី​រដ្ឋស​ភា​វិញ​អត់​ទៅ​អង្គុយ​ក្នុង​កៅ​អី​នឹង​ទេ​​
បង្ហោះ​នៅ​វេលាមោ៉ង 8:36 am ថ្ងៃ Monday 20th October 2014អត្ថបទ​ដោយ: IMNSJ

        ថ្លែងទៅកាន់ប្រជាពលរដ្ឋសកម្មជនអ្នកគាំទ្ររាប់រយនាក់ ក្នុងពិធីសំណេះសំណាល ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ
ភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម អនុប្រធានទី១នៃរដ្ឋសភា និង ជាអនុប្រធានគណបក្សសង្គ្រោះ
ជាតិ លោក កឹម សុខា បានលើកឡើងអះអាយ៉ាងប្រាកដប្រជានៅចំ ពោះមុខមហាជនអ្នកគាំទ្រជាច្រើននាក់ នៅព្រឹក
ថ្ងៃច័ន្ទទី២០ ខែតុលា ឆ្នាំ២០១៤នេះថា ខ្ញុំនឹងដើរ ចេញពីរដ្ឋសភាវិញដោយមិនទៅ អង្គុយកៅអីក្នុង សភាជាដំណែង
អនុប្រធានទី១នៃរដ្ឋសភាបន្តទៀត នោះទេ ប្រសិនណាមិនមានការដូរគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតដូច
ដែល ប្រជាពលរដ្ឋបានទាមទារតវ៉ាចង់បានរយៈពេលកន្លងមកនោះ«បើគេមិនដូរខ្ញុំចេញវិញ អាហ្នឹងខ្ញុំជម្រាបជូនបង
ប្អូនឱ្យច្បាស់ និយាយឱ្យត្រង់ឱ្យហើយទៅ បើមិនដូរគ
...បានទេខ្ញុំនឹងចេញពីរដ្ឋសភាវិញ អតទៅអង្គុយក្នុងកៅអីនឹងទេ»

លោកកឹម សុខា បានលើកឡើងប្រាប់ដល់ប្រជាពលរដ្ឋអ្នកគាំទ្រលោកថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំខកចិត្ត
មានសេចក្តីសង្ឃឹមចុះ ពីព្រោះគណបក្សសង្គ្រោះជាតិ នៅតែរក្សាគោលជំហរគោរពឆន្ទៈប្រជាពលរដ្ឋដដែលមិនផ្លាស់
ប្តូរនៅឡើយ ហើយអ្វីដែលពលរដ្ឋ ចង់បាននោះគឺដូរ នៅតែដូរដដែល ដូរគោលនយោបាយដឹកនាំ និងដូរមនុស្សដឹកនាំ
បើដូរមនុស្សមិនទាន់បានយើងដូររបៀបដឹកនាំ ហើយទាំងអស់នេះត្រូវដូរច្បាប់ បន្ទាប់មកត្រូវចូលសភាសិន ពេលចូល
សភាហើយត្រូវតែកែចំណុចធំៗទាំងបីនោះសិនទើបបាន«រក្សាគោលជំហរគោរពឆន្ទៈប្រ ជារាស្ត្រ យើងដូរនៅតែដូរដ
ដែល ដូរមនុស្ស ដូរគោលនយោបាយដូររបៀបដឹកនាំ ដូរមនុស្សមិនទាន់ បាន ដូររៀបដឹកនាំ ហើយទាំងអស់ នេះត្រូវដូរ
ច្បាប់សិន
..ដូច្បាប់ត្រូវចូលសភាសិន ចូលសភាអត់ អង្គុយស្ងៀមទេ ត្រូវតែកើតបីនឹងសិន..»

       ជាមួយគ្នានោះលោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គោ្រះជាតិ បានលើក
ឡើង បញ្ឆិតបញ្ឆៀងទាក់ទងទៅនឹងការបង្កើតគណបក្សថ្មី ដែលការបង្កើតនេះមិនដឹងច្បាស់ថា ក្រុមណា ឬអ្នកណាមួយ
ជាអ្នក បង្កើតគណបក្សថ្មីដែលលោកតែអះអាងលើកឡើងប្រាប់ ដល់ប្រជាពលរដ្ឋគាំទ្រលោកនោះទេ ដោយលោក
កឹម សុខា គ្រាន់តែនិយាយប្រឡូយពាក្យថា ទោះ បីជាអ្នកណាចង់បង្កើតអីក៏បង្កើតទៅនេះជាសិទ្ធិរបស់បុគ្គលម្នាក់ៗទេ
លោកបានបន្ថែមទៀតថា កឹម សុខា បងប្អូនបានឃើញហើយ ដើរប៉ុន្មានឆ្នាំ ធ្លាប់បានធ្វើវេទិការបញ្ចេញមតិជាមួយ
ប្រជាពលរដ្ឋ ប៉ុណ្ណាមុននឹងឈានទៅដល់ការបង្កើតគណបក្សសិទ្ធិមនុស្ស បានប៉ុន្មានកៅអីក្នុងសភា គឺបានត្រឹម
តែបីកៅអីប៉ុណ្ណោះនៅក្នុងរដ្ឋសភា កាលពីអាណត្តិមុននេះ«អ្នកណាគេថាអីក៏ថាចុះ អ្នកណាគេចង់ បង្កើតបក្សប៉ុន្មានក៏
បង្កើតចុះ បងប្អូនឃើញហើយ កឹម សុខា ដើរប៉ុន្មានឆ្នាំវេទិការប៉ុណ្ណាជួបប្រជារា ស្ត្រប៉ុណ្ណាមុននឹងបង្កើតបក្សសិទ្ធិមនុស្ស
ហ្នឹង បានប៉ុន្មានកៅអី បានតែបីកៅអីទេ ហើយដើរសុះ ហើយ
...»


      យ៉ាងណាក៏ដោយការអះអាងរបស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភាថ្មី និងជាអនុប្រធាន គណបក្ស
សង្គ្រោះជាតិ ផងនោះ បានរៀបចំផែនការសកម្មភាពរបស់លោកក្នុងការចុះជួបសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋអ្នកគាំទ្រ
នៅតាមបណ្តាខេត្ត និងក្រុងមួយចំនួន ទៅតាមសកម្មភាពការងាររបស លោកតាមកាលវិភាគដែលបានកំណត់
និងបានបង្ហោះក្នុងទំព័របណ្តាញសង្គមហ្វេសបុកកាលពីប៉ុន្មា នថ្ងៃមុននេះ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤តទៅ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com