វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​ប​ណ្តា​ញព្រះ​ស​ង្ឃ​ឯ​ក​រា​ជ្យ​រៀ​ប​ចំ​ស​ន្និ​សី​ទ​កា​រ​សែ​ត​មួ​យ​ស្តី​អំ​ពី​អា​ជ្ញា​ធ​រ​រ​ដ្ឋា​ភិ​បា​ល​កំ​ពុ​ង​រំ​លោ​ភ​ម​ក​លើ​ស្ថា​ប័​ន​ព្រះ​ពុ​ទ្ឋ​សា​ស​នា​​
បង្ហោះ​នៅ​វេលាមោ៉ង 6:09 am ថ្ងៃ Tuesday 21st October 2014អត្ថបទ​ដោយ: ឡាត សាឡាង

បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនៅល្ងាចថ្ងៃទី២១ខែតុលាឆ្នាំ២០១៤នេះបានធ្វើសន្និសីទកាសែតមួយស្តីអំ
ពីបញ្ហានៃការរំលោភមកលើស្ថាប័នព្រះពុទ្ឋសាសនាពីសំណាក់មន្រ្តីនៃអាជ្ញាធររបស់រដ្ឋាភិបាល សន្និសីទការសែតនេះរៀប
ចំឡើងក្រោយពេលដែលប្រធានសាខាបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គ មប្រចាំខេត្តបាត់ដំបងមួយអង្គព្រះនា
ម ឃឹមសំអឿន ត្រូវបាន ព្រះតេជព្រះគុណ ភួង មុនី ជាលេខាព្រះមេគណខេត្តបាត់ដំបង និងព្រះគ្រូអនុគណប្រចាំស្រុកបា
ណន់ព្រះនាម ប៉ុន ញៀន  បានចេញសេចក្តីសម្រេចនិងវៃត្រាដក់ហូតតំណែងព្រះគ្រូចៅអធិការវត្តភ្នំខ្ពស់ព្រះនាម ឃឹមសំ
អឿនជាប្រធានសាខាបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង ហើយដាក់តែងតាំងព្រះសង្ឃមួ
យព្រះអង្គទៀតជាអ្នកដើរតាមមាគ៌ាគណបក្សប្រជាជនកម្ពុជា និងត្រូវជាអតីតសិស្សរបស់ព្រះគ្រូ ឃឹមសំអឿន ដាក់តែង
តាំងជំនួសព្រះគ្រូចៅអធិការវត្តព្រះនាម ឃឹម សំអឿន។

បញ្ហានៃការបណ្តេញព្រះគ្រូចៅអធិការវត្តភ្នំខ្ពស់ចេញនិងដកតំណែងព្រះអង្គចេញពីព្រះគ្រូចៅអធិការវត្តនោះគឺព្រោះតែ
ព្រះអង្គគឺជាព្រះសង្ឃមួយព្រះអង្គដែលសកម្មនៅក្នុងកិច្ចការសង្គម ម្យ៉ាងទៀតព្រះអង្គគឺជាព្រះសង្ឃមួយព្រះអង្គដែលមិ
នខ្លាចការគម្រាមគំហែងពីមន្រ្តីអាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជានោះទេ ព្រះអង្គតែងតែធ្វើសកម្ម ភាពណាដែលមានការគៀប
សង្កត់និងរំលោភទៅលើប្រជាពលរដ្ឋខ្មែរដ៏ស្លូតត្រង់ពីសំណាក់នៃអាជ្ញាធររដ្ឋាភិបាល។

ពាក់ព័ន្ឋនិងបញ្ហានៃការគម្រាមព្រះអង្គនៅក្នុងកិច្ចការសង្គមនោះ អជ្ញាធរទាំងនោះធ្លាប់បានគម្រាមពីការរស់ នៅរបស់
ព្រះអង្គទៀតផង ដោយបានសហការគ្នាជាមួយនិងលេខាមេគណខេត្តបាត់ដំបងព្រះនាមភួង  មុនី ក្នុងការគៀបសង្កត់
ព្រះអង្គមិនឱ្យប្រឡូកនៅក្នុងកិច្ចការបម្រើប្រទេសជាតិនិងសាសនានិងការតស៊ូមតិជូនដល់ប្រជាពលរដ្ឋរងទុក។

ដោយព្រះតេជព្រះគុណ ភួង មុនី ជាព្រះសង្ឃគោរពតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជានិងជាលេខារបស់មេគុណ
ខេត្តបាត់ដំបងនោះ ធ្លាប់បានអះអាងរយៈកាលកន្លងមកថា ព្រះអង្គត្រូវបានតែ ងតាំងដោយសម្តេចអគ្គមហាសេនាបតីតេ
ជោហ៊ុនសែនឱ្យចាត់ការនិងមើលការខុសត្រូវចំពោះព្រះសង្ឃនៅខេត្តបាត់ដំបងក៏ប៉ុន្តែរយៈកាលកន្លងមកបើទោះបីជាមា
នការគម្រាមព្រះអង្គយ៉ាងនេះក៏ដោយ ក៏ព្រះអង្គនៅតែបន្តស្ម័គ្រចិត្របម្រើកិច្ចការសង្គមជាមួយនិងបណ្តាញព្រះសង្ឃឯក
រាជ្យដើម្បីយុត្តិធម៌សង្គមជានិច្ចព្រះអង្គមិនដែលបានខ្លាចការគម្រាមរបស់មន្រ្តីសង្ឃនិងអាជ្ញាធរទាំងនោះឡើយ ។

ការធ្វើសន្និសីទការសែនក្នុងថ្ងៃនេះរបសបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ
ជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យបានលើកឡើងថា «ការធ្វើសន្និសីទការសែនក្នុងថ្ងៃនេះគឺដើម្បីផ្ញើរ ជាសារមួយទៅ
ដល់រាជរដ្ឋាភិបាល និងមន្ទីរក្រសួងធម្មការនិងសាសនាដែលហ៊ានដកតំណែងព្រះគ្រូចៅអធិការទាំងដែរក្រសួងធម្មការនិ
ងសាសនាគ្រាន់តែជាក្រសួងមួយដែលបង្កើតឡើងសម្រាប់បម្រើសាសនាក៏ប៉ុន្តែផ្ទុយទៅវិញបែរជាក្រសួង ធម្មការនិងសា
សនាខេត្តបាត់ដំបង ហ៊ានរំលោភទៅលើស្ថាប័នសាសនានិងហ៊ានជ្រៀតជ្រេកទៅលើស្ថាប័នព្រះពុទ្ឋសាសនាដែលជាស្ថា
ប័នមួយឯករាជ្យនិងជាស្ថាប័នកំពូលរបស់ជាតិ ក្រសួងធម្មការនិងសាសនាត្រូវតែបញ្ឈប់ នៅទង្វើរបស់ខ្លួនដែលជាទង្វើមួ
យដ៏ស្មោគគ្រោក»

ព្រះតេជព្រះគុណប៊ុតប៊ុនតិញបានលើកឡើងថា បច្ចុប្បន្ននេះស្ថាប័នរបស់ព្រះពុទ្ឋសាសនាត្រូវបានរងការរំ លោភបំពាន
យ៉ាងខ្លាំងពីសំណាក់សេនាធិការរបស់ព្រះពុទ្ឋសាសនាគឺក្រសួងធម្មការនិងសាសនាតែម្តង ដែល មានលោក មិន ឃិន
ជារដ្ឋមន្រ្តី លោកមិន ឃិន នេះគឺជារដ្ឋមន្រ្តីម្នាក់ដែលជាអ្នកហ៊ានរំលោភលើស្ថាប័នព្រះពុទ្ឋ សាសនានិងជារដ្ឋមន្រ្តីម្នាក់
ដែលពូកែបំផ្លាញទ្រព្យសម្បត្តិរបស់សាសនាទៀតផង។ព្រះតេជព្រះគុណប៊ុតប៊ុន តិញបានបន្ថែមថា ក្រសួងធម្មការនិង
សាសនាគ្រាន់តែជាអ្នកដែលចាំយាមសាសនា ដែលភាសាខ្មែរតែងប្រើ ពាក្យថាសន្តិសុខយាមរបងផ្ទះតែប៉ុណ្ណោះហើយ
ក្រសួងធម្មការនិងសាសនានេះទៀតសោតមិនមែនជាអ្នកដែលអាចកាច់ចង្កូតរបស់សាសនាឬអ្នកកំណត់បាននោះទេក្រ
សួងធម្មការនិងសាសនាគ្រាន់តែជាអ្នកដែលមានសិទ្ឋិក្នុងការថែរក្សាសាសនា និងជាអ្នកអភិវឌ្ឍន៍សាសនាតែប៉ុណ្ណោះ
ប៉ុន្តែផ្ទុយទៅវិញបែរជាក្រសួងធម្មការនិងសាសនាគឺជាមនុស្សម្នាក់ដែលស្ថិតនៅពីក្រោយចំពោះរឿងទាំងឡើយផ្សេងៗ
ក្នុងការកើតនៅអធិករណ៍ក្នុងវត្តទៅវិញ។

នៅក្នុងសន្និសីទការសែតល្ងាចមិញនេះផងដែរព្រះតេជព្រះគុណប៊ុតប៊ុនតិញលោកបានលើកឡើងផងដែរថា«កន្លងមក
មានការបណ្តេញព្រះសង្ឃមួយព្រះអង្គចេញពីវត្តព្រះនាម ពត ជីវន្ត គង់នៅក្នុងវត្តដំណាក់បេងស្ថិត នៅក្នុងស្រុកភ្នំព្រឹក
នៃខេត្តបាត់ដំបង ក្នុងការនោះបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមធ្លាប់បានចុះ ទៅដោះស្រាយនៅអធិករណ៍
ដែលបានកើតឡើងក្នុងវត្តនោះ និងបានទៅថ្វាយបង្គុំដល់ព្រះគ្រូមេគណខេត្ត បាត់ដំបងដែរ ក៏ប៉ុន្តែដោយហេតុថា ព្រះ
គ្រូមេគណខេត្តបាត់ដំបងលោកមានវ័យជរាខ្លាំងពេកក៏បានប្រគល់ទូនាទីនេះទៅឱ្យព្រះតេជព្រះគុណ ផួង មុនី ដែលជា
លេខាព្រះមេគណ ឱ្យកាន់ទួនាទីជំនួសព្រះអង្គ។ព្រះតេជព្រះគុណ ផួងមុនីមួយអង្គនេះគឺជាព្រះសង្ឃមួយព្រះអង្គដែល
ដើរតាមមេគ៌ារបស់គណបក្សប្រជាជន និងជាព្រះសង្ឃមួយព្រះអង្គដែលល្មោភទៅហ្នឹងលាភសក្ការ បានស៊ីសំណូកសូក
ប៉ាន់ជាមួយនិងព្រះគ្រូចៅអធិការវត្តដំណាក់បេងដូចជាឆាន់បាយអញ្ចឹង។ ហើយក៏ពុំដោះស្រាយបញ្ហាវិវាទនេះឱ្យចប់ស
ព្វគ្រប់នោះទេ មកទាល់ខែ កញ្ញា ឆ្នាំ២០១៤ ព្រះតេជព្រះគុណ ភួង មុនី បានទទួលតំណែងថ្មីមួយជាជំនួយការរបស់ស
ម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាអ្នកមើលការខុសត្រូវព្រះសង្ឃស្ថិតក្នុងខេត្តបាត់ដំបង»។

ព្រះសង្ឃមួយព្រះអង្គដែលជាឧត្តមភេទ ភេទដ៏ប្រសើរដែលព្រះតេជព្រះគុណ ភួងមុនី ធ្លាប់បានប្រៀនប្រដៅដល់ភិភ្ខុសង្ឃ
ដែលមានវស្សាទៀបជាងលោកថា មិនគួរគោរពឧបាសកឧបាសិការដូចជាតាមការបញ្ជាជាដើមនោះ។ បែរជាលោកខ្លួនឯ
ងផ្ទាល់ហ៊ានធ្វើតាមការបញ្ជានិងការផ្តល់ឱ្យរបស់លោកហ៊ុនសែនដែលជាឧបាសកហើយមិនប្រាកដថាមានជាតិសីលសូ
ម្បីបន្តិចជាប់នៅក្នុងខ្លួនទៅវិញ។

រយៈកាលកន្លងមកថ្មីៗនេះ ព្រះតេជគុណ ភួងមុនី ជាកញ្ជះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លោកបានស
ហការគ្នាជាមួយនិងមន្រ្តីសង្ឃល្មោភអំណាចនិងមន្រ្តីសង្ឃល្មោភលុយឬហៅថា លាភសក្ការៈបាន ឃុបឃិតគ្នាជាមួយនិង
មន្ទីរក្រសួងធម្មការនិងសាសនានិងបានសហការគ្នាជាមួយនិងអាជ្ញាធរខេត្តស្រុកនិង ភូមិឃុំ ដកហូតតំណែងព្រះគ្រូចៅអ
ធិការវត្តមួយព្រះអង្គដែលជាព្រះសង្ឃសកម្មនៅក្នុងកិច្ចការសង្គមនិងជាប្រធានសាខាបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិ
ធម៌សង្គមប្រចាំខេត្តបាត់ដំបង។

ព្រះតេជព្រះគុណ ភួង មុនី ជាព្រះសង្ឃមួយព្រះអង្គដែលបំបង់បាយនិងជាព្រះសង្ឃមួយព្រះអង្គដែលគិតតែពីលាភសក្កា
រដាក់ក្នុងហ៉ោប៉ាវ ហង្ស និងជាព្រះសង្ឃមួយព្រះអង្គដែលមានព្រះនេត្រខ្វាក់ពីសាសនាព្រះពុទ្ឋ។

ចំណែកព្រះតេជព្រះគុណ ថង ណារិទ្ឋគឺជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះអង្គបាន លើកឡើ
ងថា បច្ចុប្បន្នសព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាមិនមែនមានតែគ្រហស្ថនោះទេ ដែលធ្វើការរំលោភ បំពានទៅលើគ្នាទៅវិញ
ទៅមក  សូម្បីតែព្រះសង្ឃគ្នាឯងក៏ចាប់ផ្តើមធ្វើការរំលោភបំពានលើគ្នាដូចជាសត្វនរក តិរិច្ឆាន ដែលខុសពីការទេសនាប្រ
ដៅដល់ប្រជាពុទ្ឋបរិស័ទ្ឋកន្លងមក ព្រះអង្គបានបន្តថា រាល់ថ្ងៃនេះ អ្នកនយោ បាយនៅស្រុកខ្មែរពួកគាត់ទាំងអស់គ្នាតែងតែ
យកស្ថាប័នព្រះពុទ្ឋសាសនាដែលជាស្ថាប័នមួយឯករាជ្យនិងជា ស្ថាប័នកំពូលរបស់ជាតិមកធ្វើជាជំនួញនិងធ្វើជាអាជីពរប
ស់ពួកគាត់ឬក៏ជាឧបករណ៍ប្រើប្រាស់សម្រាប់អ្នកនយោបាយ។ប្រទេសកម្ពុជាបច្ចុប្បន្ននេះមានព្រះសង្ឃច្រើនណាស់ដែល
ជាអ្នកមានទួនាទីមានឋានៈ ដូចជាថ្នាក់ កិត្តិយស ថ្នាក់ ចត្វា ថ្នាក់ត្រី គឺតែងតែប្រែក្លាយទៅជាឈ្នាន់ឬឧបករណ៍របស់អ្នកន
យោបាយជានិច្ច រហូតដល់ ព្រះសង្ឃមានទួនាទីនិងឋានៈទាំងអស់នោះប្រែក្លាយទៅជា ព្រះសង្ឃមានឋានៈថ្នាប់ចាប់ត្រីនិង
ថ្នាក់ចាប់ស្វា ទោវិញ ពីព្រោះសុទ្ឋតែថ្នាក់សង្ឃបំបង់បាយ និងបំផ្លាញសាសនាខ្លួនឯង។

ព្រះអង្គបានស្នើដល់ព្រះមន្រ្តីសង្ឃថ្នាក់ចាប់ស្វានិងថ្នាក់ចាប់ត្រីទាំងអស់នោះថា«ទ្វីត្បិតបើព្រះអង្គគឺជាព្រះសង្ឃដែលមាន
ទួនាទីនិងបានឡើងឋានៈជាមន្រ្តីសង្ឃគ្រប់គ្រងលើគេក៏ដោយ ក៏គួរណាតែគិតពិចារណាថា ខ្លួនគឺជា ព្រះសង្ឃមួយព្រះអ
ង្គដែលបានបួសក្នុងព្រះពុទ្ឋសាសនាដូចគ្នាដូចនេះហើយ មេត្តាកុំធ្វើបាបដល់ព្រះសង្ឃដែល ជាអ្នកបួសក្នុងសំណាក់ព្រះ
ពុទ្ឋសាសនាដូចគ្នា»។

មិនត្រឹមតែប៉ុណ្ណោះព្រះអង្គបានមានសង្ឃដីការស្តីបន្ទោសដល់មន្រ្តីសង្ឃទាំងនោះថា«ខ្លួនឯងគឺជាអ្នកដែលប្រកាសនិងទេ
សនាតាមប៉ុស្តិ៍វិទ្យុ ប៉ុស្តិ៍ទូរទស្សន៍ក្តែងៗថា ជាអ្នកលះបង់ ជាអ្នកសង្រួម ជាអ្នកមានសីលធម៌ ជាអ្នកមាន គុណធម៌និងជា
អ្នកមានមេត្តាធម៌តែបែរជាខ្លួនឯងមកធ្វើការជិះជាន់លើព្រះសង្ឃតូចតាចនិងជាព្រះសង្ឃដែល គ្មានទួនាទី និងឋានានុក្រុ
មទៅវិញ។ បើបានទេសនាប្រដៅគេក្តែងៗបែបនេះហើយ តើមេត្តាឬ ព្រហ្មវិហារធម៌ ដែលធ្លាប់សម្តែងប្រាប់ឱ្យគេដើរតាម
នោះ តើទៅណាអស់ហើយ»?

ចំពោះព្រះតេជព្រះគុណ ណាំ ចាន់ថេន ជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានលើក ឡើងថា
សព្វថ្ងៃនេះបញ្ហានៃការគៀបសង្កត់មកលើព្រះសង្ឃដែលជាអ្នកស្វែងរកយុត្តិធម៌ជូនសង្គមពីអាជ្ញាធរ រដ្ឋាភិបាលកម្ពុជា កាន់តែមានចំនួនច្រើនទៅៗ ព្រះតេជព្រះគុណបានលើកឡើងថា«មានព្រះសង្ឃមួយចំនួន នៅក្នុងខេត្តបាត់ដំបង គឺព្រះ
តេជព្រះគុណ ភួង មុនី ជាលេខាមេគុណខេត្តបាត់ដំបង និងព្រះតេជព្រះគុណ ប៉ុន ញៀន ដែលជាព្រះអនុគណស្រុកបា
ណន់ដែលបានបណ្តេញព្រះសង្ឃចេញពីវត្តនិងដកហូតតំណែងព្រះគ្រូចៅ អធិការវត្តព្រះនាម ឃឹម សំអឿន  ព្រះអង្គបា
នប្រាប់ថា សង្ឃទាំងពីអង្គនេះគឺយើងមិនអាចរាប់ថា ជាសង្ឃបាន ទៀតនោះទេ ពីព្រោះថា បើសិនជាព្រះសង្ឃមែននោះ
គឺជាព្រះសង្ឃដែលមានព្រហ្មវិហារធម៌ទាំងបួន គឺមាន មេត្តា ករុណា មុទិតា ឧបេក្ខា ប៉ុន្តែចំពោះ ព្រះតេជព្រះគុណ ភួងមុ
នី និង ព្រះតេជព្រះគុណ ប៉ុន ញៀន ពីរអង្គ នេះគឺញាតិញោមប្រជាពុទ្ឋបរិស័ទអាចចាត់ទុកបានថា ជាបុគ្កលបាន»។

គួរបញ្ជាក់ថាសន្និសីទការសែតក្នុងថ្ងៃនេះធ្វើឡើង នៅល្ងាចថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៤ វេលា ម៉ោង ២រសៀល នៅ
ភោជនីយដ្ឋានបៃតង ផ្ទះលេខ៧ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំ ពេញ ក្នុងគោលបំណ
ងដើម្បីជំរុញឱ្យមន្រ្តីសង្ឃខេត្តបាត់ដំបង និងមន្រ្តីសង្ឃដែលមានឋានានុក្រុមទាំងអស់ មេត្តាដោះស្រាយនៅអធិករណ៍
នេះឱ្យបានឆាប់ និងមិនត្រូវដកហូតតំណែងព្រះគ្រូចៅអធិការចាស់ជាដាច់ខាតដែលមានព្រះគ្រូឃឹមសំអឿនជាប្រធាន
សាខាបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com