វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ក្រុ​ម​ប្រឹ​ក្សា​ឃ្លាំ​មើ​ល​ក​ម្ពុ​ជា​ចេ​ញ​លិ​ខិ​ត​ចំ​ហ​មួ​យជួន លោក ហ៊ុន សែន
ក្រុ​ម​ប្រឹ​ក្សា​ឃ្លាំ​មើ​ល​ក​ម្ពុ​ជា​ចេ​ញ​លិ​ខិ​ត​ចំ​ហ​មួ​យ​ជូ​ន​លោ​ក​ហ៊ុ​ន​សែ​ន​ពី​ប​ញ្ហា​ប្រ​ទេ​ស​យួ​ន​និ​ងថៃ​រំ​លោ​ភ​បូ​រ​ណ​ភា​ព​ទឹ​ក​ដី​ក​ម្ពុ​ជា​​
បង្ហោះ​នៅ​វេលាមោ៉ង 2:35 am ថ្ងៃ Wednesday 22nd October 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

      ក្រុមប្រឹក្សាឃ្លំាមើលកម្ពុជា នៅព្រឹកថ្ងៃពុធទី២២ ខែតុលានេះ បានរួមគ្នាចេញលិខិតចំហមួយផ្ញើជូន លោកនាយករដ្ឋ
មន្ត្រីហ៊ុន សែន ប្រមុខដឹកនាំនៃប្រទេសកម្ពុជា  ដើម្បីឱ្យលើកយកពីករណីប្រទេសយួន និងប្រទេសថៃដែលបានរំលោភបំ
ពាន មកលើបូរណភាពទឹកដីនៃប្រទេសកម្ពុជា  សម្រាប់ដាក់ជូនទៅ តាមបណ្តាប្រទេសដែលជាសមាជិកហត្ថលេខីនៃកិច្ច
ព្រមព្រៀងទីក្រុងប៉ារីស ដើម្បីដោះស្រាយជាពី បញ្ហាខាងលើនេះជាបន្ទាន់។

       នៅក្នុងលិខិតចំហនេះមានតំណាងស្ថាប័នឯករាជ្យក្រៅរដ្ឋាភិបាលចំនួន៨ ដែលបានចុះហត្ថលេខារួមគ្នាស្របពេលដែ
លខួបលើកទី២៣ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបញ្ហាកម្ពុជា  កាលពីថ្ងៃទី២៣ ខែ តុលា ឆ្នាំ១៩៩១ នឹងចូលមកដល់
នៅថ្ងៃស្អែកទី២៣ កិច្ចព្រមព្រៀងនេះបានកំណត់ឱ្យប្រទេសកម្ពុជាត្រូវអនុវត្តនូវរបបលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស អធិបតេយ្យភាព និងបូរណភាពទឹកដី។

       សន្ធិសញ្ញា២៣តុលា ឆ្នំា១៩៩១នេះ មិនមានប្រទេសណាមួយអាចរំលោភបំពានបាន ពីប្រទេសជិតខាងនោះទេ។ ប្រ
ទេសដែលបានចុះហត្ថលេខីលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានប្រទេសចំនួន១៨ ជាម្ចាស់ហត្ថលេខីក្នុងនោះមានប្រទេស
ពីរដែលមិនបានគោរពទៅលើស្មារតីនៃកិច្ចព្រមព្រៀងខាងលើ ដោយបានរំលោភបំពាន និងនៅតែបន្តការឈ្លានពានគ្រប់រូប
ភាពរំកិលបង្គោលព្រំដែន ចូលមកក្នុងទឹក ដីប្រទេសកម្ពុជា។

       នៅក្នុងលិខិតចំហរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរបន្ថែមទៀតថាប្រទេសយួននិងប្រទេស ថៃបានរំលោភ
យកដីស្រែចំការរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមបណ្តោយព្រំដែននីមួយៗ។

       ជាមួយគ្នានោះលិខិតចំហរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលើកឡើងទាក់ទងទៅនឹងខ្លឹមសារមាត្រាទី៥ត្រង់ចំណុចទី១
នៃកិច្ចព្រមព្រៀង បានបញ្ជាក់បន្ថែមថា «ករណីមានការរំលោភ ឬគម្រាមកំហែង រំលោភ លើអធិបតេយ្យភាព ឯករាជ្យ បូរ
ណភាព និងភាពមិនអាចរំលោភបាននៃទឹកដីអព្យាក្រឹតភាព ឬឯកភាពជាតិនៃកម្ពុជា ឬលើកការប្តេជ្ញាអនុវត្តដ៏ទៃទៀតណា
មួយលើកិច្ចព្រមព្រៀងនេះបណ្តារដ្ឋភាគីនៃកិច្ចព្រមព្រៀងនេះធ្វើការពិគ្រោះជាបន្ទាន់ដើម្បីអនុម័តលើកវិធានការសមស្រប ធានាការគោរពដល់ការប្តេជ្ញា ទាំងនោះតាមមធ្យោបាយប្រកបដោយសន្តិវិធី
...»

      យ៉ាងណាក៏ដោយបញ្ហានៃការរំលោភបំពានពីសំណាក់ប្រទេសជិតខាងជាពិសេសប្រទេសយួន និងប្រ ទេសថៃមកលើ
បូរណភាពទឹកដីនៃប្រទេសកម្ពុជាមិនត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែនដោះស្រាយទៅតាមនីតិវិធីច្បាប់នោះឡើយ។លើ
សពីនោះរដ្ឋាភិបាលលោកហ៊ុន សែនបានដាក់សម្ពាធមកលើប្រ ជាពលរដ្ឋ អង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំង ដែល
បានចុះទៅមើលបង្គោលព្រំដែននៅតាមខេត្តមួយចំនួនដែលជាប់និងប្រទេសជិតខាងហើយបានរកឃើញថាភាពនៃការកើន
ឡើងពីការរំលោភបំពាន មកលើបូរណភាពទឹកដីកម្ពុជានោះបន្តកើតឡើងរហូតឥតឈប់ឈរហើយរដ្ឋាភិបាលខ្លួនឯងហាក់
ដូចជាមិនអើពើទៅលើបញ្ហាទាំងនេះនោះទេ បែជាទប់ស្កាត់ សកម្មភាពអ្នកស្នេហាជាតិរបស់ខ្លួន និងបានចាប់ខ្លួនតំណាងរា
ស្ត្រ និងសកម្មជនស្នេហាជាតិទឹកដីដាក់ ពន្ទនាគារទៀតផង។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com