វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ន​​​រ​​​​ណា​​​​បំ​ផ្លា​ញ​ព្រៃ​ឈើ​ ​?​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:02 pm ថ្ងៃ Tuesday 20th December 2016អត្ថបទ​ដោយ: VIM

រដ្ឋាភិបាលពីមួយជំនាន់ទៅមួយជំនាន់តែងតែខិតខំការពារព្រៃដែលមានពីមុនមក និងបង្កើនព្រៃឈើដែលបានបាត់បង់
ទៅហើយ នៅក្រោយសម័យខ្មែរក្រហមដែលជាសម័យមួយ មានការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតនោះ ប៉ុន្តែគេនៅមិន
ទាន់រកឃើញពីការកាប់បំផ្លាញ់ព្រៃឈើយ៉ាងអាណាធិបតេយ្យ ដូចសម័យបច្ចុប្បន្ននៅឡើយទេ ថែមទាំងទទួលបាននូវ
ទិន្នន័យយ៉ាងជាក់លាក់ពី ព្រៃឈើទៀតផង។ នៅសម័យនោះព្រៃឈើនៅសល់យ៉ាងច្រើនគឺ ៧៣ភាគរយនៃផ្ទៃដីសរុប
របស់ប្រទេសកម្ពុជា។ មិនយូរប៉ុន្មានកម្ពុជាក៏បានធ្លាក់ចុះយ៉ាងគំហ៊ុកទៅលើការកាប់បំផ្លាញ់ព្រៃឈើ។

របាយការណ៌របស់កាសែតដែលបានចេញផ្សាយនៅក្នុងស្រុកបានបញ្ជាក់ថា ព្រៃឈើនៅកម្ពុជា អាចនៅសល់ប្រហែល
ជា៣០ភាគរយនៃផ្ទៃដីប្រទេស។  កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦កន្លងទៅនេះ កញ្ញា ធី សុវណ្ណថា ដែលជាអ្នក
ធ្លាប់រិះគន់លើរដ្ឋាភិបាលដោយឥតសំចៃមាត់នោះ បានចូលរួមក្នុងវេទិការស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ  
នៅវិមានសន្តិភាព ក្រោមវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា ប្រជាពលរដ្ឋនៅតំបន់អារ៉ែងជា
អ្នកកាប់ឈើយកទៅលក់ឲ្យឈ្មួញឈើធំៗដោយខ្លួនឯង ។

ការលើកឡើងរបស់កញ្ញា ហាក់ដូចជាកំពុងតែទម្លាក់កំហុសទៅលើប្រជាពលរដ្ឋវិញ តើព្រៃឈើ៧៣ភាគរយនៃផ្ទៃដី
សរុបរបស់ប្រទេសកម្ពុជាបាត់បង់ដោយសារតែប្រជាពលរដ្ឋឬយ៉ាងណា?  តើប្រជាពលរដ្ឋមានឧបករណ៌ទំនើបសម្រាប់
កាប់ព្រៃដែរឬទេ? បើតាមការរកឃើញរបស់ អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ (Forest Trends) 
លើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា ព្រៃឈើនៅកម្ពុជា បានបាត់បង់ក្នុងកម្រិតប្រកាសអាសន្ន ដោយសារតែការ
ផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលមានពាក់ព័ន្ធជាមួយនឹងអំពើពុករលួយ។

ការរកឃើញរបស់អង្គការអន្តរជាតិមួយនេះ ត្រូវបានសង្គមស៊ីវិលនៅកម្ពុជា សម្ដែងការគាំទ្រ ហើយថា នេះជាការឆ្លុះ
បញ្ចាំងពីភាពជាក់ស្ដែងនៅកម្ពុជា។ អង្គការនេះក៏បានឲ្យដឹងផងដែរថា នៅឆ្នាំ២០១៣ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដី
សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន សរុបប្រមាណ ២,៦លានហិកតា គឺស្មើប្រមាណ ១៤% នៃផ្ទៃដីសរុបរបស់
ប្រទេសកម្ពុជា ហើយដែលប្រមាណ ៨០% នៃផ្ទៃដីសម្បទាននេះ គឺស្ថិតនៅក្នុងព្រំដែននៃតំបន់ឧទ្យានជាតិ និងតំបន់
ការពារផ្សេងៗ។ អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ រកឃើញថា ដោយសារតែដីសម្បទានសេដ្ឋកិច្ចបានធ្វើឲ្យកម្ពុជា បាត់បង់ព្រៃ
ឈើជាមធ្យមជាង ២ពាន់គីឡូម៉ែត្រការ៉េជារៀងរាល់ឆ្នាំ។

យោងតាមច្បាប់កម្ពុជា មិនអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលលើសពី ១ម៉ឺន
ហិកតារនោះទេ។ ប៉ុន្តែក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា កាលពីចុងឆ្នាំ២០១៣ បានរកឃើញថា ក្រុមហ៊ុនរបស់
លោក ទ្រី ភាព ទទួលបានដីសម្បទានសរុបរហូតដល់ជិត ៧ម៉ឺន (៦៨.០៨៨) ហិកតា ហើយដែលបានធ្វើសកម្មភាព
កាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តចំនួន ១០នៅកម្ពុជា ដូចជាខេត្តកោះកុង ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី 
ពោធិ៍សាត់ កំពង់ធំ កំពង់ស្ពឺ សៀមរាប និងឧត្តរមានជ័យ។

ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា រកឃើញដែរថា សកម្មភាពអាជីវកម្មចម្បងបំផុតរបស់ក្រុមហ៊ុន ទ្រី ភាព គឺការ
កាប់ និងដឹកជញ្ជូនឈើប្រណិត ឈើមានតម្លៃ ដូចជា គ្រញូង បេង កកោះ នាងនួន ធ្នង់ គគីរ គ្រើល និងឈើប្រណិតៗ
ដទៃទៀតពីកម្ពុជា ដើម្បីនាំចេញទៅប្រទេសក្រៅតាមរយៈប្រទេសវៀតណាម។ បន្ថែមពីលើនេះ ក្រុមហ៊ុន ទ្រី ភាព
មានភាគហ៊ុនជាមួយក្រុមហ៊ុនវៀតណាម ជាច្រើន ដូចជាក្រុមហ៊ុន វីណាខមមីនកូ (Vinacominco) ក្រុមហ៊ុនកៅស៊ូ
វៀតណាម វី.អ.ជី (VRG) ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai)
ក្រុមហ៊ុន ហេង ប្រាឌើ (Heng Brother) ក្រុមហ៊ុន ស៊ី.អ.ឌី (CRD) ក្រុមហ៊ុន ហ័ងអាញ់ អូរយ៉ាដាវ
(Hoang Anh Oydav) ក្រុមហ៊ុនហ័ងអាញ់ ម៉ាយ៉ាង (Hoang Anh Mang Yang) និងក្រុមហ៊ុនជាច្រើនផ្សេងទៀត។
លើសពីនេះទៀត ក្រុមហ៊ុន ទ្រី ភាព ក៏ទទួលបានសិទ្ធិទិញឈើផ្ដាច់មុខពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនានានៅក្នុង
ប្រទេសកម្ពុជា ផងដែរ។ ចំណែកអង្គការឃ្លាំមើលពិភពលោក (Global Witness) បានលើកឡើងក្នុងរបាយការណ៍
របស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ថា ក្រុមហ៊ុន ទ្រី ភាព បាននាំឈើចេញតាមច្រកកំពង់ផែក្រុងព្រះសីហនុ ទៅ
បរទេសប្រមាណ ៩០០ម៉ែត្រគូបជារៀងរាល់ថ្ងៃ។ ប្រមាណ ៨៥% នៃឈើទាំងអស់នោះ គឺនាំចេញទៅកាន់ប្រទេស
ចិន ហើយដែលនាំចំណូលដល់ក្រុមហ៊ុនរាប់លានដុល្លារ។

អង្គការឃ្លាំមើលពិភពលោក (Global Witness)  អះអាងថា ក្រុមហ៊ុន ទ្រី ភាព និងបណ្ដាញរបស់ក្រុមហ៊ុននេះ កំពុង
បង្កវិនាសកម្មព្រៃឈើនៅកម្ពុជា និងបំផ្លាញជីវភាពរស់នៅរបស់ប្រជាសហគមន៍ជនជាតិដើម។ យ៉ាងណាក៏ដោយ 
Global Witness លើកឡើងថា សមត្ថកិច្ចរដ្ឋាភិបាលមិនត្រឹមតែមិនបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន ទ្រី ភាព នោះទេ 
តែពួកគេបែរជាជួយការពារក្រុមហ៊ុន ទ្រី ភាព នេះទៅវិញ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សុខ ទូច​ចូល​រួម​ចំ​ណែក​សម្លាប់​កិត្យានុភាព​ នឹង​អា​នុភាពរបស់​​លោក​បណ្ឌិត​ កែម​ ឡី​​
អ្នក​នយោបាយ​ជា​ឃាតករ​សម្លាប់​មនសិការ​ពលរដ្ឋ​ខ្មែរ​ដោយ​ការ​គម្រាម​កំហែង​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com