វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​ហ៊ុ​ន​ ​សែ​ន​ ​ ​ប​ង្ហាញ​​វ​ត្ត​មា​ន​ជួប​ជា​មួ​យ​ព​ល​រ​ដ្ឋនៅ​​មូល​​ដ្ឋា​ន​ ខ​ណៈ​លោ​ក​ ​ស​ម​ ​រ​ង្ស៊ី​ ​បា​ន​ត្រឹ​ម​ស្រែក​ពី​​ក្រៅ​ប្រទេ​ស​តា​ម​ហ្វេ​សប៊ុ​ក​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:59 pm ថ្ងៃ Saturday 24th December 2016អត្ថបទ​ដោយ: ​​ស​ម​ ​ម​នោ​រ​ម្យ ​

ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ដែលកំពុងកាន់កាប់តំណែងជានាយករដ្ឋមន្រ្តីបន្តធ្វើការចុះមូលដ្ឋាន
ជួបជាមួយនឹងប្រជាពលរដ្ឋដើម្បីបង្កើតទំនាក់ទំនង និងបង្កើនប្រជាប្រិយភាពរបស់ខ្លួន ខណៈដែលការបោះឆ្នោតកាន់
តែខិតចូលមកដល់។ ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានត្រឹមតែស្រែកពីក្រៅប្រទេសតាមហ្វេសប៊ុក
ឬក៏តាមប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ ។

លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ធ្នូ នេះ លោកបានចុះតាមបណ្ដាសាលា និងស្រុកមួយចំនួនក្នុងខេត្តព្រះសីហនុ ដើម្បី
ជួបជាមួយនឹងប្រជាពលរដ្ឋនៅទីនោះ បង្ហាញពីទំនាក់ទំនងរវាងអ្នកដឹកនាំ និងពលរដ្ឋ ។ ការចុះទៅមូលដ្ឋានរបស់លោក
នេះ គឺស្របពេលដែលពិធីបុណ្យសមុទ្របានឈានមកដល់ ។ ទោះជាយ៉ាងណាដំណើរចុះជួបពលរដ្ឋនៅតាមមូលដ្ឋាន
របស់លោក ហ៊ុន សែន គឺសមស្របពេលដែលគណបក្សនយោបាយទាំងពីរបានបង្ហាញពីជំហរឯកភាពគ្នាលើស្ថាន
ការណ៍នយោបាយមួយចំនួនដែលកំពុងកើតមានឡើង ជាពិសេសការដោះលែងលោក មេឃុំ ស៊ាង ចែត និងគម្រោង
ក្នុងការដោះលែងមន្រ្តីសិទ្ធិ មនុស្ស ព្រមទាំងមន្រ្តី គជប ។

យ៉ាងហោចណាស់លោក ហ៊ុន សែន បានចុះទៅ៥សាលា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ។ ជាមួយគ្នានេះ
ប្រធានគណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋាភិបាលរូបនេះ ថែមទាំងប្រកាសពីគម្រោងក្នុងការសាងសង់សាលារៀន
ជាច្រើ នខ្នងបន្ថែមដល់ប្រជាពលរដ្ឋនៅទីនោះដើម្បីបង្កើនគុណភាពអប់រំទៀតផង ។ លោក ហ៊ុន សែន ថែមទាំងអះអាង
ថា លោក នឹងមិនទុកឱ្យពលរដ្ឋខ្មែរ ឬកូនខ្មែរណាម្នាក់អត់សាលារៀនឡើយ៖« មិនបណ្តោយអោយក្មួយៗ និងចៅៗអត់
សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយ
ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង
» ។

គម្រោងក្នុងការសាងសង់សាលារៀនបន្ថែមនេះ ត្រូវបានអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបង្ហាញការសារទរ ដោយហេតុថា
នេះ គឺជាជំហ៊ានដំបូងដើម្បីបង្កើនប្រព័ន្ធអប់រំនៅកម្ពុជា មុននឹងធ្វើអ្វីផ្សេងៗទៀតដើម្បីបង្កើនប្រព័ន្ធនេះ ។ អ្នកស្រាវជ្រាវ
ការអភិវឌ្ឍសង្គមលោកបណ្ឌិត ចាន់ វិបុល បានលើកឡើងថា រដ្ឋាភិបាលមិនមែនត្រឹមតែសាងសង់សាលារៀនឱ្យរួចផុត
តែពីដៃ ហើយទុកចោលនោះទេ ប៉ុន្តែត្រូវធ្វើដំណាក់កាលតទៅទៀត ដូចជាការផ្ដល់សម្ភារៈសិក្សា និងឧបករណ៍ផ្សងៗ
សម្រាប់គ្រូ បង្រៀន ព្រមទាំងការផ្ដល់សេវ៉ាកម្មដល់គ្រូបង្រៀនជាដើម។ « សម្លេងបណ្ឌិត ចាន់ វិបុល » ។

ទោះជាយ៉ាងណាក៏ដោយដំណើរចុះមូលដ្ឋានរបស់លោក ហ៊ុន សែន ហើយប្រកាសពីការសាងសង់សាលារៀនបន្ថែម
ដល់ពលរដ្ឋនៅតាមមូលដ្ឋាននេះ ស្របពេលដែលប្រធានគណបក្សសង្រ្គោះជាតិដែលជាដៃគូរប្រកួតប្រជែងកំពូលរបស់
លោកគឺលោក សម រង្ស៊ី កំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនៅឡើយ ដោយសារតែមិនអាចចូលមកកម្ពុជាតាម
សម្រួលបាន ព្រោះរងការចោទប្រកាន់ជាច្រើនករណីពីតុលាការក្រោមការដាក់ពាក្យប្ដឹងពីលោក ហ៊ុន សែន ផ្ទាល់ និង
មន្រ្តីជាន់ខ្ពស់របស់ រដ្ឋាភិបាលគណបក្សប្រជាជន ។ បែបនេះក៏ដោយចុះ លោក សម រង្ស៊ី ធ្លាប់អះអាងថា លោកនឹង
ចូលមកកម្ពុជាមុនការបោះ ឆ្នោតឱ្យបាន ទោះជាលោកកបានដឹងពីគម្រោងរបស់រដ្ឋាភិបាលមិនឱ្យលោកចូលមកកម្ពុជា
ក៏ដោយចុះ។

លោក សម រង្ស៊ី ដែលមិនទាន់អាចចូលស្រុកបាននៅឡើយ ហាក់ដូចជាបង្ហាញជំនឿយ៉ាងម៊ុតមាំថា គណបក្សរបស់ខ្លួន
នឹង ឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ ខាងមុខ ទោះបីជាលោកមិនអាចចូលមកកម្ពុជាដើម្បីជួបពលរដ្ឋនៅ
តាមមូល ដ្ឋានដូចលោក ហ៊ុន សែន ក៏ដោយ។ លោក សម រង្ស៊ី បានត្រឹមតែស្រែកតាមហ្វេសប៊ុក និងតាមប្រព័ន្ធព័ត៌មាន
ថា លោកនឹង រៀបចំរចនាសម្ព័ន្ធពេលដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះ ៕  

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com