វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ប​ណ្ឌិត​ផ្លូវ​លោ​ក​ ​និ​ង​ប​ណ្ឌិត​ផ្លូវ​ធ​ម៌​​​​
បង្ហោះ​នៅ​វេលាមោ៉ង 9:54 am ថ្ងៃ Sunday 25th December 2016អត្ថបទ​ដោយ: ​​​V​I​M​ ​​

បណ្ឌិតគឺជាបុគ្គលដែលមានបញ្ញាស្មារតី ជនជាអ្នកប្រព្រឹត្តសុចរិតដោយកាយវាចានិងចិត្ត ប្រកបដោយសីលធម៌ និង
មានសិល្ប៍សាស្រ្តចំណេះវិជ្ជា ឈ្លាសវៃ និងជាអ្នកប្រាជ្ញ ដែលមានចំណេះដឹងល្អ ព្រមទាំងដឹងថាអ្វីខុសអ្វីត្រូវ និងបាបឬ
បុណ្យ គុណឬទោស។បើនិយាយឱ្យចំទៅ បណ្ឌិតជានរណាក៏បាន អាចជាអ្នកដែលមិនចេះអក្សរ   អាចជាអ្នកស្រុកស្រែ
ចម្ការ អាចជាអ្នកមានការសិក្សាខ្ពង់ខ្ពស់ ។ល។  តែគឺនៅត្រង់ថា    ជាអ្នកដែលមានចិត្តថ្លាស្អាតជាប្រក្រតីរស់នៅប្រកប
ដោយបញ្ញា ដែលហៅថាមនុស្សល្អនោះឯង។

មនុស្សជាទូទៅតែងតែយល់ថា អ្នករៀនសូត្ររហូតដល់បានបរិញ្ញាបត្របណ្ឌិត ទើបគេហៅថា បណ្ឌិត   តាមពិតទៅ
នោះវាត្រឹមតែជាបណ្ឌិតតាមផ្លូវលោកសន្មតតែប៉ុណ្ណោះ   នៅមិនទាន់ជាបណ្ឌិតពិតនោះទេ     ព្រោះមានបណ្ឌិតមិនតិច
ឡើយដែលប្រព្រឹត្តមិនល្អ លក់ឧត្តមគតិ លក់ជាតិ និងបំផ្លាញអ្នកដទៃជាដើម។បណ្ឌិតប្រភេទនេះ  គឺគ្រាន់តែជាបណ្ឌិត
សម្រាប់បំរើតណ្ហារបស់ខ្លួន និងជាគ្រោះដល់ជនដទៃតែប៉ុណ្ណោះ។តែបណ្ឌិតដែលពិតប្រាកដនោះជាបណ្ឌិតតាមផ្លូវធម៌ 
ដែលមិនមែនជាបណ្ឌិតគ្រាន់តែការសន្មតហៅ  រមែងជាអ្នកតាំងចិត្តលះអំពើអាក្រក់   សាបព្រោះបណ្តុះអំពើល្អ   មាន
សុចរិតយុត្តិធម៌ មានទាំងសីលធម៌ និងសិល្ប៍សាស្ត្រ។

តាមទម្លាប់ខ្មែរក្នុងសម័យបុរាណដែលគេគោរពព្រះពុទ្ធសាសនាខ្លាំង សូម្បីគ្រហស្ថកំលោះដែលទើបសឹកចាកផ្នួស
ថ្មីៗគេក៏ហៅអ្នកនោះថា បណ្ឌិតដែរ ហៅក្លាយឃ្លាតមកថា អន្ទិត ព្រោះគេយល់ថា អ្នកនោះបានបួស ហើយមានចំណេះ
ដឹង មានចរិយាមាទត្រឹមត្រូវជាដើម។ប៉ុន្តែបើតាមទិដ្ឋភាពសម័យសព្វថ្ងៃ តម្លៃនិយមទាំងនេះ វាហាក់ដូចជាធ្លាក់ចុះ ពាក្យ
អន្ទិតគេច្រើនយកមកនិយាយលេងសើចក្នុងរឿងដែលមិនសូវល្អទៅវិញ ដោយគេយល់ថា ឥឡូវអ្នកអន្ទិតមួយចំនួនមិន
សូវមានគុណភាព ដោយបួសហើយមិនខិតខំរៀនសូត្រ អប់រំហ្វឹកហាត់ និងអភិវឌ្ឍខ្លួនទេ។មិនតែប៉ុណ្ណោះ  ថែមទាំង
ដឹកនាំគេទៅរកផ្លូវអបាយមុខ មានដូចជាស្រីស្រា និងល្បែងជាដើម។

ទោះជាយ៉ាងណាក៏ដោយ នៅមានអ្នកខ្លះយល់ថា នេះគ្រាន់តែជាបុគ្គលមួយចំនួនតូចតែប៉ុណ្ណោះ ដែលធ្វើឱ្យខូចឈ្មោះ
ស្ថាប័នបណ្ឌិត ឬអន្ទិត មនុស្សយើងកាលធ្លាប់តែគេសរសើរថាល្អ នៅពេលមានអ្វីមិនល្អចូលទៅ ធ្វើឱ្យគេមើលមិនឃើញ
អំពើល្អនោះ។សម័យដើមអ្នកបួស សឹកទៅវិញច្រើននាំយកនូវសីលធម៌ និងសិល្បសាស្ត្រទៅផង។ឃុនបណ្ណានុរក្ស ប៊ូ-ប៉ូ
បញ្ជាក់ឱ្យដឹងថា សីលធម៌សំដៅយកសីលនិងធម៌ដែលមនុស្សលោកត្រូវកាន់ និងត្រូវប្រព្រឹត្ត   មាននិច្ចសីលនិងឧបាសថ
សីលជាដើម ឬថា វិរតចេតនាដែលវៀរចាកអំពើអាក្រក់ ការប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តល្មើសកន្លងសិក្ខា
បទរួមហៅថា សីលធម៌។បើនិយាយឲ្យខ្លីថា ការកាន់ចរិយាល្អ ការសង្រួម គំនិតមារយាទល្អ, មានសណ្ដាប់ធ្នាប់ ចាត់ជា
សីលធម៌។សីលធម៌នេះ កើតមានក្នុងសន្ដានចិត្តរបស់ខ្លួនតែម្យ៉ាង មិនកើតពីអ្នកដទៃទេ។

ចំណែកសិល្បសាស្ត្រ សំដៅយកក្បួនដែលនិយាយពីចំណេះវិជ្ជាគ្រប់មុខ ដូចយ៉ាងនិយាយពីការជាងផ្សេងៗ ការហត្ថ
កម្ម, រហូតដល់ការបង្ហូតសេះ, ដំរី, ចំណេះភ្លេងតន្ត្រី, ច្រៀង, រាំជាដើម  ឬប្រដាប់តាក់តែង,  ការរចនាវិចិត្រផ្សេងៗ   មន្ត, 
អាគម, គាថាខ្លាំងពូកែ ចាត់ជាសិល្បសាស្ត្រទាំងអស់។សិល្បសាស្ត្រនេះ កើតមានដោយសារបានរៀនសូត្រអំពីគ្រូអាចារ្យ
ដទៃមិនមែនកើតឯងចេះឯងទេ។

បណ្ឌិតតាមផ្លូវធម៌ជាអ្នកមានទាំងចំណេះវិជ្ជាត្រឹមត្រូវ មានសីលធម៌ គុណធម៌ និងចរិយធម៌។ដោយបណ្ឌិតឈ្មោះថា
ជាអ្នកមានចិត្តថ្លាស្អាត មានការយល់ត្រូវ រស់នៅប្រកបដោយបញ្ញា ឆ្លាតក្នុងការស្វែងរកហេតុផល មិនយកបុគ្គណាម្នាក់
ជាសត្រូវ ទើបជាអ្នកមានលក្ខណៈពិសេសជាងមនុស្សទាំងឡាយ ៣ ប្រការ ដោយទី១ គិតល្អជាប្រក្រតី បានដល់គិតឱ្យ
ទាន គិតឱ្យអភ័យ មិនគិតចង់គំនុំព្យាបាទ គិតឃើញត្រឹមត្រូវតាមសេចក្តីពិត។ទី២ និយាយល្អជាប្រក្រតី បានដល់ និយា
យពាក្យពិត ប្រើពាក្យសំដីឱ្យមានប្រយោជន៍ ប្រកបដោយចិត្តមេត្តា ពាក្យសំដីមានមេត្រីភាព  និងនិយាយពាក្យត្រឹមត្រូវ
តាមកាលៈទេសៈ និងទី៣ ចូលចិត្តធ្វើល្អជាប្រក្រតី បានដល់មានមេត្តាករុណា ចិញ្ចឹមជីវិតត្រឹមត្រូវ    ធ្វើបុណ្យដាក់ទាន
ទៅតាមសមត្ថភាព និងលទ្ធភាព រក្សាសីល ធ្វើសមាធិចំរើនភាវនាជាដើម។

ក្នុងគម្ពីរធម្មបទបានបញ្ជាក់ថា ធម្មជាតិជាហេតុឆ្អែតក្នុងកាមគុណទាំងឡាយ ៥ មិនមានដោយអំណាចនៃហាបណជន
ជាបណ្ឌិតដឹងច្បាស់ដូច្នេះថា កាមគុណទាំងឡាយ ៥ មានសេចក្ដីជ្រះថ្លា មិនមានរមែងតែងនាំមកនូវទុក្ខជាដរាប។ម្យ៉ាង
ទៀតជនជាបណ្ឌិតជាសាវកព្រះសម្មាសម្ពុទ្ធនោះ មិនដល់ក្រៃពេកនូវសេចក្ដីត្រេកអរ គឺថាមិនលុះក្នុងអំណាចកាមគុណ
ទាំងឡាយ ៥ ដ៏ជាទិព្វ ត្រេកអរតែក្នុងធម៌ជាគ្រឿងអស់ទៅនៃតណ្ហា។ជនជាបណ្ឌិតមានចិត្តជ្រះថ្លាហើយដោយវិសេសផឹក
នូវរសនៃព្រះនព្វលោកុត្តរធម៌ដេកជាសុខ ត្រេកអរក្នុងពោធិបក្ខិយធម៌ គឺព្រះអរិយទាំងឡាយមានព្រះពុទ្ធជាដើម សម្ដែង
ហើយក្នុងកាលទាំងពួង។អន្លង់ទឹកជ្រៅថ្លាមានល្អក់មិនមានយ៉ាងណា ជនទាំងឡាយជាបណ្ឌិតស្ដាប់នូវធម៌ទេសនាទាំង
ឡាយ ហើយជ្រះថ្លាដោយវិសេសយ៉ាងនោះ។

ក្នុងលោកនេះ វិជ្ជាចំណេះដឹងជាអ្វីដែលសំខាន់ពិតមែនហើយ តែអ្វីដែលសំខាន់លើសពីនេះទៀតនោះ គឺរឿងសីលធម៌
ចរិយធម៌ និងគុណធម៌ ឥរិយាបទត្រឹមត្រូវ។សង្គមសព្វថ្ងៃដែលមានអ្នកចេះដឹងមួយចំនួន    តែត្រូវបានប្រើចំណេះដឹងនិង
សមត្ថភាពខ្លួនក្នុងផ្លូវដែលខុស គិតតែពីរកប្រយោជន៍មកដាក់ខ្លួន ដោយមិនគិតដល់ការឈឺចាប់ និងក្តៅក្រហាយរបស់អ្នក
ដទៃ។បុគ្គលខ្លះរហូតឈានដល់ធ្វើឱ្យប្រទេសជាតិរងគ្រោះយ៉ាងធំ ដូចពាក្យលោកពោលថា បុគ្គលអ្នកមានចំណេះដឹងតិច
ប្រសិនលួចបន្លំ ឬពុករលួយ ក៏រលួយតិចតួច ចំណែកបុគ្គលអ្នកមានចំណេះដឹងច្រើន ពេលពុករលួយក៏ពុករលួយបានយ៉ាង
ពិស្តារ។ដូចនេះ ប្រសិនមនុស្សគ្រប់គ្នាមិនមានធម៌ជាបណ្ឌិត ហើយមិនងាកមកចាប់អារម្មណ៍និងផ្តាស់ប្តូរអំពើអាក្រក់ចោ
លទេ ក៏នឹងមិនអាចជាក្តីសង្ឃឹមឱ្យដល់សង្គម និងប្រទេសជាតិ  សូម្បីតែបានឈ្មោះថាជាបណ្ឌិត    ដែលមានចំណេះដឹង
 និងសមត្ថភាព តែនៅជាបណ្ឌិតដោយសន្មត ដោយមិនមានឈ្មោះប្រាកដថាជា បណ្ឌិតតាមផ្លូវធម៌៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ហ៊ុន សែន​ទទួល​ស្គាល់​ថា​អាច​ចាញ់​ឆ្នោត​បើអតីត​​សង្គ្រោះ​ជាតិ​បង្កើត​បក្ស​ថ្មី​​​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com