វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អោ​ប​លោ​ក​ ​កឹ​ម​ ​សុ​ខា​ តែ​ទា​ត់​​លោ​ក ​ស​ម​ ​រ​​ង្ស៊ី ​ដើ​ម្បីបំ​បែ​ក​គ​ណ​ប​​ក្សស​ង្រ្គោះ​ជា​តិ​ ?​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:23 pm ថ្ងៃ Tuesday 27th December 2016អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ការទូលស្នើសុំព្រះមហាក្សត្រលើកលែងទោសលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញពីលោក ហ៊ុន សែន ប៉ុន្តែព្យា
យាមចោទប្រកាន់លោក សម រង្ស៊ី ដើម្បីដាក់ពន្ធនាគារនេះ ត្រូវបានប្រជាពលរដ្ឋជាច្រើន ពិសេសអ្នកគាំទ្រគណបក្ស
ប្រឆាំងបានចា ត់ទុកថា ជាការធ្វើឡើងដើម្បីបំបែកគណបក្សប្រឆាំងមុនការបោះឆ្នោតមកដល់ តាមរយៈការលួងលោក
កឹម សុខា តែព្យាយាមទាត់លោក សម រង្ស៊ី ឱ្យឃ្លាតឆ្ងាយ ? 

ពិតណាស់អស់រយៈពេលជាង២ឆ្នាំទៅហើយដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបាននិរទេសខ្លួនរស់នៅ
ឯក្រៅប្រទេសបន្ទាប់ពីលោកត្រូវបានតុលាការធ្វើការចោទប្រកាន់ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់លោក ហោ ណាំហុង ។
ក្រោយមកទៀតលោក សម រង្ស៊ី ត្រូវបានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលលោក ហ៊ុន សែន ជាច្រើនរូបដាក់ពាក្យប្ដឹងបន្តបន្ទាប់
ធ្វើឱ្យលោក ត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណីបន្ថែមទៀត មានទាំងប្រកាសផ្ដន្ទាទោសដាក់ពន្ធនាគារ និង
ពិន័យជាប្រាក់ ខណៈ ដែលប្រធានគណបក្សប្រឆាំងរូបនេះកំពុងនិរទេសខ្លួននៅក្រៅប្រទេសនៅឡើយ ។ ប៉ុន្តែលោកក៏
បានប្រកាសក្ដែងៗវិញផងដែរ ថា លោកមិនខ្វល់សោះឡើយ ។

យ៉ាងហោចណាស់លោក សម រង្ស៊ី ត្រូវបានតុលាការនៅកម្ពុជាប្រកាសផ្ដន្ទាទោស៤ករណីទាក់ទងនឹងបណ្ដឹងរបស់មន្រ្តី
រដ្ឋាភិ បាល ក្នុងនោះក៏មានបណ្ដឹងលោក ហ៊ុន សែន មួយផងដែរ ។ ហើយកាលពីព្រឹកមិញនេះ លោក សម រង្ស៊ី ត្រូវបាន
តុលាការធ្វើ ការចោទប្រកាន់១ករណីទៀតទាក់ទងនឹងការកាត់ក្ដីដោយតម្រូវដាក់ពន្ធនាគាររយៈពេល៥ឆ្នាំតែអនុវត្ត៣ឆ្នាំ
តាមមាត្រា១០៧. ១០៨ ៤៩៥ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ
បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩
មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ភ្លាមៗនេះដែរប្រធានគណបក្សប្រឆាំងរូបនេះមិនបានបន្ធូរការវាយ
ប្រហារឡើយ គឺនៅតែផ្គើនវាយប្រ ហារបន្ថែមទៀត។ លោក សម រង្ស៊ី អះអាងទៀតថា ការផ្ដន្ទាទោសទាំងអយុត្តិធម៌
លើលោកបែបនេះ គឺកាន់តែធ្វើឱ្យលោកមានចិត្តតស៊ូបន្ថែមទៀតដើម្បីនាំមកនូវការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យ ។

ក្រៅពីការដាក់សម្ពាធតាមរយៈប្រព័ន្ធតុលាការនេះ មន្រ្តីរដ្ឋាភិបាល ឬមន្រ្តីគណបក្សប្រជាជនជាច្រើនរូបបានប្រកាស
ចំអកដាក់ លោក សម រង្ស៊ី ថា កំសាក អន់ មិនហ៊ានចូលស្រុក បានត្រឹមតែស្រែកពីក្រៅប្រទេសតាមរយៈហ្វេសប៊ុករបស់
ខ្លួន ។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលគាំទ្រលើនិន្នការនយោបាយរបស់គណបក្សកាន់អំណាចក៏បន្តវាយ
ប្រហារលោក សម រង្ស៊ី ប៉ុន្តែសរសើរលោក កឹម សុខា ។ បន្ថែមពី នេះទៀតលោក ហ៊ុន សែន ក៏ធ្លាប់បានប្រកាសផងដែរ
ថា គ្មានផ្លូវនោះទេ ក្នុងការបើកផ្លូវឱ្យលោក សម រង្ស៊ី ចូលស្រុកបាន ដូច ជាការទូលថ្វាយលិខិតទៅអង្គព្រះមហាក្សត្រ
ដើម្បីឱ្យមានការលើកលែងទោសដូចលោក កឹម សុខា ប្រធានស្ដីទីគណបក្ស ប្រឆាំងនោះ ។

លោក ហ៊ុន សែន កាលពីថ្ងៃទី០៧ ធ្នូ បានប្រកាសនៅក្នុងអង្គប្រជុំនៅរដ្ឋសភាជាតិថា លោកសម្រេចជ្រើសរើសយក
លោក កឹម សុខា ជាដៃគូរពិភាក្សាបញ្ហាប្រទេសជាតិនានានៅក្នុងរដ្ឋសភាជាតិជំនួសលោក សម រង្ស៊ី ដែលកំពុងនិរទេស
ខ្លួននៅក្រៅប្រទេស ខណៈដែលលោក កឹម សុខា ត្រូវបានតែងតាំងជាប្រធានក្រុមតំណាងមតិភាគតិចនៅរដ្ឋសភាជាតិ។
ប៉ុន្តែទាំងលោក ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលៗគណបក្សនេះមិនបាននិយាយពីការបើកផ្លូវឱ្យលោក សម រង្ស៊ី បាន
ចូលស្រុកនោះទេ ទោះជាការចរចាររបស់លោក ហ៊ុន សែន ជាមួយនឹងលោក កឹម សុខា អាចធ្វើឱ្យមេឃុំស៊ាង ចែត មក
ពីគណបក្សប្រឆាំងបានរួចទោស និងមានគម្រោងក្នុងការដោះលែងមន្រ្តីសិទ្ធិមនុស្ស ព្រមទាំងមន្រ្តី គជប ក៏ដោយចុះ ។

ទន្ទឹមជាមួយនឹងការបន្ធូរឱ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិបានធ្វើការរលូនដោយមិនមានការរាំង
នេះ គឺស្របពេលដែលគណបក្សកាន់អំណាចក៏កំពុងបង្ហាញពីភាពតានតឹងដាក់លោក សម រង្ស៊ី ។ កត្តាទាំងនេះត្រូវបាន
ប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សប្រឆាំងជាច្រើនបានចាត់ទុកថា នយោបាយរបស់គណបក្សកាន់អំណាចធ្វើបែបនេះ គឺ
ដើម្បីបំបែកគណបក្ស សង្រ្គោះជាតិជាពីរមុនពេលដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ចូលដល់ ។

យ៉ាងណាក៏ដោយបញ្ហាទាំងនេះមន្រ្តីរដ្ឋាភិបាលនៅតែអះអាងក្ដែងៗថា ខ្លួនមិនអាចអន្តរាគមន៍ឱ្យដោះលែងលោក
សម រង្ស៊ី បានគឺដោយសារតែជាបទល្មើសដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការ ហើយមិនអាចជ្រៀតជ្រែកបាន ។
ប៉ុន្តែត្រង់ចំណុចនេះ គេនៅតែមានការងឿងឆ្ងល់ថា ចុះហេតុអ្វីបានជាក្រោយពេលដែលលោក កឹម សុខខា ចូលប្រជុំ
សភា ហើយបានជួបគ្នាជាមួយ លោក ហ៊ុន សែន និងលោក ស ខេង តែប៉ុន្មានម៉ោងសោះ ហេតុអ្វីបានជាអាចអន្តរាគមន៍
ឱ្យមេឃុំ ស៊ាង ចែត រួចទោសបាន។ តើរឿងរបស់លោកមេឃុំ ស៊ាង ចែត ដែលត្រូវបានចាប់ឃុំខ្លួនកន្លងមកនោះ មិនមែន
ជាសមត្ថកិច្ចរបស់តុលាការទេឬយ៉ាងណា បានជាអាចត្រូវបានដោះលែងក្រោយគណបក្សទាំងពីរចរចារត្រូវគ្នា ?

ថ្វីបើបែបនេះក្ដី ប្រធានគណបក្សសង្រ្គោះជាតិលោ សម រង្ស៊ី នៅតែបង្ហាញជំហរដ៏រឹងមាំថា លោកមិនបានបែកបាក់ផ្ទៃក្នុង
សោះឡើយ ។ ហើយការចរចាររបស់គណបក្សសង្រ្គោះជាតិជាមួយនឹងគណបក្សប្រជាជនដឹកនាំដោយលោក កឹម សុខា
កន្លងមកនេះ ក៏មានការទទួលដឹងឮពីរូបលោកផ្ទាល់ផងដែរ ។លោក សម រង្ស៊ី បានចំអកដាក់អ្នកចង់បំបែកលោក និង
លោក កឹម សុខា ចេញពីគ្នាថា កំពុងដេកស្រម៉ៃខុស ព្រោះលោក និងលោក កឹ សុខា គឺជាដៃគូរស្លាប់រស់ជាមួយគ្នា ។

លោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោកនឹងចូលមកកម្ពុជាវិញឱ្យបានមុនការបោះឆ្នោត ទោះបីជាមិនមានការបើកផ្លូវ
ពីគណបក្សកាន់អំណាចឱ្យលោកចូលមកស្របតាមច្បាប់ក៏ដោយចុះ ។ ប៉ុន្តែគម្រោងរបស់លោកនេះក៏ត្រូវបានទីស្ដីការ
គណៈរដ្ឋ មន្រ្តីចេញបញ្ជាក្រោមចំណាររបស់លោក ហ៊ុន សែន ហាមប្រាមគ្រប់ក្រុមហ៊ុនយន្តហោះទាំងអស់ដែលធ្វើ
ដំណើរហោះហើរមក កាន់កម្ពុជាហាមលក់សំបុត្រ និងហាមដឹកនាំលោក សម រង្ស៊ី ចូលមក ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គ្មាន​ទេ​សង្គ្រាម​៕ នេះ​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com