វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ព​ល​រ​ដ្ឋ​ខ្មែ​រ​នៅ​តែ​ក្រ​ព្រោះ​រ​ដ្ឋា​ភិ​បា​ល​​​លោ​ក​ ​ហ៊ុ​ន​ សែ​ន​ ​មិ​​​ន​​អា​​​ច​​​​លុ​ប​បំ​បា​ត់​អំ​ពើ​ពុ​ក​រ​លួ​យ​បា​ន​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:18 pm ថ្ងៃ Friday 30th December 2016អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ប្រជាពលរដ្ឋខ្មែរប្រមាណជាង៦លាននាក់ កំពុងតែឈរលើបន្ទាត់នៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។អត្រានៃការរកប្រាក់
ចំណូលបានក្នុងមួយថ្ងៃមិនបាន៥០០០រៀលនោះទេ។ មជ្ឈដ្ឋានជាច្រើនបានមើលឃើញថា មូលហេតុដែលនាំឱ្យប្រជា
ពលរដ្ឋខ្មែរមានភាពក្រីក្រនោះ គឺបណ្តាលមកពីកត្តាច្រើនយ៉ាង។


កត្តាទាំងនោះអាចមកពីប្រជាពលរដ្ឋមានចំនួនច្រើនជ្រុលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរកចំណូលប្រាក់កម្រៃបានទាប
បញ្ហាគ្មានការងារធ្វើ ការសិក្សាអប់រំដល់ពលរដ្ឋនៅមានកម្រិត  កត្តាបំផ្លាញបរិស្ថាន ធនធានធម្មជាតិកាន់តែវិនាសកម្ម និង
ប្រភពធនធានមិនស្មើគ្នាក្នុងការបែងចែកនៅតាមតំបន់នានាទូទាំងប្រទេស។


ប្រទេសកម្ពុជានៅមានកត្តាពីរយ៉ាងធំៗទៀតដែលបានធ្វើឱ្យពលរដ្ឋកម្ពុជាមិនអាចងើបរួចពីបន្ទាត់ភាពក្រីក្របាននៅ
ឡើយ កត្តាទាំងនោះរួមមាន បញ្ហាចម្បងគឺអំពើពុករលួយ និងបញ្ហាស្ថានភាពនយោបាយនៅក្នុងប្រទេសមិនមានលំនឹង
ពិតប្រាកដ។


រយៈកាលកន្លងមក បញ្ហាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលលោកហ៊ុន សែនបានប្រើប្រាស់
យន្តការគោលនយោបាយឈ្នះៗដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ ប៉ុន្តែស្ថិតនៅក្នុងក្រោមការដឹកនាំចង្កូតនាវាក
ម្ពុជារបស់ខ្លួន ប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមិនអាចលុបបំបាត់ទៅបានឡើយ។


ហេតុផលដែលរាជរដ្ឋាភិបាល មិនអាចធ្វើការលុបបំបាត់ប្រយុទ្ធប្រឆាំង ទៅនឹងអំពើពុករលួយបានតាមគោលនយោបាយ
យុទ្ធសាស្ត្រចតុកោណគ្រប់អាណត្តិនោះ គឺដោយាសារតែរដ្ឋាភិបាលមួយនេះបន្តប្រើប្រាស់វប្បធម៌ជួយទៅ ជួយមក ក្នុង
ន័យបក្សពួកនិយម ខ្សែស្រឡាយ និងនិន្នាការនយោបាយមិនអាចកំចាត់ចោលបាន។


ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសន្យានៅចំពោះមុខអ្នកតំណាងរាស្ត្រ ម្ចាស់
ជំនួយអន្តរជាតិនានា ដោយលោកនឹងខិតខំដឹកនាំកែទម្រង់គោលនយោបាយស៊ីជម្រៅ និងប្តេជ្ញាធ្វើយ៉ាងណាឱ្យមានប្រសិ
ទ្ធភាពខ្ពស់បំផុតទៅលើប្រព័ន្ធយុត្តិធម៌ រួមទាំងប្រយុទ្ធប្រឆាំងអំពើពុករលួយ ជួយដោះស្រាយបញ្ហាជម្លោះដីធ្លី អភិបាលកិច្ច
ល្អ កាត់បន្ថយភាពក្រីក្រ អភិវឌ្ឈន៍ប្រទេសជាតិស្របតាមគោលនយោបាយដឹកនាំរបស់ខ្លួន។


ទោះបីជារាជរដ្ឋាភិបាលខិតខំសន្យាកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងលុបបំបាត់អំពើពុករលួយនៅចំ ពោះមុខអន្តរជាតិដែល
ជាម្ចាស់ជំនួយក៏ពិតមែន មជ្ឈដ្ឋានសាធារណៈជាតិ និងអន្តរជាតិ បានវាយតម្លៃថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្នុងអា
ណត្តិទី០៥ នៅតែមិនអាចដោះស្រាយបញ្ហាអំពើពុករលួយ បក្សពួកគ្រួសារនិយម ឱ្យមានប្រសិទ្ធភាពខ្ពស់ និងល្អប្រសើរដូច
ដែលបានសន្យាកាលពីកន្លងទៅនោះឡើយ។


ទន្ទឹមនឹងនោះមជ្ឈដ្ឋានជាតិ អន្តរជាតិ បានវាយតម្លៃដូច្នេះមកពីរដ្ឋាភិបាលលោក ហ៊ុន សែនខ្លួនឯងមិនអាចដឹកនាំគ្រប់
គ្រងប្រព័ន្ធតុលាការឱ្យមានឯករាជ្យភាព មិនស្ថិតនៅក្រោមសម្ភាធនយោបាយ អ្នកមានអំណាចធំៗក្នុងជួររដ្ឋាភិបាល និង
ដោយសារមានអំពើពុករលួយធ្ងន់ធ្ងរ។


បើយើងសង្កេតទៅលើការកាត់ក្តីសកម្មជនបក្សនយោបាយ  និងសកម្មជនការពារដីធ្លីឯណេះវិញ តុលាការកម្ពុជាបាន
បំភ្លេចនូវអគតិបួនយ៉ាង រួមទាំងក្រមសីលធម៌វិជ្ជាជីវៈរបស់តុលាការឱ្យស្ថិតនៅផ្លូវកណ្តាលបាននោះទេ ដោយសារតែ
តុលាការទាំងនោះទទួលរងនូវសម្ភាធនយោបាយពីរដ្ឋាភិបាល សម្រេចក្តីគឺស្ថិតនៅលើថ្នាក់លើជាអ្នកបង្គាប់បញ្ជា និង
បានកែប្រែសំណុំរឿងពីសទៅខ្មៅ ពីតូចទៅធំ។


ចំពោះបញ្ហាដីធ្លីដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សម្បទាន៩៩ឆ្នាំទៅឱ្យក្រុមហ៊ុន ក្នុងនិងក្រៅស្រុកជាពិសេសក្រុមហ៊ុន
ចិន និងវៀតណាម។ ក្រុមហ៊ុនប្រទេសពីរនេះទទួលបាននូវដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតារនៅតាមបណ្តាខេត្ត
នានាក្នុងប្រទេសកម្ពុជា។


បើយោងទៅលើរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានឱ្យដឹងថា ក្រុមហ៊ុនឯកជនចំនួន
២២៥ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល មានទំហំប្រមាណជាងពីរលានហិកតារ រួមទាំងដីសម្បទានសេដ្ឋកិច្ច 
និងសម្បទានរ៉ែ ព្រៃឈើទៀតនោះ បានកើនឡើងប្រហែលជា៣៩% គិតទៅលើផ្ទៃដីទាំងមូលនៅទូទាំងប្រទេសតែម្តង។


ផលប៉ះពាល់នៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនទាំងក្នុង និងក្រៅប្រទេសបូករួមផ្សំកត្តាជាច្រើនទៀត
នោះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទីទ័លក្របានកើនឡើងរហូតដល់ទៅ៦លាននាក់ក្នុងចំណោមពលរដ្ឋសរុបប្រមាណជិត
១៥លាននាក់នៅទូទាំងប្រទេស ដែលមានជីវភាពក្រីក្រ។


ភាពក្រីក្ររបស់ប្រជាពលរដ្ឋបានជម្រុញឱ្យពួកគាត់ធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ បានប្រាក់យកមកដោះស្រាយ
បញ្ហា ជីវភាពរស់នៅប្រចាំថ្ងៃ ពលរដ្ឋខ្លះបានជំពាក់បំណុលធានាគារ និងអង្គការរាប់ពាន់ រាប់ម៉ឺនដុល្លារ ព្រោះតែពុំមាន
មុខរបររកប្រាក់ចំណូលប្រចំាថ្ងៃមិនបាន។


ជាទូទៅប្រជាពលរដ្ឋខ្មែរ ពួកគាត់រំពឹងទៅលើមុខរបធ្វើស្រែចំការអាស្រ័យលើធម្មជាតិអំណោយផល ប៉ុន្តែសម្រាប់ស្ថាន
ភាពបច្ចុប្បន្ននេះវិញ អាកាសធាតុមានការប្រែប្រួល រដូវភ្លៀងមិនទៀងទាត់ ដីស្រែចំការមួយចំនួនត្រូវបានក្រុមហ៊ុន
រំលោភយកក្រោមរូបភាពអភិវឌ្ឈន៍ តាមរយៈការផ្តល់អាជ្ញាប័ណ្ណស្របច្បាប់ពីរាជរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏ដូចជា
ក្រុមហ៊ុនមិនបានដោះស្រាយសំណងសមរម្យណាមួយ ជូនដល់ពលរដ្ឋរងគ្រោះឱ្យទទួលយកបាននោះទេ។


យ៉ាងណាក៏ដោយ បញ្ហាអំពើពុករលួយសព្វថ្ងៃនេះវាមានលក្ខណៈជាប្រព័ន្ធទៅហើយ ទោះបីជារាជរដ្ឋាភិបាលប្តេជ្ញា
សន្យាលុបបំបាត់នូវអំពើពុករលួយ បក្សពួកនិយម និងបានបង្កើតស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយពិតមែន
កាលៈទេសៈនេះ នៅតែមិនអាចប្រយុទ្ធប្រឆាំងបានដូចដែលមជ្ឈដ្ឋានជាតិអន្តរជាតិ បានលើកឡើងពីយុទ្ធសាស្ត្រ
កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលបាននោះឡើយ ហើយប្រជាព លរដ្ឋខ្មែរជាងពាក់កណ្តាលលាននាក់ មិនអាច
ឆ្លងផុតពីបន្ទាត់ក្រីក្រដូចការសន្យាពីសំណាក់ប្រមុខដឹកនាំ ប្រទេសនោះដែរ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គ្មាន​ទេ​សង្គ្រាម​៕ នេះ​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com