វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោក​ ​កឹ​ម​ ​សុ​ខា​ ​ស្ងៀ​ម​ស្ងា​ត់​ក្រោ​យ​ច​រចា​រ​ជា​មួ​យ​គ​ណ​ប​ក្ស​ប្រ​ជា​ជន​​ ​ប៉ុ​ន្តែ​លោ​ក ​ស​ម​ ​រ​ង្ស៊ី ​វា​​យ​ប្រ​ហា​រ​រ​ដ្ឋា​ភិ​បាល​មិ​ន​សំ​ចៃ​មា​ត់ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:05 pm ថ្ងៃ Saturday 7th January 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ក្រោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រក្រោមកិច្ចអន្តរាគន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានស្ដីទី
គណបក្សសង្រ្គោះជាតិលោក កឹម សុខា ហាក់មិនទាន់បានបង្ហាញពីសកម្មភាពអ្វីមួយដែលប្រឆាំងនឹងគណបក្សប្រជាជន
ដូចគ្រាដែ លមិនទាន់មានការលើកលែងទោសនោះទេ។ ចំណែកលោក សម រង្ស៊ី វិញនៅតែវាយប្រហាររដ្ឋាភិបាលមិន
សំចៃមាត់ឡើយ។ អ្នកវិភាគមើលឃើញថា នេះគឺដោយសារតែលោក កឹម សុខា មានសម្ពាធនៅពីក្រោយដែលមិនអាច
និយាយចេញមកបាន ។

លោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន អន្តរាគមន៍តាមរយៈការទូលសុំព្រះមហាក្សត្រឱ្យលើកលែងទោសកាលពីថ្ងៃ
ទី០២ ខែធ្នូ ឆ្នាំ២០១៦ ។ ការទូលសុំនេះគឺចំពេលដែលស្ថានការណ៍នយោបាយនៅក្ដៅនៅឡើយ ។ ប៉ុន្តែក្រោយមកក៏
បានធូរស្បើយ បន្តិចវិញ បន្ទាប់ពីមានការលើកលែងទោសលោក កឹម សុខា ។ ក្រោយមកលោក កឹម សុខា ក៏បានចេញ
មុខថ្លៃងសារជាសា ធារណៈនៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្រ្គោះជាតិថា ការលើកលែងទោសនេះ គឺដោយសារ
តែរូបលោក និងលោក ហ៊ុន សែន ចង់រកគុណតម្លៃរួមក្នុងន័យកសាងជាតិឱ្យរីកចម្រើន ។

បន្ទាប់ពីនោះមក គឺនៅថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៦ លោក កឹម សុខា បានចូលប្រជុំសភាឡើងវិញជាមួយនឹងគណបក្សកាន់
អំណាច ក្រោយពេលខកខានចូលប្រជុំអស់រយៈពេលជាច្រើនខែ។ តែឆ្លៀតក្នុងកាសចូលប្រជុំសភានោះ លោក កឹម សុខា
បានរត់ស្កាត់ ទៅជួបលោក ហ៊ុន សែន និងលោក ស ខេង ហើយក៏មានដំណឹងពីលោក ស ខេង ថា នឹងដោះលែងលោក
មេឃុំ ស៊ាង ចែត និង មន្រ្តីសិទ្ធិមនុស្ស។ នៅក្នុងអង្គប្រជុំនៅរដ្ឋសភាលោក ហ៊ុន សែន  បានប្រកាសទទួលយកលោក 
កឹម សុខា ជាដៃគូរសន្ទនាជាមួយនឹងនាយករដ្ឋមន្រ្តីជំនួសឱ្យលោក សម រង្ស៊ី ដែលជាមេដឹកនាំគណបក្សប្រឆាំងកំពុងរស់
នៅនិរទេសខ្លួននៅក្រៅប្រទេស។ នៅថ្ងៃដដែលនោះការចរចារនេះឈានដល់ដោះលែងលោក មេឃុំ ស៊ាង ចែត ប្រាកដ
មែនតាមរយៈព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ។

ក្រោយរឿងរ៉ាវទាំងនេះកើតឡើង លោក កឹម សុខា បានប្រកាសថា លោកចង់ចុះទៅមូលដ្ឋានដើម្បីជួបជាមួយនឹងប្រជា
ពលរដ្ឋ អ្នកគាំទ្ររបស់លោកវិញ ។ ប៉ុន្តែមិនបានដូចបំណងឡើយលោកនៅតែមិនអាចទៅបានដដែល ហើយក៏មិនបាន
បញ្ចេញសាររិះ គន់ណាមួយធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាលគណបក្សប្រជាជនទៀតដែររហូតមកទល់នឹងថ្ងៃនេះ គឺមានតែ
អំពាវនាវឱ្យអ្នកនយោបាយដោះស្រាយបញ្ហាដោយសន្តិវិធីរួមគ្នា។ ផ្ទុយពីលោក កឹម សុខា លោក សម រង្ស៊ី ដែលកំពុង
និរទេសខ្លួននៅក្រៅប្រទេសនៅតែរិះគន់ និងវាយប្រហារដ្ឋាភិបាលគណបក្សប្រជាជនមិនសំចៃមាត់ឡើយ។

ក្នុងការរិះគន់រដ្ឋាភិបាលគណបក្សប្រជាជន លោក សម រង្ស៊ី នៅតែហៅរដ្ឋាភិបាលគណបក្សប្រជាជនថា ជារដ្ឋាភិបាល
ជើងមា ន់ រដ្ឋាភិបាលប៉ះអ្វីឆេះនឹង ឬក៏ជារដ្ឋាភិបាលដឹកនាំរំលោភសិទ្ធិមនុស្សទាំងច្បាប់ជាតិ អន្តរជាតិ ឬក៏ហៅតុលាការ
នៅកម្ពុជាថា ជាតុលាការអាយ៉ងគណបក្សប្រជាជន រដ្ឋាភិបាលបម្រើនយោបាយបរទេស ចុងក្រោយនេះលោកហៅ
នយោបាយរបស់គណបក្សប្រជាជន ដែលកំពុងរៀបចំថ្ងៃទី០៧ មករា ថា កំពុងតែបម្រើផលប្រយោជន៍របស់វៀតណាម
ជាដើម ដែលកំពុងបំពេញមហិច្ឆតារបស់វៀតណាមដែលចង់លេបត្របាក់ទឹកដីកម្ពុជា។

ជុំវិញបញ្ហានេះអ្នកវិភាគមើលឃើញថា ដោយសារតែលោក កឹម សុខា អាចមានសម្ពាធអ្វីមួយចំពោះកិច្ចព្រមព្រៀងជា
សម្ងាត់ នេះទើបជាមូលហេតុដែលមិនអាចធ្វើឱ្យលោក កឹម សុខា ធ្វើអ្វីបានច្រើនដូចកាលគ្រាមុន ។

លោក គឹម សុខា អ្នកឃ្លាំមើលសង្គម និងនយោបាយធ្លាប់ប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យឱ្យដឹងកាលពីថ្ងៃទី០៦ មករា
ថាសម្ពាធខ្លាំងលើលោក កឹម សុខា ។ ប៉ុន្តែគ្មានមហាជនបានដឹងរឿងនេះនោះទេ ទើបជាហេតុដែលប្រធានស្ដីទីគណបក្ស
ប្រឆាំង រូបនេះ មិនអាចធ្វើការចុះមូលដ្ឋានដូចគ្រាមុនបាន ហើយមិនអាចរិះគន់លើរដ្ឋាភិបាលគណបក្សប្រជាជនបាននោះ
៖«គឺថាមិនដឹ ងថា សម្ពាធនឹងប៉ុណ្ណា ព្រោះក្រោយពេលលោក កឹម សុខា បានចេញពីស្នាក់ការ វាមានសេរីភាពក្នុងផ្នែកខ្លះ
ប៉ុនហាក់មិនមាន សកម្មភាពនយោបាយដូចមុនទេ
» ។

អ្នកឃ្លាំមើលសង្គម និងនយោបាយរូបនេះមើលឃើញថា ការចរចាររបស់លោក កឹម សុខា នេះ អាចដោយសារតែ
គណបក្សប្រជាជនគម្រាមក្នុងផ្នែកនយោបាយអ្វីមួយដូចជាការស្វែងរកសំណុំរឿងដាក់បន្ទុកលើសកម្មជនរបស់គណបក្ស
ប្រឆាំងបន្ថែម ឬក៏ គម្រាមចាប់នរណាផ្សេងទៀតជាដើម។ប៉ុន្តែយ៉ាងណាក៏ដោយលោ កឹម សុខ អំពាវនាវឱ្យគណបក្ស
ប្រឆាំងគួរតែរៀបចំផ្ទៃក្នុងឱ្យបានល្អ និងកុំបែកបាក់គ្នាដោយខ្លួនឯង ជៀសវាងការវាយប្រហារ និងការលុកលុយរបស់
គណបក្សកាន់អំណាចបានសម្រេច៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com