វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​យុ​​វ​​​ជ​​​ន​​​ជា​​ក​ម្លាំ​ង​ច​ល​ក​​រដែ​​ល​អា​ច​ធ្វើ​ឱ្យ​មា​ន​កា​រ​ផ្លា​ស់​​ប្ដូ​រ​ជា​​វិ​ជ្ជ​មា​ន​នៅ​ក្នុ​ង​ស​​ង្គ​ម​នា​ពេ​ល​​អ​នា​គ​ត​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 1:03 pm ថ្ងៃ Saturday 7th January 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

មិនមែនត្រឹមតែការចូលប្រឡូកក្នុងរឿងនយោបាយ ក្នុងកិច្ចការងារមនុស្សធម៌ ឬបម្រើការងារនៅតាមបណ្តាស្ថាប័នធំៗ
ក្នុងប្រទេស ឬក្នុងទីក្រុងទើបមានឈ្មោះថា   ជាអ្នកជួយដល់សង្គមនោះទេ ។ ប៉ុន្តែផ្ទុយទៅវិញការចូលរួមរបស់យុវជននៅ
តាមមូលដ្ឋានតូចៗ គឺជាធាតុផ្សំមួយដ៏សំខាន់របស់យុវជនគ្រប់រូបក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ដូចនេះ
យុវជនគ្រប់រូបត្រូវចូលរួមប្រឡូកឱ្យបានច្រើនក្នុងសង្គមតាមតំបន់មូលដ្ឋាន   ពីព្រោះនូវមានប្រជាពលរដ្ឋច្រើនណាស់
ដែលពុំសូវមានការយល់ដឹងទាក់ទងទៅនឹងការអភវិឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន។

នាពេលបច្ចុប្បន្ននេះ ភាពជឿនលឿនរបស់ប្រជាពលរដ្ឋទូទៅ ពិសេសគឺយុវវ័យបាននឹងកំពុងវិវឌ្ឍន៍ទៅរកវប្បធម៌បរទេស
ដោយសារតែការហូរចូលមកក្នុងសង្គម។ ការភ្លើតភ្លើននឹងវប្បធម៌ បរទេសនេះ បានធ្វើឱ្យយុវជនមួយចំនួន ភ្លេចភ្លាំងស្មារ
តី ពុំដឹងថាខ្លួនកំពុងធ្វើអ្វីឡើយ  ហើយក៏មិនដឹងថា ខ្លួនជាបុគ្គលមួយ ដែលសង្គមកំពុងតែត្រូវការប៉ុណ្ណានោះទេ។ យុវជន
ជាកម្លាំងចលករ ដែលអាចធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គមនាពេលអនាគត។   ការចូលរួមរបស់យុវជនក្នុង
ការអភិវឌ្ឍមូលដ្ឋាន ពិតជាមានសារៈសំខាន់ណាស់។ មូលដ្ឋានមួយអាចអភិវឌ្ឍន៍រីកចំរើនទៅបានល្អប្រសើរ  ទាល់តែ
មានការខិតខំប្រឹងប្រែង របស់អាជ្ញាធរ និងជាពិសេសការចូលរួមរបស់យុវជនក្នុងមូលដ្ឋានផ្ទាល់ និងត្រូវមានចំណែករបស់
ប្រជាពលរដ្ឋទូទៅដូចគ្នាផងដែរ។

នៅកម្ពុជា យុវជនមានអត្រាដល់ទៅ៧០ភាគរយនៃចំណោមប្រជាពលរដ្ឋទូទៅ។ យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ
និងសង្គមជាតិ។  សង្គមមួយអាច  រីកចម្រើនបានក៏ដោយសារមានការចូលរួមពីយុវជន    ដែលត្រូវមានភារៈកិច្ចចំពោះ
សង្គមជាតិ។យុវជនត្រូវតែហ៊ានបញ្ចេញមតិយោបល់ក្នុងបញ្ហាអ្វីដែលជាការយល់ឃើញពីបញ្ហាសង្គម ដើម្បីជាការកែតម្រូវ
នូវអ្វីដែលកំពុងតែខុសឆ្គងឱ្យមានភាពប្រសើរឡើង។

កិច្ចការងារសង្គមដែលយុវជនបានធ្វើដើម្បីប្រទេសជាតិទាំងស្ម័គ្រចិត្ត មិនត្រឹមតែអាចធ្វើជាគំរូដល់យុវជនដ៏ទៃទៀតបាន
ឃើញនោះទេ តែវាថែមទាំងផ្តល់ជាផលប្រយោជន៍វិជ្ជមានមួយចំនួនទៀត ដល់ពួកគេថែមទៀតផង ហើយនៅតាមបណ្តា
ក្រសួង និងស្ថាប័នផ្សេងៗកំពុងតែ យកចិត្តទុកដាក់ និងជំរុញឲ្យយុវជនបន្តនូវសកម្មភាពចូលរួមចំណែកក្នុងការកសាង
ប្រទេសជាតិតាមរយៈការអភិវឌ្ឍនូវតាមតំបន់មូលដ្ឋាន ។

ជាមោទនៈភាពមួយដែលយុវជនម្នាក់អាចបង្ហាញឱ្យអ្នកដ៏ទៃទៀតបានដឹងថា យុវជនមិនមែនសុទ្ធតែជាអ្នកដែលបង្កឱ្យ
មានបញ្ហានៅក្នុងសង្គមនោះទេ។ប៉ុន្តែផ្ទុយទៅវិញយុវជនបានចូលរួមចំណែកក្នុងសង្គមយ៉ាងច្រើន។ ដូចនេះដើម្បីឱ្យ
មជ្ឈដ្ឋានទូទៅមើលឃើញពីតម្លៃនៃយុវជន យុវជនខ្លួនឯងផ្ទាល់ត្រូវចូលរួមក្នុងសង្គមគ្រប់សកម្មភាពទាំងអស់ ដែលជា
ប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិរបស់ខ្លួន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​នយោ​បាយ​បំ​ភ័យ​ពល​រដ្ឋ​ខ្មែរ​ថា​មាន​សង្គ្រាម​បើ​​ញោម​ហ៊ុន​ សែន​​ ចាញ់​ឆ្នោត​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com