វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
កា​រ​គ្រប់​គ្រង​ខ្លួន​ ​និ​ង​កា​រ​គ្រប់​គ្រង​ទឹ​ក​ដី​​​ន​គ​រ​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:12 pm ថ្ងៃ Sunday 8th January 2017អត្ថបទ​ដោយ: ​ក្រៃថោ​ង​​

ការគ្រប់គ្រងខ្លួនបានល្អហើយរមែងនាំសុខមកឱ្យ រីឯប្រទេសជាតិដែលគេគ្រប់គ្រងការពារបានល្អហើយរមែងនាំមក
នូវសុខសន្តិភាព និងការរីកចំរើន។ក្នុងគម្ពីរបិដក ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា អ្នកទាំងឡាយចូរគ្រប់គ្រងខ្លួនឱ្យដូចជាគេ
ថែរក្សាការពារទឹកដីនគរ ដែលតាំងនៅជាយដែនទាំងខាងក្នុងទាំងខាងក្រៅក៏យ៉ាងនោះឯង ខណៈចូរកុំកន្លងនូវអ្នកទាំង
ឡាយឡើយ ព្រោះថាបុគ្គលទាំងឡាយ អ្នកមានខណៈកន្លងហួសទៅហើយ រមែងសោយសោកពេញណែនក្នុងនរគ។

ព្រះពុទ្ធភាសិតខាងលើនេះ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ចំពោះព្រះភិក្ខុសង្ឃទាំងឡាយនាពុទ្ធកាល តាមពុទ្ធបំណងនៃ
ពុទ្ធភាសិតនេះ គឺជាសាធារណៈទូទៅដល់ជនទាំងឡាយឥតរើសមុខឡើយ។ពាក្យថា អ្នកទាំងឡាយចូរគ្រប់គ្រងខ្លួននេះ
ព្រះតេជគុណ ហុក សុវណ្ណ មានថេរដីកាថាពន្យល់ថា ត្រូវអប់រំចិត្តឱ្យឋិតនៅក្នុងកុសលធម៌ជានិច្ច ដោយសមថវិបស្សនា
គឺបិទបាំងរារាំងមិនឱ្យអកុសលចូលមកក្នុងចិត្តបាន ដោយសេចក្តីព្យាយាម៤យ៉ាង គឺរួមមានទី១ ព្យាយាមលះបាបដែល
កើតមានហើយ ទី២ ការពារកុំឱ្យបាបថ្មីចូលមកក្នុងចិត្តបាន ទី៣ កុសលណាដែលកើតឡើងហើយត្រូវរក្សាកុសលនោះ
ទុក និងទី៤ កុសលណាដែលមិនទាន់កើតមានត្រូវធ្វើឱ្យកើតមានឡើង។

ព្រះអង្គមានថេដីកាបញ្ជាក់ថា គាថានេះបានប្រៀបធៀបទៅក្នុងការគ្រប់គ្រងចិត្ត ដូចគេការពារទឹកដីនគរដែលឋិតនៅ
ជាយដែន ព្រោះនៅជាយដែន ជាជនបទឋិតនៅឆ្ងាយដាច់ស្រយាលពីក្រុង តែងមានចោរប្រព្រឹត្តអំពើចោរកម្ម លួចប្លន់ ធ្វើ
បាបអ្នកស្រុក។ម្យ៉ាងទៀតនៅជាយដែនរវាងប្រទេសនីមួយៗនោះ តែងមានបញ្ហាព្រំប្រទល់ដែនដូចជាប្រទេសកម្ពុជាចោទ
ប្រទេសជិតខាង មានប្រទេសវៀតណាម និងប្រទេសថៃថា បានរំលោភឈ្លានពានទឹកដីនៃប្រទេសកម្ពុជា ដោយការបង្ខិត
ព្រំប្រទល់ចូលមកក្នុងទឹកដីរបស់ខ្លួន ដូច្នេះហើយបានជាប្រទេសនីមួយៗ គេតែងរក្សាការពារព្រំប្រទល់ដែនរៀងៗខ្លួន។

ជាមួយគ្នានេះដែរ ព្រះអង្គមានថេរដីកាបញ្ជាក់ថា មធ្យោបាយការពារព្រំប្រទល់ដែននេះ មានវិធីច្រើនយ៉ាង គឺប្រសិនព្រំ
ទល់នោះជាដីគោក គេចាត់ឱ្យមានប៉ុស្តិ៍យាម ប្រសិនមានព្រៃ   មានភ្នំនោះជារបងធម្មជាតិប្រសើរណាស់។   យើងត្រូវព្រម
ព្រៀងកំណត់ដោយប្រទេសដែលជាប់ព្រំដែន និងវិធីមួយទៀតគឺការធ្វើផ្លូវថ្នល់ព័ទ្ធជុំវិញព្រំប្រទល់ ពិសេសវិធីការពារព្រំប្រទ
ល់ដ៏សក្តិសិទ្ធិបំផុតនោះគឺរកមធ្យោបាយឱ្យប្រជាពលរដ្ឋទៅរស់នៅតាមព្រំប្រទល់នោះឱ្យបានច្រើន។ទន្ទឹមនឹងនេះ ព្រះអង្គ
មានថេរដីកាថា ដើម្បីឱ្យសម្រេចបំណងនេះ រដ្ឋត្រូវធ្វើផ្លូវគមនាគមន៍  គឺធ្វើផ្លូវថ្នល់ចាប់ពីទីក្រុង    ទៅកាន់ព្រំប្រទល់ដែន
ហើយបង្កើតទីផ្សារ សាលារៀន វត្តវ៉ាអារាម និងដោះស្រាយបញ្ហាទឹក រក្សាសន្តិសុខជាដើម   ប្រជាពលរដ្ឋនឹងទៅរស់នៅទី
នោះច្រើនដែលទុកជារបងការពារព្រំដែនដើម្បីកុំឱ្យប្រទេសជិតខាងរំកិលចូល។

វិធីសាស្ត្រការពារព្រំដែនមិនឱ្យប្រទេសជិតខាងរំលោភបំពាន ព្រះអង្គមានដីការបន្ថែមថា   ក្រៅពីនេះត្រូវមានសន្ធិ
សញ្ញារវាងប្រទេសដែលនៅជាប់ព្រំប្រទល់គ្នាដោយទទួលស្គាល់ព្រំដែន រៀងៗខ្លួន ត្រូវបោះបង្គលព្រំដែនឱ្យបានត្រឹមត្រូវ
ដោយមានការទទួលស្គាល់ពីអង្គការសហប្រជា ជាតិផង ប្រសិនព្រំប្រទល់ជាប់ដោយដែនសមុទ្រ គេយាមល្បាតដោយ
កប៉ាល់ ឬកាណូត រហូតយាមល្បាតដោយយន្តហោះម្តងម្កាលផង បើព្រំប្រទល់នោះមានបញ្ហានឹងគ្នា។

ចំណែកគាថាដែលបានពោលថា បុគ្គលដែលមានខណៈកន្លងទៅហើយ តែងមានការសោយសោកនោះ ព្រះតេជគុណ
ហុក សុវណ្ណមានថេរដីកាថា ពេលកន្លងទៅមិន បានបំពេញកិច្ចការដែលជាប្រយោជន៍ខ្លួន និងប្រយោជន៍សង្គមរបស់ខ្លួន
ដោយការធ្វេសប្រហែស។ ព្រះពុទ្ធជាម្ចាសទ្រង់ត្រាស់ថា ពេលកន្លងទៅអាយុជីវិតរបស់សត្វក៏មានការប្រព្រឹត្តទៅមុខដែរ
  គឺទៅកាន់ការចាស់ជរានិងស្លាប់ ដូច្នេះប្រសិនបើបានបំពេញកិច្ចការល្អជាប្រយោជន៍ហើយ បើទុកណាជាពេលកន្លងទៅ
ក៏មិនស្តាយក្រោយ ព្រោះបានបំពេញកិច្ចការជាប្រយោជន៍ហើយ។

ព្រះពុទ្ធសាសនាមិនឱ្យមនុស្សដេកចាំសំណាងឡើយ កើតមកត្រូវបំពេញការងារប្រកប ដោយធម៌សុចរិត   បើទុកជា
ដឹងថាមានសំណាងបានកសាងល្អពីជាតិមុនមកក៏ដោយ ក៏ត្រូវព្យាយាមប្រឹងប្រែងធ្វើការងារក្នុងបច្ចុប្បន្ននេះទៀត     ទើប
សំណាងនោះចេញឱ្យផលបាន។ លើសពីនេះទៀតនោះ ព្រះអង្គមានថេរដីកាថា  មនុស្សម្នាក់ៗ  ត្រូវសាងខ្លួនឱ្យមានវិជ្ជា
សម្បត្តិ និងចរិយាសម្បត្តិ និងគុណធម៌ គឺមានមេត្តាជាដើម ដោយការសិក្សារៀនសូត្រនិងការអប់រំចិត្ត។   ចំពោះអាជ្ញាធរ
ខ្មែរដែលជាបុគ្គលសាធារណៈត្រូវធ្វើកិច្ចការងារឱ្យបានត្រឹមត្រូវតាមមុខងារដែលរដ្ឋ ប្រគល់ឱ្យ   ដើម្បីធ្វើឱ្យប្រទេសកម្ពុជា
បានចំរើនលូតលាស់ លុបបំបាត់អំពើហឹង្សា និងភាពក្រីក្រជាដើម។

មិនតែប៉ុណ្ណោះ ព្រះអង្គមានថេរដីការំលឹកដែរថា ប្រទេសកម្ពុជាបានខាតពេលអស់ជាង ៣០ឆ្នាំ ព្រោះមានវិបត្តិនយោ
បាយ ការទាស់ទេងខ្វែងគំនិតគ្នា ដែលបានធ្វើឱ្យប្រទេសកម្ពុជាវិនាសអន្តរាយគ្រប់វិស័យ ទាំងទ្រព្យសម្បត្តិជាតិ ទាំងធន
ធានមនុស្ស តទៅមុខទៀតជនជាតិកម្ពុជាគ្រប់រូបត្រូវទុកអតីតកាលជាមេរៀន គឺកុំឱ្យដើរតាមកន្លងចាស់នេះ   ហើយខំធ្វើ
កិច្ចការឱ្យបានល្អស្របតាម ពុទ្ធភាសិតខាងដើមថា កុំឱ្យពេលវេលាកន្លងទៅដោយពុំបានបំពេញការងារជាប្រយោជន៍ខ្លួន
និងប្រយោជន៍សង្គមខ្លួនឡើយ។

ដូចនេះសមនឹងពុទ្ធភាសិតខាងលើថា អ្នកទាំងឡាយចូរគ្រប់គ្រងខ្លួនឱ្យដូចជាគេថែរក្សាការពារទឹកដីនគរ ដែលតាំង
នៅជាយដែនទាំងខាងក្នុងទាំងខាងក្រៅ ក៏យ៉ាងនោះឯង, ខណៈចូរកុំកន្លងនូវអ្នកទាំងឡាយឡើយ ព្រោះថាបុគ្គលទាំង
ឡាយ អ្នកមានខណៈឬពេលវេលាកន្លងហួសទៅហើយ រមែងសោយសោកក្នុងនរ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​នយោ​បាយ​បំ​ភ័យ​ពល​រដ្ឋ​ខ្មែរ​ថា​មាន​សង្គ្រាម​បើ​​ញោម​ហ៊ុន​ សែន​​ ចាញ់​ឆ្នោត​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com