វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបតំណាង
គ្រូ​ពេ​ទ្យដែ​ល​មិ​ន​មា​ន​ធ​ម៌​ស​ង្គ្រោះអា​ច​ខូ​ច​ឈ្មោះដ​ល់​ស​ង្គម​ជា​តិ​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:31 am ថ្ងៃ Sunday 15th January 2017អត្ថបទ​ដោយ: ​​ចាន់​ ​ចា​​ក់​ក្រា​

មនុស្សយើងមានច្រើនប្រភេទណាស់ក្នុងសង្គមនេះ បើនិយាយពីរឿងពេទ្យគឺសំខាន់ណាស់ត្រូវមានធម៌ជួយសង្គ្រោះ
ចេះអាណិត អាសូរ ចេះសន្តោសប្រោសប្រណីដល់មនុស្សសត្វ អ្នកទីទាល់ក្រ   មិនប្រកាន់ឫកពារ កោងកាច   មើលងាយ
មើលថោកដល់អ្នកជំងឺជាដើម។តែផ្ទុយមកវិញ ពេទ្យនៅស្រុកខ្មែរ ប្រជាពលរដ្ឋភាគច្រើនមើលឃើញថា  មិនសូវមានធម៌
សង្គ្រោះទេ ពេទ្យមួយចំនួន ប្រើកាយវាចាពាក្យសំដីអាក្រក់ ដែលពិបាកនឹងទទួលយកបាន។

ព្រះតេជគុណ សាន សុជា មានថេរដីការបង្ហោះនៅលើគេហទំព័រហ្វេសព្រះអង្គថា  សូម្បីតែខ្លួនព្រះអង្គផ្ទាល់ក៏ធ្លាប់ត្រូវ
បានពេទ្យប្រើពាក្យសំដីមិនល្អ ពោលពាក្យត្រគោះបោះបោក គឺគ្មានសុជីវធម៌មកលើព្រះអង្គដែរ  ពេលចូលពេទ្យម្តងៗជួប
តែពេទ្យមិនល្អ ហើយពេទ្យខ្លះនោះមិនត្រឹមតែប្រើពាក្យសំដីអាក្រក់ទេ ថែមទាំងប្រើកាយវិកាអាក្រក់ទៀត  មិនមានបច្ចេក
ទេសក្នុងការព្យាបាល។ព្រះអង្គបានបញ្ជាក់ថា ការពោលមកនេះមិនមែនមានន័យថា ពេទ្យទាំងអស់សុទ្ធតែដូច្នេះនោះទេ
គ្រានតែពេទ្យខ្លះធ្វើការយូរៗទៅ គឺមានចិត្តមូម៉ៅ ធុញ ព្រោះខ្វះការស្តាប់ធម៌ មិនសូវមានការអប់រំ វាយ៉ាងនេះឯង។

ជាមួយគ្នានេះដែរ ព្រះអង្គក៏បានបញ្ជាក់ដែរថា ការធ្វើពេទ្យជាចាំបាច់ណាស់ត្រូវមានការផ្តាស់ប្តូរឥរិយាបទ សូម្បីតែ
គ្រូគេត្រូវរៀនគរុគោសល្យ ពេទ្យក៏ត្រូវមានឥរិយាបទរបស់គ្រូពេទ្យដូចគ្នាដែរ   គឺត្រូវមានទឹកចិត្តសង្គ្រោះ។ ជាមួយគ្នានេះ
ដែរ មន្ទីរពេទ្យខ្លះក៏មានអ្នកដឹកនាំល្អដែលមានការយកចិត្តទុកដាក់រឿងឥរិយាបទគ្រូពេទ្យ       ដូចជាលោកប្រធានពេទ្យ
គន្ធបូប្ផាគាត់យកចិត្តទុកដាក់ណាស់ក្នុងរឿងនេះ  ដើម្បីបម្រើប្រជាពលរដ្ឋ គ្រានតែមើលមិនបានសព្វ   ព្រោះចរិតពេទ្យ
ស្រុកខ្មែរភាគច្រើនចូលចិត្តធ្វើយ៉ាងនេះ គឺខ្វះចិត្តសង្គ្រោះ។

និយាយរឿងពេទ្យគន្ធបូប្ផា ព្រះអង្គបានបញ្ជាក់ថា អ្នកខ្លះមានចិត្តសប្បុរសចង់ចូលរួមបរិច្ចាគដើម្បីជួយទៅដល់មន្ទីរ
ពេទ្យមួយនេះដែរ តែមានអ្នកខ្លះមិនចង់ជួយព្រោះគាត់ថា   គាត់មានបទពិសោធន៍ផ្ទាល់ គឺពេទ្យសំដីអាក្រក់ណាស់ តែវា
ជៀសមិនរួច ព្រោះពេទ្យផ្សេងមិនអាចមើលកូនខ្លួនបានជា   ហើយម្យ៉ាងទៀតអ្នកដែលយកកូនទៅព្យាបាលកន្លែងនេះក៏
មិនមែនសុទ្ធតែអ្នកក្រដែរ  អ្នកដែលគេមានទ្រព្យក៏គេយកកូនទៅមើលដែរ     ព្រោះពេទ្យនេះវាពូកែ។ជាមួយគ្នានេះដែរ 
ព្រះអង្គបញ្ជាក់ថា ក្នុងរឿងនេះព្រះអង្គមិនបានឱ្យទោសទៅតែខាងណានោះទេ បើឱ្យទោសគឺឱ្យទោសទាំងពីរ គឺប្រជាជន
ក៏ឱ្យទោស ពេទ្យនោះក៏មានទោស។

 អ្នកខ្លះបានជាគេមិនចង់ចូលរួមបរិច្ចាគជួយដល់មន្ទីរពេទ្យនេះ   ដោយគេយល់ថា មិនដឹងជាចូលរួមបរិច្ចាគជួយធ្វើអ្វី
 គឺយកលុយនេះទៅបើកប្រាក់ខែឱ្យតែគ្រូពេទ្យដំដីអាក្រក់។ព្រះអង្គបានបញ្ជាក់ថា   ការគិតយ៉ាងនេះ គឺគិតខ្លីណាស់   បើ
យើងចង់ជួយសង្គម យើងមិនមែនជាការដើរគេចនោះទេ។ឧទាហរណ៍    ដូចជាពេទ្យដែលយើងបានជួបច្រើនគ្នាឃើញថា
មានសំដីអាក្រក់យ៉ាងណាៗខ្លះ ប៉ុន្តែប្រសិនបើយើងមិនរួមសហការគ្នាជួយឱ្យមានគុណសម្បត្តិលើពេទ្យទាំងអស់នោះទេ
យើងមិនអាចដោះស្រាយបញ្ហាទាំងនេះបានឡើយ។ប្រសិនមិនចង់ឱ្យពេទ្យនៅតែយ៉ាងនេះ ទាល់តែយើងចូលរួមកែទាំង
អស់គ្នា វាមិនជាអស់ច្រើនប៉ុណ្ណាទេ ប៉ុន្តែមនុស្សចូលចិត្តមើលតែសេចក្តីអាក្រក់មករារាំងសេចក្តីល្អ។យើងស្អប់ពេទ្យនោះ
តែយើងគួរគិតដល់ក្មេងៗដែលអាស្រ័យពេទ្យនោះ ពិតណាស់ថាការប្រើមនុស្សត្រូវតែផ្តល់ប្រាក់ខែ្មរហ្ចឹងហើយ។

ប៉ុន្តែប្រសិនបើយើងយកចិត្តទុកដាក់ស្តាប់កិច្ចការងារសង្គមទាំងអស់គ្នា   យើងអាចធ្វើបាន      ពីព្រោះប្រជាជនច្រើន
ណាស់។សម័យនេះយើងមានទូរស័ព្ទឬកាមរ៉ាថតពីសកម្មភាពពេទ្យណាដែលមានសំដី និងកាយវិកាអាក្រក់ ដើម្បីប្រមូល
ជាភស្តុតាងស្នើដល់រដ្ឋាភិបាលឱ្យជួយគិតដោះស្រាយរឿងនេះ បើដោះស្រាយមិនបានទេ យើងធ្វើបាតុកម្មពេទ្យទាំងអស់
គ្នា។ព្រះអង្គបានបញ្ជាក់ថា ទាល់តែប្រជាជនស្រុះគ្នាទើបអាចធ្វើបាន ប៉ុន្តែខ្មែរយើងភាគច្រើនឃើញបែបនេះ ពេលដល់ឱ្យ
ធ្វើទាំងអស់គ្នានោះ គឺនឹងរត់គេចយកតែរួចខ្លួន។

ការដោះស្រាយនូវបញ្ហាទាំងឡាយ វាទាល់តែយើងដែលជាប្រជាពលរដ្ឋមើលឱ្យបានឃើញច្បាស់នូវបញ្ហា   និងមូល
ហេតុដែលនាំឱ្យមានបញ្ហានោះកើតឡើង ហើយសហការរួមគ្នាដោះស្រាយ ដោយមិនត្រូវរត់គេចយកតែរួចខ្លួននោះឡើយ
។ព្រះពុទ្ធសាសនាបង្រៀនឱ្យមនុស្សស្រទាប់វណ្ណៈទាំងអស់ មិនថាក្នុងតំណែងតួនាទីបែបណានោះទេ   គឺត្រូវមាននូវធម៌
សង្គ្រោះគ្នា តាមរយៈផ្លូវកាយ ផ្លូវវាចា និងតាមផ្លូវចិត្ត៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
រដ្ឋា​ភិបាល​ហ៊ុន​ សែន​និង​វិនាស​បើ​បន្ត​ដើរ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​មុខ​ទៀត​
យើង​ប្រ​កាស​មិន​ទទួល​ស្គាល់​តំណាង​ក្រុម​ចោរ​កម្ម​ ដែលព្រម​ទទួល​ផល​ពី​ចោរ​ចែក​ឱ្យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com