វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
​លោ​ក ​ហ៊ុ​ន​ ​សែ​ន​ ​កំ​ពុង​​ខ្លាច​​វ​ត្ត​មា​ន​រប​ស់​លោ​ក​ ​ស​ម​ ​រ​ង្ស៊ី ​ចូ​ល​ស្រុ​ក​ ​?​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 12:07 pm ថ្ងៃ Saturday 21st January 2017អត្ថបទ​ដោយ: ​V​i​M​​

ជាធម្មតាលោក សម រង្ស៊ី តែងតែត្រូវបានតុលាការដែលមហាជនមើលឃើញថា ជាតុលាការរបស់លោក ហ៊ុន សែន 
បណ្ដេញចេញពីប្រទេសកម្ពុជា នៅពេលដែលលោក សម រង្សី ធ្វើការងារដែលរដ្ឋាភិបាលមិនហ៊ានធ្វើ និងគេចវេស
ពីប្រជាពលរដ្ឋចំពោះបញ្ហាកំពុងប្រឈមក្នុងការរស់នៅប្រចាំថ្ងៃ ។

កន្លងមក លោក សម រង្សី ត្រូវបានរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចដាក់លិខិតទៅ
គ្រប់ស្ថាប័នក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ថា ប្រសិនបើក្រុមអាកាសចរណ៍មួយណាអនុញាតឲ្យលោក សម រង្សី 
ធ្វើដំណើតាមយន្តហោះមកប្រទេសកម្ពុជា យន្តហោះនោះត្រូវតែយកលោក សម រង្សី ទៅប្រទេសនៃជើងហោះហើរ
នោះវិញ ដោយរដ្ឋាភិបាលមិនអនុញាតឲ្យលោក សម រង្សី ចុះពីយន្តហោះនោះទេ ។

ក្រៅពីនេះទៀតលោក សម រង្ស៊ី ត្រូវរងបណ្ដឹងជាច្រើនករណីពីមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា មានទាំងលោក
ហ៊ុន សែន និងមន្រ្តីក្រោមឱវាទរបស់លោកទៀតផង ។ ពាក្យបណ្ដឹងទាំងនោះត្រូវបានអ្នកវិភាគមើលឃើញថា ដើម្បី
តែរារាំងលោក សម រង្ស៊ី កុំឱ្យចូលក្នុងស្រុកបាន ។ ប៉ុន្តែយ៉ាងណាលោក សម រង្ស៊ី នៅតែះអាងថា លោកនឹងមក
កម្ពុជាវិញឱ្យបានមុនការបោះឆ្នោត មកដល់ ។

មកដល់ទីនេះ មានសំនួរមួយចោទសួរថា តើលោក ហ៊ុន សែន ខ្លាចលោក សម រង្សី ឬមួយក៏លោក ហ៊ុន សែន
ប្រជាប្រិយភាពរបស់លោក សម រង្សី បានជារដ្ឋាភិបាលមិនហ៊ានឲ្យលោក សម រង្សី វិលត្រឡប់មកប្រទេសកម្ពុជា
វិញ ?

ប្រសិនបើយើងពិនិត្យមើលទិដ្ឋភាពជារួម យើងឃើញថា លោក ហ៊ុន សែន មានអ្វីៗគ្រប់យ៉ាងទាំងអស់ ដោយរាប់
តាំងពីលក្ខណៈសម្បត្តិសាមញ មាន រូបរាង មុខមាត់ សំឡេង ទ្រព្យសម្បត្តិ តំណែង អំណាច កងកម្លាំង ហើយអ្វីដែល
សំខាន់ជាងគេគឺ លោក ហ៊ុន សែន គឺជាប្រមុខរដ្ឋាភិបាល មានលទ្ធភាពធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ។ ដូច្នេះចំឡើយមួយ
យើងអាចធ្វើសេចក្ដីសន្និដ្ឋានបាននោះគឺថា លោក ហ៊ុន សែន មិនខ្លាចលោក សម រង្សី នោះទេ ។ ក៏ប៉ុន្តែ លោក
ហ៊ុន សែន ពិតណាស់ខ្លាចប្រជាប្រិយភាពរបស់លោក សម រង្សី ។ បានសេចក្ដីថា លោក ហ៊ុន សែន បាត់បង់របស់
ម្យ៉ាងគឺការគាំទ្ររបស់ប្រជាពលរដ្ឋ ដែលជាដង្ហើមចុងក្រោយនៃគណប្សប្រជាជនកម្ពុជា ក្នុងប្រកួតប្រជែងការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨ នាពេលខាង
មុខនេះ ។

ដូច្នេះ គណបក្សប្រជាជនកម្ពុជាបានមើលឃើញថា ប្រសិនបើខ្លួនចង់មានប្រជាប្រិយភាព និងមានឱកាសទទួលបាន
សន្លឹកឆ្នោតពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតនោះ គណបក្សប្រជាជនកម្ពុជាត្រូវតែប្រើគ្រប់មធ្យោបាយទាំងអស់ 
ដើម្បីកុំឲ្យលោក សម រង្សី មានឱកាសចុះតាមមូលដ្ឋានជួបជាមួយប្រពលរដ្ឋ និងអ្នកគាំទ្ររបស់ខ្លួន ។ គណបក្សប្រជា
ជនកម្ពុជាបានប្រើយុត្តិសាស្ត្រឃ្លាតកាយណាយចិត្តនេះ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរបាត់បង់ជំនឿចិត្តចំពោះមេដឹកនាំ
គណបក្សសង្រ្គោះជាតិ គឺលោក សម រង្សី និង លោក កឹម សុខា ។

បន្ទាប់គណបក្សប្រជាជនកម្ពុជាបានប្រើយុត្តិសាស្រ្តនេះរួច ខ្លួនក៏បានព្យាយាមឲ្យលោក ហ៊ុន សែន ដើរតួសម្ដែងជំនួស 
លោក សម សង្សី និងលោក កឹម សុខា វិញម្ដង ដោយខ្លួនរំពឹងថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានការគាំទ្រពី
ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ប៉ុន្តែផ្ទុយទៅវិញ វត្តមានរបស់លោក ហ៊ុន សែន ក្នុងការចុះតាមមូលដ្ឋាននាពេល
កន្លងទៅ គណបក្សប្រជាជនកម្ពុជាហាក់មិនបានទទួលការគាំទ្រដូចការរំពឹងទុកនោះទេ ។

មូលហេតុដែលយើងធ្វើការវិភាគថា គណបក្សប្រជាជនកម្ពុជាមិនទទួលបានផ្លែផ្កាដូចការរំពឹងទុកនោះ គឺមានសំនួរ
មួយចំនួនដែលអាចប្រើជាសូចនាករវាស់វែងនិងវាយតម្លៃលទ្ធផលការងារចុះតាមមូលដ្ឋានរបស់លោក ហ៊ុន សែន ។
សំនួរទាំងនោះមានដូចជា តើលោក ហ៊ុន សែន ចុះជួបប្រជាពលរដ្ឋ ឬមួយក៏ចុះពង្រឹងក្រុមការងារគណបក្សរបស់ខ្លួន ?
តើលោក ហ៊ុន សែន ទទួលបានព័ត៌មានពិតពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែរឬទេ ? តើការចុះមូលដ្ឋានរបស់លោក
ហ៊ុន សែន បានបង្ករការលំបាកអ្វីខ្លះដល់ប្រជាពលរដ្ឋ ? តើសារនយោបាយរបស់លោក ហ៊ុន សែន មានសារប្រយោជន៍
ដល់ប្រជាជាតិ និងប្រជាពលរដ្ឋខ្មែរបានកំរិតណា ? តើមានមូលហេតុអ្វីបានជាលោក ហ៊ុន សែន ឈប់ផ្ញើសារ
នយោបាយទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដូចកាលពីមុន ?

ចម្លើយនៃសំនួរទាំងនេះគឺជា ចំណុចអវិជ្ជមានរបស់គណបក្សប្រជាជនកម្ពុជា ដែលជាហេតុធ្វើឲ្យលោក ហ៊ុន សែន 
មានភាពភ័យខ្លាចចំពោះវត្តមានរបស់លោក សម រង្សី នៅក្នុងប្រទេសកម្ពុជា ។

ជារួមមកវិញ ជីវិតនយោនបាយរបស់គណបក្សប្រជាជនកម្ពុជា ពិតប្រាកដណាស់គឺកំពុងដើរនៅលើខ្សែពដែលមាន
សភាពផុយស្រួយមួយនាពេលបច្ចុប្បន្ននេះ ហើយគណបក្សប្រជាជនកម្ពុជាហាក់ដូចជាត្រីឆ្ពិនដែលបានពុលដោយ
ទឹកល្អក់ ហើយព្យាយាមហែលសំដៅទៅរកទឹកថ្លាសម្រាប់ដកដង្ហើមដើម្បីរស់បន្តទៀត ។

យ៉ាងណាមិញ នយោបាយធ្វើឲ្យឃ្លាតកាយណាយចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រើមកលើគណបក្ស
សង្រ្គោះជាតិនោះ គឺក្នុងគោលបំណងបាចទឹកល្អក់ទៅឲ្យអ្នកដទៃ ហើយខ្លួនព្យាយមដងយកទឹកថ្លាសម្រាប់ប្រើប្រាស់
តែម្នាក់ឯងដូច្នោះដែរ ។  ប្រសិនបើនិយាយឲ្យចំជាងនេះទៀតនោះគឺ គណបក្សប្រជាជនកម្ពុជា ព្យាយាមបន្ទុចបង្អាក់
គ្រប់ការងាររបស់គណបក្សសង្រ្គោះជាតិ  ហើយខ្លួនត្រូវបង្កើនការងារឲ្យបានច្រើន ដើម្បីមានលទ្ធភាពកាន់អំណាច
ដឹកនាំរដ្ឋាភិបាល បន្តទៀត ៕ 

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com