វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក ​ហ៊ុ​ន​ សែ​ន​ ​ប្រឹង​​ស្រែ​ក​គម្រា​ម​គណ​ប​​ក្ស​ប្រ​ឆាំ​ង​ តែ​លោ​ក​ កឹ​​​​ម​ ​សុ​ខា ​​ប្រឹង​​​ចុះ​ជួប​ព​​​​​​ល​រ​ដ្ឋ​នៅ​មូល​ដ្ឋា​ន​ ​និង​​ផ្ដាំ​ព​លរ​​ដ្ឋ​កុំ​ឱ្យចា​ប់​អា​រម្មណ៍​នឹ​ង​ការ​​គ​ម្រា​មរ​ប​ស់​លោ​ក​ ​ ហ៊ុ​ន​ ​សែ​ន​ ​​​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:14 am ថ្ងៃ Thursday 2nd February 2017អត្ថបទ​ដោយ: ឡាត សាឡាង

ឥរិយាបទនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មួយរយៈកាលចុងក្រោយនេះ ត្រូវបានក្រុមអ្នកតាមដាន
សង្គមធ្វើ ការរិះគន់យ៉ាងខ្លាំង ។ ប៉ុន្តែលោកមិនបានយកការរិះគន់នោះមកគិតនោះទេ ផ្ទុយទៅវិញលោកថែមទាំងផ្គើន
គម្ទេចគណបក្សប្រ ឆាំងថែមទៀត ខណៈដែលក្រុមការងារគណបក្សប្រឆាំងមិនបានយកចិត្តទុកដាក់សោះលើការ
គម្រាមនានាពីលោក ហ៊ុន សែន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការព្រមានធ្ងន់ៗទៅលើថ្នាក់ដឹកនាគណបក្សសង្រ្គោះជាតិ មានលោក សម រង្ស៊ី
កំពុងនិរ ទេសខ្លួនរស់នៅក្រៅប្រទេស និងលោក កឹម សុខា កំពុងរស់នៅក្នុងប្រទេស ។ នយោបាយរបស់ពួកគេគឺមួយ
ធ្វើការងារការទូត នៅក្រៅមួយ ធ្វើនយោបាយនៅក្នុងជាមួយនឹងប្រជាពលរដ្ឋមួយ។ ថ្វីបើលោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន បានធ្វើការព្រមានលើគណបក្សសង្រ្គោះជាតិថា ចង់បង្កើតឱ្យមានច្បាប់បិទអ្នកមានទោសកុំឱ្យធ្វើជាប្រធានគណ
បក្សបាន និងគម្រាមរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី និងទីស្នាក់ការគណបក្សសង្រ្គោះជាតិក៏ដោយចុះ ។
លោក សម រង្ស៊ី បានបតសារជាហូរហែពីក្រៅប្រទេសមក ។ តែសម្រាប់លោក កឹម សុខា វិញមិនបានតបសារទាំង
នោះឡើយ ។

ស្របពេលការព្រមាននេះមានលើគណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់ អ្នកវិភាគ អ្នកតាមដានបញ្ហាសង្គមកំពុងសម្ដែង
ការព្រួយ បារម្ភលើហានិភ័យរបស់គណបក្សសង្រ្គោះជាតិ ។ លោក កឹម សុខា ដែលកំពុងកាន់ការងារជាប្រធានស្ដីទី
គណបក្សសង្រ្គោះជា តិក្នុងប្រទេសមិនបានចាប់អារម្មណ៍ទាល់តែសោះ គឺលោកកាន់តែចុះជួបសកម្មជនមូលដ្ឋានរបស់
គណបក្សសង្រ្គោះជាតិ រួមនឹង អ្នកគាំទ្ររបស់លោកផងដែរ ។

ត្រឹមរយៈពេលតែ២ថ្ងៃ គឺពីថ្ងៃទី៣១ មករា រហូតដល់ថ្ងៃទី១ កុម្ភៈ លោក គឹម សុខា ចុះទៅជួបសកម្មជនមូលដ្ឋានរបស់
ខ្លួនបានយ៉ាងហោចណាស់ចំនួន៣ខេត្តទៅហើយ ក្នុងនោះមានខេត្តកំពង់ចាម ខេត្តស្វាយរៀង និងខេត្តព្រៃវែងជាដើម។
ចំណែកឯនៅថ្ងៃទី២ កុម្ភៈដែលជាដើមខែនេះ លោកកំពុងតែបន្តដំណើរដើម្បីជួបជាមួយសនឹងសកម្មជននៅតាមបណ្ដា
ខេត្តមួយចំនួនទៀត ខណៈលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនឯណេះគិតតែពីការព្រមានលើ
គណបក្សសង្រ្គោះជាតិ ហើយប្រព័ន្ធ ផ្សព្វផ្សាយដែលត្រូវបានគេដឹងថា មាននិន្នការនយោបាយទៅរកគណបក្សកាន់
អំណាចនោះ ក៏កំពុងតែព្យាយាមផ្សព្វផ្សាយពីរឿងអាស្រូវផ្លូវភេទរបស់មន្រ្តីសំខាន់ៗរបស់គណបក្សសង្រ្គោះជាតិ ដូច
ជាលោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឬទ្ធិ ជាដើម ។

ក្រឡេកមកមើលលោក កឹម សុខា វិញ លោកមិនបានចាប់អារម្មណ៍ជាមួយនឹងវិធីសាស្រ្តកម្ចាត់គណបក្សសង្រ្គោះជាតិ
ពីគណ បក្សកាន់អំណាចដែលកំពុងតែបង្កឡើងតាមវិធីនេះទេ ។ លោក កឹម សុខា ក្រៅពីជួបជាមួយនឹងសកម្មជន
របស់ខ្លួននោះ លោកថែមទាំងផ្ដាំផ្ញើពួកគេថា  មិនបាច់ចាប់អារម្មណ៍នឹងរឿងរ៉ាវកើតឡើងទាំងនេះទេ គឺត្រូវផ្ដោតលើ
កិច្ចការរបស់គណបក្សសង្រ្គោះជាតិ ដើម្បីសម្រេចគោលដៅ ដែលជាសេចក្ដីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ គឺដំណើរ
ឆ្ពោះទៅរកការបោះឆ្នោតដើម្បីនាំមកនូវ ការផ្លាស់ប្ដូរជាវិជ្ជមាន ។

ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិរូបនេះចាត់ទុកហេតុការណ៍កើតឡើងជាហូរហែរមួយរយៈកាលចុងក្រោយនេះថា
គ្រាន់តែជារឿងធម្មតា សាមញ់ ព្រោះតែរដូវកាលនៃការបោះឆ្នោតកាន់តែចូលមកដល់ ។ លោក កឹម សុខា ចាត់ទុក
រឿងរ៉ាវដែលកើតឡើងជាបន្តបន្ទាប់ និងហេតុការណ៍ដែលកំពុងកើតឡើងនេះថា ជាការបង្កឡើងដោយគណបក្សដៃ
គូរប្រកួតរបស់ខ្លួន៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com