វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​មេ​ដឹក​នាំ​ប្រភេ​ទ​ណា​ដែ​លច​​ង់​ឱ្យកើ​ត​​ស​ង្រ្គា​ម​ ?​ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:32 am ថ្ងៃ Tuesday 16th May 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ម្ដងហើយម្ដងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែរំលឹកពីរឿងកើតសង្រ្គាម ប្រសិនណាបើប្រទេសកម្ពុជាផ្លាស់
ប្ដូរមេ ដឹកនាំនោះ ។ លោក ហ៊ុន សែន តែងតែអួតក្ដែងៗថា សន្តិភាពដែលកំពុងមាននៅកម្ពុជារាល់ថ្ងៃនេះ គឺលោកជា
អ្នកសាងឡើង យ៉ាងលំបាក។ លោកថែមទាំងបញ្ជាក់ថា ប្រសិនបើគ្មានលោកទេ សង្រ្គាមប្រាកដជាកើតឡើង ហើយក៏
គ្មានការធានាពីសន្តិភាពជូនដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសឡើយ ។ តើសង្រ្គាមអាចកើតឡើងដូចការលើក
ឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ប្រសិនណាបើការបោះឆ្នោតខាងមុខនេះ បក្សប្រជាជនក្រោមការដឹកនាំ
ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាញ់ឆ្នោត ហើយផ្លាស់ប្ដូរមេដឹកនាំថ្មី ?

ការថ្លែងសារនយោបាយព្រមានពីរឿងសង្គ្រាមជាញឹកញយពីសំណាក់រដ្ឋាភិបាលបក្សប្រជាជន មិនត្រូវបានបក្សសង្រ្គោះ
ជាតិ ដែលជាបក្សប្រឆាំងយល់ស្របឡើយ ។ បក្សនេះតែងតែចំអកដាក់រដ្ឋាភិបាលបក្សកាន់អំណាចថា យកលេសរឿង
សង្រ្គាម ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋរបស់ខ្លួន ដោយហេតុថា ពលរដ្ឋបាក់ស្បាតនឹងភ្លើងសង្រ្គាមស៊ីវិលដែលកើតឡើង
មកលើកម្ពុជា អស់រយៈពេលជាច្រើនទសវត្សន៍។ ជាក់ស្ដែងណាស់ដូចជាសង្រ្គាមដែលកើតឡើងក្នុងរបប ប៉ុល ពត 
បានសម្លាប់មនុស្សអស់ ជាង២លាននាក់ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅខ្លាចបញ្ហាភ្លើងសង្រ្គាមនៅឡើយ ។

ទោះបីជាយ៉ាងនេះក្ដី ពលរដ្ឋសម័យបច្ចេកវិជ្ជាទំនើប ហាក់មិនបានព្រួយបារម្ភរឿងសង្រ្គាមនេះឡើយ ។ ជារើយៗឱ្យ
តែមានការ ថ្លែងសារព្រមានរឿងកើតសង្រ្គាម ប្រជាពលរដ្ឋបានចំអកឡក ទៅកាន់រដ្ឋាភិបាលវិញថា យកបញ្ហានេះមក
ប្រើ ដើម្បីបំភ័យពលរដ្ឋខ្លួនឯងកុំឱ្យបោះឆ្នោតអោយគណបក្សដែលប្រឆាំងនឹងរដ្ឋាភិបាលទៅវិញ ។ ពលរដ្ឋសម័យនេះ
ហាក់មិនសូវជាព្រួយបារម្ភ ឡើយថា សង្រ្គាមអាចនឹងផ្ទុះឡើងដូចការថ្លែងសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

សំនួរមួយដែលត្រូវសួរទៅកាន់រដ្ឋាភិបាល ប្រសិនបើបក្សសង្រ្គោះជាតិដែលកំពុងប្រឆាំងរដ្ឋាភិបាល នឹងឈ្នះការបោះ
ឆ្នោត ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ តើសង្រ្គាមនឹងកើតឡើងដោយមធ្យោបាយណា តើសង្រ្គាមអាចនឹងកើត
ឡើងចេញពី គណបក្សប្រឆាំង ឬក៏កើតឡើងចេញពីគណបក្សកាន់អំណាច?

ប្រសិនណាបើរដ្ឋាភិបាលបក្សប្រជាជនដែលអះអាងក្ដែងៗថា ស្រឡាញ់សន្តិភាព ព្រមប្រគល់អំណាច ឬផ្ទេរអំណាច
ដោយសន្តិវិធីទៅអោយរដ្ឋាភិបាលដែលជាប់ឆ្នោតថ្មីៗ ដូចជាសហរដ្ឋអាមេរិករដ្ឋបាលលោក អូបាម៉ា ផ្ទេរអំណាចដោយ
សន្តិវិធីទៅអោយរដ្ឋបាលលោក ដូណាល់ត្រាំ និងប្រទេសបារាំងប្រធានាធិបតី ហូឡង់ ផ្ទេរអំណាច ទៅឱ្យលោក ម៉ាក្រុង
នោះ តើសង្រ្គាមនឹងកើតឡើងម្ដេចនឹងបាន?

ករណីមួយទៀត ប្រសិនណាបើរដ្ឋាភិបាលកាន់អំណាច មិនព្រមផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មីទេ ហើយ
រដ្ឋាភិបាល ចាស់នៅតែរឹងទទឹងមិនព្រមប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មីទេ តើរដ្ឋាភិបាលជាប់ឆ្នោតថ្មីនឹង
មានទ័ពដើម្បីដើម្បី ដណ្ដើមអំណាចជាមួយនឹងរដ្ឋាភិបាលចាស់ដែរឬទេ ? មែនទែនទៅ ទំនងជាមិនអាចឡើយ ។ 
មិនអាចដោយសារថា ភាគច្រើ ននៃមេដឹកនាំកងទ័ពរបស់កម្ពុជាសព្វថ្ងៃនេះ គឺស្ដាប់តាមការបង្គាប់បញ្ជារបស់មេដឹកនាំ
រដ្ឋាភិបាលគណបក្សប្រជាជនយ៉ាងខ្លាំង ។ ដូច្នេះ ទំនងជារដ្ឋាភិបាលជាប់ឆ្នោតថ្មី មិនអាចមានទ័ពក្នុងដៃ ដើម្បីដណ្ដើម
យកអំណាចពីគេឡើយ ។

ស្ថិតក្នុងករណីនេះ ប្រសិនបើបក្សប្រឆាំងឈ្នះឆ្នោត គឺមានតែកម្លាំងពលរដ្ឋតែប៉ុណ្ណោះ ។ ពលរដ្ឋក៏គ្មានកម្លាំងគ្រប់គ្រាន់
ហើយ ក៏គ្មានសព្វាវុធណា ដើម្បីនឹងតបត ឬក៏ដណ្ដើមអំណាចយកឡើយ ក្នុងករណីដែលរដ្ឋាភិបាលមិនព្រមនោះ ។
ដូច្នេះ បើសិនជា កើតសង្រ្គាមមែន លុះត្រាណាតែរដ្ឋាភិបាលធ្វើសង្រ្គាមជាមួយនឹងប្រជាពលរដ្ឋ ។ បើសិនជារដ្ឋាភិបាល
ធ្វើសង្រ្គាមជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួនមែន នោះមានន័យថា រដ្ឋាភិបាលខ្លួនឯងទេ ដែលជាអ្នកចង់ឱ្យកើតសង្រ្គាម
ឡើង ។

មែនទែនទៅ ប្រសិនបើរដ្ឋាភិបាលគណបក្សប្រជាជនពិតជាចង់ឱ្យកម្ពុជាមានសន្តិភាព ពិតជាចង់ឱ្យពលរដ្ឋកម្ពុជារស់
នៅដោយ សុខសាន្ត មានភាពរុងរឿងមែន រដ្ឋាភិបាលមិនគួរណាព្រមានពីរឿងកើតសង្រ្គាមដាក់អ្នកនយោបាយ ឬក៏
ប្រជាពលរដ្ឋរបស់ ខ្លួនដែលធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាមរាប់ឆ្នាំនោះទេ ។ រដ្ឋាភិបាលក៏គួរលើកទឹកចិត្តដល់ពលរដ្ឋឱ្យទៅ
បោះឆ្នោត ជ្រើសរើសមេដឹក នាំដែលខ្លួនស្រឡាញ់ពេញចិត្ត ។ ដោយហេតុថា ការបោះឆ្នោត គឺជាមធ្យោបាយស្រប
ច្បាប់ ។

ក្នុងករណីមួយថា បើរដ្ឋាភិបាលដឹងថា ខ្លួនចាញ់ឆ្នោត ហើយកម្ពុជាមិនអាចរក្សាជំហរសន្តិភាពបាន មេដឹកនាំរដ្ឋា
ភិបាលដែលកំពុងមានអំណាចក្នុងដៃនៅឡើយ គួរណារិះរកវិធីដើម្បីទប់ស្កាត់ភ្លើងសង្រ្គាមជាមុន និងគួររកធម្យោបាយ
ណារក្សាសន្តិភាពឱ្យបាន នៅពេលដែលខ្លួនអស់អំណាច ។ នេះប្រសិនបើខ្លួនពិតជាអ្នកស្រឡាញ់សន្តិភាពមែន ។

មេដឹកនាំដែលស្រឡាញ់សន្តិភាព គឺមិនចង់ឱ្យសង្រ្គាមកើតឡើងឡើយ ពោលគឺគេនឹងរិះរកវិធីបែបណា ធម្យោបាយ
បែបណា ដើម្បីធ្វើការផ្សះផ្សារជាតិ ។ ដោយហេតុថា ភ្លើងសង្រ្គាម មិនអាចធ្វើឱ្យប្រទេសជាតិរុងរឿងទៅមុខបានឡើយ
គឺមានតែអន្តរាយ លើសដើមប៉ុណ្ណោះ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com