វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព​ល​រ​ដ្ឋ​ខ្មែ​រ​នៅតែ​​ក្រ​ព្រោះ​រ​ដ្ឋា​ភិ​បា​លលោ​ក​ ​ហ៊ុ​ន​ ​សែ​ន​ មិ​ន​អា​ច​លុ​បបំ​បា​ត់​អំ​ពើ​ពុ​ក​រ​លួ​យ​បាន​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:21 pm ថ្ងៃ Monday 22nd May 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ប្រជាពលរដ្ឋខ្មែរប្រមាណជាង៦លាននាក់ កំពុងតែឈរលើបន្ទាត់នៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។អត្រានៃការរកប្រាក់
ចំណូលបានក្នុងមួយថ្ងៃមិនបាន៥០០០រៀលនោះទេ។ មជ្ឈដ្ឋានជាច្រើនបានមើលឃើញថា មូលហេតុដែលនាំឱ្យប្រជា
ពលរដ្ឋខ្មែរមានភាពក្រីក្រនោះ គឺបណ្តាលមកពីកត្តាច្រើនយ៉ាង។

កត្តាទាំងនោះអាចមកពីប្រជាពលរដ្ឋមានចំនួនច្រើនជ្រុលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរកចំណូលប្រាក់កម្រៃបានទាប
បញ្ហាគ្មានការងារធ្វើ ការសិក្សាអប់រំដល់ពលរដ្ឋនៅមានកម្រិត  កត្តាបំផ្លាញបរិស្ថាន ធនធានធម្មជាតិកាន់តែវិនាសកម្ម និង
ប្រភពធនធានមិនស្មើគ្នាក្នុងការបែងចែកនៅតាមតំបន់នានាទូទាំងប្រទេស។

ប្រទេសកម្ពុជានៅមានកត្តាពីរយ៉ាងធំៗទៀតដែលបានធ្វើឱ្យពលរដ្ឋកម្ពុជាមិនអាចងើបរួចពីបន្ទាត់ភាពក្រីក្របាននៅ
ឡើយ កត្តាទាំងនោះរួមមាន បញ្ហាចម្បងគឺអំពើពុករលួយ និងបញ្ហាស្ថានភាពនយោបាយនៅក្នុងប្រទេសមិនមានលំនឹង
ពិតប្រាកដ។

រយៈកាលកន្លងមក បញ្ហាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលលោកហ៊ុន សែនបានប្រើប្រាស់
យន្តការគោលនយោបាយឈ្នះៗដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ ប៉ុន្តែស្ថិតនៅក្នុងក្រោមការដឹកនាំចង្កូតនាវាក
ម្ពុជារបស់ខ្លួន ប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមិនអាចលុបបំបាត់ទៅបានឡើយ។

ហេតុផលដែលរាជរដ្ឋាភិបាល មិនអាចធ្វើការលុបបំបាត់ប្រយុទ្ធប្រឆាំង ទៅនឹងអំពើពុករលួយបានតាមគោលនយោបាយ
យុទ្ធសាស្ត្រចតុកោណគ្រប់អាណត្តិនោះ គឺដោយាសារតែរដ្ឋាភិបាលមួយនេះបន្តប្រើប្រាស់វប្បធម៌ជួយទៅ ជួយមក ក្នុង
ន័យបក្សពួកនិយម ខ្សែស្រឡាយ និងនិន្នាការនយោបាយមិនអាចកំចាត់ចោលបាន។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសន្យានៅចំពោះមុខអ្នកតំណាងរាស្ត្រ ម្ចាស់
ជំនួយអន្តរជាតិនានា ដោយលោកនឹងខិតខំដឹកនាំកែទម្រង់គោលនយោបាយស៊ីជម្រៅ និងប្តេជ្ញាធ្វើយ៉ាងណាឱ្យមានប្រសិ
ទ្ធភាពខ្ពស់បំផុតទៅលើប្រព័ន្ធយុត្តិធម៌ រួមទាំងប្រយុទ្ធប្រឆាំងអំពើពុករលួយ ជួយដោះស្រាយបញ្ហាជម្លោះដីធ្លី អភិបាលកិច្ច
ល្អ កាត់បន្ថយភាពក្រីក្រ អភិវឌ្ឈន៍ប្រទេសជាតិស្របតាមគោលនយោបាយដឹកនាំរបស់ខ្លួន។

ទោះបីជារាជរដ្ឋាភិបាលខិតខំសន្យាកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងលុបបំបាត់អំពើពុករលួយនៅចំ ពោះមុខអន្តរជាតិ
ដែលជាម្ចាស់ជំនួយក៏ពិតមែន មជ្ឈដ្ឋានសាធារណៈជាតិ និងអន្តរជាតិ បានវាយតម្លៃថា រហូតមកដល់ពេលនេះ
រដ្ឋាភិបាលក្នុងអាណត្តិទី០៥ នៅតែមិនអាចដោះស្រាយបញ្ហាអំពើពុករលួយ បក្សពួកគ្រួសារនិយម ឱ្យមានប្រសិទ្ធភាព
ខ្ពស់ និងល្អប្រសើរដូចដែលបានសន្យាកាលពីកន្លងទៅនោះឡើយ។

ទន្ទឹមនឹងនោះមជ្ឈដ្ឋានជាតិ អន្តរជាតិ បានវាយតម្លៃដូច្នេះមកពីរដ្ឋាភិបាលលោក ហ៊ុន សែនខ្លួនឯងមិនអាចដឹកនាំ
គ្រប់គ្រងប្រព័ន្ធតុលាការឱ្យមានឯករាជ្យភាព មិនស្ថិតនៅក្រោមសម្ភាធនយោបាយ អ្នកមានអំណាចធំៗក្នុងជួរ
រដ្ឋាភិបាល និងដោយសារមានអំពើពុករលួយធ្ងន់ធ្ងរ។

បើយើងសង្កេតទៅលើការកាត់ក្តីសកម្មជនបក្សនយោបាយ  និងសកម្មជនការពារដីធ្លីឯណេះវិញ តុលាការកម្ពុជាបាន
បំភ្លេចនូវអគតិបួនយ៉ាង រួមទាំងក្រមសីលធម៌វិជ្ជាជីវៈរបស់តុលាការឱ្យស្ថិតនៅផ្លូវកណ្តាលបាននោះទេ ដោយសារតែ
តុលាការទាំងនោះទទួលរងនូវសម្ភាធនយោបាយពីរដ្ឋាភិបាល សម្រេចក្តីគឺស្ថិតនៅលើថ្នាក់លើជាអ្នកបង្គាប់បញ្ជា និង
បានកែប្រែសំណុំរឿងពីសទៅខ្មៅ ពីតូចទៅធំ។

ចំពោះបញ្ហាដីធ្លីដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សម្បទាន៩៩ឆ្នាំទៅឱ្យក្រុមហ៊ុន ក្នុងនិងក្រៅស្រុកជាពិសេសក្រុមហ៊ុន
ចិន និងវៀតណាម។ ក្រុមហ៊ុនប្រទេសពីរនេះទទួលបាននូវដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតារនៅតាមបណ្តា
ខេត្តនានាក្នុងប្រទេសកម្ពុជា។

បើយោងទៅលើរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានឱ្យដឹងថា ក្រុមហ៊ុនឯកជនចំនួន
២២៥ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល មានទំហំប្រមាណជាងពីរលានហិកតារ រួមទាំងដីសម្បទានសេដ្ឋកិច្ច 
និងសម្បទានរ៉ែ ព្រៃឈើទៀតនោះ បានកើនឡើងប្រហែលជា៣៩% គិតទៅលើផ្ទៃដីទាំងមូលនៅទូទាំងប្រទេសតែម្តង។

ផលប៉ះពាល់នៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនទាំងក្នុង និងក្រៅប្រទេសបូករួមផ្សំកត្តាជាច្រើនទៀត
នោះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទីទ័លក្របានកើនឡើងរហូតដល់ទៅ៦លាននាក់ក្នុងចំណោមពលរដ្ឋសរុបប្រមាណជិត
១៥លាននាក់នៅទូទាំងប្រទេស ដែលមានជីវភាពក្រីក្រ។

ភាពក្រីក្ររបស់ប្រជាពលរដ្ឋបានជម្រុញឱ្យពួកគាត់ធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ បានប្រាក់យកមកដោះស្រាយ
បញ្ហា ជីវភាពរស់នៅប្រចាំថ្ងៃ ពលរដ្ឋខ្លះបានជំពាក់បំណុលធានាគារ និងអង្គការរាប់ពាន់ រាប់ម៉ឺនដុល្លារ ព្រោះតែពុំមាន
មុខរបររកប្រាក់ចំណូលប្រចំាថ្ងៃមិនបាន។

ជាទូទៅប្រជាពលរដ្ឋខ្មែរ ពួកគាត់រំពឹងទៅលើមុខរបធ្វើស្រែចំការអាស្រ័យលើធម្មជាតិអំណោយផល ប៉ុន្តែសម្រាប់ស្ថាន
ភាពបច្ចុប្បន្ននេះវិញ អាកាសធាតុមានការប្រែប្រួល រដូវភ្លៀងមិនទៀងទាត់ ដីស្រែចំការមួយចំនួនត្រូវបានក្រុមហ៊ុន
រំលោភយកក្រោមរូបភាពអភិវឌ្ឈន៍ តាមរយៈការផ្តល់អាជ្ញាប័ណ្ណស្របច្បាប់ពីរាជរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏ដូចជា
ក្រុមហ៊ុនមិនបានដោះស្រាយសំណងសមរម្យណាមួយ ជូនដល់ពលរដ្ឋរងគ្រោះឱ្យទទួលយកបាននោះទេ។

យ៉ាងណាក៏ដោយ បញ្ហាអំពើពុករលួយសព្វថ្ងៃនេះវាមានលក្ខណៈជាប្រព័ន្ធទៅហើយ ទោះបីជារាជរដ្ឋាភិបាលប្តេជ្ញា
សន្យាលុបបំបាត់នូវអំពើពុករលួយ បក្សពួកនិយម និងបានបង្កើតស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយពិតមែន កាលៈ
ទេសៈនេះ នៅតែមិនអាចប្រយុទ្ធប្រឆាំងបានដូចដែលមជ្ឈដ្ឋានជាតិអន្តរជាតិ បានលើកឡើងពីយុទ្ធសាស្ត្រកំណែទម្រង់
ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលបាននោះឡើយ ហើយប្រជាព លរដ្ឋខ្មែរជាងពាក់កណ្តាលលាននាក់ មិនអាចឆ្លងផុតពី
បន្ទាត់ក្រីក្រដូចការសន្យាពីសំណាក់ប្រមុខដឹកនាំ ប្រទេសនោះដែរ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com